អ្នកជំនាញ ៖ មនុស្សគ្រប់គ្នាគួររៀបចំសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុ ដើម្បីចៀសផុតពីវិបត្តិដែលមើលមិនឃើញ

ភ្នំពេញ ៖ អ្នកជំនាញផ្នែកហិរញ្ញវត្ថុបានណែនាំថា មនុស្សគ្រប់គ្នាគួរចេះរៀបចំប្រព័ន្ធសំណាញ់សុវត្ថិភាព ដើម្បីទប់ទល់នឹងវិបត្តិហិរញ្ញវត្ថុផ្ទាល់ខ្លួននៅពេលមានវិបត្តិនៃជំងឺរាតត្បាតជាសកល និងវិបត្តិសេដ្ឋកិច្ចអន្តរជាតិ ដែលអាចកើតមានឡើងក្នុងពេលណាមួយ។

លោក ង៉ែត ជូ អ្នកនាញផ្នែកហិរញ្ញវត្ថុបានថ្លែងថា វិបត្តិនៃជំងឺរាតត្បាតសកល វិបត្តិនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ សុទ្ធតែអាចបង្កជាផលអាក្រក់ដល់សេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់មនុស្សផងទាំងពួង ហើយវិបត្តិទាំងនេះនឹងបន្តតាមលងបន្លាចមនុស្សជាតិទៅថ្ងៃអនាគតផងដែរ។

លោកបានណែនាំពីសំណាញ់សុវត្ថិភាពចំនួន ៧ ដើម្បីទប់ទល់នឹងវិបត្តិហិរញ្ញវត្ថុផ្ទាល់ខ្លួននាពេលអនាគត៖ ១) សន្សំប្រាក់បម្រុងសំរាប់គ្រាអាសន្នឲ្យបានយ៉ាងតិចស្មើនឹង៦ដងនៃចំណាយសំរាប់ការរស់នៅប្រចាំខែ (having reserve fund)។ ២) វិនិយោគដើម្បីបង្កើតចំណូលបន្ថែមលើចំណូលពីរបរ ឬប្រាក់ខែដែលអ្នកមាន (building additional revenue streams)។ ៣) សន្សំទ្រព្យឲ្យបានច្រើន ហើយគួរបែងចែកទ្រព្យជា ៣ ប្រភេទស្មើៗគ្នា (ទ្រព្យរយៈពេលខ្លី ទ្រព្យរយៈពេលមធ្យម និងទ្រព្យរយៈពេលវែង)។  ទ្រព្យរយៈពេលខ្លីសំដៅលើទ្រព្យដែលអាចបង្វិលជាសាច់ប្រាក់បានក្នុងរយៈពេលក្រោម១ឆ្នាំ។ ទ្រព្យរយៈពេលមធ្យមគឺជាទ្រព្យដែលអាចបង្វិលជាសាច់ប្រាក់បានក្នុងចន្លោះពី១ឆ្នាំទៅ៣ឆ្នាំ។

៤) មិនគួរមានកម្ចីច្រើនហួសប្រមាណ ចំនួនកម្ចីសរុបគួរតិចជាង១/៣នៃទ្រព្យសកម្មសរុប (avoiding over leverage)។ ហើយគួរចៀសវាងកម្ចីក្រៅផ្លូវការ ឬលេងតុងទីនដែលមានហានិភ័យ និងការប្រាក់ខ្ពស់។ ឧទាហរណ៍ អ្នកមានទ្រព្យសកម្មសរុប១លានដុល្លាអាមេរិក ចំនួនកម្ចីសរុបមិនគួរលើសពី៣៣ម៉ឺនដុល្លាអាមេរិកនោះទេ។ ៥) គួរកសាងមូលធនសង្គមអោយបានរឹងមាំ (building a strong social capital)។ សំដៅលើការកសាងទំនាក់ទំនងល្អជាមួយបងប្អូន សាច់ញាតិ និងមិត្តភក្តិដែលជាទីពឹងនៅពេលអ្នកមានគ្រាអាសន្នអន់ក្រ។ល។

៦) កសាងសមត្ថភាព និងសុខភាពរបស់ខ្លួនឲ្យបានរឹងមាំ។ ការមានសមត្ថភាពខ្លាំង មានជំនាញច្បាស់លាស់លើសពីមួយក៏ជាកត្តាដែលអាចជួយឲ្យអ្នកមានភាពធនក្នុងការប្រឈមនឹងវិបត្តិហិរញ្ញវត្ថុផ្ទាល់ខ្លួនផងដែរ។ ឧទាហរណ៍ ក្រៅពីជំនាញជាមគ្គុទេសទេសចរណ៍ អ្នកមានជំនាញជាគ្រូបង្រៀនភាសាអង់គ្លេស។ បើជួបវិបត្តិអត់ការងារធ្វើព្រោះតែវិស័យទេសចរណ៍ដួលរលំ អ្នកអាចធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសបាន។ និង៧) ទិញធានារ៉ាប់រងសុខភាព ពិការភាព និងអាយុជីវិត។

លោក ទិត្យ កំរង ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ឫទ្ធិពល ជាអ្នកឯកទេសផ្នែកចំណេះដឹងហិរញ្ញវត្ថុ នាពេលកន្លងមកក៏ធ្លាប់បានពន្យល់ផងដែរថា ប្រព័ន្ធការពារហិរញ្ញវត្ថុគឺសំដៅដល់ការគ្រប់គ្រងហិរញ្ញវត្ថុ ព្រោះវាមានទំនាក់ទំនងជាមួយគ្នា ហើយពេលមានការគ្រប់គ្រងហិរញ្ញវត្ថុបានល្អ នោះទើបវាមានប្រព័ន្ធការពារហិរញ្ញវត្ថុ។

លោកបាថ្លែងបន្តថា បើនិយាយពីប្រ័ន្ធការងារហិរញ្ញវត្ថុ វាប្រៀបដូចនឹងប្រព័ន្ធការពាររាងកាយមនុស្សដែលការពារពីផលប៉ះពាល់ផ្សេងៗពីខាងក្រៅ ដូចជាមេរោគ និងជំងឺផ្សេងៗជាដើម។ សម្រាប់ប្រព័ន្ធការពារហិរញ្ញវត្ថុ វាសំដៅទៅលើការពារកុំឱ្យមានបញ្ហាផ្នែកសុខភាពហិរញ្ញវត្ថុ។ ជាមួយគ្នានេះ គេក៏ត្រូវបង្កាកុំឲ្យមានហានិភ័យហិរញ្ញវត្ថុ ដូចជាការជៀសវាងពីបំណុលលើសលប់ ការសម្រេចហិរញ្ញវត្ថុមិនត្រឹមត្រូវ ហើយការចាយវាយមិនត្រូវត្រូវ ដែលវាអាចនាំឱ្យជាបង្កើតជាបំណុល។

លោកបញ្ជាក់ដូច្នេះថា

“ការរៀបចំហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ គឺមានការធ្វើផែនការហិរញ្ញវត្ថុ គោលការណ៍ហិរញ្ញវត្ថុផ្ទាល់ខ្លួន ឬក្នុងគ្រួសារច្បាស់លាស់ នៅពេលដែលអនុវត្តតាមចំណុចទាំងនេះបាន វាអាចបង្កើតបានជាប្រព័ន្ធការពារហិរញ្ញវត្ថុ។ សុខភាពហិរញ្ញវត្ថុល្អ គឺមានចំណូលគ្រប់គ្រាន់ ដែលអាចអនុញ្ញាតឱ្យដល់ការចំណាយលើតម្រូវការប្រចាំថ្ងៃ អាចសម្រេចលើគោលបំណងណាមួយដែលចង់បាន ហើយអាចដោះស្រាយបញ្ហាដែលកើតឡើងភ្លាមៗទាក់ទនងនឹងបញ្ហាហិរញ្ញវត្ថុ៕”


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា

ឯកឧត្តម ​កៅ ​ថា​ច៖​ ​ការ​ប្រើប្រាស់​កម្ចី​វិនិយោគលើ​កសិកម្ម​មិន​មែន​ជា​កំហុស​ទេ ​បើ​មាន​ផែនការ​ផលិត​ ​និង​ការ​គ្រប់គ្រង​ហានិភ័យ​ច្បាស់លាស់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

​ឯកឧត្តម​បណ្ឌិត​ ​កៅ ​ថា​ច ​អគ្គ​នាយក​ (​ARDB​) ​និង​ជា​ប្រធាន​សមាគម​បណ្តាញ​កសិករ​តេជោ ​បាន​គូសបញ្ជាក់​ថា​៖​ «​ការ​ខ្ចី​ប្រាក់​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​ដើម្បី​យក​ទៅ​វិនិយោគ​លើ​វិស័យ​កសិកម្ម​មិន​មែន​ជា​រឿង​ខុសឆ្គង​នោះ​ឡើយ​ ​បើ​មាន​ផែនការ​ផលិត​ ​និង​ការ​គ្រប់គ្រង​ហានិភ័យ​ ​នោះ​នឹង​ធ្វើឱ្យ​កសិករ​យើង​កាន់តែ​មាន​ជីវភាព​ធូរធារ ​អាច​រួចផុត​ពី​អន្ទាក់​បំណុល​»​

គម្រោង​វិនិយោគជាង ​៤៩០​ នៅខេត្តព្រះសីហនុ​ ជាមួយដើមទុន ​​៨,៤ពាន់​លានដុល្លារ ​​ទទួលបានការលើកទឹកចិត្តពិសេស​ពីរដ្ឋាភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

គម្រោងជាង ៤៩០ ដែលមានទីតាំងវិនិយោគនៅក្នុងខេត្តព្រះសីហនុ រាប់ទាំងគម្រោងដែលធ្លាប់ជាប់គាំង និងគម្រោងស្នើសុំវិនិយោគថ្មី ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាត និងផ្តល់ជូននូវគោលការណ៍លើកទឹកពិសេសក្រោមដើមទុនវិនិយោគសរុបប្រមាណ ៨,៤ពាន់លានដុល្លារ

ថាមពលស្អាត ក្លាយជាផ្នែកមួយនៃកំណើនសេដ្ឋកិច្ច និងការប្រកួតប្រជែងរវាងប្រទេសមហាអំណាច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/07/2026

ថាមពលស្អាតបានក្លាយជាវិស័យអាទិភាពដ៏លេចធ្លោ និងកំពុងមានការប្រកួតប្រជែងយ៉ាងខ្លាំងរវាងប្រទេសមហាអំណាច និងជំរុញដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនចាប់យកមកអនុវត្តបន្ត

​អឺរ៉ុប ​ពិន័យ​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​ចិន​ ​AliExpress​ ​ជា​ទឹកប្រាក់​ជិត​ ​៦៣០​ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​យក្ស​របស់​ចិន​ ​AliExpress​ ​ត្រូវបាន​សហភាព​អឺរ៉ុប​ពិន័យ​ជា​ប្រាក់​ជា​ប្រវត្តិសាស្ត្រ​រហូតដល់​ ​៥៥០​ ​លាន​អឺរ៉ូ ​(​ជិត​ ​៦៣០​ ​លាន​ដុល្លារ​អាម៉េរិក​) ​ដោយសារ​អនុញ្ញាតឱ្យ​មាន​ការ​លក់​ផលិតផល​ខុស​ច្បាប់​នៅលើ​កម្មវិធី​របស់​ខ្លួន​

ខេត្តតាកែវ រៀបចំខ្លួនទទួលទុនវិនិយោគប្រមាណ ១ ០០០លានដុល្លារពីក្រុមហ៊ុនធំៗរបស់ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

តាកែវ ដែលជាខេត្តមួយមានសក្តានុពលសេដ្ឋកិច្ច បាន និងកំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ ហើយក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍គម្រោងវិនិយោគចម្រុះវិស័យ