សម្ដេច​ក្រឡាហោម ​ជំរុញឱ្យរដ្ឋបាលខេត្តបាត់ដំបងសម្រប​សម្រួល​ដល់​វិនិយោគិន​​ដាក់ទុននៅក្នុង​ខេត្ត​បន្ថែម​

ភ្នំពេញ ៖ ថ្លែង​នៅក្នុង​ពិធីបិទសន្និបាត​បូក​សរុប​លទ្ធផល​ការងារ​របស់រដ្ឋបាលខេត្តបាត់​ដំបង​កាលពី​ពេ​ល​ថ្មី​ៗ​នេះ ​​សម្ដេច​ក្រឡាហោម​ស ខេង ឧបនាយករដ្ឋមន្ត្រី​និងជារដ្ឋមន្ត្រីក្រសួង​មហា​ផ្ទៃ​បានជំរុញឱ្យ​រដ្ឋបា​ល​ខេ​ត្ត​បា​ត់​ដំ​បង​សម្របសម្រួល​ដល់​វិនិយោគិន​ទាំង​វិនិយោគិននៅក្នុងខេត្តផ្ទាល់ និងវិនិយោគិន​មកពីតំបន់​ផ្សេង​មានភាពងាយ​ស្រួ​ល​ក្នុ​ងកា​រ​ធ្វើនីតិវិធី​វិនិយោគ ។

សម្ដេច​ក្រឡា​ហោម​បានមានប្រសសាន៍ថា​ ដោយ​សារ​តែខេត្ត​បាត់ដំបង​ ជា​ខេត្តដែលមាន​សក្ដានុពលលើ​ការ​​អភិវឌ្ឍ​វិស័យ​កសិកម្ម ឧស្សាហកម្ម​ និង​ទេសចរណ៍ ដួច​នេះ​ រដ្ឋ​បាល​ខេត្តត្រូវបន្តយកចិត្តទុកដាក់គាំទ្រ និង​បង្ក​​លក្ខណៈងាយស្រួលដល់ការវិនិយោគក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេស​ផ្តល់​ភា​ពអ​នុ​គ្រោះ​ស​ម្រា​ប់​កា​រវិនិយោគ។ បន្ថែមលើនេះ រដ្ឋបាលខេត្តត្រូវ​បន្ត​ខិត​ខំ​កៀរគរ​ និង​លើក​ទឹក​ចិត្ត​ដល់​ការ​វិនិយោគ​សម្រាប់​ការ​អភិវឌ្ឍ​ទៅ​លើ​វិស័យ​មួយ​ចំនួន​ដូច​ជា វិស័យ​ឧស្សាហកម្ម វិស័យ​ទេសចរណ៍ សហគ្រាស​ធុន​តូច និង​មធ្យម ដើម្បី​បង្កើត​ឱកាស​ការងារ ប្រាក់​ចំណូល សំដៅ​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពល​រដ្ឋ​។

​សម្ដេ​ច​​​មានប្រសាសន៍ថា ៖

“តាមរយៈ​ច្បាប់​ស្ដីពីការ​វិនិយោគ​នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានផ្ដល់​សិទ្ធិអំណាច​ដល់​រដ្ឋបាលខេត្ត​ មានសិទ្ធិ​សម្រេចអនុញ្ញាតឱ្យ​មានការ​វិនិយោគ​ក្នុងទុនវិនិយោគ​ត្រឹម​៥លានដុល្លារអាមេរិក​ចុះ ក្រោម​ដូច្នេះ​បើលើសពីនេះត្រូវ​ឱ្យ​វិនិយោគិន​ស្នើសុំទៅថ្នាក់ជាតិ”

លោក​ កែវ សារ៉ន ប្រធានសាខានៃក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្ត​បាត់ដំបង​បានមាន​​ប្រសា​ស​​ន៍​​ថា​​ សក្ដានុពល​នៃខេត្ត​បាត់ដំបង​គឺមានច្រើន ប៉ុន្តែមួយរយៈនេះ ដោយសារតែ​បញ្ហាស្ថានភា​ពសេ​ដ្ឋ​កិ​ច្ច​​ស​ក​លលោក​ផង បញ្ហា​កូវីដ​១៩​ទើបតែ​ផុតទៅថ្មីៗផង ដូច្នេះការ​វិនិយោគ​ថ្មីៗ នៅក្នុង​ខេត្ត​បាត់ដំបង​មិន​ទាន់​មាន​លេចជារូប​រាង​នោះទេ តែយ៉ាងណាក្ដីយើង​រង់ចាំមើលនៅពេលខាងមុខ ដោយរំពឹងថា​វិនិយោគិន​មកពី​តំប​ន់​ផ្សេងៗក៏ដូចជា​មកពី​ក្រៅប្រទេស​ចូល​មក​បណ្ដាក់ទុនវិនិយោគ​ឡើងវិញ​ក្នុង​ខេត្ត​បាត់ដំបង ។

