ក្រុមហ៊ុន​ដ៏ធំមួយរបស់ចិន​ គ្រោង​បោះទុនវិនិយោគបង្កើតកំពង់ផែពហុបំណង​ក្នុង​ខេត្តក្រចេះ

ភ្នំពេញ ៖ ក្រុមហ៊ុនដ៏ធំមួយរបស់ចិន​ ដែលមាន​សាខា​វិនិយោគ​ចំនួន​ ២៥៦កន្លែងនៅក្នុងប្រទេស​១៤០​ បាន​បង្ហាញពីគម្រោង​វិនិយោគរ​បស់ខ្លួនក្នុងប្រទេស​កម្ពុជា លើ​ការសាងសង់កំពង់ផែពហុបំណង​ជាប់ទន្លេមេគង្គ ស្ថិតក្នុងស្រុក​ព្រែក​ប្រសព្វ​ ខេត្ត​ក្រចេះ ជាមួយនឹង​ដើម​ទុន​ចំនួន ៣៥លានដុល្លារអាម៉េរិក ។​

យោងតាមសេចក្ដីប្រកាសព័ត៌មាន​របស់​លេខាធិការ​ដ្ឋាន​នៃក្រុមការងារជំរុញការ​វិនិយោគក្នុង​ភូមិ​ភាគឦសានកាលពី​ចុងសប្ដាហ៍មុននេះបានឱ្យដឹងថា ក្រុមហ៊ុន ខេ.ភី ស៊ីមេន​ អ៊ីនដាស្ទ្រី ដែលជា​បុត្រ​សម្ព័ន្ធរបស់​ក្រុមហ៊ុន​ចិន China Energy Engineering Group ( CEEC ) បានបបង្ហាញពីគម្រោង​វិនិយោគ​នៅក្នុងខេត្ត​ក្រចេះ ស្ថិតក្នុងស្រុកព្រែកប្រសព្វ​ ដោយនឹង​សាងសង់កំពង់ផែពហុ​បំណង​ ជាមួយដើមទុនវិនិយោគប្រមាណ ៣៥ លានដុល្លារ រួមទាំងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាសម្រាប់បម្រើដល់ការវិនិយោគ និងការដឹកជញ្ជូនកសិផល ។

សូមបញ្ជាក់ថា ក្រុមហ៊ុន China Energy Engineering Group Co., Ltd. (CEEC) នេះ​ មានទីស្នាក់ការកណ្ដាល​នៅរដ្ឋធានីប៉េកាំង ប្រទេសចិន ។ គិតត្រឹមឆ្នាំ២០២៤  ក្រុមហ៊ុន​ CEEC មានសាខាសរុប​ចំនួន ២៥៦ កន្លែង ក្នុងប្រទេសចំនួន ១៤០ និងមានជំនាញវិនិយោគលើឧស្សាហកម្មថាមពល និងហេដ្ឋារចនាសម្ព័ន្ធទូទាំងពិភពលោក មានទ្រព្យសកម្មចុះបញ្ជីប្រមាណ ១ ទ្រីលានលានដុល្លារអាម៉េរិក ហើយមានបុគ្គលិកបម្រើការ ១៤ ម៉ឺននាក់ និងបានជាប់ក្នុងបញ្ជី Fortune Global 500 ចំនួន ១០ ឆ្នាំជាប់គ្នា ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានជម្រាបជូនប្រតិភូ អំពីកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន ដែលមានគោលបំណងជំរុញការវិនិយោគលើវិស័យអាទិភាព តាមរយៈការផ្តល់ការលើកទឹកចិត្តពិសេស ការអនុគ្រោះ និងការសម្រួលនីតិវិធី ទាំងផ្នែកសារពើពន្ធ និងមិនមែនសារពើពន្ធ នៅខេត្តភូមិភាគឦសានទាំង ៤ នៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម​បានបញ្ជាក់ថា ៖

«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២៥ ក្នុងគោលបំណងជំរុញការវិនិយោគលើវិស័យអាទិភាព ដូចជា វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និង វិស័យទេសចរណ៍ តាមរយៈការលើកទឹកចិត្តពិសេស ដែលមានវិសាលាភាពនៅខេត្តភូមិភាគឦសាន ចំនួន ៤ គឺ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និង ខេត្តមណ្ឌលគិរី »។

តាមរយៈនេះ រាជរដ្ឋាភិបាលបានបង្កើតក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ជាយន្តការ ច្រកចេញចូលតែមួយ” ដើម្បីពិនិត្យ និង អនុម័តលើកទឹកចិត្តពិសេស ជូនគម្រោងវិនិយោគ, ផ្តល់លិខិតអនុញ្ញាត ឬ អាជ្ញាបណ្ណនានា ជាកញ្ចប់ ស្របតាមអភិក្រម ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ តាមរយៈការចូលរួមសម្រេចចិត្តរួមគ្នា ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ។

ផែនការរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ​ និងដឹកជញ្ជូន ក៏មានគម្រោង​ក្នុងការទាក់ទាញ​ការ​វិនិយោគ​បង្កើត​កំពង់ផែ​តាមដងទន្លមេគង្គ ដើម្បី​សម្រួលដល់ការ​ដឹកជញ្ជូន​កសិផល​របស់កសិករ ក៏ដូចជា​ដឹកភ្ញៀវទេសចរ​កម្សាន្ត​តាមផ្លូវទឹកផងដែរ ។ ស្របជាមួយគ្នា​នេះដែរ គម្រោង​ព្រែកជីកហ្វូណន​តេជោ ដែលតភ្ជាប់ពីផ្លូវទឹកសាបទៅ​ផ្លូវទឹកសមុទ្រ ក៏នឹង​ចាប់ផ្ដើម​ជីក​នាពេលឆាប់ៗនេះ ដោយរំពឹងថា​នឹង​បញ្ចប់​ក្នុងឆ្នាំ២០២៨ ។ គម្រោង​នេះដែរ ក៏នឹងជួយ​សម្រួលដល់ការ​ដឹកជញ្ជូន​តាមផ្លូវ កាត់បន្ថយ​ថ្លៃ​ដើម​នៃការ​ដឹកដឹកជញ្ជូនក្នុងប្រទេស​កម្ពុជា​បានមួយកម្រិតមួយផងដែរ ។

គួររម្លឹកថា រហូតមកដល់​ពាក់កណ្ដាលឆ្នាំ ២០២៥នេះ វិនិយោគិនចិន នៅតែបន្ត​នាំមុខ​និងបានឈរ​នៅលំដាប់ទី១​នៃវិនិយោគិន​ដែលបានដាក់ទុនវិនិយោគច្រើនជាង​គេ​នៅកម្ពុជា ជាក់ស្ដែង​ក្នុងរយៈពេល៧ខែ​ដើមឆ្នាំ២០២៥​ ចិន​នៅតែបន្ត​ឈរលំដាប់ទី១​ ដែល​បានបណ្ដាក់ទុនវិនិយោគច្រើនជាងគេ​នៅកម្ពុជា និងមានចំណែកទុនរហូតដល់ជាង​៥៣​ភាគរយ​នៃទុនវិនិយោគសរុប ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចិន ប្រកាសចាត់វិធានការប្រឆាំងការបង្ខូចតម្លៃលើសារធាតុផលិតឈីបមួយប្រភេទនាំចូលពីជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ចិនប្រកាសចាត់វិធានការប្រឆាំងការលក់បង្ខូចតម្លៃលើការនាំចូលសារធាតុគីមីមួយប្រភេទពីប្រទេសជប៉ុន ដែលប្រើប្រាស់ក្នុងការផលិតបន្ទះឈីប

ចូលរួមដោយសេរី ! វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ នឹងវិលត្រឡប់មកវិញនាចុងសប្ដាហ៍នេះហើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ក្រសួងពាណិជ្ជកម្ម បានបន្តរៀបចំ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ (3rd Digital trade Forum – 3d DTF) ក្រោមមូលបទ «ជំរុញពាណិជ្ជកម្មឌីជីថលកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០» ដែលនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ G-L នាថ្ងៃទី ១១-១២-១៣

