តូក្យូ៖ យោងតាមការសិក្សាមួយដែលត្រូវបានធ្វើឡើងដោយបណ្តាញសារព័ត៌មានរ៉យទ័រ និងត្រូវបានយកមកចេញផ្សាយដោយ CNA នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា វិស័យផលិតកម្ម និងសេវាកម្មរបស់ជប៉ុនបច្ចុប្បន្ននៅតែបន្តរក្សាបាននូវសញ្ញាវិជ្ជមាននៅឡើយ បើទោះជាមានការគំរាមកំហែងពីវិបត្តិនៃជំងឺកូវីដ-19 ក៏ដោយ ពោលគឺមានការប្រែប្រួលតែបន្តិចបន្តួចប៉ុណ្ណោះបើធៀបទៅនឹងតួលេខកាលពីខែឧសភា។
ផ្អែកតាមរយៈការស្ទាបស្ទង់របស់រ៉យទ័រដែលបានប្រមូលទិន្នន័យពីធនាគារនៃប្រទេសជប៉ុន (BOJ) បានបញ្ជាក់ថា បើទោះបីជាការព្យាករណ៍សម្រាប់ 3 ខែខាងមុខអាចនឹងមានការធ្លាក់ចុះបន្តិចក្តី ប៉ុន្តែក្រុមអ្នកផលិតភាគច្រើនបានបង្ហាញពីភាពសុទិដ្ឋិនិយមទៅលើស្ថានភាព និងសកម្មភាពនៃផលិតកម្មរបស់ខ្លួនដោយសារតែតម្រូវការទីផ្សារក្រៅប្រទេសមានការកើនឡើងខ្លាំងនៅមួយរយៈពេលចុងក្រោយនេះ។

គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃព្រហស្បតិ៍ ទី17 ខែមិថុនា ឆ្នាំ2021នេះ ករណីឆ្លងជំងឺកូវីដ-19សរុបនៅទូទាំងប្រទេសជប៉ុនមានចំនួនរហូតដល់ទៅប្រមាណ 778,000នាក់ ខណៈដែលចំនួនអ្នកជាសះស្បើយមានប្រមាណ 733,000នាក់ ហើយតួលេខនៃអ្នកបាត់បង់ជីវិតសរុបមានជាង 14,150 នាក់។
ជាមួយគ្នានេះ រដ្ឋាភិបាលជប៉ុនក៏មានគម្រោងលើកស្ថានភាព ឬដកភាពអាសន្នសម្រាប់ខេត្តចំនួន9 នៅត្រឹមថ្ងៃអាទិត្យ ទី20 ខែមិថុនាខាងមុខនេះ ដោយក្នុងនោះរួមមានទាំងទីក្រុងតូក្យូ និងអូសាកាផងដែរ ហើយរដ្ឋាភិបាលនឹងដាក់ចេញនូវវិធានការណ៍ពាក់កណ្តាលគ្រាអាសន្នមកជំនួសនៅក្នុងខេត្តចំនួន7 វិញ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
FBI ព្រមានពលរដ្ឋអាម៉េរិកក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់បរទេសរួមទាំង CapCut និង Lemon8
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
ភ្នាក់ងារស៊ើបអង្កេតអាម៉េរិក ហៅកាត់ថា FBI បានព្រមានពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រភេទកម្មវិធីទូរស័ព្ទក្រៅប្រទេសដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន ដែលទំនងជាសំដៅទៅលើកម្មវិធី CapCut និង Lemon8 ជាដើម
ក្រុមហ៊ុនអុិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មី និងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 08/04/2026
ក្រុមហ៊ុនអ៊ិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មីនិងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើននៅដំណាក់កាលបន្តបន្ទាប់នាពេលអនាគត។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content