គម្រោង​ព្រែកជីក​ហ្វូណន​តេជោ រំពឹងថា​នឹង​បើកការដ្ឋានសាងសង់នៅឆ្នាំក្រោយ​

ភ្នំពេញ ៖ គម្រោង​ព្រែកជីក​ហ្វូណន​តេជោ​ ដែលគ្រោង​ចំណាយទុន​ប្រមាណ១៧០០​លានដុល្លារ​អាមេរិក​ រំពឹងថា​នឹង​បើក​ការដ្ឋានសាងសង់​​នៅឆ្នាំ២០២៤​ខាងមុខនេះ ។ នេះបើតាម​ប្រសាសន៍របស់ឯកឧត្តម ​ស៊ុន ចាន់​ថុល​ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួ​ងសាធារណការ​ និងដឹកជញ្ជូនកាលពីពេលកន្លងទៅថ្មីៗនេះ។

ឯកឧត្តម ស៊ុន ចាន់​ថុល​ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួ​ងសាធារណការ​ និងដឹកជញ្ជូន បាន​មានប្រសាសន៍ឱ្យដឹងថា​ ដោយសារតែ​ការ​ដឹកជញ្ជូនតាមផ្លូវ​ទឹក​របស់​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះមានតម្លៃថ្លៃ​ ទើបរាជរដ្ឋាភិបាល​កម្ពុជា​​នៅក្នុង​សម័យ​ប្រជុំកាលពីពេលថ្មីៗនេះ បានអនុម័ត​ឱ្យ​សិក្សា​គម្រោង​ព្រែកជីក​ គឺព្រែកជីក​ហ្វូណន​តេជោ ដើម្បីដឹកទំនិញ​ចេញពីទន្លេ ទៅកាន់សមុទ្រតែម្ដង ដោយមិនចាំបាច់ឆ្លងកាត់​ប្រទេស​វៀតណាម ខណៈ​កំពង់ផែ​កំពត​ក៏​កំពុង​កសាង​ផងដែរ ។​

ឯកឧត្តម​បន្តថា ៖

“នៅពេល​យើង​សាងសង់ព្រែកជីក​នេះរួច យើង​នឹង​ចំណេញវេលា​ដោយសារតែ រយៈចំងា​យ​ខ្លីជាង​មុន ជាក់ស្ដែង​បើយើង​ដឹកតាម​ប្រទេស​វៀតណាម​មានចំណាយ​ប្រមាណ៣៧២គីឡូម៉ែត្រ​ ហើយ​បើ​តា​មផ្លូវទឹក​ថ្មីរបស់​យើង​គឺមានចំណាយតែ ២៣៧​គីឡូម៉ែត្រ​ប៉ុណ្ណោះ ដែលអាច​ចំណេញដល់ទៅ​១៣៥​គីឡូ​ម៉ែត្រ។”

ឯកឧត្តមបានបន្តថា ៖

“ព្រែកជីកនេះគឺចំណេញច្រើនណាស់ ដឹកលឿន​រហ័ស​ ហើយសំខាន់​មួយទៀត​គឺទប់​មិន​ឱ្យ​ទឹកលិច​នៅតំបន់ទំនាបនៃខេត្តតាកែវ​​ដែលរាល់ឆ្នាំតំបន់​ខ្លះលិច​ និងតំបន់ខ្លះទៀត​ខ្វះទឹក​ នៅរដូវ​វស្សា ព្រោះ​ការ​សាងសង់​ព្រីកនេះ​មានទ្វារ​ទឹករហូតដល់ទៅ​៣ គឺទ្វារទឹក​នៅតាកែវ​មួយ​ នៅកែបមួយ និងនៅទន្លេ​មេគង្គ​មួយទៀត ។”

តាមពិតទៅ ​ព្រែកជីក​ថ្មីដែលមានប្រវែង​១៨៧​គីឡូម៉ែត្រ​​មិនមែនជីកទាំងអស់ទេ គឺ​ជីកតែ​៧គីឡូម៉ែត្រ​ប៉ុណ្ណោះ ពីព្រោះមានព្រែក​ចាស់ៗ​រួចទៅហើយ​ដែល​ដូនតាខ្មែរ​បានជីក​តាំងពី​រាប់​ពាន់​​ឆ្នាំមុន​​ ដូច្នេះគម្រោង​ព្រែកជីកនេះគឺស្ដារ​ព្រែកដែលមានស្រាប់​ឱ្យធំ និង​ជ្រៅជាង​មុនដើម្បី​អាច​ឱ្យ​នាវា​បើ​កឆ្លងកាត់បាន តែសម្រាប់​តំបន់ណាមិនទាន់មានផ្លូវទឹក​គឺត្រូវជីកបន្ថែម ។

ឯកឧត្តម​បញ្ជាក់ថា​ ៖

“តាមការ​សិក្សា​ព្រែកជីក​ហ្វូណន​ គឺជា​ផ្លូវទឹកដ៏សំខាន់​ក្នុងសម័យ​ហ្វូណ​ន​ដែល​សម័​យ​កា​លនោះ កម្ពុជា​បានដឹកទំនិញ​របស់ខ្លួនទៅលក់​នៅតំបន់អឺរ៉ុប ពីព្រោះថា​កម្ពុជាសម័យ​ហ្វូណន​គឺរីក​ចម្រើន​សម្បើ​ម​ណាស់​​។”

រាជរដ្ឋាភិបាល​កម្ពុជា​ បានសម្រុក​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធកាន់តែច្រើន​ក្នុងរយៈពេលប៉ុន្មានឆ្នាំចុង​ក្រោយ​នេះ ដូចជា​ផ្លូវល្បឿនលឿន ស្ពានឆ្លងកាត់ទន្លេ​ លើកកម្ពស់​កម្រិតគុណភាព​ផ្លូវជាតិ​សំខាន់ៗ​តភ្ជាប់ពីភ្នំពេញ និ​ងផ្លូវ​ជាតិតាមបណ្ដា​ខេត្តនានា​ ផ្លូវទឹក​​និងកំពង់ផែ​អន្តរជាតិនៅខេត្តព្រះសីហនុ និង​ខេត្តកំពត​ជាដើម ។ គម្រោង​អភិវឌ្ឍន៍ទាំងអស់​នេះ បាន និងកំពុងទាក់ទាញការ​វិនិយោគ​នានាពីក្នុង និងក្រៅប្រទេស ចូលមកក្នុង​ប្រទេស​កម្ពុជា ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)