បន្ថែមពីលើវ៉ាក់សាំងបង្ការជំងឺកូវីដ-19 ចំនួន1លានដូសដែលទើបទទួលបាននៅព្រឹកថ្ងៃនេះ នៅមានចំនួន2លានដូសទៀត ត្រូវបានរំពឹងថាអាចនឹងដឹកជញ្ជូនមកដល់ទឹកដីកម្ពុជានៅក្នុងអំឡុងមិថុនា ឆ្នាំ2021 សម្រាប់អនុវត្តផែនការចាក់ជូនប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស។ នេះបើតាមលើកឡើងពីសំណាក់មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលនៅថ្ងៃទី8 ខែមិថុនា ឆ្នាំ2021នេះ។

ដូចការគ្រោងទុក ពីវ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-19 ស៊ីណូវ៉ាក់ (Sinovac Vaccine) ចំនួន50ម៉ឺនដូស និងស៊ីណូហ្វាម (Sinopharm Vaccine)ចំនួន50ម៉ឺនដូស ដែលជាជំនួយរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា សរុបចំនួន1លានដូសបានដឹកមកដល់ព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី8 ខែមិថុនា ឆ្នាំ2021 តាមជើងហោះហើរពិសេស និងដឹកដោយយន្តហោះរបស់ចិន។
រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវ យក់ សម្បត្តិ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ថ្ងៃនេះកម្ពុជាបានទទួលវ៉ាក់សាំងចំនួន1លានដូសព្រមទាំងសម្ភារៈបរិក្ខារផ្សេងៗទៀត ដូចជា ស៊ីរ៉ាង និងម្ជុល សម្រាប់បម្រើឱ្យការងារចាក់វ៉ាក់សាំង ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា។

លោកជំទាវបានមានប្រសាសន៍ថា ៖«ប្រសិនបើគ្មានការប្រែប្រួលទេ យើងរំពឹងថានៅថ្ងៃទី12 ខែមិថុនាខាងមុខ យើងនឹងទទួលវ៉ាក់សាំងដែលកម្ពុជាបានបញ្ជាទិញចំនួន 1លានដូសពីក្រុមហ៊ុនស៊ីណូហ្វាម និងថ្ងៃទី19ខែមិថុនា កម្ពុជានឹងទទួលចំនួន1លានដូសទៀត ដែល កម្ពុជាបានបញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់ផងដែរ»។
វ៉ាក់សាំង1លានដូស ដែលបានដឹកមកដល់កម្ពុជានៅថ្ងៃនេះ គឺជាវ៉ាក់សាំងជើងទី6ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់ ខណៈជើងទី1 មានចំនួន 1.5លានដូស បានដឹកមកដល់កម្ពុជាកាលពីថ្ងៃទី26 ខែមីនា ជើងទី2មានចំនួន 50ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី17 ខែមេសា ជើងទី3មានចំនួន 50ម៉ឺនដូស ដឹកមកដល់កម្ពុជាថ្ងៃទី11 ខែឧសភា និងជើងទី4 មានចំនួន 50ម៉ឺនដូស ដឹកមកដល់ថ្ងៃទី16 ខែឧសភា និងជើងទី5 មានចំនួន 1លានដូស ដឹកមកដល់កម្ពុជាកាលពីថ្ងៃទី23 ខែឧសភា។
លោកជំទាវបានគូសបញ្ជាក់ផងដែរថា កម្ពុជាក៏បានបញ្ជាទិញរួចហើយនូវវ៉ាក់សាំងចំនួន4លានដូសផ្សេងទៀតពីក្រុមហ៊ុនស៊ីណូវ៉ាក់ ខណៈការបញ្ជាទិញពីក្រុមហ៊ុនស៊ីណូហ្វាមចំនួន 4លានដូសដូចគ្នាផងដែរ។ ដូច្នេះនៅសល់ក្នុងកិច្ចសន្យាចំនួន 3លានដូសបន្ថែមទៀតនៅក្រុមហ៊ុនស៊ីណូហ្វាម និងស៊ីណូវ៉ាក់ចំនួន 3លានដូសដូចគ្នា។

លោកជំទាវ យក់ សម្បត្តិ បានសង្កត់ធ្ងន់ថា ថ្វីបើកម្ពុជាអាចបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-19 ហាក់ដូចមានភាពងាយស្រួល ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក៏ពិតមែន ប៉ុន្ដែធាតុពិតប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងខ្លាំងណាស់ ដោយមានទាំងការសរសេរ លិខិតផ្លូវការទៅរដ្ឋាភិបាលចិន ដើម្បីជួយសម្រួលក្នុងការផ្គត់ផ្គង់វ៉ាក់សាំងមកកម្ពុជា។
គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋនេះឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយគិតថ្លៃឲ្យបានប្រមាណ13លាននាក់ ត្រូវនឹងវ៉ាក់សាំងប្រមាណ 26លានដូស ខណៈដែលពេលនេះ ប្រជាពលរដ្ឋកម្ពុជាដែលជាង 2លាន 7សែននាក់ ឬស្មើនឹងជាង 27ភាគរយនៃចំនួនប្រជាពលរដ្ឋសរុបដែលត្រូវទទួលវ៉ាក់សាំង បង្ការជំងឺ កូវីដ-19 បានចាក់វ៉ាក់សាំងរួចរាល់ហើយ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាជំរុញការអប់រំឌីជីថល ខណៈរោងចក្រថេប្លេតតម្លៃ ១០០ លានដុល្លារត្រៀមដំណើរការ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 29/10/2026
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា គ្រោងពង្រីកការសិក្សាឌីជីថលដល់សាលាបឋមសិក្សាប្រមាណ ៧,០០០ សាលាទូទាំងប្រទេស ស្របពេលក្រុមហ៊ុន KH Haitech កំពុងពន្លឿនការសាងសង់រោងចក្រដំឡើងថេប្លេត (tablet) នៅរាជធានីភ្នំពេញ ក្រោមទុនវិនិយោគសរុប ១០០ លានដុល្លារ

រដ្ឋមន្ត្រីក្រសួងដែនដី ៖ លំនៅឋានមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 28/10/2026
ភ្នំពេញ ៖ បន្ទាប់ពីការចុះបញ្ជីដីបង្ហើយ និងការបង្កើតបរិយាកាសគ្មានវិវាទរួចមក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដោយបានដាក់ចេញនូវគោលការណ៍ ចំនួន ៣ ជាផែនទីអនុវត្តការងារ រួមមាន៖ បុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល ដើម្បីបង្កលក្ខណៈឱ្យប្រជាជនខ្មែរគ្រប់រូបមានផ្ទះសម្បែងរស់នៅសមរម្យ ជាទ្រនំសុភមង្គល។

រុស្ស៊ី នឹងសង់ម៉ាស៊ីន រ៉េអាក់ទ័រ ៨ បន្ថែមទៀត នៅរោងចក្រ នុយក្លេអ៊ែរ របស់អុីរ៉ង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/10/2026
បរទេស ៖ ក្រុមហ៊ុនរដ្ឋរបស់រុស្ស៊ី Rosatom ជំនាញខាងវិស័យថាមពលនុយក្លេអ៊ែរបានបង្ហាញផែនការថ្មីមួយត្រៀមសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រចំនួន ៨ ទៀតនៅក្នុងរោងចក្រនុយក្លេអ៊ែរ Bushehr ប្រទេសអុីរ៉ង់ នេះបើយោងតាមការចេញផ្សាយរបស់កាសែតប៊ុលហ្ការី Novinata។ ប្រធានក្រុមហ៊ុនរដ្ឋរុស្ស៊ី លោក Alexei Likhachev បានប្រកាសពីកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាសម្រាប់បង្កើនសមត្ថភាពថាមពលនុយក្លេអ៊ែរផង ព្រមទាំងគម្រោងសង់រោងចក្រថាមពលនុយក្លេអ៊ែរខ្នាតតូចបន្ថែមទៀត។ តាមផែនការនេះ ក្រុមហ៊ុនរដ្ឋរុស្ស៊ី Rosatom

វិស័យកាហ្វេកម្ពុជាជំរុញការកែច្នៃ និងពង្រឹងគុណភាព ដើម្បីបង្កើនតម្លៃផលិតផល
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 28/10/2026
ភ្នំពេញ ៖ ការពង្រឹងគុណភាពកាហ្វេចាប់ពីការប្រមូលផលនៅចម្ការ រហូតដល់ដំណាក់កាលកែច្នៃ ត្រូវបានចាត់ទុកថាជាកត្តាសំខាន់ក្នុងការបង្កើតកាហ្វេពិសេស (Specialty Coffee) ដែលមានគុណភាព និងតម្លៃខ្ពស់ ដោយមានការជំរុញឱ្យអ្នកពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃកាហ្វេ សហការគ្នាដើម្បីឆ្លើយតបតម្រូវការទីផ្សារ។ ក្នុងថ្ងៃទី២ នៃកម្មវិធីសិក្សាឈ្វេងយល់អំពីវិស័យកាហ្វេ អ្នកចូលរួមបានចុះអនុវត្តផ្ទាល់នៅចម្ការ ដោយប្រមូលផលផ្លែកាហ្វេទុំក្រហម (Red Cherry) និងសិក្សាអំពីកម្រិតទុំដែលសមស្របសម្រាប់ផលិតកាហ្វេដែលមានគុណភាពខ្ពស់។ ការសិក្សានេះក៏បានផ្តោតលើបច្ចេកទេសជ្រើសរើសផ្លែកាហ្វេ ការប្រមូលផល





វិថីហិរញ្ញវត្ថុ
























































Account
Security
Favourite Content