ក្រចេះ ដាក់ចេញផែនការទេសចរណ៍ ២០២៦-២០៣០ ឆ្ពោះទៅជាខេត្តគំរូនៅភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ខេត្ត​ក្រចេះ​បាន​ដាក់​ឱ្យ​អនុវត្ត​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ឆ្នាំ​ ​២០២៦​-​២០៣០ ​ដោយ​កំណត់​ទិសដៅ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែ​មាន​គុណភាព​ ទាក់ទាញ ​និង​ប្រកួតប្រជែង​ ​ស្រប​ពេល​ខេត្ត​មាន​គោលដៅ​ក្លាយជា​ខេត្ត​គំរូ​ដែល​មាន​ភាព​ទាក់ទាញ​នៅក្នុង​តំបន់​ភូមិភាគ​ឦសាន

ប្រេង​ឆៅ​ហក់​ជិត​​ ១០០ ​ដុល្លារ​ ​ក្រោយ​អាម៉េរិក​ ​និង​អ៊ីរ៉ង់​វាយប្រហារ​គ្នា​សាជា​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

តម្លៃ​ប្រេង​ឆៅ​បាន​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៦ ​សប្តាហ៍​ ​ដោយ​តម្លៃ​ប្រេង​ Brent ​ខិតជិត ​១០០ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​បន្ទាប់ពី​អាម៉េរិក

សហភាពអឺរ៉ុប គ្រោងបង្កើនទុនវិនិយោគនៅកោះហ្គ្រីនឡែន ស្របពេលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

សហភាពអឺរ៉ុបគ្រោងបង្កើនទុនវិនិយោគនៅកោះហ្រ្គីនឡែន និង ពង្រឹងទំនាក់ទំនងនយោបាយឱ្យកាន់តែជិតស្និទ្ធ ខណៈដែលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះបញ្ចូលជាដែនដីអាម៉េរិក

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

រដ្ឋាភិបាលខាតបង់ប្រាក់​ចំណូល​ជាង​ ៣០០លានដុល្លារហើយ​ ដើម្បីទប់ស្កាត់ការ​ឡើងថ្លៃប្រេង​​ និ​ងឧស្ម័ន​ឥន្ធនៈ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្នុងរយៈពេល​ប្រមាណជិត​កន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាល​បាន​ខាតបង់ថវិកាប្រមាណ ​២៥០​លានដុល្លារហើយក្នុងការ​ទប់ស្កាត់​ការឡើងថ្លៃប្រេងឥន្ទៈ និងឧស្ម័នថាមពល

ចិន​គ្រោង​ចាក់​បញ្ចូល​ថវិកា​ ​៥៤ ពាន់​លាន​ដុល្លារ​ ​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ​ ​និង​ស្តារ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ចិន​គ្រោង​នឹង​បញ្ចេញ​ថវិកា​ប្រមាណ​ ​៣៦០​ ពាន់​លាន​យន់ ​ឬ​ស្មើ​ប្រមាណ​ ​៥៤ ពាន់​លាន​ដុល្លារ ​ដើម្បី​ចាក់​បញ្ចូល​ទៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ ស្របពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ព្យាយាម​ពង្រឹង​ស្ថិរ​ភាព​របស់​ធនាគារ ​និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ ​ចំពេល​កំណើន​សេដ្ឋកិច្ច​មាន​ភាព​មិន​ច្បាស់លាស់

ការ​សិក្សា​ បង្ហាញថា​ សហគមន៍​កសិកម្ម​ទំនើប​ជួយ​បង្កើន​ប្រាក់​ចំណេញ​ ប៉ុន្តែ​នៅ​ខ្វះ​ទុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ការ​សិក្សា​ស្រាវជ្រាវ​លើក​ដំបូង​នៅ​កម្ពុជា​ ​ស្តីពី​ ​«​សហគមន៍​កសិកម្ម​ទំនើប​» ​បាន​បង្ហាញ​ថា​ ​កសិករ​ដែល​ចូលរួម​ក្នុង​សហគមន៍​ប្រភេទ​នេះ​ទទួល​បាន​លទ្ធផល​សេដ្ឋកិច្ច​វិជ្ជមាន​ ​ជាមួយ​នឹង​ការ​កើនឡើង​នៃ​ប្រាក់​ចំណេញ​នៅក្នុង​ផលិតកម្ម​ស្រូវ​ ​បន្លែ ​ស្វាយចន្ទី​ ​

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ


Leave a Reply

Your email address will not be published.Required fields are marked *