ភ្នំពេញ ៖ សេវាហិរញ្ញវត្ថុផ្លូវការ ឬក្នុងប្រពន័្ធ គឺជាសេវាហិរញ្ញវត្ថុទាំងទ្បាយណាដែលផ្តល់ដោយគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានអាជ្ញាបណ្ណ័ត្រឹមត្រូវពីធនាគារជាតិនៃកម្ពុជា គោរពទៅតាមបទបញ្ញាត្តិផ្សេងៗរបស់ធនាគារជាតិនៃកម្ពុជា និងច្បាប់ផ្សេងៗទៀតដែលពាក់ពន័្ធ។ សេវាហិរញ្ញវត្ថុទាំងនោះរួមមានសេវាប្រាក់បញ្ញើ សេវាប្រាក់កម្ចី សេវាទូទាត់ផ្ទេរប្រាក់ជាដើម។

សេវាហិរញ្ញវត្ថុមិនផ្លូវការ គឺជាសេវាហិរញ្ញវត្ថុដែលផ្តល់ដោយញាត្តិមិត្ត បងប្អូន ឬអ្នកចងការប្រាក់ក្រៅប្រព័ន្ធ ដែលមិនមានច្បាប់គ្រប់គ្រងច្បាស់លាស់។ គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត គឺជាគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការមួយដែលទទួលបានអាជ្ញាបណ្ណ័ផ្លូវការពីធនាគារជាតិនៃកម្ពុជានៅក្នុងឆ្នាំ២០១០។

