ឌីជីថលូបនីយកម្ម បាន​ក្លាយជា​កាតាលីក​​ដ៏សំខាន់​នៅ​ក្នុង​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍

ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍បានលើកឡើង​ថា ស្ថិតនៅក្នុងសម័យកាលនៃ​ការវិវឌ្ឍ​​ផ្នែក​បច្ចេកវិទ្យា និង​ការកើនឡើង​នៃ​តម្រូវការ​របស់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ឌីជីថលូបនីយកម្ម បាន​ក្លាយជា​ប្រធានបទ​ដ៏សំខាន់​នៅ​ក្នុង​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ ហើយ​ចុងក្រោយ​នេះ​វិបត្តិ​ជំងឺ​កូវីដ-១៩ បានក្លាយ​ទៅជា​កាតាលីករុញដោលឱ្យ​ការប្រើប្រាស់​បច្ចេកវិទ្យាជា​ដំណោះស្រាយ​កាន់​តែមាន​ភាពចាំ​បាច់ និង​ចំពេល​វេលា​ សំដៅ​ធានា​ឧត្តមភាព​ប្រកួតប្រជែងរបស់វិស័យ​ទេសចរណ៍នៅក្នុងបរិបទ​នៃ​បដិវត្តន៍​ឧស្សាហកម្ម ៤.០​​។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បាន​មានប្រសាសន៍ថា ៖

“ឈរលើស្មារតីនេះរាជរដ្ឋាភិបាលបានដាក់ចេញនូវយន្តការប្រទាក់ក្រឡាគ្នាជាបន្តបន្ទាប់ ដែលរួមបញ្ចូលការជំរុញឱ្យប្រើប្រាស់ និងទាញយកប្រយោជន៍ពីបច្ចេកវិទ្យា និងនវានុវត្តន៍ព្រមតាំងការបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថល ដែលនឹងចូលរួមរុញដោលការអភិវឌ្ឍ វិស័យទេសចរណ៍ឱ្យដល់កម្រិតដូចមុនពេលវិបត្តិ និងកាន់តែប្រសើរជាងមុន ទាំងលើទិដ្ឋភាពបរិមាណនិងគុណភាព”

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជធានីភ្នំពេញ និងខេត្តសៀមរាបគឺជាគោលដៅចម្បងបំផុតដែលចាំបាច់ត្រូវស្ដារសកម្មភាពទេសចរណ៍ឡើងវិញ និងគិតគូរ​អំពី​អក្ខរកម្ម​ឌីជីថល ដែលជាធាតុដ៏​មាន​សារៈសំខាន់​​ ដើម្បី​ឆ្លើយតប​នឹង​បរិបទ​នៃ​ការរីកចម្រើន​ផ្នែក​បច្ចេកវិទ្យា ហើយ​វា​ក៏​ជា​គន្លឹះ​ដ៏សំខាន់​សម្រាប់​កម្ពុជា​ ទាំងការជំរុញចលនាទេស​ចរណ៍ផ្ទៃក្នុង​ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​ ពីប្រភពទីផ្សារសំខាន់ៗ ឱ្យ​ចូលមក​កម្សាន្តកម្ពុជា​ឡើងវិញ។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បានលើកឡើងដែរថា ដើម្បីឱ្យ​អ្វីៗ​អាច​ដំណើរការ​ទៅ​មុខ​បាន ក៏ត្រូវ​ទាមទារ​ការចូលរួម​របស់​វិស័យ​ឯកជន​ផងដែរ​ ហើយ​លោក​រដ្ឋមន្ត្រី​ក៏​ស្នើឱ្យ​អ្នក​ក្នុង​វិស័យ​ទេសចរណ៍​ទាំងអស់ ​(​ទាំង​ផ្នែក​រដ្ឋ និង​ឯកជន​) ​ត្រូវ​ចូលរួម​អភិវឌ្ឍ​សមត្ថភាព​វិជ្ជាជីវៈ​របស់ខ្លួន ចំណែក​គ្រឹះស្ថាន និង​អ្នកផ្តល់​អប់រំ​បណ្តុះបណ្តាល​ទាំងអស់ គួរតែ​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធីសិក្សា​ឱ្យបាន​ជាប្រចាំ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ក្នុង​វិស័យ​ទេសចរណ៍​។

ឯកឧត្តម ហ៊ុន ម៉ានី  ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជា​ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា៤.០ បានគូសបញ្ជាក់ថា «បរិវត្តកម្មឌីជីថល» បានក្លាយជាដំណើរអភិវឌ្ឍន៍រួមមួយសម្រាប់គ្រប់តួអង្គ ទាំងផ្នែករដ្ឋ ផ្នែកឯកជន ប្រជាពលរដ្ឋ និងដៃគូអភិវឌ្ឍន៍ដែលយើងត្រូវរួមគ្នាធ្វើដំណើរឆ្លងនេះប្រកបដោយភាពម្ចាស់ការ ដោយបន្តស្វែងយល់​ សម្របខ្លួន និងក្តាប់យកកាលានុវត្តភាព ព្រមទាំងដោះស្រាយ បញ្ហាប្រឈមនានាជាប់ជាប្រចាំ។ ជាក់ស្តែងបច្ចេកវិទ្យា និងអ៊ីនធឺណេត បានជ្រៀតចូលយ៉ាងជ្រៅក្នុងសកម្មភាពសេដ្ឋកិច្ចសង្គម នៅគ្រប់កោសិការគ្រប់ផ្នែក គ្រប់វិស័យនៃជីវភាពរស់នៅប្រចាំថ្ងៃដែលធ្វើឲ្យមានការប្រែប្រួលលើកត្តាផលិតកម្ម និងពលកម្ម​ឥរិយាបថនៃការប្រើប្រាស់និងរចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិ។

ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍​ថា ៖

“«​អក្ខរកម្ម​ឌីជីថល​» ​បាន​ក្លាយជា​តម្រូវការ​មូលដ្ឋាន​សម្រាប់​​ប្រជាជន​ទូទៅនៅ​គ្រប់​វ័យ​ ដើម្បី​មានលទ្ធភាព និង​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា ឆ្លើយតប​នឹង​តម្រូវការ​រៀងៗ​ខ្លួន​”

ឯកឧត្តម បានបញ្ជាក់ថាបច្ចេកវិទ្យា បានជំរុញឱ្យមានការផ្លាស់ប្តូររបៀបរបបនៃការរស់នៅ​ ហើយបានក្លាយជាមូលដ្ខាន នៃការទំនាក់ទំនងការបំពេញការងារ ការសិក្សារៀនសូត្រ និងការធ្វើអាជីវកម្ម ដែលសុទ្ធតែត្រូវការបច្ចេកវិទ្យាដើម្បីផ្ដល់ភាពងាយស្រួលនិងបង្កើនប្រសិទ្ធភាព ។ ជាក់ស្ដែងការប្រែប្រួល បរិបទសង្គម សេដ្ឋកិច្ចបានស្តែងចេញ ជាការប្រែប្រួល ផ្នែកតម្រូវការបុគ្គល គ្រួសារ និងស្ថាប័នដែលតម្រូវឱ្យមានភាពចាំបាច់ក្នុងការស្វែងយល់ពីនិន្នាការវិវត្តន៍ជាប់ជាប្រចាំ ដើម្បីពង្រឹងគុណភាពជីវិត គុណនៃការសិក្សា គុណភាពការងារ និងគុណភាពនៃការធ្វើអាជីវកម្មអាជីវកម្មឱ្យកាន់តែប្រសើរ។

ស្ថិតក្នុង​បរិបទ​នេះ ការចាប់​យក​បច្ចេកវិទ្យា គឺ​ពិតជា​មាន​ភាពចាំបាច់ និង​ចំពេល​វេលា​ស្របតាម​ទិសដៅ​របស់​រាជរដ្ឋាភិបាល​នៅក្នុង​ការកសាង​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​ ដើម្បី​ធានា​កំណើន​រយៈពេល​វែង​សម្រាប់​កម្ពុជា​ជាមួយ​នឹង​ការបន្ត​ជំរុញ​ពិពិធកម្ម​ក្នុង​គ្រប់​វិស័យ​អាទិភាព​សំដៅ​បង្កើន​ភាព​ប្រកួតប្រជែង និង​ធានា​ចីរភាព​នៃ​ការអភិវឌ្ឍ​ប្រកប​ដោយ​បរិយាប័ន្ន​ឆ្ពោះទៅ​ការសម្រេច​បាន​នូវ​ចក្ខុវិស័យ​ក្នុង​ឆ្នាំ​២០៣០ និង​ឆ្នាំ​ ២០៥០។

សូមបញ្ជាក់ថាក្នុង​រយៈពេល​ ៧ ​ខែ ឆ្នាំ​ ២០២២ កម្ពុជា​ទទួល​បាន​ទេស​ចរ​អន្តរជាតិ​ជាង ៧៤ ​ម៉ឺន​នាក់ កើន ៥៦០ ​%​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២១​។ ដោយឡែកខេត្តសៀមរាបទទួលបានភ្ញៀវទេសចរចំនួនប្រមាណ ១ ២៤២ ៨៥៤ នាក់ កើនឡើង៨៩០,១៧ភាគរយ ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ ចំនួនប្រមាណ ១២៥ ៥១៩ នាក់ ដែលក្នុងនោះ ភ្ញៀវទេសចរជាតិ  មានចំនួនប្រមាណ ១ ១៥៩ ០០០ នាក់ កើនឡើង ៧៩៨,៤៦ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ចំនួនប្រមាណ ១១៩ ៧៤៣ នាក់ ។ ភ្ញៀវទេសចរ អន្តរជាតិមានចំនួន ៨៣ ៨៥៤ នាក់ កើនឡើង ១៣៥១,៧៧ភាគរយ បើប្រៀបធៀបនឹង រយៈពេល ដូចគ្នា ឆ្នាំ២០​២១ មានចំនួន ៥ ៧​៧៦ នាក់៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពីតម្លៃដីធ្លីនៅតាមតំបន់​នានា​ក្នុង​ខណ្ឌឫស្សីកែវ ក្នុងឆមាសទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/09/2026

ក្នុងឆ្នាំ២០២៦នេះ តម្លៃដីធ្លីនៅក្នុង​រាជធានីភ្នំពេញ តាមបណ្ដាខណ្ឌ​នានា​ មិនមានកា​រប្រែប្រួល ឬឡើងថ្លៃជាង​ឆ្នាំ២០២៥​នោះទេ ដោយតំបន់​ខ្លះ​ដែលធ្លាប់តែឡើងខ្ពស់​ក៏បានធ្លាក់ចុះបន្តិច​វិញ តំបន់ខ្លះទៀត​មិនឡើង ហើយមិនចុះដែរ

ក្រុង​មួយក្នុងខេត្តឈីងហៃ ប្រទេស​ចិន មានផ្ទៃដីធំជាង​កម្ពុជា​ជិត​ ២ដង តែមានប្រជាជន​ត្រឹមតែជាង ​៤០ម៉ឺននាក់​ប៉ុណ្ណោះ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 03/09/2026

ក្រុងមួយរបស់ចិនមានផ្ទៃដីរហូតដល់ជាង​២៣ម៉ឺនគីឡូម៉ែត្រការ៉េ ប៉ុន្តែក្រុង​នេះមានប្រជាជន​រស់នៅត្រឹមតែជា​៤០ម៉ឺននាក់ប៉ុណ្ណោះ .....

ប៊ែលហ្សិក រារាំង​បំណងអឺរ៉ុបដែលចង់​រឹបអូស​ទ្រព្យ​បង្កក​ទាំងអស់​របស់​រុស្ស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/09/2026

ប្រទេស​ប៊ែលហ្សិក ​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​ប៉ុនប៉ង​សាជា​ថ្មី​របស់បណ្តា​រដ្ឋ​ជាសមាជិក​សហ​ភាព​អឺរ៉ុប​មួយចំនួន​ដែលចង់​រឹបអូស​យក​ទ្រព្យសម្បត្តិ​បម្រុង​របស់​រុស្ស៊ី​ដែលបានបង្ខាំង​ទុកក្រោយមានសង្គ្រាមជាមួយអ៊ុយក្រែន

កាក់ថ្មី ១ ដុល្លារអាម៉េរិក មានរូបលោក ដូណាល់ ត្រាំ អាចនឹងត្រូវដាក់ឱ្យប្រើប្រាស់ បើទោះមានការហាមឃាត់ពីសហព័ន្ធ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 03/09/2026

កាក់ថ្មី ១ ដុល្លារអាម៉េរិក ដែលមានរូបលោក ដូណាល់ ត្រាំ នឹងត្រូវដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗបើទោះបីជាមានការហាមឃាត់ពីសហព័ន្ធមិនឱ្យដាក់រូបប្រធានាធិបតីដែលកំពុងកាន់តំណែងនៅលើរូបិយប័ណ្ណនេះក៏ដោយ

ក្រសួងការងារ ជំរុញការត្រៀមកម្លាំងពលកម្មកម្ពុជាឱ្យសម្របខ្លួននឹងឥទ្ធិពល AI និងអនាគតទីផ្សារការងារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/09/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន និងកំពុងជំរុញការត្រៀមកម្លាំងពលកម្មកម្ពុជាឱ្យសម្របខ្លួននឹងឥទ្ធិពល AI និងអនាគតទីផ្សារការងារ ខណៈដែលវិស័យបច្ចេកវិទ្យាមានភាពរីកចម្រើនជាលំដាប់ និងជាផ្នែកមួយនៅក្នុងទីផ្សារការងារ

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/09/2026

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រែកជីកហ្វូណ​នតេជោ​ នឹងប្រែក្លាយខេត្តតាកែវ​ ជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និងកំពង់ផែរណប​ដ៏សំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

ព្រែកជីក​ហ្វូណ​នតេជោ​នឹងធ្វើឱ្យខេត្តតាកែវ​ប្រែក្លាយជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និង​ផែ​រណបដ៏មានសារ​សំខាន់​​ក្នុងវិស័យភស្តុភារ​

ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ​២០២៦ ផ្តល់​ឱកាស​ការ​ងារ​ជាង ៣៥ ០០០​កន្លែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

មហាព្រឹត្តិ​ការណ៍ការងារដ៏ធំប្រ​ចាំឆ្នាំនឹងវិល​ត្រឡប់​ម​ក​ជួប​យុវ​ជន សិ​ស្ស-និ​ស្សិត និង​អ្នក​ស្វែង​រក​កា​រ​ងារ​ជាថ្មី​ទៀត​ហើយ ដោយ​នៅ​ឆ្នាំ​២០២៦​នេះ ពិព័រណ៍​ជាតិ​ការ​ងារ និង​ផលិត​ភាព​ការ​ងារ នឹង​នាំ​មក​នូវ​ឱកា​ស​កា​រងារ​ជាង ៣៥ ០០០កន្លែង

រដ្ឋមន្ត្រីហិរញ្ញវត្ថុក្រុមប្រទេស G20 លើកលែងតែចិន គាំទ្រចំណាត់ការលើបញ្ហាពាណិជ្ជកម្មខុសទ្រង់ទ្រាយ និងអយុត្តិធម៌

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ក្រុមប្រទេស G20 លើកលែងតែប្រទេសចិន បានគាំទ្រលើការចាត់វិធានការប្រឆាំងនឹងគោលនយោបាយមិនមែនទីផ្សារ និងការបង្ខូចទ្រង់ទ្រាយពាណិជ្ជកម្ម ជាមួយនឹងការទាមទារឱ្យមានចំណាត់ការផងដែរ

វិស័យឯកជនសាទរនឹងគម្រោងបង្កើតតំបន់ SME ពិសេស នៅខេត្តព្រះសីហនុ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

វិស័យឯកជនដែលពាក់ព័ន្ធបានបង្ហាញពីការសាទរ និងគាំទ្រឱ្យមានតំបន់តំបន់ប្រមូលផ្តុំសហគ្រាសធុនតូច មធ្យម និង រោងចក្រ (SME Cluster) កាន់តែឆាប់