ភ្នំពេញ ៖ ផែនការអាជីវកម្ម គឺជាកត្តាចាំបាច់ ប្រសិនបើអ្នកកំពុងគិតពីការទទួលបានហិរញ្ញប្បទានខាងក្រៅតាមរយៈប្រាក់កម្ចី ឬការវិនិយោគ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកចាប់ផ្តើមពីតូច ហើយចាប់ផ្តើមជាមួយដើមទុនផ្ទាល់ខ្លួនរបស់អ្នក ផែនការអាជីវកម្មនឹងជួយអ្នកក្នុងការរៀបចំផែនការ។

តើអ្នកនឹងត្រូវការដើមទុនប៉ុន្មានដើម្បីចាប់ផ្តើម ? របៀបរកប្រាក់ចំណេញដោយវិធីណា ? អ្វីដែលអ្នកត្រូវធ្វើជាលើកដំបូង និងអ្វីដែលអ្នកត្រូវធ្វើទៅថ្ងៃអនាគត?
តាមរយៈ ការផ្សព្វផ្សាយរបស់ Khmer SME បានគ្រើនរំលឹកឱ្យគិតគិតថា ផែនការអាជីវកម្ម គឺជាផែនទីបង្ហាញផ្លូវសម្រាប់អាជីវកម្មរបស់លោកអ្នក និងជាឧបករណ៍ជួយក្នុងការគ្រប់គ្រងគោលដៅ និងតាមដានវឌ្ឍនភាពអាជីវកម្មរបស់លោកអ្នក។ ប្រសិនបើលោកអ្នកបានសង្ខេប នូវអាជីវកម្មរបស់ខ្លួនដោយប្រើឧបករណ៍ ដូចជាផ្ទាំងគំរូអាជីវកម្ម (Business Model Canvas) រួចហើយ មានន័យថាលោកអ្នកបានជ្រើសយកចំណុចចាប់ផ្តើមដ៏ល្អមួយហើយ។ ការដែលផែនការអាជីវកម្មរបស់លោកអ្នកនឹងមានលក្ខណៈផ្លូវការ ឬមានរចនាសម្ពន្ធបែបណាក៏ដោយ អាស្រ័យលើថា តើអ្នកមានផែនការប្រើប្រាស់គំរូអាជីវកម្មទាំងនេះដើម្បីបង្កើនដើមទុន ឬគ្រាន់តែទុកប្រើជាឯកសារផ្ទៃក្នុង។

តើមាតិការនៅក្នុងផែនការអាជីវកម្មរបស់អ្នកមានអ្វីខ្លះ?
មានវិធីខុសៗគ្នាក្នុងការរៀបចំផែនការអាជីវកម្ម តែផែនការភាគច្រើនមានយ៉ាងហោចណាស់នូវធាតុខាងក្រោម ៖
សេចក្តីសង្ខេប , ក្រុមការងាររបស់លោកអ្នក , ទិដ្ឋភាពទូទៅរបស់ក្រុមហ៊ុន , ការវិភាគឧស្សាហកម្ម និងទីផ្សារ , ផែនការទីផ្សារ , ផែនការប្រតិបត្តិការ , យុទ្ធសាស្ត្រហិរញ្ញវត្ថុ ។
វិធីល្អដើម្បីទទួលបានជំនួយក្នុងការសរសេរផែនការអាជីវកម្ម លោកអ្នកអាចស្វែងរកប្រភពផ្តល់ជំនួយតាមរយៈការផ្សព្វផ្សាយរបស់គេហទំព័រជាច្រើនដែលអាចផ្តល់ជូនអ្នកនូវគំរូ សេចក្ដីណែនាំ និងដំបូន្មាននៅក្នុងការសរសេរផែនការអាជីវកម្មផងដែរ។
ប្រភេទផែនការអាជីវកម្ម
ប្រភេទ និងសេចក្ដីលម្អិតនៃផែនការអាជីវកម្មរបស់លោកអ្នកនឹងត្រូវពឹងផ្អែកទៅលើថាតើគោលបំណងចុងក្រោយរបស់អាជីវកម្មមានលក្ខណៈបែបណា។ ប្រសិនបើលោកអ្នកកំពុងស្វែងរកការវិនិយោគ ឬប្រាក់កម្ចី លោកអ្នកចាំបាច់ត្រូវពិពណ៌នាអំពីប្រតិបត្តិការ និងការព្យាករណ៍ហិរញ្ញវត្ថុអាជីវកម្មរបស់ខ្លួនឱ្យបានលម្អិតបំផុតប្រសើរជាងប្រើផែនការអាជីកម្មនោះជាទុកឯកសារណែនាំផ្ទៃក្នុង៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មុខរបរចិញ្ចឹមក្តាមថ្ម កំពុងជួយឱ្យប្រជាសហគមន៍នេសាទជាប់មាត់សមុទ្រមានជីវភាពកាន់តែប្រសើរ
Top News, ជំនួញ, ព្រឹត្តិការណ៍
• 13/07/2026
ក្រៅពីរបរនេសាទតាមបែបប្រពៃណី ប្រជាសហគមន៍នេសាទជ្រលងក្នុងខេត្តព្រះសីហនុ បានចាប់យករបរចិញ្ចឹមក្តាមថ្មបន្ថែមមួយទៀត ដើម្បីបង្កើនចំណូលគ្រួសារ

ឥណ្ឌា ដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរយ៉ាងស្ងប់ស្ងាត់ និងអាចបាញ់ចេញបានភ្លាមៗ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/07/2026
ពេលនេះ ប្រទេសឥណ្ឌា កំពុងបង្កើនការប្រុងប្រយ័ត្នយ៉ាងខ្ពស់ និងត្រៀមលក្ខណៈជាស្រេចជាពិសេសសម្រាប់ការទប់ទល់នឹងសង្គ្រាមនុយក្លេអ៊ែរ តាមរយៈការដាក់ពង្រាយក្បាលគ្រាប់មួយចំនួនយ៉ាងស្ងៀមស្ងាត់បំផុត និងអាចប្រើប្រាស់ក្នុងការវាយប្រហារបានគ្រប់ពេលទាំងអស់

សម្តេចធិបតី ៖ការអភិវឌ្ឍប្រទេសមិនអាចកើតមាន ប្រសិនបើគ្មានការចូលរួមពីយុវជន ដែលជាកម្លាំងចលករដ៏សំខាន់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/07/2026
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការអភិវឌ្ឍប្រទេសមិនអាចកើតមានបានឡើយ ប្រសិនបើគ្មានការចូលរួមសកម្មរបស់យុវជន ដែលជាកម្លាំងចលករដ៏សំខាន់

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/07/2026
ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party




វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content