សង្វាក់ផលិតកម្មដែលប្រើប្រាស់បន្ទះឈីបបន្តរងផលប៉ះពាល់ និងបាត់បងប្រាក់ចំណូល

បរទេស ៖​ យោងទៅតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung បានបង្ហាញពីការធ្លាក់ចុះ ៣២ ភាគរយនៃប្រាក់ចំណេញរបស់ខ្លួន គឺប្រហែល ៧ ពាន់លានដុល្លារ ដែលបណ្តាលមកពីបញ្ហាសង្វាក់ផលិតកម្មគ្រឿងអេឡិចត្រូនិក ​ និង​បន្ទះឈីបរបស់ពួកគេធ្លាក់ចុះ ក្រោមហេតុផលនៃការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក។

ប្រាក់ចំណេញរបស់ក្រុមហ៊ុន Samsung ពីអាជីវកម្មបន្ទះឈីបរបស់ខ្លួនបានរងទុក្ខ ដោយសារតម្លៃទីផ្សារនៃការផ្គត់ផ្គង់បន្ទះឈីបបានធ្លាក់ចុះ រួមទាំងការចុះខ្សោយនៃតម្រូវការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក។ ការប៉ាន់ប្រមាណដែលមានរយៈពេល៣ខែចុងក្រោយនេះ បានបង្ហាញពីការធ្លាក់ចុះប្រាក់ចំណេញប្រចាំត្រីមាសជាលើកដំបូងរបស់ក្រុមហ៊ុន Samsung ក្នុងរយៈពេលជិត៣ឆ្នាំ។

កាលពីថ្ងៃព្រហស្បត៍ សប្ដាហ៍កន្លងទៅនេះ​​ ក្រុមហ៊ុនផលិតបន្ទះឈីបរបស់អាមេរិក Advanced Micro Devices (AMD) បានរាយការណ៍ថា ទីផ្សាររបស់ខ្លួនបានធ្លាក់ចុះដោយសារតែកង្វះតម្រូវការកុំព្យូទ័រ ពីព្រោះមូលហេតុមកពីការចំណាយចាំបាច់ប្រចាំថ្ងៃមានការកើនឡើង ដែលធ្វើឲ្យមនុស្សកាត់បន្ថយការចំណាយ។ AMD បានប៉ាន់ប្រមាណប្រាក់ចំណូលសម្រាប់ត្រីមាសទី៣ គឺមានប្រហែល ១ ពាន់លានដុល្លារ ដែលមានចំនួនតិចជាងការព្យាករណ៍ពីមុនៗមក ដែលនេះជាសញ្ញាបង្ហាញថា ជាការធ្លាក់ចុះដ៏អាក្រក់មួយលើសពីការរំពឹងទុកនៃតម្រូវការបន្ទះឈីប។ 

គួរបញ្ជាក់ផងដែរថា ស្របពេលដែលពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាសេដ្ធកិច្ច ទីផ្សារ​ឧបករណ៍​អេ​ឡិច​ត្រូ​និក​ក៏ត្រូវបាន​រង​ផល​ប៉ះពាល់​ដោយសារ​អតិផរណា​កើនឡើង អត្រា​ការប្រាក់​កាន់តែ​ខ្ពស់ និង​ឥទ្ធិពល​នៃ​ជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន។ ដូចនេះ វាបានធ្វើឲ្យក្រុមហ៊ុនដែលទិញបន្ទះឈីប ដូចជាក្រុមហ៊ុនផលិតស្មាតហ្វូន និងកុំព្យូទ័រ បានកាត់បន្ថយការទិញរបស់ពួកគេ ហើយពួកគេនឹងប្រើប្រាស់ ឬ លក់រហូតដល់អស់ពីស្តុកដែលមានស្រាប់។

អ្នកវិភាគឧស្សាហកម្មបច្ចេកវិទ្យា ក៏បានព្យាករណ៍ថា តម្លៃបន្ទះឈីបនឹងបន្តធ្លាក់ចុះក្នុងរយៈពេល ៣ ខែខាងមុខទៀត ដោយសារការលក់ស្មាតហ្វូននឹងនៅតែបន្តធ្លាក់ចុះ ដោយមិនរំពឹងថា អត្រានៃតម្រូវការនឹងងើបឡើងវិញ ឬ ក៏អត់រហូតដល់ដើមឆ្នាំក្រោយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក