អាជ្ញាធរខេត្តប៉ៃលិន ប្រកាសទទួលទិញកសិផលជាលក្ខណៈគ្រួសារ និងជួយរកទីផ្សារដើម្បីលក់ចេញជូនប្រជាពលរដ្ឋ

អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានប្រកាសទទួលទិញយកកសិផលធម្មជាតិ​ ដែលកសិករបានដាំដុះជាលក្ខណៈគ្រួសារ និងជួយរកទីផ្សារសម្រាប់កសិករនៅខេត្តប៉ៃលិន ខណៈដែលសកម្មភាពនេះនឹងលើកទឹ​កចិត្តដល់កសិករឱ្យដាំដុះដំណាំកសិកម្មដោយគ្មានប្រើប្រាស់សារធាតុគីមី ដែលនាំប៉ះពាល់ដល់សុខភាព។

លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបាន​ប្រាប់ឱ្យដឹង​នៅថ្ងៃទី១១ ខែកញ្ញា​ថា គោលបំណងនៃការបង្កើតសកម្មភាពទាំងនេះដោយសារតែកាលពីពេលកន្លងទៅ ប្រ​ជាកសិករដែលដាំដុះដំណាំជាលក្ខណៈគ្រួសារខ្វះព័ត៌មានទាក់ទងនឹងទីផ្សារ ហើយក្រោយពេលប្រមូលផលដំណាំដែលដាំដុះបានយកទៅលក់បានក្នុ​ងតម្លៃទាប និងពិបាករកទីផ្សារ ទើបខាងអាជ្ញាធរខេត្តរៀបចំកម្មវិធីនេះឡើង។

លោកជំទាវបានបញ្ជាក់ដូច្នេះថា ៖

«​កន្លងទៅយើងដឹងថា កសិករដាំដំណាំបានល្អៗណាស់ ប៉ុន្តែពួកគាត់ខ្វះព័ត៌មានពីទីផ្សា​រ ដោយពេលខ្លះដាំហើយមិនដឹងយកទៅលក់ឯណា ទើបខ្ញុំរួមនឹងអាជ្ញាធរខេត្តប៉ៃលិន ជួយគិតគូរប្រមូលទិញពីកសិករដែ​ល​ដាំដុះលក្ខណៈគ្រួសារក្នុងតម្លៃទីផ្សារដោយមិនរកប្រាក់ចំណេញនោះឡើយ»។

ទោះជាយ៉ាងណាក៏ដោយ លោកជំទាវក៏បាន​ស្នើឱ្យកសិករបន្តដាំដុះដោយប្រើប្រាស់ជីធម្មជាតិ ជៀសវាការប្រើជីគីមីជ្រុលហួ​សហេតុ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។

លោកជំទាវអភិបាលខេត្តប៉ៃលិនបានថ្លែងថា ៖

«យើងជួយរកទីផ្សារឱ្យគាត់ តែយើងក៏ចង់ឱ្យកសិករទាំងអស់យកចិត្តទុកដាក់លើកា​រ​ដាំដុះដំណាំដោយប្រើប្រាស់ជីធម្មជាតិចៀសវាងការប្រើប្រាស់ជីគីមីច្រើនជ្រុលដែលធ្វើឱ្យខូចឈ្មោះដំណាំខេត្តប៉ៃលិន។ នេះជាជំហានដំបូងសិន យើងធ្វើត្រឹមខេត្តប៉ៃលិន នៅពេលទទួលបានជោគជ័យ នឹងបន្តជួយដល់កសិករនៅខេត្តជិតៗនេះដែរ។ តែខ្ញុំជឿថា អាជ្ញាធរខេត្ត​នីមួយៗ តែងមានការគិតគូរប្រជាពលរដ្ឋដែលនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនរួចហើ​យ»។

​កញ្ញា ប៊ុន សៀង ម្ចាស់កសិដ្ឋានភូមិកសិកម្មធម្មជាតិបានយល់ថា សកម្មភាពរបស់អាជ្ញាធរខេត្តក្នុងការជួយរកទីផ្សារឱ្យក​សិក​រនេះ ជាអ្វីដែលកសិករចង់បាន ខណៈដែលកន្លងទៅមានកសិករជាច្រើនប្រមូលផលហើយពិបាករកទីផ្សារ ជាពិ​សេសការប្រមូលផលក្នុងពេលដំណាលគ្នា។

កញ្ញាបានប្រាប់ថា ​៖

«​ការពិតទៅឱ្យតែកសិករយើងគាត់ដាំដុះបន្លែតាមស្តង់ដារ និងមានសុវត្ថិភាពសម្រាប់អ្នកបរិភោគ នោះ​ការស្វែងរកទីផ្សារមិនមែនលំបាកពេកទេ។ ម្យ៉ាងវិញទៀត ការទទួលបានព័ត៌មានទីផ្សាររបស់កសិករក៏នៅមានកម្រិតដែរ។ យើងរីករាយនៅពេលដែលមានការជ្រោមជ្រែងពីសំណាក់អាជ្ញាធរចំពោះកសិករយើង»។

ដោយឡែក អ្នកស្រី យ៉ែម ណារី ម្ចាស់ហាង​សួនផ្កាផ្ទះបៃតង ដែលមានលក់​ផលិតផលបន្លែ និងផ្លែឈើធម្មជាតិក្នុងស្រុកដោយ​ទិញ​ពីកសិករតាមបណ្តាខេត្តនានា បាននិយាយថា ស​ព្វថ្ងៃនេះ អាជីវកម្មរបស់អ្នកស្រីកំពុងមានបញ្ហាប្រឈម ដោយសារតែត្រូវប្រកួតប្រជែងតម្លៃជាមួយនឹងផលិតផលកសិកផលដែលនាំចូលពីប្រទេសជិតខាង។

អ្នកស្រីបានប្រាប់ដូច្នេះថា ៖

«​ឥឡូវនេះ យើងមានភាពប្រឈមច្រើន ដោយសារតែតម្លៃផលិតផលក្នុងស្រុកយើងខ្ពស់ជាង​កសិផលនាំចូល ខណៈដែលរូបរាងក៏មិនសូវល្អដូចបន្លែផ្លែឈើពីក្រៅមកដែរ។ តែយ៉ាងណាមិញដើម្បីបន្តនិរន្តរភាពប្រាក់ចំណូលជូនដល់កសិករយើង ទោះបីចំណេញតិច ឬពេលខ្លះខាតទៀតផង ក៏ខ្ញុំ​នៅតែប្រមូលទិញដែរ។ ខ្ញុំ​រីករាយ បើសិនជាមានការជួយរកទីផ្សារបន្ថែមដល់កសិករ ដើម្បីជៀសវាងការចាល់នៅលើទីផ្សារពេលគាត់ប្រមូលផងម្តងៗ»៕ អត្ថបទដោយ ៖ វណ្ណ សុជាតា​


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/04/2026

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

Moody’s ផ្លាស់ប្ដូរការគិតចំពោះឥណទានជាតិកម្ពុជា ពីអវិជ្ជមានទៅស្ថិរភាព ក្រោយអាម៉េរិកលើកលែងពន្ធ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/04/2026

ទីភ្នាក់ងារវាយតម្លៃ Moody's កាលពីថ្មីៗនេះ បានកែប្រែទស្សនវិស័យរបស់ខ្លួនចំពោះឥណទានជាតិរយៈពេលវែងរបស់កម្ពុជា ពីអវិជ្ជមាន ទៅជាស្ថិរភាព បន្ទាប់​ពី​សហរដ្ឋអាម៉េរិក​បាន​លើកលែង​ពន្ធមួយ​ចំនួន​សម្រាប់ទំនិញនាំចូលពី​កម្ពុជា។

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)