លោកបន្តថា ៖

“គម្រោងផ្លូវ​ជាតិលេខ​៥​តភ្ជាប់ពីភ្នំពេញ មកដល់​បាត់ដំបង និង​បន្តទៅកាន់​ខេត្ត​បន្ទាយ​មានជ័យ​គឺជាផ្លូវ​ដ៏សំខាន់​ក្នុងកា​រដឹកជញ្ជូនទំនិញ និង​អ្នកដំណើរ​ពីភ្នំពេញ មក​ខេត្ត​បាត់ដំបង ហើយខេត្ត​បាត់ដំបង​នា​ពេលបច្ចុប្បន្ននេះ យើងឃើញថា​មានការ​ទាក់ទាញខ្លាំង​លើ​វិស័យ​ទេសចរណ៍​ដោយ​ក្នុងពេលបុណ្យ​ទាន​ម្ដង​​ៗ​គេសង្កេតឃើញថា​ខេត្ត​មួយនេះតែងតែទទួលបានភ្ញៀវទេសចរ​ច្រើនជាង​គេ”

បើតាម លោក ​សារ៉ន បាន​ឱ្យដឹងថា ​ក្រៅពីផ្លូវនេះដែរ ផ្លូវតភ្ជាប់ពីបាត់ដំបង​ទៅកាន់ខេត្តសៀមរាប​ក៏នឹ​ងជំរុញឱ្យ​ទំនាក់​ទំន​ង​​​ពា​ណិ​ជ្ជ​កម្ម​​ និងទេសចរ រវាង​ខេត្តទាំងពីរ​កាន់តែច្រើនឡើងថែមទៀត​ផង ជាក់ស្ដែង​អ្នកមកលេង​សៀមរាប អាចបង្ហូ​សមកលេង​បាត់ដំបង ហើយអ្នកមកលេង​បាត់ដំបង​ក៏អាចបន្តទៅលេង​សៀមរាប​បានដោយងាយស្រួលនៅពេលផ្លូវ​នោះសាងសង់រួច ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា​ ស្នើ​ ជប៉ុន​ ជួយជំរុញការ​តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យភស្តុភារ​កម្ម​នៅតំបន់ព្រំដែនកម្ពុជា​-ឡាវ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2026

កម្ពុជា ស្នើ ជប៉ុន ជំរុញ​កិច្ចតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ​និង​វិស័យភស្តុភារកម្ម​នៅតំបន់ព្រំដែនកម្ពុជា​-ឡាវ សំដៅលើកកម្ពស់​លំហូរពាណិជ្ជកម្ម​ ជំរុញវិស័យ​ទេសចរណ៍ និងសម្រួល​ការធ្វើដំណើរ​ក្នុងតំបន់

ការ​វិនិយោគលើ​ឧស្សាហកម្ម​យានយន្តនៅកម្ពុជា​មានសន្ទុះខ្លាំងក្នុង​រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2026

វិស័យឧស្សាហកម្មយានយន្ត​នៅកម្ពុជា រាប់ទាំង​ទោចក្រ​យានយន្ត និងរថយន្ត កំពុង​មានសន្ទុះគួរឱ្យកត់សម្គាល់​ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ

កម្ពុជា រកចំណូលបានជាង ១,៧០០លានដុល្លារអាម៉េរិក ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2026

ភ្នំពេញ ៖ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ កម្ពុជារកចំណូលបានប្រមាណ ១,៧៥១លានដុល្លារអាម៉េរិក ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ទីផ្សារអន្តរជាតិ ដែលបង្ហាញពីភាពរឹងមាំឈរលំដាប់ថ្នាក់លេខ ០១ ក្នុងចំណោមបណ្តាប្រទេសនៅតំបន់អាស៊ាន បន្ទាប់ពីវ៉ាដាច់ប្រទេសឥណ្ឌាកាលពីឆ្នាំ២០២៤។   យោងតាមទិន្នន័យក្រៅផ្លូវការរបស់សមាគមស្វាយចន្ទីកម្ពុជា(សសក)បានបង្ហាញថា កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅចំនួន ១,០៣ លានតោន ទៅកាន់ប្រទេសវៀតណាមនៅឆមាសទី០១ ឆ្នាំ២០២៦ ដោយរកចំណូលបានប្រហែល ១,៧៥១