ក្នុងការឆ្លើយនូវសំនួររបស់អ្នកសារព័ត៌មានយើង ថាតើហេតុអ្វីបានជាការប្រើប្រាស់នូវសេវាហិរញ្ញវត្ថុផ្លូវការជាជម្រើសដ៍ល្អសម្រាប់ពង្រីកអាជីវកម្ម? គ្រឹះស្ថាន ខេមា បានឲ្យដឹងថា៖ សម្រាប់អ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុទាំងអស់ រួមទាំង សម្រាប់សហគ្រិនខ្នាតតូច និងមធ្យម ការប្រើប្រាស់សេវាប្រាក់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ ដូចជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារ ដើម្បីជាទុនបង្វិលក្នុងការការពង្រីកអជីវកម្ម គឺជាជម្រើសដ៍ប្រសើរ ដោយមូលហេតុដូចខាងក្រោម៖
- ហិរញ្ញវត្ថុផ្លូវការផ្តល់នូវការការពារតាមផ្លូវច្បាប់ជូនចំពោះអ្នកប្រើប្រាស់។ ដូចជាសេវាប្រាក់កម្ចី ឬឥណទាន ដែលជាទូទៅភាគីទាំងសងខាងត្រូវចុះហត្ថលេខា ឬផ្តិតមេដៃទៅលើកិច្ចសន្យាខ្ចីប្រាក់ និងឯកសារដទៃផ្សេងទៀតដែលពាក់ពន្ធ័ ដោយបញ្ជាក់ច្បាស់លាស់អំពី ចំនួនប្រាក់កម្ចី, ការប្រាក់, រយៈពេលសងប្រាក់, របៀបសងប្រាក់, ប្រាក់ពិន័យផ្សេងៗ ជាដើម។ កិច្ចសន្យានេះគឺត្រូវបានទទួលស្គាល់ និងការពារដោយច្បាប់ ចំពោះភាគីដែលទទួលរងនូវការរំលោភបំពានណាមួយ ដោយភាគីម្ខាងទៀត។
- គ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការមួយចំនួន មានគោលការណ៍ការពារអតិថិជនច្បាស់លាស់ ផ្តល់នូវការគាំទ្រផ្សេងៗ ដែលជាតម្លៃបន្ថែមសម្រាប់អ្នកប្រើប្រាស់សេវា។
- គ្រឹះស្ថានហិរញ្ញវត្ថផ្លូវការផ្តល់ទៅលើការរីកចម្រើនរបស់អ្នកប្រើប្រាស់ និងនិរន្តភាពនៃហិរញ្ញវត្ថុទាំងសងខាង។
ផ្ទុយទៅវិញការប្រើប្រាស់សេវាហិរញ្ញវត្ថុមិនផ្លូវការ អាចធ្វើឲ្យអ្នកប្រើប្រាស់ជួបប្រទះនូវហានិភយ័ដូចខាងក្រោម៖
- កិច្ចសន្យាមិនច្បាស់លាស់ ដែលច្បាប់មិនអាចការពារបាននៅពេលដែលមានការបំពាន
- អត្រាការប្រាក់ សេវាផ្សេងៗមិនមានបញ្ជាក់ច្បាស់លាស់ និងអាចថ្លៃជាងអត្រាការប្រាក់ និងសេវាផ្សេងៗដែលផ្តល់ឲ្យដោយគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ។
- អ្នកផ្តល់ហិរញ្ញវត្ថុមិនផ្លូវការ គឺផ្តោតទៅលើការទទួលបានប្រាក់ចំណេញរបស់គេតែប៉ុណ្ណោះ។
គ្រឹះស្ថាន ខេមា បានឲ្យដឹងទៀតថា សម្រាប់សហគ្រាសខ្នាតតូច និងមធ្យម ការប្រើប្រាស់នូវសេវាហិរញ្ញវត្ថុផ្លូវការ អនុញ្ញាត្តិឲ្យសហគ្រាសទាំងនោះរីកចម្រើន និងសម្រេចបាននូវនិរន្តភាពហិរញ្ញវត្ថុ។ ដើម្បីទទួលបាននូវប្រភពទុន សហគ្រាសខ្នាតតូច និងមធ្យម ត្រូវបានសិក្សាច្បាស់លាស់ដោយ គ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ។ ការសិក្សាទាំងនោះជាទូទៅផ្តោតទៅលើ អភិបាលកិច្ច ប្រពន្ធ័គ្រប់គ្រងផ្ទៃក្នុង ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីធ្វើការព្យាករណ៍អំពីកម្រិតនៃឥណទានដែលសហគ្រាសខ្នាតតូច ឬមធ្យមអាចទទួលយកបាន ក្នុងការប្រើប្រាស់ទៅតាមទំហំនៃប្រតិបត្តិការ។ រាល់ចំណុចខ្វះខាតទាំងទ្បាយត្រូវបានផ្តល់យោបល់ត្រទ្បប់ទៅកាន់អ្នក ម្ចាស់សហគ្រាសទាំងនោះ ដើម្បីឲ្យបំពេញបន្ថែម។ ដូច្នេះអត្ថប្រយោជន៍ដែលម្ចាស់សហគ្រាសទទួលបាន គឺអាចស្វែងយល់ខ្លួនឯងអំពីចំនុចខ្លាំង និងចំនុចខ្សោយរបស់ខ្លួន ហើយធ្វើការកែលម្អ ដើម្បីបំពេញនូវចំណុចខ្វះខាតរបស់ខ្លួន។ សម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ នៅពេលដែលម្ចាស់សហគ្រាសទាំងនោះអាចបំពេញបាននូវចំណុចខ្វះខាត ហានិភ័យនៃការខ្វះលទ្ធភាពសងត្រូវបានកាត់បន្ថយ ជាលទ្ធផលគឺនិរន្តភាពនៃហិរញ្ញវត្ថុទាំងសងខាង។
សម្រាប់សហគ្រាសខ្នាតតូច និងមធ្យម គ្រឹះស្ថាន ខេមា ក៏មានផ្តល់ជូនផងដែរនូវប្រាក់កម្ចីសម្រាប់ជាទុនបង្វិល ក្នុងការពង្រីកអាជីវកម្ម។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ (+855) 89 666 018 / 81 855 222 ឬធ្វើការស្នើសុំតាមរយៈ Online Loan Request៖ https://docs.google.com/forms/d/e/1FAIpQLSfKylarpUzZXN5S4Vv3plGhCwqgmLpkKuCmu9Gw7ZPnWaIieQ/viewform

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content