ផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកម្ពុជាទាំង៧ បង្ហាញខ្លួននៅក្នុងពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល

ភ្នំពេញ៖ ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ក្រូចថ្លុងកោះទ្រង់ បង្កងតាកែវ អំបិលកំពត-កែប ទឹកត្រីកំពត-កែប និងទឹកឃ្មុំព្រៃមណ្ឌលគិរី បានត្រូវបង្ហាញនៅក្នុងពិព័រណ៍​ផលិត​ផល​ខ្មែរ​ និងទំនិញនាំចេញ-នាំចូល លើកទី១៦ ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅតាំងពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ។

ពិព័រណ៍​នេះមានគោលបំណងលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេសជំរុញការតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងសហគមន៍​អន្តរជាតិដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងគ្រាំទ្រផលិតផលខ្មែរ។

ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលឆ្នាំនេះមានលក្ខណៈពិសេសជាងបណ្តាឆ្នាំកន្លងទៅ ដោយមានការចូលរួមគាំទ្រពីប្រទេសចំនួន១៧ និងមាន​ប្រតិភូមកពីបរទេសចូលរួមច្រើនជាងឆ្នាំមុន និងមានការរៀបចំស្តង់តាំងបង្ហាញផលិតផលសំខាន់ៗជាច្រើនដូចជា ផលិតផលសម្គាល់ភូមិសាស្រ្តទំនិញ (GI) ដូចជា ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ផ្កាអំបិលកំពត-កែប ក្រូចថ្លុងកោះទ្រង់ បង្កងតាកែវ ទឹកត្រីកំពត-កែប និងទឹកឃ្មុំព្រៃមណ្ឌលគិរី ព្រមទាំងមានរៀបចំស្តង់តាំង​បង្ហាញផលិត​ផលស្វាយចន្ទីកម្ពុជា ផលិតផលសូត្រ ផលិតផលហាឡាលកម្ពុជា ផលិតផលម្រេច និងគ្រឿងទេសកម្ពុជា គ្រឿងឧបភោគ-បរិភោគ ផលិតផលម្ហូបអាហារ និងភេសជ្ជៈ។ ក្រៅពីនេះមានគ្រឿងសម្អាង និងតុបតែងកាយ រថយន្ត និងគ្រឿងបន្លាស់ សម្លៀកបំពាក់ ស្បែកជើងនិងសម្ភារៈធ្វើដំណើរសម្រាប់នាំចេញ គ្រឿងអលង្ការ និងត្បូងថ្មមាន​តម្លៃ គ្រឿងអេឡិចត្រូនិក វត្ថុអនុស្សាវរីយ៍ ទំនិញប្រើប្រាស់ទូទៅមកពីបរទេស -។​ ល-។

ក្នុងព្រឹត្តិការណ៍ពិព័រណ៍ឆ្នាំនេះ ក្រសួងពាណិជ្ជកម្ម បានរៀបចំកម្មវិធីអមសំខាន់ៗមួយចំនួនផងដែរដូចជា ជំនួបពាណិជ្ជកម្មស្តីពីការជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារ​អន្តរជាតិ វេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-ឥណ្ឌូនេស៊ី និងការប្រគំតន្ត្រីជាដើម។

លោក កឹម ស៊ីថន រដ្ឋមន្រ្តីស្តីទីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល គឺជាព្រឹត្តិការណ៍ពាណិជ្ជកម្មកម្រិតអន្តរជាតិ​ប្រចាំឆ្នាំ រៀបចំដោយក្រសួងពាណិជ្ជកម្ម បានចំនួន១៥លើករួចមកហើយចាប់តាំងពីការរៀបចំជាលើកដំបូងនៅឆ្នាំ២០០៦ កន្លងមក និងមានការចូលរួមគាំទ្រដោយ​ក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

លោកបានបន្តថា ព្រឹត្តិការណ៍នេះបានរួមចំណែកជួយផ្សព្វផ្សាយពីសភាពការណ៍ពិតជាក់ស្ដែង នៃសង្គមកម្ពុជានាពេលបច្ចុប្បន្ន និងបង្ហាញពីបរិយាកាសធុរកិច្ច វិនិយោគ និងការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ជាពិសេសបានរួមចំណែកអនុវត្តគោលនយោបាយវិត្ថារកម្មរបស់រាជរដ្ឋាភិបាលពីមួយអាណត្តិទៅមួយអាណត្តិ សំដៅជួយ​ជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយបរិយាបន្ន និងសមធម៌។

បន្ថែមពីនោះទៀតលោក កឹម ស៊ីថន បានគូសបញ្ជាក់ថា តាមរយៈព្រឹត្តិការណ៍ពាណិជ្ជកម្មនេះ បានផ្ដល់ឱកាសដល់ធុរជនកម្ពុជា និងបរទេសបានជួបពិភាក្សាគ្នា ដោយផ្ទាល់​លើកិច្ចការពាណិជ្ជកម្ម និងវិនិយោគ ដើម្បីជំរុញការធ្វើធុរកិច្ច និងវិនិយោគ ទៅវិញទៅមកក្នុងក្របខ័ណ្ឌផ្ទៃក្នុងប្រទេស ក្នុងតំបន់ និងពិភពលោកផងដែរ។រដ្ឋមន្រ្តីស្តីទី​ក្រសួងពាណិជ្ជកម្ម បានលើកឡើងថា នាពេលបច្ចុប្បន្ននេះ វិស័យពាណិជ្ជកម្ម បានក្លាយជាសរសៃឈាម ដែលជំរុញការអភិវឌ្ឍសេដ្ឋកិច្ចវិនិយោគ ទេសចរណ៍ និង​ការផ្លាស់ប្តូរវប្បធម៌ គ្នាទៅវិញទៅមកនៅក្នុងតំបន់ និងក្នុងសកលលោក។

លោក កឹម ស៊ីថន បានបន្ដថា ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនេះ មិនគ្រាន់តែជាការតាំងបង្ហាញផលិតផលប៉ុណ្ណោះទេ តែវាគឺជាការអបអរសាទរនៃស្មារតីសហគ្រិនភាព ភាពធន់នៃអាជីវកម្ម និងជាសក្ខីភាពនៃការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងការបង្កើតឱកាសលើការរកដៃគូវិនិយោគសម្រាប់កំណើន និងវិបុលភាពសង្គម។


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *