ការចេះគ្រប់គ្រងលុយតាមរូបមន្ត ៥០/៣០/២០ អ្នកនឹងមិនងាយជួ​ប​​ប្រទះបញ្ហាលុយកាក់នោះទេ

រូបមន្ត ៥០/៣០/២០ គឺជាវិធីសាស្រ្តគ្រប់គ្រងថវិកាដ៏សាមញ្ញដែលត្រូវបានរចនាឡើងដើម្បីជួយ​សម្រួលដល់ការគ្រប់គ្រងការចំណាយ​របស់​អ្នក​​ឱ្យបានប្រសើរជាងមុន ក៏ដូចជាសន្សំថវិកាសម្រាប់​អនាគត​ផងដែរ។ រូបមន្តនេះមានប្រភពចេញពីសៀវភៅមួយក្បាលដែលមាន​ចំណង​ជើង​ថា All Your Worth: The Ultimate Lifetime Money Plan សរសេរដោយអ្នកនិពន្ធឈ្មោះ Sen. Elizabeth Warren និង Amelia Warren Tyagi ដែលបានបោះពុម្ពលក់កាលពីឆ្នាំ២០០៦។

តម្រូវការ (Needs)៥០%

តាមរូបមន្តនេះ អ្នកត្រូវទុកពាក់កណ្តាលនៃថវិការបស់អ្នកដែលទទួលបានសម្រាប់ការចំណាយដែលចាំបាច់​មួយចំនួន។ ត្រង់ចំណុចនេះ អ្នកត្រូវប្រាកដថាអ្នកកំពុងចំណាយលើអ្វីដែលអ្នកពិតជាត្រូវការ។ និយាយឱ្យស្រួលស្ដាប់គឺអ្នកនឹងមិនអាចរស់បានប្រសិនបើមិនបាន​ចំណាយ​លើវា។ ឧទាហរណ៍ដូចជា ការបង់ថ្លៃទឹក ភ្លើង ការបង់ថ្លៃផ្ទះជួល និងការទិញម្ហូបអាហារជាដើម។

ចង់បាន (Wants) ៣០%

៣០% ភាគរយនៃប្រាក់របស់អ្នក ត្រូវបែងចែកចូលទៅលើអ្វីដែលអ្នកចង់បាន។​ ការចង់បាន មិនមែនជាអ្វីដែលអ្នកត្រូវការចាំបាច់ដើម្បីរស់ទេ ប៉ុន្តែអ្នកក៏មិនអាចគ្មានវានោះទេ។ ជាក់ស្ដែងដូចជា ការមើលកុន ការប្រើប្រាស់សេវាកម្មថែរក្សាសម្រស់ ការទិញសំលៀកបំពាក់ជាដើម។ ទាំងអស់នេះ គឺជាអ្វីដែលបំពេញបន្ថែមនូវជីវិតប្រចាំថ្ងៃ ដើម្បីអ្នកមានការកម្សាន្ដខ្លះ ក្រៅពីការធ្វើការ។

សន្សំ (Saving) ២០%

តាមរូមន្តដែលសៀវភៅដដែលនេះបានរៀបរាប់គឺ អ្នកអាចប្រើប្រាស់ ៨០%នៃប្រាក់របស់អ្នក​ សម្រាប់ការចំណាយក្នុងពេលបច្ចុប្បន្ន រីឯ២០%ទៀត គឺជាប្រាក់សម្រាប់ថ្ងៃអនាគត។ ការសន្សំនេះផងដែរអាចធ្វើឡើងក្នុងរូបភាពច្រើន ដោយអ្នកអាចសន្សំទុកចោលក្នុងធនាគារ ឬទុកដោយខ្លួនឯង ឬដាក់ប្រាក់សន្សំតាមរយៈការបង់រំលោះផ្ទះជាដើម។

ជារួម ប្រសិនបើអ្នកអាចបែងចែកការចាយវាយរបស់អ្នកតាមរូបមន្តនេះបាន អ្នកនឹងកម្រជួបប្រទះបញ្ហាខ្វះលុយកាក់ណាស់ ដែលវាមិនត្រឹមតែអាចជួយអ្នកក្នុងពេលបច្ចុប្បន្ន តែក៏ជួយឱ្យគម្រោងរបស់អ្នកសម្រាប់ថ្ងៃអនាគតបានសម្រេចផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង