ភ្នំពេញ ៖ បច្ចុប្បន្ននេះ ខណ្ឌសែនសុខ បានក្លាយជាទីតាំងប្រមូលផ្តុំទៅដោយគម្រោងលំនៅដ្ឋាន រោងចក្រ សហគ្រាស ការិយាល័យ ផ្សារទំនើប និងតំបន់សេដ្ឋកិច្ចសំខាន់ៗជាច្រើន។ ការកើនឡើងនៃចំនួនគម្រោងអភិវឌ្ឍន៍ និងកំណើនប្រជាជននេះ ធ្វើឱ្យតម្រូវការផ្សេងៗជាពិសេសការផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិកក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ដូចគ្នា។

ជាក់ស្តែង ប្រសិនបើគេគណនាពីចំនួនមនុស្ស និងតម្រូវការ យើងនឹងឃើញថាត្រឹម ២០% នៃចំនួនប្រជាជនសរុបប្រមាណ១លាននាក់ដែលរស់នៅក្នុងតំបន់ជាប់ជាប្រចាំ និងអ្នកធ្វើដំណើរឆ្លងកាត់ចំណាយម្នាក់ចាប់ពី ១ ទៅ ៥ ដុល្លារ ក្នុងមួយថ្ងៃលើការថែទាំ ជួសជុល និងសេវាផ្សេងៗផ្នែកអេឡិចត្រូនិក ក៏ដូចជាទូរស័ព្ទផ្សេងៗនោះ តំបន់ខណ្ឌសែនសុខ នឹងអាចទាក់ទាញរំហូរលុយចន្លោះពី ១០ម៉ឺន ទៅ៥០ម៉ឺនដុល្លារក្នុងមួយថ្ងៃចាក់ចូលទៅក្នុងទីផ្សារ។ ទោះជាយ៉ាងនេះក្តី បើយើងប្រៀបធៀបពីតម្រូវការ និងការផ្គត់ផ្គង់កន្លងមក តំបន់នេះបានខាតបង់ប្រាក់ជាច្រើន ដោយសារតែតំបន់ដែលផ្តល់សេវាផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិកភាគច្រើនសំបូរតែនៅកណ្តាលក្រុង។ ស្ថានភាពនេះ ធ្វើឱ្យប្រជាជននៅក្នុងតំបន់ត្រូវបង្ខំចិត្តចេញទៅតំបន់កណ្តាលក្រុងដើម្បីទទួលយកសេវាកម្មជួសជុល ថែទាំ និងផ្លាស់ប្តូរគ្រឿងអេឡិចត្រូនិកថ្មីជាដើម។

ដោយមើលឃើញពីតម្រូវការខ្ពស់ផ្នែកគ្រឿងអេឡិចត្រូនិក លោក សោម កែវម៉ាលីដា នាយកប្រតិបត្តិផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខបានរៀបចំឱ្យមានសេវាកម្មផ្គត់ផ្គង់ ថែទាំ និងជួសជុលគ្រឿងអេឡិចត្រូនិកនៅផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ ដើម្បីបម្រើឱ្យសេចក្តីត្រូវការរបស់ប្រជាជននៅក្នុងតំបន់ និងផ្តល់ឱកាសឱ្យអាជីវករដែលមានបំណងរកស៊ីផ្នែកគ្រឿងអេឡិចត្រូនិក មានឱកាសចាប់យកចំណែកទីផ្សារដ៏សំខាន់ក្នុងខណ្ឌសែនសុខ និងតំបន់ជុំវិញនេះ។

លោក សោម កែវម៉ាលីដា បានមានប្រសាសន៍ថា ៖
“ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ ជាទីតាំងដ៏មានសក្តានុពលផ្នែកគ្រឿងអេឡិចត្រូនិក ព្រោះអ្នកវិនិយោគផ្សារបានគិតគូរខ្ពស់ពីលក្ខខណ្ឌពិសេសៗដើម្បីលើកទឹកចិត្ត និងជំរុញឱ្យសេវាកម្មដ៏សំខាន់នេះអាចផ្គត់ផ្គង់ទៅកាន់អតិថិជនបានយ៉ាងទូលំទូលាយ”

អ្នកវិនិយោគខាងលើបានលើកឡើងថា ចំណុចពិសេសដែលផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ មានគឺនៅទីនេះមានផ្គត់ផ្គង់ឧបករណ៍អេឡិចត្រូនិកយ៉ាងសំបូរបែបដែលអតិថិជនអាចស្វែងរកបានតាមតម្រូវការ មិនលំបាកដើររកច្រើនកន្លែង និងមានសេវាកម្មច្រើនប្រភេទ។ សម្រាប់ម្ចាស់តូបវិញ ពួកគាត់ក៏មានលក្ខណៈងាយស្រួលផងដែរ ដោយសារតែផ្សារបានគិតពីធាតុសំខាន់ៗដើម្បីជំរុញឱ្យការរកស៊ីរបស់ពួកគាត់កាន់តែងាយស្រួល និងមាននិរន្តរភាព។

លោក កែវម៉ាលីដា បានមានប្រសាសន៍ផងដែរថា សម្រាប់មុខរបរផ្នែកអេឡិចត្រូនិក ការផ្គត់ផ្គង់អគ្គិសនី និងសេវាទូរគមនាគមន៍ជារឿងសំខាន់ខ្លាំងណាស់ ហេតុនេះហើយទើបអ្នកវិនិយោគបានរៀបចំឱ្យមានប្រព័ន្ធភ្លើងរដ្ឋគ្រប់គ្រាន់នៅគ្រប់តូបទាំងអស់។ បន្ថែមពីលើនេះ ផ្សារបានរៀបចំម៉ាស៊ីនភ្លើងបម្រុងដើម្បីធានាថា ទោះកាលៈទេសៈណាក៏ដោយក៏អ្នកលក់អាចមានភ្លើងប្រើប្រាស់ដែរ។ សម្រាប់សេវាទូរគមនាគមន៍វិញ លោកបានសហការជាមួយក្រុមហ៊ុនអន្តរជាតិមួយលើកអង់តែន ដើម្បីផ្គត់ផ្គង់សេវាឱ្យមានជាប់ជាប្រចាំដើម្បីសម្រួលដល់ភាពងាយស្រួលទាំងអ្នកលក់ និងអ្នកទិញ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/07/2026
ប្រទេសអ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/07/2026
ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 24/07/2026
អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ីសាអូឌីត ទទួលស្គាល់អ៊ីស្រាអែល ដើម្បីអាចទទួលបានបច្ចេកវិទ្យានុយក្លេអ៊ែរពីអាមេរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/07/2026
កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រក្នុងការផ្តល់បច្ចេកវិទ្យានុយក្លេអ៊ែរស៊ីវិលអាមេរិក ទៅឱ្យអារ៉ាប៊ីសាអូឌីត នឹងត្រូវផ្អែកលើលក្ខខណ្ឌដ៏តឹងរ៉ឹងមួយ ហើយ រដ្ឋាភិបាលទីក្រុងរីយ៉ាត នៃប្រទេសអារ៉ាប៊ីសាអូឌីត ចាំបាច់ត្រូវតែទទួលស្គាល់អ៊ីស្រាអែលជាផ្លូវការ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារសម្រាប់ផលិតផលខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 24/07/2026
ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំលើកទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា




វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content