កំពង់ស្ពឺ ៖ ស្ករត្នោតកំពង់ស្ពឺ ជាផលិតផលប្រចាំតំបន់មួយរបស់បងប្អូនអ្នកខេត្តកំពង់ស្ពឺដែលសម្បូរទៅដោយដើមត្នោត និងកែច្នៃធ្វើជាស្ករដ៏មានឱជារសឆ្ងាញ់ ផ្អែម ក្លិនឈ្ងុយយ៉ាងពិសេសជាងស្ករនៅតាមតំបន់ដទៃ ខណៈដែលសមាគមស្ករត្នោតកំពង់ស្ពឺក៏កំពុងជំរុញការផ្សព្វផ្សាយ ដើម្បីបង្កើនការលក់ ទាញយកចំណូលបន្ថែមអ្នកផលិតស្ករត្នោតនៅក្នុងតំបន់។

សមាគមស្ករត្នោតកំពង់ស្ពឺ មានទីតាំងស្ថិតក្នុងភូមិអង្គតាប៉ុក ឃុំជើងរាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណង ការពារ និងផ្សព្វផ្សាយស្នាដៃផលិតករ ក៏ដូចជាគុណភាពស្ករត្នោតកំពង់ស្ពឺ ដែលជាផលិតផលក្នុងស្រុក និងផ្តល់ផលប្រយោជន៍ដល់កសិករដែលជាអ្នកផលិត ដ៏ដូចជាអាជីវករដែលជាអ្នកលក់បន្ត ជាពិសេសចូលរួមថែរក្សាសុខភាពអ្នកទទួលទានផងដែរ។
កញ្ញា សុភាវី សមាជិកផ្សព្វផ្សាយ និងទីផ្សាររបស់សមាគមខាងលើនេះបានរៀបរាប់ឱ្យដឹងថា សមាគមមួយនេះបានបង្កើតឡើងកាលពីឆ្នាំ ២០០៨ ដោយបានផ្តោតការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់ និងគុណតម្លៃស្ករត្នោតកំពង់ស្ពឺ ដើម្បីអាចជួយដល់កសិករច្រើនរយនាក់ដែលជាអ្នកផលិតជារៀងរាល់ឆ្នាំ តាមរយៈការចុះបណ្ដុះបណ្ដាលពីបច្ចេកទេស ក៏ដូចជាដើរតួជាអ្នកសម្របសម្រួលរវាងអ្នកផលិត និងឈ្មួញដែលអ្នកទិញយកទៅធ្វើជាអាជីវកម្មបន្តផងដែរ។

កញ្ញាបន្តថា ៖
“ខាងសមាគមបានចុះបញ្ជីស្ករត្នោតកំពង់ស្ពឺចូលជាទំនិញសម្គាល់ភូមិសាស្ត្រ ដែលធ្វើឱ្យតម្លៃស្ករត្នោតលើទីផ្សារហាក់មានការកើនឡើង។ ចំណែកតំបន់ក្នុងសហគមន៍អាចផលិតស្ករត្នោតបានប្រមាណ ១៥០-២៥០តោនក្នុងមួយឆ្នាំចេញពីតំបន់របស់សមាគម ហើយសកម្មភាពទាំងនេះក៏ជាការលើកកម្ពស់នៃគុណតម្លៃស្ករត្នោតកំពង់ស្ពឺដែលមានចំនួន ៣ស្រុក គឺស្រុកឧដុង្គ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងស្រុកអង្គស្នួល ខេត្តកណ្ដាល”

ទាក់ទងទៅនឹងលក្ខណៈពិសេសរបស់ស្ករត្នោតកំពង់ស្ពឺ ត្រូវបានកញ្ញា សុភាវី បញ្ជាក់ប្រាប់ថា សមាគមស្ករត្នោតកំពង់ស្ពឺ មានចំណុចសំខាន់ៗមួយចំនួន ដូចជា ភាពអំណោយផលពីកត្តាភូមិសាស្ត្រ ដោយសារតែតំបន់តាំង ៣ ស្ថិតនៅលើប្រភេទដីល្អ មានដើមត្នោតច្រើន ហើយដើម្បីទទួលបានសិទ្ធិផលិតស្ករត្នោតនៅក្នុងសមាគមកំពង់ស្ពឺបាន ត្រូវចុះបញ្ជីនៅសមាគមដើម្បីក្លាយជាសមាជិក ដោយសមាគមមានអ្នកជំនាញធ្វើការតាមដានគុណភាព និងការផលិតរហូតបានលក់លើទីផ្សារ ជាពិសេស ការប្រមូលផលទឹកត្នោត និងការផលិតស្ករ ត្រូវចាប់ផ្ដើមនៅដើមខែធ្នូ ដល់ចុងខែឧសភា ដោយកសិករដែលជាផលិតករត្រូវធ្វើតាមបច្ចេកទេសគិតចាប់ពីការយកទឹកត្នោត រហូតដល់ការការរម្ងាស់ ។
ដោយឡែកសម្រាប់ការរម្ងាស់ទឹកត្នោតគេត្រូវប្រើចង្ក្រានកែច្នៃដែលប្រើអុសតិច ការពារផ្សែង និងកម្ទេចកម្ទីផ្សេងៗចូលទៅក្នុងខ្ទះ ដែលធ្វើឱ្យស្ករមានពណ៌ល្អ។ ចំណែកការរក្សាទុកស្ករត្នោតវិញ គេអាចប្រើជាពាង ឬខាប់ធ្វើពីដីឥដ្ឋ និងធុងជ័ររឹង ដែលត្រូវទុកនៅកន្លែស្ងួតល្អ កន្លែងស្អាត និងឆ្ងាយពីពន្លឺថ្ងៃ។

ទាក់ទងនឹងអតិថិជនវិញ កញ្ញាបានបន្ថែមថា អតិថិជនរបស់ស្ករត្នោតកំពង់ស្ពឺភាគច្រើនជាបងប្អូនក្នុងតំបន់ និងធ្វើការចែកចាយនៅទូទាំប្រទេស។ ទន្ទឹមគ្នានឹងកិច្ចដំណើរការទីផ្សារស្ករត្នោតកំពង់ស្ពឺនេះផងដែរ កន្លងមកសមាគមស្ករត្នោតក៏ធ្លាប់ជួបនូវបញ្ហាប្រឈមផងដែរ ដូចជាការកាប់បំផ្លាញដើមត្នោត និងបាត់បង់ធនធានមនុស្សដែលជាអ្នកផលិត ភាគច្រើនមានវ័យចំណាស់ ចំណែកឯមនុស្សពេញកម្លាំងហាក់មិនចាប់អារម្មណ៍នឹងមុខរបរ ឬជំនាញនេះនោះទេ។
ជាចុងក្រោយ កញ្ញា សុភាវី ក៏សូមអំពាវនាវឱ្យបងប្អូនប្រជាជនខ្មែរទូទៅទាំងអស់បន្តជួយគាំទ្រ និងលើកតម្កើងផលិតផលក្នុងស្រុក ជាពិសេសស្ករត្នោតកំពង់ស្ពឺឱ្យមានទីផ្សារកាន់តែទូលំទូលាយ ក៏ដូចជាថែរក្សាដើមត្នោតឱ្យបានគង់វង្សទាំងអស់គ្នា៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កូរ៉េខាងត្បូង គ្រោងបោះទុន ៥,៧៧ ពាន់លានដុល្លារ ពន្លឿនកិច្ចអភិវឌ្ឍន៍វិស័យបចេ្ចកវិទ្យានៅឆ្នាំនេះ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/03/2026
កូរ៉េខាងត្បូង គ្រោងវិនិយោគទុនប្រហែល ៨,៦ ទ្រីលានវ៉ុន (៥,៧៧ ពាន់លានដុល្លារ)នៅក្នុងឆ្នាំនេះសម្រាប់ពន្លឿនកិច្ចរអភិវឌ្ឍន៍លើវិស័យបចេ្ចកវិទ្យាឱ្យកាន់តែមានប្រសិទ្ធភាព រួមមាន semiconductor, បញ្ញាសិប្បនិម្មិត (AI), ការផលិតនាវា, ថាមពល និងអាគុយ
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យពង្រីកការកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមនៅទីតាំងដីសម្បទានសង្គមកិច្ច និងសេដ្ឋកិច្ច ក្នុងខេត្តកំពង់ឆ្នាំង
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 16/03/2026
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យពង្រីកការកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមនៅទីតាំងដីសម្បទានសង្គមកិច្ច និងសេដ្ឋកិច្ច ក្នុងខេត្តកំពង់ឆ្នាំង ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
អ៊ុយក្រែន បង្ហាញរ៉ូបូតមានរូបរាងដូចមនុស្ស Phantom MK-1 កាន់អាវុធប្រយុទ្ធនៅក្នុងសមរភូមិជួរមុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/03/2026
ថ្មីៗនេះ រ៉ូបូត មានរូបរាងជាមនុស្ស Phantom MK-1 ចំនួន២គ្រឿងត្រូវបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងតំបន់ប្រយុទ្ធជួរមុខនៃសង្គ្រាមនៅអ៊ុយក្រែន
ប៊ុលហ្គារី និងក្រិក ប្តេជ្ញាកសាងកិច្ចសហប្រតិបត្តិការដើម្បីធានាសន្តិសុខតំបន់ប៉ែកខាងកើតណាតូ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/03/2026
ជំនួបរវាងមេដឹកនាំប្រទេសប៊ុលហ្ការី និងប្រទេសក្រិក កាលពីពេលថ្មីៗនេះបានបង្ហាញពីលទ្ធផលដ៏ល្អប្រសើរនៃទំនាក់ទំនងទ្វេភាគី ជាពិសេសអាចធានាបាននូវសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ភាគកើតនៃតំបន់ណាតូថែមទៀតផង
រដ្ឋមន្ត្រីឧស្សាហកម្ម ៖ កម្ពុជាមិនទាន់មានរោងចក្របិទទ្វារ ឬផ្អាកខ្សែច្រវាក់ផលិតកម្មដោយសារបញ្ហាថាមពលនោះទេ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/03/2026
រដ្ឋមន្ត្រីឧស្សាហកម្ម ៖ ទោះបីការផ្គត់ផ្គង់ប្រេងលើទីផ្សារសកលកំពុងរាំងស្ទះ ប៉ុន្តែកម្ពុជាមិនទាន់មានរោងចក្របិទទ្វារ ឬផ្អាកខ្សែច្រវាក់ផលិតកម្ម ដោយសារបញ្ហាថាមពលនោះទេ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content