ប្រធានធនាគារអភិវឌ្ឍន៍ អាស៊ី (ADB) អំពាវនាវឱ្យមានសកម្មភាពរួមគ្នាដើម្បីដោះស្រាយបញ្ហាស្មុគស្មាញ

 ភ្នំពេញ៖ ភាពមិនប្រាកដប្រជាដែលកំពុងប្រឈមមុខនឹងអាស៊ី និងប៉ាស៊ីហ្វិក ក៏ជាឱកាសមួយក្នុងការកសាងអនាគតឱ្យកាន់តែធន់ និងមាននិរន្តរភាពផងដែរ។ នេះបើតាមប្រសាសន៍របស់ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លោក Masato Kanda ក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥៨ នៃក្រុមប្រឹក្សាភិបាល​របស់ ADB កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។

លោក Kanda បានមានប្រសាសន៍ថា ការប៉ះទង្គិចពីខាងក្រៅបន្ទុកបំណុល និងការប្រែប្រួលអាកាសធាតុ ជះឥទ្ធិពលយ៉ាងខ្លាំងលើប្រជាពលរដ្ឋ និងសេដ្ឋកិច្ច​ក្នុងតំបន់។ ប៉ុន្តែយើងមិនមែនចាប់ផ្តើមពីចំណុចសូន្យនោះទេ។ កំណើននៅតែរឹងមាំ ការធ្វើសមាហរណកម្មពាណិជ្ជកម្ម និងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ ខ្សែច្រវាក់ផ្គត់ផ្គង់កំពុងមានពិពិធកម្ម ហើយការតភ្ជាប់បណ្តាញឌីជីថលនិងនវានុវត្តន៍កំពុងបង្កើនល្បឿន។ ភាពមិនប្រាកដប្រជាមិនមែនជាហេតុផលសម្រាប់ការដកថយនោះទេ។ វាគឺជាការជំរុញឱ្យមានភាពក្លាហាន ការឈានទៅមុនឱ្យលឿន និងកិច្ចសហការជិតស្និទ្ធជាងមុន។

គួរជម្រាបថា៖ ប្រតិភូជាង ៥.000 នាក់បានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនេះនៅទីក្រុង មីឡាន ប្រទេសអ៊ីតាលី ដែលមានតំណាងរដ្ឋាភិបាលនានា រួមទាំងនាយករដ្ឋមន្ត្រីអ៊ីតាលី លោកជំទាវ Giorgia Meloni វិស័យឯកជន សង្គមស៊ីវិល និងផ្នែកសិក្សាស្រាវជ្រាវ។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអ៊ីតាលី ឯកឧត្តម Giancarlo Giorgetti និងទេសាភិបាលធនាគារកណ្តាលអ៊ីតាលី និងជាប្រធានក្រុមប្រឹក្សាភិបាល ADB ឯកឧត្តម Fabio Panetta ក៏បានថ្លែងសន្ទរកថាក្នុងពិធីបើកកិច្ចប្រជុំនេះដែរដោយសង្កត់ធ្ងន់លើភាពជាដៃគូរបស់ប្រទេសអ៊ីតាលីជាមួយ ADB ។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអ៊ីតាលី ឯកឧត្តម Giorgetti បានមានប្រសាសន៍ថា ៖ ការពង្រឹងកិច្ចសហប្រតិបត្តិការ នឹងគាំទ្រដល់កំណើនសេដ្ឋកិច្ចរយៈពេលវែងកាន់តែខ្ពស់ និងប្រកបដោយនិរន្តរភាព ដោយជៀសវាងនូវការបង្កហានិភ័យអវិជ្ជមាន ព្រមទាំងកាត់បន្ថយផលវិបាកដែលវាអាចបង្កឡើង។ ក្នុងនាមជាធនាគារអភិវឌ្ឍន៍ពហុភាគីឈានមុខគេ និងជាដៃគូដែលគួរឱ្យទុកចិត្តនៅអាស៊ី និងប៉ាស៊ីហ្វិក ADB បាន និងកំពុងធ្វើការដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញរួមគ្នាជាមួយសមាជិក និងដៃគូរបស់ខ្លួន ទាំងក្នុងនិងក្រៅ តំបន់។

កិច្ចប្រជុំប្រចាំឆ្នាំនេះ បានបង្ហាញពីចំណុចផ្តោតសំខាន់ចំនួនបួន ដែលជាគន្លឹះក្នុងការជំរុញការផ្លាស់ប្តូរទៅរកភាពរីកចម្រើននៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក៖ទី១- ដើម្បីដោះស្រាយភាពងាយរងគ្រោះនៃប្រព័ន្ធស្បៀងក្នុងតំបន់ ADB នឹងបង្កើនការផ្តល់ហិរញ្ញប្បទានសម្រាប់ជំរុញប្រព័ន្ធស្បៀងដល់ ៤0 ពាន់លានដុល្លារត្រឹមឆ្នាំ២០៣០។ទី២- ADB កំពុងវិនិយោគលើបច្ចេកវិទ្យាឌីជីថល ដើម្បីកែលម្អលទ្ធភាពទទួលបានការអប់រំ ហិរញ្ញវត្ថុ និងទីផ្សារ។ទី៣-ADB កំពុងវិនិយោគលើការធ្វើទំនើបកម្ម និងការតភ្ជាប់ប្រព័ន្ធថាមពល រួមទាំងការត្រៀមខ្លួនផ្តល់ការគាំទ្ររហូតដល់ ១0 ពាន់លានដុល្លារ សម្រាប់បណ្តាញថាមពលក្នុងតំបន់អាស៊ាននិងទី៤-ADB កំពុងពង្រីកការវិនិយោគឱ្យកាន់តែស៊ីជម្រៅ ដើម្បីកសាងភាពធន់តាមរយៈការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ការស្ដារនិងការពារប្រព័ន្ធអេកូឡូស៊ី និងការជួយសហគមន៍ដែលងាយរងគ្រោះសម្រប ខ្លួនទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។

ក្នុងឱកាសនេះ ADB ក៏បានបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបង្កើនការអភិវឌ្ឍវិស័យឯកជនក្នុងគោលបំណងផ្តល់ហិរញ្ញប្បទានដល់វិស័យឯកជនបន្ថែមចំនួនបួនដងឱ្យដល់ ១៣ ពាន់លានដុល្លារក្នុងមួយឆ្នាំ ត្រឹមឆ្នាំ ២០៣០។

ADB គឺជាធនាគារអភិវឌ្ឍន៍ពហុភាគីឈានមុខគេមួយដែលគាំទ្រកំណើនប្រកបដោយ បរិយាបន្ន ភាពធន់ និង និរន្តរភាព នៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក។ ក្នុងកិច្ចសហការជាមួយសមាជិក និងដៃគូរបស់ខ្លួនដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញរួមគ្នា ADB ប្រើប្រាស់មធ្យោបាយហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ និងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់ជីវិតរស់នៅ កសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និងការពារភពផែនដីរបស់យើង។ បង្កើតឡើងក្នុងឆ្នាំ ១៩៦៦ ADB គ្រប់គ្រងដោយសមាជិកចំនួន ៦៩ ដែលក្នុងនោះមាន ៥០ ស្ថិតក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

Leave a Reply

Your email address will not be published.Required fields are marked *