ADB ជ្រើសរើសស្ថាប័នហិរញ្ញវត្ថុ ៣ ដើម្បីពង្រឹងសមត្ថភាពហិរញ្ញវត្ថុអាកាសធាតុ និងនិរន្តរភាពនៅក្នុងវិស័យធនាគាររបស់កម្ពុជា

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ បានប្រកាសលទ្ធផលនៃដំណើរការជ្រើសរើសសមាជិកដំបូងនៃកម្មវិធីជំរុញសេវាធនាគារអាកាសធាតុ(Climate Bank Accelerator ហៅកា​ត់​ CBA)។ គំនិតផ្តួចផ្តើមដើម្បីការផ្លាស់ប្តូរនេះត្រូវបានរៀបចំឡើងដើម្បីពង្រឹងសមត្ថភាពហិរញ្ញវត្ថុអាកាសធាតុ  និងនិរន្តរភាពនៅក្នុងវិស័យធនាគាររបស់កម្ពុជា។ កម្មវិធីនេះគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យឧស្សាហកម្មហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាមានភាពបៃតង ដែលរួមមានការអភិវឌ្ឍផែនទីបង្ហាញផ្លូវសម្រាប់ហិរញ្ញវត្ថុប្រកបដោយចីរភាព (Sustainable Finance Roadmap) និងការអនុវត្តវដ្តករសាស្ត្រសម្រាប់ហិរញ្ញវត្ថុប្រកបដោយចីរភាព(Sustainable Finance Taxonomy) ដែលដឹកនាំដោយធនាគារជាតិនៃកម្ពុជា។

 បន្ទាប់ពីការអំពាវនាវជាចំហសម្រាប់ការបង្ហាញចំណាប់អារម្មណ៍ ស្ថាប័នហិរញ្ញវត្ថុចំនួន ៣ ត្រូវបានជ្រើសរើសដោយផ្អែកលើការបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគាត់ទៅនឹងនិរន្តរភាព កម្រិតនៃការត្រៀមខ្លួនរបស់ស្ថាប័ន សង្គតិភាពទៅនឹងគោលដៅយុទ្ធសាស្ត្រហិរញ្ញវត្ថុអាកាសធាតុ និងហិរញ្ញវត្ថុបៃតង ព្រមទាំងសមត្ថភាពសម្រាប់នវានុវត្តន៍។ ស្ថាប័នដែលបានជ្រើសរើសទាំង ៣ រួមមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី, ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) ភីអិលស៊ី, និង ធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ី ។

លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា ៖

«យើងមានសេចក្តីរីករាយ ក្នុងការចាប់ដៃគូជាមួយស្ថាប័នហិរញ្ញវត្ថុឈានមុខគេមួយចំនួនរបស់កម្ពុជា ដើម្បីជំរុញហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព និងគាំទ្រការផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចដែលមានកាបូនទាប ហើយធន់នឹងអាកាសធាតុ។ ADB សូមថ្លែងអំណរគុណចំពោះសមាគមធនាគារនៅកម្ពុជា និងធនាគារជាតិនៃកម្ពុជា សម្រាប់ភាពជាដៃគូ និងការគាំទ្ររបស់ស្ថាប័នទាំងពីរ ហើយយើងត្រៀមខ្លួនសម្រាប់កិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅក្នុងវិស័យនេះ។ ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុបៃតង គឺជាគោលបំណងសំខាន់នៃផែនការអភិវឌ្ឍន៍វិស័យឯកជនរបស់ ADB ក្រោមយុទ្ធសាស្រ្តភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា ឆ្នាំ ២០២៤-២០២៨ របស់យើង»។

កម្មវិធី CBA ដែលទើបចាប់ផ្តើមនេះ នឹងឈានចូលដល់ដំណាក់កាលអនុវត្តការប្រឹក្សា ដែលមានគោលបំណងគាំទ្រធនាគារដែលបានជ្រើសរើសទាំងនេះ ដើម្បីពង្រឹងសមត្ថភាពក្នុងការពង្រីកហិរញ្ញវត្ថុអាកាសធាតុ អភិវឌ្ឍផលិតផលហិរញ្ញវត្ថុបៃតងប្រកបដោយនវានុវត្តន៍ និងលើកកម្ពស់ការអនុវត្តការវាយតម្លៃហានិភ័យអាកាសធាតុ និងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។

លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ មានប្រសាសន៍ថា ៖

«អេ អឹម ខេ មានកិត្តិយសណាស់ ដែលត្រូវបានជ្រើសរើសជាស្ថាប័នដំបូង  សម្រាប់កម្មវិធីជំរុញសេវាធនាគារអាកាសធាតុហើយយើងមានក្តីសោមនស្សរីករាយដែលបានចាប់ដៃគូជាមួយ ADB ដើម្បីដឹកនាំការរីកលូតលាស់នៃគម្រោងអាកាសធាតុ និងហិរញ្ញវត្ថុអាកាសធាតុនៅកម្ពុជា។កម្មវិធីនេះក៏គាំទ្រដល់បេសកកម្មរបស់ អេ អឹម ខេ ក្នុងការជួយអតិថិជន កាត់បន្ថយ និងសម្របខ្លួនទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុផងដែរ»។

ជាមួយក្តីរីករាយដូចគ្នាដែរ លោក ឌិត សុចល ប្រធាននាយកប្រតិបត្តិរបស់ ធនាគារ FTB  បានបន្ថែមថា៖

«ភាពជាដៃគូយុទ្ធសាស្ត្រនេះជំរុញដំណើររបស់យើងឱ្យក្លាយជាធនាគារបៃតងឈានមុខគេនៅកម្ពុជា តាមរយៈការពង្រឹងការគ្រប់គ្រងហានិភ័យអាកាសធាតុ ការកំណត់គោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ដែលអាចជឿទុកចិត្តបាន និងពង្រីកដំណោះស្រាយហិរញ្ញប្បទានបៃតងជាក់ស្តែង។ ដោយ ធ្វើការរួមគ្នាយើងអាចប្រែក្លាយមហិច្ឆតាអាកាសធាតុ ទៅជាដំណោះស្រាយដែលអាចធ្វើបាននិងមានជោគជ័យអាជីវកម្មដែលជំរុញកំណើនជាមួយនឹងកាបូនទាបនិងភាពធន់សម្រាប់កម្ពុជា»។

 លោក រ័ត្ន សោភ័ណ ដែលជាប្រធាននាយកប្រតិបត្តិ នៃធនាគារ មេយប៊ែង មានប្រសាសន៍ថា៖

«ការផ្តល់ហិរញ្ញប្បទានបៃតងគឺជាចំណុចសំខាន់នៃការប្តេជ្ញាចិត្តប្រកបដោយចីរភាពរបស់យើង។ ការចូលរួមក្នុងកម្មវិធីជំរុញសេវាធនាគារអាកាសធាតុរបស់ ADB គឺជាសកម្មភាពយុទ្ធសាស្ត្រដែលលើកកំពស់សមត្ថភាព បង្កើនចំណេះដឹងនិងពង្រឹងភាពជាដៃគូរបស់យើងដើម្បីសម្រេចបាននូវមហិច្ឆតានេះនៅក្នុងប្រទេសកម្ពុជា។ វាអាចឱ្យយើងបញ្ជូនមូលធនទៅក្នុងគម្រោងអាកាសធាតុវិជ្ជមានគាំទ្រដល់ការផ្លាស់ប្តូរបៃតងរបស់ ប្រទេសនិងបង្កើតតម្លៃរយៈពេលវែងសម្រាប់សហគមន៍សេដ្ឋកិច្ចនិងបរិស្ថានរបស់យើង»។

ជាមួយគ្នានេះ ដើម្បីសម្រេចបានផលជះកាន់តែទូលំទូលាយ កម្មវិធីនេះក៏នឹងរួមបញ្ចូលម៉ូឌុលបណ្តុះបណ្តាលដែលត្រូវបង្កើតរួមគ្នា និងផ្តល់ជូនដល់ធនាគារសមាជិករបស់ ABC សម្រាប់ឆ្នាំ ២០២៥-២០២៦ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរវិស័យ និងការចែករំលែកចំណេះដឹង។

សូមបញ្ជាក់ថា ADB គឺជាធនាគារអភិវឌ្ឍន៍ពហុភាគីឈានមុខគេមួយដែលគាំទ្រកំណើនប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់នៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក។ ដោយធ្វើការជាមួយសមាជិក និងដៃគូរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាប្រឈមស្មុគស្មាញរួមគ្នា ADB ប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ និងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីផ្លាស់ប្តូរជីវិត កសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និងការពារភពផែនដី។ បង្កើតឡើងក្នុងឆ្នាំ ១៩៦៦ ADB ត្រូវបានគ្រប់គ្រងដោយសមាជិកចំនួន ៦៩ ក្នុងចំណោម ៥០ ស្ថិតក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

Leave a Reply

Your email address will not be published.Required fields are marked *