សំណង់​ស្ថាបត្យកម្ម​ខ្មែរ​មួយ​កន្លែង​​បានក្លាយជាផលិតផលទេសចរណ៍ ​និងទាក់ទាញមនុស្ស​ទៅ​ទស្សនា​កម្សាន្ត​​យ៉ាងច្រើន

ភ្នំពេញ ៖ សំណង់​រីសត​ដែលជារចនាបថស្ថាបត្យកម្ម​ខ្មែរមួយកន្លែង​​ស្ថិតនៅក្នុង​ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពានមា​ន​ជ័យ ក្រុ​ងសែន​ មនោរម្យ ខេត្ត​មណ្ឌលគិរី​ កំពុង​ទាក់ទាញ​ភ្ញៀវទេសចរ​ទាំងក្នុង និងក្រៅប្រទេស ក្នុងនាមជា​ផលិត​ផល​ទេសចរណ៍​ថ្មីមួយ​នៅក្នុងខេត្តមណ្ឌលគិរី ។​

សំណង់​ស្ថាបត្យកម្ម ភូមិ​រតនៈ ជារីសត​​សម្រាប់ទទួលភ្ញៀវមក​ស្នាក់នៅ​ និងកម្សាន្ត​​នៅលើ​កំពូលភ្នំ ក្នុង​ខេត្ត​មណ្ឌ​លគិរី ដែលភ្ញៀវ​ទេសចរ​មក​សម្រាក​ និងកម្សាន្តអាចទស្សនា​ទេសភាពជុំវិញ​រីសត​នោះបាន​យ៉ាង​ស​ប្បា​យ​រីក​រាយ ។​

បើតាមលោក ​សៅ សារិន​ អ្នកគ្រប់គ្រង​រីសត​ ភូមិរតនៈ បាន​ថ្លែង​ថា រីសត​ភូមិរតនៈ គឺជាសំណង់​ស្ថាបត្យកម្ម​បែប​ខ្មែរ ហើយត្រូ​វបានវិនិយោគ​ដោយ​វិនិយោគិនក្នុងស្រុក​ បង្កើត​ជា​កន្លែង​ស្នាក់​នៅ​ ភោជនីយដ្ឋាន និងហាងកាហ្វេ​ ។​ រីសត​មួយ​នេះ កំពុងទាក់ទាញភ្ញៀវទេសចរ​ទាំង​ខ្មែរ និងបរទេស​ដែលមក​សម្រាក​ និង​កម្សាន្តនៅក្នុង​ខេត្តមណ្ឌលគីរី​ ។

លោក​បន្តថា ៖

«ភ្ញៀវទេសចរ​ដែលមក​លេង​កម្សាន្ត​នៅក្នុង​ខេត្តមណ្ឌលគិរី ទោះបីជា​មិនបានមក​សម្រាក​នៅក្នុង​រីសត​មួយនេះ ក៏ពួកគាត់​ចូល​មកលេង ថតរូប​ជាមួយ​សំណង់​ដ៏អស្ចារ្យនេះ និងពិសារ​កាហ្វេ ក៏ដូចជា​អាហារ​ដែល​មានបម្រើ​នៅក្នុងរីសត​មួយនេះផងដែរ ។​ ​រីសត​មួយនេះ មានបន្ទប់ទទួល​ភ្ញៀវមិន​ច្រើនទេ គឺត្រឹម​តែ​ជាង​​៣០បន្ទប់​ប៉ុណ្ណោះ ហើយជារៀង​រាល់​ថ្ងៃ​តែងតែមានភ្ញៀវមក​សម្រាក​ក្នុង​រីសត​នេះ តែ​បើសិនជា​ថ្ងៃ​បុណ្យ​ទាន​ធំៗវិញ​ នៅក្នុង​រីសត​នេះមិនមានបន្ទប់​គ្រប់គ្រាន់​សម្រាប់ទទួលភ្ញៀវ​ឡើយ»​ ។

លោក សារិន បាន​បន្ថែមថា សំណង់ស្ថាបត្យកម្ម រីសត ភូមិ​រតនៈ​ បានក្លាយជាផលិតផលទេសចរណ៍​ថ្មីមួយ​ក្នុង​ចំណោម​ផលិតផលទេសចរណ៍​ជាច្រើនទៀតក្នុង​​ខេត្តមណ្ឌលគិរី ជាមួយនឹងការផ្តល់ជូននូវសេវា​កម្ម​ជូនភ្ញៀវទេសចរ​ជាតិ ​​និងអន្តរជាតិជាទីគាប់ចិត្ត។​

ឯកឧត្តម​ ងិន សុវិមាន​ អភិបាលរង​ខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា ក្នុង​រយៈពេលប៉ុន្មានឆ្នាំ​ចុង​ក្រោ​យ​​នេះ​ ខេត្តមណ្ឌលគិរី​ទទួលបានការ​វិនិយោគ​លើ​រមណីយដ្ឋាន​ថ្មីៗជា​ច្រើន​បន្ថែមទៀត ដោយក្នុង​ចំ​ណោម​​​វិនិយោគិនទាំងអស់​គឺសុទ្ធតែជាវិនិយោគិនខ្មែរ  ។

ឯកឧត្តម​បន្តថា​ ការ​វិនិយោគ​ថ្មីៗ បន្ថែមពី​លើគម្រោងដែលមានស្រាប់ រួមមាន​រមណីយដ្ឋាន​ សណ្ឋាគារ និងសេវាទេសចរ​ណ៍​នៅក្នុង​ខេត្ត​មណ្ឌលគិរី បានធ្វើឱ្យខេត្ត​មួយនេះ មាន​បន្ទប់​ស្នាក់​នៅ​រហូតដល់ជាង​២ពាន់បន្ទប់​គិតត្រឹម​ដើមឆ្នាំ២០២៥ និង​រំពឹង​ថា​នឹង​មានកា​រកើនឡើង​បន្ថែមទៀត ដើម្បីបំពេញតម្រូវការ​ភ្ញៀវទេសចរទាំង​ក្នុង និងក្រៅ​ស្រុក មក​សម្រាក ​និងកម្សាន្ត​ ជាពិសេស​នៅថ្ងៃបុណ្យទាន និងថ្ងៃឈប់សម្រាកធំៗ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ភាពតានតឹងអាម៉េរិក-អ៊ីរ៉ង់ បន្តរុញឱ្យតម្លៃប្រេងឡើងដល់ជាង ៩០ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

តម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​នៅ​ថ្ងៃ​អង្គារ​ ទី​១៨​ ​ខែ​សីហា​នេះ​ ​ខណៈ​ក្តី​សង្ឃឹម​សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​សហរដ្ឋ​អាម៉េរិក​ និង​អ៊ីរ៉ង់​កាន់តែ​ថយចុះ​ ​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ថាមពល ​ជាពិសេស​តាម​ច្រក​សមុទ្រ​ ​Hormuz​

កម្ពុជា​ ​មើលឃើញ​ឧស្សាហកម្មភាពយន្ត ​ជា​ច្រក​ផ្សព្វផ្សាយ​ទេសចរណ៍​ទៅ​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជា​មើលឃើញ​ឧស្សាហកម្មភាពយន្ត​ជា​ច្រក​ដ៏​មាន​សក្ដានុពល​សម្រាប់​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ទៅកាន់​ពិភពលោក​ ស្រប​ពេល​ក្រសួង​ទេសចរណ៍​ជំរុញ​ឱ្យ​ផលិត​ករ​ភាពយន្ត​ចូលរួម​ទាក់ទាញ​ផលិតកម្មភាពយន្ត​អន្តរជាតិ​ ​ជាពិសេស​ផលិតកម្ម​ខ្នាត​ធំ​ និង​ហូលីវូដ ​ឱ្យ​មក​ថត​នៅ​កម្ពុជា

រាជធានីភ្នំពេញ កំពុងបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់

ថៃ​ជួប​វិបត្តិ​ខ្វះ​កម្លាំង​ពលកម្ម​ធ្ងន់ធ្ងរ​ ក្រោយពលករ​ខ្មែរ​រាប់​សែន​នាក់​ចាកចេញ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

ការ​ចាកចេញ​របស់​ពលករ​ខ្មែរ​រាប់​សែន​នាក់​ពី​​ថៃ​ ​កំពុង​បង្ក​ផលប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​វិស័យ​សំខាន់​ៗ​របស់​ប្រទេស​នេះ​ ​ដែល​ពឹងផ្អែក​លើ​កម្លាំង​ពលកម្ម​បរទេស ​ចាប់ពី​កសិកម្ម​ ​សំណង់​ និង​ផលិតកម្ម​ រហូតដល់​ទេសចរណ៍​ ​និង​សេវាកម្ម ​ខណៈ​ការ​ស្វែងរក​កម្លាំង​ពលកម្ម​មក​ជំនួស​កំពុង​ជួប​ការ​លំបាក​

មេធនាគារ ARDB ៖ បើធ្វើស្រែមិនបានផល គួរពិចារណាប្រែក្លាយទៅដាំដំណាំផ្សេង ដើម្បីអាចបង្កើនសេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

អគ្គនាយកធនាគារ ARDB បានលើកឡើងថា ប្រសិនបើកសិករធ្វើស្រែរយៈពេល ៣ឆ្នាំ ឬច្រើនឆ្នាំជាប់ៗគ្នា ប៉ុន្តែមិនបានផលចំណេញ ហើយបំណុលកាន់តែកើនឡើង នោះគួរតែពិចារណាឡើងវិញថា តើគួរបន្តធ្វើដដែលទៀត ឬយ៉ាងណា

Leave a Reply

Your email address will not be published.Required fields are marked *