កម្ពុជាស្ថិតក្នុងចំណោមប្រទេស ១៦ មានល្បឿនកំណើនសេដ្ឋកិច្ចស្វាហាប់ជាងគេលើពិភពលោក

ភ្នំពេញ ៖ ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសទាំង ១៦ ដែលមានកំណើនសេដ្ឋកិច្ចកើនឡើងក្នុងល្បឿនលឿនជាងគេបំផុតនៅលើពិភពលោកសម្រាប់ឆ្នាំ២០២៣ ស្របពេលដែលកម្ពុជាធ្វើបានយ៉ាងល្អប្រសើរក្នុងការគ្រប់គ្រងអត្រាអតិផរណា បើទោះបីជាពិភពលោកបានជួបវិបត្តិស្បៀងអាហារ ថាមពល ព្រមទាំងអតិផរណាខ្ពស់ ដោយសារសង្គ្រាមអ៊ុយក្រែន និងរុស្ស៊ីក៏ដោយ។

នៅឆ្នាំ២០២២ សេដ្ឋកិច្ចពិភពលោកបានប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរជាច្រើន រួមទាំងជំងឺរាតត្បាតកូវីដ១៩ សង្គ្រាមអ៊ុយក្រែន និងរុស្ស៊ី ដែលនាំឱ្យមានវិបត្តិស្បៀងអាហារ វិបត្តិថាមពល និងអតិផរណាខ្ពស់ជាដើម។ បញ្ហាប្រឈមទាំងនេះបានប៉ះពាល់ដល់ប្រទេសកំពុងអភិវឌ្ឍន៍ខ្លាំងបំផុត ដោយសារប្រទេសទាំងនេះពឹងផ្អែកលើឥណទានសម្បទានដើម្បីជំរុញការអភិវឌ្ឍប្រទេស។

ទោះបីជាយ៉ាងនេះក្តី ប្រទេសជាច្រើនបានបោះជំហានយ៉ាងស្វាហាប់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ហើយប្រទេសខ្លះថែមទាំងបានក្លាយទៅប្រទេសដែលមានកំណើនសេដ្ឋកិច្ចកើនឡើងក្នុងល្បឿនលឿនទៀតផង។ ក្នុងនោះ កម្ពុជាក៏ស្ថិតក្នុងចំណោមប្រទេសដែលបាន និងកំពុងអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងស្វាហាប់ និងជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចកើនឡើងក្នុងល្បឿនលឿនជាងគេនៅលើពិភពលោក។

ប្រទេសទាំង ១៦ ដែលមានកំណើនសេដ្ឋកិច្ចកើនឡើងក្នុងល្បឿនជាងគេបំផុតនៅលើពិភពលោកសម្រាប់ឆ្នាំ២០២៣ មានដូចជា កម្ពុជា អ៊ូហ្គង់ដា ឥណ្ឌា ហ្វីលីពីន វៀតណាម បេនីន នីហ្សេរីយ៉ា រវ៉ាន់ដា កូតឌីវ័រ កុងហ្គោ ហ្វីជី ម៉ាល់ឌីវ សេណេហ្គាល់ លីប៊ី និងហ្គីយ៉ាណាជាដើម។

ជាក់ស្តែង យោងតាមការព្យាករណ៍របស់ស្ថាប័នមូលនិធិរូបវត្ថុអន្តរជាតិ (IMF) ប្រទេសកម្ពុជានឹងមានកំណើនសេដ្ឋកិច្ចក្នុងអត្រារង្វង់ ៥.៨ ភាគរយសម្រាប់ឆ្នាំ២០២៣ នេះ។ ផលិតផលសរុបក្នុងស្រុក (GDP) របស់កម្ពុជាមានទំហំ ២៦.៩៦ ពាន់លានដុល្លារក្នុងឆ្នាំ២០២១ ហើយបានឈានដល់ ៧៥ ពាន់លានដុល្លារក្នុងលក្ខខណ្ឌស្មើគ្នានៃអំណាចទិញគិតត្រឹមដំណាច់ឆ្នាំ២០២២។ វាបានបង្ហាញពីសញ្ញាណនៃការស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីជំងឺរាតត្បាតរាតត្បាត ដោយមានកត្តាជំរុញកំណើន ដូចជា ផលិតកម្ម និងទំនិញកសិកម្ម ការនាំចេញត្រលប់មកភាពប្រក្រតីវិញយ៉ាងពេញលេញ។

ទន្ទឹមនេះ សម្រាប់ឆ្នាំ២០២៣​  អត្រាអតិផរណានៅកម្ពុជាត្រូវបានរំពឹងទុកថាធ្លាក់ចុះ និងស្ថិតក្នុងភាពអាចគ្រប់គ្រងបានជាមួយនឹងស្ថិរភាពអត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិក ខណៈទុនបម្រុងអន្តរជាតិសរុបត្រូវបានរំពឹងថា នឹងបន្តកើនឡើងដល់ ២២ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ និងធានាការនាំចូលបាន ៧,៦ខែ។

លោកបណ្ឌិត ហុង វណ្ណៈ អ្នក​ជំនាញ​សេដ្ឋ​កិច្ចនៃរាជ​បណ្ឌិត្យ​សភា​កម្ពុជាបានថ្លែងប្រាប់ថា យោងតាមរបាយការណ៍ដែលបានចេញផ្សាយដោយសារធនាគារជាតិនៃកម្ពុជា ស្ថាប័ន IMF និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗទៀតបានបង្ហាញថា ការគ្រប់គ្រងអតិផរណានៅប្រទេសកម្ពុជាមានភាពល្អប្រសើរ ស្របពេលកំណើនសេដ្ឋកិច្ចនៅតែបន្តកើនឡើងជាបន្តបន្ទាប់។

លោកបណ្ឌិតបានថ្លែងថា ៖

“ជាមួយប្រព័ន្ធនៃការគ្រប់គ្រងអត្រាប្តូរប្រាក់របស់ធនាគារជាតិនៃកម្ពុជា (NBC) បានគ្រប់គ្រងអត្រាប្តូរប្រាក់បានថេរ បើទោះបីស្ថិតក្នុងស្ថានភាពវិកវរណាមួយក៏ដោយ។ ការរក្សាអត្រាប្តូរប្រាក់បានថេរនេះមានអត្ថប្រយោជន៍ ដូចជាការធានាបាននូវការប្តូរសាច់ប្រាក់ដើម្បីបង្វិលចូលទៅចរន្តនៃការនាំចូល និងនាំចេញទំនិញ ដោយសារការទូទាត់គឺត្រូវបានធ្វើឡើងជាប្រាក់ដុល្លារជារូបិយប័ណ្ណបរទេស”

លោកបណ្ឌិតបានឱ្យដឹងទៀតថា ៖

“យើងមានចរន្តសាច់ប្រាក់អាចធ្វើការទូទាត់ជាមួយនឹងទំនិញបរទេសជាមួយអត្រាប្តូរប្រាក់ថេរ ដែលអាចទទួលយកបាន។ ជាមួយការគ្រប់គ្រងអតិផរណាបាននេះ ក្រសួងពាក់ព័ន្ធនានា ពិសេស ក្រសួងសេដ្ឋកិច្ច បានបញ្ចេញគោលការណ៍មួយចំនួនដើម្បីកំណត់ថ្លៃទំនិញលើទីផ្សារ ដើម្បីកុំឱ្យឈ្មួញក្រឡុកតម្លៃទំនិញលើទីផ្សារ ហើយរដ្ឋាភិបាលបានគ្រប់គ្រងចំណុចនេះបាន”

លោកបណ្ឌិតសង្កេតឃើញថា បច្ចុប្បន្ន រដ្ឋាភិបាលបានលើកទឹកចិត្តឱ្យបង្កើនការផលិតក្នុងស្រុក ហើយទំនិញផលិតបានក្នុងស្រុកនោះ អាចជំនួសនូវផលិតផលនាំចូលបានច្រើនដែរ ក្នុងអំឡុងពេលដែលទំនិញឡើងថ្លៃដោយសារវិបត្តិថាមពលសកល ឬសង្គ្រាមអ៊ុយក្រែន និងរុស្ស៊ី។

គួរបញ្ជាក់ថា ក្នុងក្របខ័ណ្ឌដុល្លារូបនីយកម្មខ្ពស់ ការរក្សាស្ថិរភាពប្រាក់រៀលជាកត្តាសំខាន់ ដើម្បីសម្រេចគោលដៅរក្សាស្ថិរភាពអតិផរណា។ ជាពិសេស ស្ថិរភាពប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាមេរិកបានជួយការពារអំណាចទិញ ចំណូលរបស់ប្រជាជនដែលមានចំណូលជាប្រាក់រៀល និងរួមចំណែកបន្ទាបតម្លៃទំនិញនាំចូល ក៏ប៉ុន្តែការឡើងថ្លៃនៃប្រាក់ដុល្លារអាមេរិកក៏ធ្វើឱ្យថ្លៃទំនិញនាំចេញពីកម្ពុជាមានកម្រិតខ្ពស់ជាងមុន បើគិតជារូបិយប័ណ្ណនៅក្នុងប្រទេសជាទីផ្សារនាំទំនិញចូលពីកម្ពុជា ដែលនេះអាចជាការប្រឈមមួយទៀតសម្រាប់កម្ពុជា។

ម៉្យាងទៀត ការរឹតត្បិតស្ថានភាពទីផ្សារហិរញ្ញវត្ថុអន្តរជាតិនឹងបន្ថយលទ្ធភាពទទួលបានការខ្ចីពីក្រៅប្រទេសរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក៏ដូចជាវិស័យឯកជន។ បញ្ហានេះក៏នឹងអាចនាំឱ្យអត្រាការប្រាក់នៅកម្ពុជាកើនឡើងផងដែរ ប្រសិនបើការរឹតត្បិតមានរយៈពេលយូរនាពេលខាងមុខ ស្របពេលដែលភាពរឹតត្បិត និងភាពមិនប្រាកដប្រជានៃទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ក៏អាចនាំឱ្យទុនបម្រុងអន្តរជាតិបន្តប្រឈមនឹងសម្ពាធជាច្រើន។

ប្រមុខដឹកនាំរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីខែតុលា ឆ្នាំ២០២២ ធ្លាប់បានមានប្រសាសន៍ថា ក្រៅផលប៉ះពាល់ពីជំងឺកូវីដ១៩ បញ្ហាមួយទៀតគឺប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ពីអតិផរណា។ ជាមួយគ្នានេះ សម្តេចបានលើកឡើងបីយន្តការថ្មីនៃការផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋ ហើយសម្តេចបានចុះហត្ថលេខាលើសេចក្តីសម្រេចនេះ (ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២) ជាមួយក្ដីសង្ឃឹមថា អង្គភាពដែលមានការពាក់ព័ន្ធ នឹងធ្វើការងារនេះដោយរួសរាន់ ដែលប្រជាជនអាចទទួលបានផលប្រយោជន៍ក្នុងរយៈពេលដ៏ឆាប់។

សម្តេចតេជោបានថ្លែងបន្តថា ចំនួនប្រជាពលរដ្ឋអាចគ្របដណ្ដប់ទៅដល់ ៦០ម៉ឺនគ្រួសារ និងប្រជាជនប្រមាណ ២លាននាក់ដែលពួកគាត់រងផលប៉ះពាល់ចេញពីអតិផរណា ដែលអាចចាប់ផ្តើមពីសង្គ្រាម រុស្ស៊ី វាយលុកចូលអ៊ុយក្រែន ទណ្ឌកម្មហួសកម្រិត ដែលធ្វើពិភពលោកជ្រួលច្របល់លើបញ្ហាអតិផរណា។

សម្តេចតេជោបានបញ្ជាក់ថា ៖

“យើងមិនអាចទុកឱ្យប្រជាពលរដ្ឋរបស់យើងរងគ្រោះដោយសារអតិផរណានោះទេ ដូច្នេះជាភ័ព្វសំណាងដែលយើងមានសល់ទុនក្នុងដៃមួយចំនួន ដើម្បីអន្តរាគមន៍ជួយចំពោះប្រជាជនដែលរងផលប៉ះពាល់។ ក្នុងនោះតាមការពិនិត្យរបស់យើង យើងអាចឃើញថា សេដ្ឋកិច្ចក្រៅប្រព័ន្ធអាចជាចំណែកមួយដ៏ធំក្នុងការទទួលបានប្រាក់នេះតែម្តង”

សម្តេចតេជោបានលើកឡើងបន្តថា ៖

“ឧទាហរណ៍ អ្នកលក់ដូរតាមកញ្ច្រែងនៅតាមផ្សារ និងការលក់តូចតាចមួយចំនួនដែលស្ថិតក្នុងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ធ្លាប់លក់បានក្នុងទំហំណាមួយសមរម្យ (មុនវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន) ប៉ុន្តែអំណាចទិញរបស់ពួកគាត់គេនឹងថមថយ ដោយសារតែអតិផរណា”

សម្តេចតេជោបានថ្លែងថា ៖

“អ៊ីចឹងទេ ជម្រើសដែលល្អចៀសវាងកុំឱ្យប្រជាពលរដ្ឋរបស់យើងធ្លាក់ទៅក្នុងស្ថានភាពដ៏លំបាកនោះ រដ្ឋត្រូវធ្វើអន្តរាគមន៍ផ្តល់សាច់ប្រាក់ជូនពួកគាត់ ដែលតាមការប៉ាន់ស្មានគឺប្រហាក់ប្រហែល ៦០ម៉ឺនគ្រួសារ និងប្រជាជនមិនតិចជាង ២លាននាក់បន្ថែមទៀត។ ដូច្នេះយើងរកដំណោះស្រាយ​ ព្រមទាំងបញ្ហាកូវីដ១៩ និងទាំងបញ្ហាដាក់ចេញយន្តការប្រើប្រាស់សាច់ប្រាក់សម្រាប់គាំពារប្រជាពលរដ្ឋ ដើម្បីឆ្លើយតបជាមួយអតិផរណា គឺទទួលបន្ទុកចិញ្ចឹម និងជួយប្រជាជនជិត ៥លាននាក់។ មិនមែនជាការចិញ្ចឹមទាំងស្រុងនោះទេ ប៉ុន្តែជាការប៉ះប៉ូវ ដើម្បីកុំឱ្យប្រជាជនធ្លាក់ទៅក្រោមបន្ទាត់ភាពក្រីក្រ”

សូមបញ្ជាក់ផងដែរថា យោងតាមរបាយការណ៍ស្តីពីសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា អតិផរណាមធ្យមប្រចាំឆ្នាំត្រូវបានរំពឹងថាកើនឡើងក្នុងរង្វង់ ២,៥% ក្នុងឆ្នាំ២០២៣ ដោយសារការរំពឹងទុកលើការវិលត្រលប់ទៅរកនិន្នាការធម្មតាវិញនៃថ្លៃប្រេងអន្តរជាតិ។ ទោះជាយ៉ាងនេះក្តី ស្ថានភាពអតិផរណាដែលបានគ្រោងនេះ អាចនឹងបន្តកើនឡើងខ្ពស់ជាងការរំពឹងទុក ដោយសារការបន្តអូសបន្លាយនៃថ្លៃទំនិញអន្តរជាតិ ជាពិសេសថ្លៃប្រេងឥន្ធនៈ ដែលបង្កឡើងដោយកត្តាផ្គត់ផ្គង់ (Supply shock)។

ចំណែកឯ អត្រាប្តូរប្រាក់រៀល ត្រូវបានប៉ាន់ស្មានថានឹងនៅតែបន្តមានស្ថិរភាពក្នុងរង្វង់ ៤ ០៦៥ រៀលក្នុងមួយដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៣ ដោយសារការបន្តអនុវត្តវិធានការលើកកម្ពស់ប្រាក់រៀលរបស់ធនាគារជាតិនៃកម្ពុជា និងការបន្តពង្រឹងគោលនយោបាយគ្រប់គ្រងសាច់ប្រាក់ក្នុងវិស័យហិរញ្ញវត្ថុ។

ឱនភាពគណនីចរន្ត (រួមបញ្ចូលបង្វែរ) ត្រូវបានរំពឹងថានឹងបន្តរួមតូចមកត្រឹម ១៤,១% នៃ ផសស សម្រាប់ឆ្នាំ ២០២៣ ដោយសារការរំពឹងទុកលើការបន្តកើនឡើងនូវការនាំចេញ និងចំណូលពីវិស័យទេសចរណ៍។ ទុនបម្រុងអន្តរជាតិសរុប ត្រូវបានរំពឹងថា នឹងបន្តកើនឡើងដល់ ២២ ១៤៩ លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៣ និងធានាការនាំចូលបាន ៧,៦ខែ។

ជារួម បើទោះបីជាសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៣ ត្រូវបានរំពឹងថានឹងងើបឡើងវិញក្នុងអត្រាដូចខាងលើក៏ដោយ សេដ្ឋកិច្ចកម្ពុជាក៏ត្រូវជួបបញ្ហាប្រឈម និងហានិភ័យមួយចំនួនទាំងក្នុង និងក្រៅប្រទេស ដូចខាងលើដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច និងបង្កភាពរអាក់រអួលដល់កិច្ចអភិវឌ្ឍន៍ជារួម។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជានឹងបន្តជំរុញអនុវត្ត “ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣” ក្នុងគោលបំណងស្ដារ និងពង្រឹងសក្តានុពលនៃចន្ទល់កំណើនសេដ្ឋកិច្ចឱ្យរស់រវើក និងត្រឡប់ទៅកំណើនសក្តានុពល ប្រកបដោយចីរភាព និងបរិយាបន្ន ចាប់យកឱ្យបាននូវកាលានុវត្តភាពថ្មីៗដែលកំពុងលេចឡើង ស្របនឹងនិន្នាការតំបន់ និងសកល និងកសាងភាពធន់នៃសង្គម-សេដ្ឋកិច្ច។ ទោះយ៉ាងណា ការងើបឡើងនៃសេដ្ឋកិច្ចក្នុងស្រុកត្រូវបានរំពឹងថាអាចគាំទ្រទុនបម្រុងអន្តរជាតិឱ្យកើនឡើង និងស្ថិតក្នុងកម្រិតគ្រប់គ្រាន់ប្រមាណ ៧ ខែ នៃការនាំចូលទំនិញនិងសេវាសម្រាប់គ្រាបន្ទាប់ ដោយសារកំណើនលំហូរចូលនៃវិនិយោគផ្ទាល់បរទេស ការនាំចេញ ទេសចរណ៍ និងការបង្វែរចូលនានា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប៊ុល​ហ្គារី ​នឹង​អនុវត្ត​គម្រោង​ទំនើបកម្ម​យោធា​សំខាន់​ចំនួន ​៩ ​តាមរយៈ​មូលនិធិ​អឺរ៉ុប​ ​SAFE​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

រដ្ឋាភិបាល​ទីក្រុង​សូហ្វៀ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ប្រើប្រាស់​មូលនិធិ​របស់​អឺរ៉ុបដែល​ការ​អនុម័ត​នេះ​នឹង​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​សំខាន់​ៗ​ចំនួន​ ​៩​ ​សម្រាប់​ការ​ធ្វើ​ទំនើបកម្ម​នៃ​កងកម្លាំង​យោធា​របស់​ប្រទេស​ប៊ុលហ្ការី​

ក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ធិវិនិយោគធ្វើអាជីវកម្មរ៉ែមាសថ្មីដល់ក្រុមហ៊ុន APEX POWER នៅមណ្ឌលគិរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

​ក្រសួងរ៉ែ និងថាមពល បានផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន APEX POWER CO., LTD ដើម្បីធ្វើអាជីវកម្មរ៉ែមាស ដោយមានរយៈពេលអាជ្ញាបណ្ណ៥ឆ្នាំ លើផ្ទៃដី១.៩៥៧ ហិកតា ស្ថិតនៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុក​​កែវសីមា ខេត្តមណ្ឌលគិរី

កម្ពុជា​-​ចិន​ ​ចុះហត្ថលេខា​ជា​ផ្លូវការ​ ​បើក​ផ្លូវ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

ប្រទេស​កម្ពុជា​ ​និង​ចិន ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ពិធីសារ​ភូត​គាម​អនាម័យ​ ​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់ ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

អ្នកជំនាញ​អចលន​ទ្រព្យ​៖​ ​យុវជន​ ​Gen Z​ នឹងក្លាយជា​សក្ដានុពល​ដ៏​ធំ​សម្រាប់​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/07/2026

​ការ​អភិវឌ្ឍ​ខុនដូ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​កំណើន​គួរឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ជាង​ ​១​ ទសវត្សរ៍​កន្លងមក​នេះ​ ​ដោយ​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បាន​សម្រុក​អភិវឌ្ឍ ​ដើម្បី​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ ប៉ុន្តែ​សម្រាប់​អតិថិជន​ដែល​មាន​តម្រូវការ​ខុនដូ​នៅ​កម្ពុជា​ ​ភាគ​ច្រើន​ជា​អតិថិជន​បរទេស ​ខណៈ​អតិថិជន​ក្នុង​ស្រុក​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​

ពលរដ្ឋ​អាម៉េរិក​កាន់តែ​ច្រើន​លែង​មាន​ជំនឿចិត្ត​លើ​ប្រទេស​អាម៉េរិក​ខ្លួនឯង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

អាម៉េរិក​កំពុង​គ្របដណ្តប់​ដោយ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ពីសំណាក់​សាធារណជន​ដែលជា​ជនជាតិ​អាម៉េរិក​ខ្លួនឯង​ចំពោះ​បញ្ហា​ជាច្រើន​ដូចជា​លទ្ធិ​ប្រជាធិបតេយ្យ​ ស្ថិរភាព​សេដ្ឋកិច្ច​ និង​ឯកភាព​ជាតិ​

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បន្តគាំទ្រវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/07/2026

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានរួមចំណែកពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា

កំណើន​សេដ្ឋកិច្ច​ចិន ​សម្រេចបាន​អត្រា​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

កំណើន​សេដ្ឋកិច្ច​ចិន​នៅក្នុង​ត្រីមាស​ទី​ពីរ​សម្រេចបាន​ត្រឹម​ ​៤,៣​ ​ភាគរយ​ប៉ុណ្ណោះ​ ​ដែល​ជា​អត្រា​ទាប​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ ​និង​ក្រោម​គោលដៅ​របស់​រដ្ឋាភិបាល​បាន​កំណត់​ចន្លោះ​ពី​ ​៤,៥​ ​ភាគរយ​ដល់​ ​៥​ ​ភាគរយ

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦

កំណើនការនាំចេញរបស់ចិនហក់ឡើងខ្លាំង ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ការនាំចេញរបស់ចិននៅក្នុងខែមិថុនា កើនឡើងក្នុងល្បឿនលឿនរហូតដល់ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសារការផ្ទុះឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ហក់ឡើងដល់ជាង​ ​៨០​ ​ដុល្លារ​/​មួយ​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ថ្លៃ​ជាង​ ​៨០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ថ្ងៃពុធ​នេះ​ បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​ដាក់ពង្រាយ​កងទ័ព​ជើងទឹក​ដើម្បី​បិទ​ខ្ទប់​កំពង់ផែ​ទាំងអស់​របស់​អ៊ីរ៉ង់​ឡើង​ ​