តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិតេជោ​កំពុង​ទាក់ទាញចិត្ត​វិនិយោគិន​ចិន

ភ្នំពេញ ៖ តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ ស្ថិតនៅក្នុង​ស្រុកកណ្ដាល​ស្ទឹង​ខេត្តកណ្ដាល​ កំពុង​ពេញនិយម​សម្រាប់​វិនិយោគិន​ចិន​ក្នុងការ​ស្វែងរកការ​វិនិយោគរបស់ខ្លួន​ទៅតាមជំនាញ ​និ​ងវិស័យ​អាទិភាព ជាបណ្តាក្រុមហ៊ុនរបស់ជនជាតិចិន​កំពុងស្វែងរកដីធ្លី​សម្រាប់​គម្រោង​វិនិយោគរបស់ខ្លួន ។​

លោកស្រី តាំង​ ហួរ អគ្គនាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ AMATAK Property Service ​បាន​មាន​ប្រ​សា​សន៍​ មួយរយៈចុងក្រោយនេះ អ្នកវិនិយោគជនជាតិចិន ហាក់​មានកា​រចាប់អារម្មណ៍ខ្លាំង​ទៅលើ​តំបន់​ជុំវិញ​ព្រលានយន្តហោះអន្តរជាតិ​តេជោ ឬព្រលាយន្តហោះអន្តរជាតិភ្នំពេញថ្មី​នៅក្នុងទឹកដី​នៃស្រុកកណ្ដាល​ស្ទឹង​ខេត្ត​កណ្ដាល​ ។​

លោកស្រីបន្តថា​ ៖

“ថ្វីត្បិតតែ​បច្ចុប្បន្ននេះ ការទិញលក់​អចលនទ្រព្យ ​ជាពិសេស​ដីធ្លី​​នៅក្នុង​ប្រទេស​កម្ពុជា​មាន​ការ​ថមថយ​បន្តិចពិ​តមែន ប៉ុន្តែភ្ញៀវ​ចិន​នៅតែបន្ត​ស្វែងរកទីតាំង​វិនិយោគ​នៅតំបន់ជុំវិញព្រលាន​យន្ត​ហោះ ​ដូច្នេះយើងអាច​សន្និដ្ឋានបានថា​ តំបន់ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ​នៅតែមានសក្ដានុពល​​ក្នុង​ការ​ទាក់ទាញវិនិយោគិន​បរទេស ជាពិសេសវិនិយោគិន​ជនជាតិ​ចិន​។”

លោក​ស្រីបន្ថែមថា​ ៖

“ក្រៅពីតំបន់ជុំវិញព្រលានយន្តហោះអន្តរជាតិតេជោ ក៏ឃើញថា​តំបន់​នៅតាម​បណ្ដោ​យ​ផ្លុវ​​ក្រវាត់ក្រុងទី​​៣​ក៏មានសក្ដានុពល​ក្នុងការទាក់ទាញ​អ្នកវិនិយោគ​ខ្លាំងដែរ ដោយ​អ្នកវិនិយោគជាច្រើន​​បាន​សម្លឹង​រកមើលឱកាស​ក្នុងការ​បណ្ដាក់ទុនវិនិយោគលើគម្រោងនានា នៅតំបន់តាមបណ្ដោយផ្លូវ​ក្រវាត់ក្រុងទី​៣ ជាពិសេសគឺនៅតំបន់ដែល​ឆ្ងាយពីក្រុង​ភ្នំពេញ ដោយតំបន់​ស្ថិតនៅចំងាយ​ប្រមាណ២០ ទៅ ៣០​គីឡូម៉ែត្រពីក្រុង ជាតំបន់ដែលកំពុង​មានការទាក់ទាញខ្លាំង។”

លោកស្រីបានបញ្ជាក់ថា ​៖

“កាលពីជំនាន់​មុន​នេះ​បន្តិច អ្នកវិនិយោគ​បរទេស​ភាគច្រើន​ស្វែងរកទីតាំង​ដីធ្លីនៅតំបន់​ក្នុងក្រុង​ ដើម្បី​ទុកសង់​ខុនដូ ឬអគារ​ពា​ណិ​ជ្ជ​កម្ម ប៉ុន្តែមកដល់បច្ចុប្បន្ននេះ វិនិយោគិន​បរទេស​បែរ​ជា​ងាកមក​រកតំបន់នៅជាយក្រុង​ធ្វើជា​ទីតាំង​វិនិ​យោគ​រ​ប​ស់ខ្លួនទៅវិញ ជាពិសេស​តំបន់ជុំវិញផ្លូវក្រវាត់ក្រុង និងព្រលានយន្តហោះអន្តរជាតិតេជោ។”

អ្នកស្រី អាន សុធីតា នាយិកាប្រតិបត្តិ​ក្រុមហ៊ុន​ Propnex Cambodia បានមានប្រសាសន៍​ផង​ដែ​រថា​​​ ក្នុង​រយៈ​ពេលចុងក្រោយនេះ តំបន់ប៉ែកខាង​ត្បូងភ្នំពេញ ហាក់​មានសក្ដានុពល​ក្នុងការទាក់ទាញ​អ្នក​វិនិ​យោ​គខ្លាំង ពីព្រោះ​តំបន់នេះ មានការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​សំណង់ដែល​មានការទាក់ទាញ​ដល់​ការ​វិនិ​យោគ​ដូចជា​ផ្លូវក្រវាត់ក្រុងទី៣ ព្រលានយន្តហោះអន្តរជាតិតេជោ ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗទៀត រួមជាមួយនឹងផ្សារទំនើប​ធំៗ​ជា​ដើម​ ។ ​ យ៉ាងណាក្ដី​ បើតាមអ្នកស្រី អាន សុធីតា បានបញ្ជាក់ឱ្យដឹងថា តំបន់ប៉ែកខាងត្បូងមួយផ្នែក​គឺទាក់ទាញលើការអភិវឌ្ឍ​លំនៅឋាន​និងមួយផ្នែកទៀតទាក់ទាញទៅលើ​ការអភិវឌ្ឍឧស្សាហកម្ម និង​តាមបណ្ដោយផ្លូវ​៦០ម៉ែត្រ ​និងជុំវិញ​ផ្លូវ​ក្រវាត់​ក្រុង​​ទី​៣ ជា​តំបន់ដែលមានការទាក់ទាញលើការអភិវឌ្ឍ​លំនៅឋាន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

បទប្បញ្ញត្តិបរដ្ឋាភិបាលវៀតណាមគ្រោងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការងារផ្នែកម៉ស្សានៅបរទេសក្នុងរូបភាពណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ ច្ចុប្បន្នហាមឃាត់ការបញ្ជូនពលករទៅធ្វើការងារម៉ាស្សាតែនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តប៉ុណ្ណោះ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងហាមឃាត់នៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការលើកលែងឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ

លោក ដូណាល់ ត្រាំ ប្រើយុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់នៅតែប្រកាន់ជំហររឹងមាំលើច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

ថ្មីៗនេះ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកការវាយប្រហារដោយយោធាជាបណ្តោះអាសន្ន ដោយងាកមកប្រើប្រាស់យុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចវិញ ខណៈពេលដែលអ៊ីរ៉ង់កំពុងជួបបញ្ហាអតិផរណាខ្ពស់ និងកង្វះថវិកា

កម្ពុជា​មាន​ទូសាក​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​ខណៈ​ចំនួនរថយន្ត​ ​EV​ ​ហក់ឡើងខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

កម្ពុជា​មាន​ទូសាក​ថាមពល​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​នៅ​ទូទាំង​ប្រទេស​ ​ខណៈ​ចំនួន​យានយន្ត​អគ្គិសនី​កំពុង​កើនឡើង​ជាបន្តបន្ទាប់​ ​ដែល​ជំរុញ​ឱ្យ​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​សាក​ថាមពល​កាន់តែ​មាន​សារៈសំខាន់

តម្រូវការទឹកដោះគោស្រស់នៅកម្ពុជាហក់ឡើងខ្ពស់ ខណៈនៅឆមាសទី១ ឆ្នាំ២០២៦ កម្ពុជានាំចូលជាង ៤៧លានតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

តម្រូវការប្រើប្រាស់ទឹកដោះគោរស្រស់ក្នុងស្រុកបានហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់ ស្របពេលដែលឧស្សាហកម្មទឹកដោះគោនៅកម្ពុជាកំពុងពង្រីកខ្លួនជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការទីផ្សារ