កម្ពុជា បន្តពង្រាយតំបន់សេដ្ឋកិច្ចពិសេសបន្ថែម ខណៈខេត្តស្វាយរៀង ក្លាយជាប៉ូលទាក់ទាញឧស្សាហកម្មធុនធ្ងន់ឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2026

គិតត្រឹមចុងឆមាសទី១ ឆ្នាំ២០២៦ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសសរុប ៦៥កន្លែង និងកំពុងមានដំណើរការយ៉ាងមមាញឹកចំនួន ៣៦ ខណៈដែលខេត្តស្វាយរៀងមានចំនួន ១៣កន្លែង កំពុងមានសកម្មភាពព្រមគ្នាទាំងអស់

អាម៉េរិក សម្រេចដំឡើងពន្ធគយថ្មី ៥០ ភាគរយ លើទំនិញចម្រុះជាច្រើនមុខដែលនាំចូលពីកាណាដា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/07/2026

លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើបញ្ជាប្រតិបត្តិដើម្បីដំឡើងពន្ធគយថ្មី ៥០ ភាគរយលើទំនិញនាំចូលជាច្រើនមុខពីកាណាដា ក្រោមការចោទប្រកាន់ថា ទីក្រុងអូតាវ៉ារើសអើងលើផលិតផលស្រា រថយន្ត និងផលិតផលទឹកដោះគោរបស់អាម៉េរិក

រយៈពេល៦ខែ ឆ្នាំ២០២៦ កម្ពុជាទទួលបានចំណូលពីពន្ធគយប្រមាណ ១,៥៧ពាន់លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/07/2026

ក្នុងរយៈពេល ៦ខែ នៃឆមាសទី១ ឆ្នាំ២០២៦ នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបាន ៦,២៩ទ្រីលានរៀល ឬប្រមាណ ១,៥៧ពាន់លានដុល្លារអាម៉េរិក កើនឡើង ៤,៥ភាគរយ

សិង្ហបុរី​៖ ​ពី​ប្រទេស​ដី​កោះ​ក្រីក្រ​តូច​មួយ​ ក្លាយជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ដ៏​សំខាន់​នៅលើ​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/07/2026

៖ ​ចាប់ផ្តើម​ពី​ចំណុច​សូន្យ​ក្រោយ​ការ​ផ្តាច់​ខ្លួន​ពី​ម៉ាឡេស៊ី​នៅ​ឆ្នាំ​ ​១៩៦៥​ ​សិង្ហបុរី​បាន​ប្រែក្លាយ​ខ្លួន​ពី​ប្រទេស​កោះ​តួច​មួយ​ឱ្យ​ទៅជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ ​និង​ពាណិជ្ជកម្ម​សមុទ្រ​ដ៏​សំខាន់​បំផុត​នៅលើ​ពិភពលោក​ ​ដោយសារ​យុទ្ធសាស្ត្រ​ច្បាស់លាស់​ ​៤​ ​ជំហាន​របស់​ស្ថាបនិក​ លី ​ក្វាន់​យូ

ឆមាសទី១ ឆ្នាំ២០២៦ អំបិលកំពតផលិតបានជាង ៨ម៉ឺនតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/07/2026

រយៈពេល៦ខែនៃឆមាសទី១ ឆ្នាំ២០២៦កន្លងទៅនេះ ផលិតកម្មអំបិលនៅក្នុងខេត្តកំពតសម្រេចបានទិន្នផលរហូតដល់ទៅជាង ៨ ម៉ឺនតោន ដែលជាបរិមាណដ៏ខ្ពស់

តម្លៃប្រេងឆៅឡើងថ្លៃដល់កម្រិតខ្ពស់បំផុត ៩០ ដុល្លារក្នុងមួយបារ៉ែល ដោយសារអាម៉េរិក និង អ៊ីរ៉ង់ បន្តវាយប្រហារគ្នា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/07/2026

នៅព្រឹកថ្ងៃចន្ទនេះ តម្លៃប្រេងឆៅ Brent បានឡើងថ្លៃ ៣,០៥ ភាគរយ ឬ ៩០,៧៩ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ២,៦៥ ភាគរយ ឬ ៨៤,៦៨ ដុល្លារក្នុងមួយបារ៉ែល

អ្នកដឹកនាំជាស្រ្តីថយចុះ ប្រធានរដ្ឋសភាកម្ពុជាអំពាវនាវឱ្យមានការគាំទ្រស្ដ្រីក្នុងភាពជាអ្នកដឹកនាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអំពាវនាវដល់ថ្នាក់អ្នកដឹកនាំគ្រប់ជាន់ថ្នាក់គិតគូរអំពីសមភាពយេនឌ័រ ក្នុងន័យគាំទ្រលើកកម្ពស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំ