បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពី Aljazeera បានរាយការណ៍ថា នៅក្នុងអំឡុងខែធ្នូខាងមុខនេះ លោកប្រធានាធិបតីអាមេរិក Joe Biden នឹងបញ្ចេញប្រេងចំនួន ១៥ លានបារ៉ែលពីប្រេងបម្រុងយុទ្ធសាស្ត្ររបស់សហរដ្ឋអាមរិក។

កាលពីថ្ងៃពុធក្នុងសប្ដាហ៍នេះ លោកប្រធានាធិបតី Joe Biden បាននិយាយនៅក្នុងសន្និសីទកាសែតថា ៖
“ជាមួយនឹងការប្រកាសរបស់ខ្ញុំនៅថ្ងៃនេះ យើងនឹងបន្តរក្សាស្ថិរភាពទីផ្សារ និងកាត់បន្ថយតម្លៃប្រេងនៅពេលដែលសកម្មភាពរបស់ប្រទេសផ្សេងៗទៀតបានបង្កឱ្យមានការប្រែប្រួលបែបនេះ”

សារមួយទៀតដែលលោកប្រធានាធិបតីផ្ញើទៅកាន់ក្រុមហ៊ុនថាមពលទាំងអស់របស់អាមេរិកថា ៖
“អ្នកមិនគួរយកប្រាក់ចំណេញរបស់អ្នកទៅទិញភាគហ៊ុនមកវិញ ឬសម្រាប់លាភសក្ការៈឥឡូវនេះទេ ខណៈពេលដែលសង្រ្គាមកំពុងតែផ្ទុះឡើង។ អ្នកគួរតែប្រើប្រាស់ប្រាក់ចំណេញទាំងនេះទៅបង្កើនផលិតកម្ម និងការចម្រាញ់វិញ។ ឥឡូវនេះ ដំណើរការនៃគម្រោងថាមពលស្អាតដែលត្រូវបានអនុម័ត គឺពិបាក និងប្រើពេលយូរពេក។ ដូច្នេះខ្ញុំស្នើឱ្យសភាអនុម័ត និងអនុញ្ញាតឱ្យបង្កើនល្បឿននៃការអនុម័តគ្រប់ប្រភេទនៃផលិតកម្មថាមពល ដែលមានរួមមានពីខ្យល់រហូតដល់ពន្លឺព្រះអាទិត្យដើម្បីសម្អាតអ៊ីដ្រូសែន”
ស្របពេលជាមួយគ្នានេះ សេតវិមាន ក៏បានបញ្ជាក់ផងដែរថា រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងស្តុកទុកឡើងវិញនូវប្រេងបម្រុងជាយុទ្ធសាស្ត្រ នៅពេលដែលតម្លៃប្រេងមានតម្លៃ ៦៧ ទៅ ៧២ ដុល្លារក្នុងមួយបារ៉ែល ខណៈពេលដែលបង្កើនលទ្ធភាពនៃការបញ្ចេញប្រេងថែមទៀតនារដូវរងារនៅសហរដ្ឋអាមេរិក ដើម្បីរក្សាតម្លៃ ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/07/2026
ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party




វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content