បរទេស៖ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំស្ដីពីមហាសេដ្ឋីដែលមានទ្រព្យច្រើនជាងគេដែលចេញផ្សាយដោយកាសែត Forbes កាលពីពេលថ្មីៗនេះបានឲ្យដឹងថា ក្រុងប៉េកាំងប្រទេសចិន បានក្លាយទៅជាទីប្រមូលផ្តុំទៅដោយមហាសេដ្ឋីដែលទ្រព្យខ្ទង់ពាន់លានដុល្លារច្រើនជាងគេបំផុតនៅលើសាកលលោក។
ប្រភពដដែលបានបញ្ជាក់ទៀតថា កាលពីឆ្នាំ2020 មហាសេដ្ឋីពាន់លានដុល្លារថ្មីចំនួន33 រូបត្រូវបានដាក់បញ្ចូលក្នុងបញ្ជីនៅក្នុងទីក្រុងប៉េកាំងដែលមានន័យថាបច្ចុប្បន្ននេះចំនួនសេដ្ឋីខ្ទង់ពាន់លានដុល្លារនៅទីក្រុងនេះមានរហូតទៅដល់ 100នាក់ ខណៈដែលទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិកមានត្រឹមតែ 99 នាក់ដែលកន្លងមកធ្លាប់តែតែជាទីក្រុងលំដាប់កំពូលដែលមានមហាសេដ្ឋីច្រើនជាងគេអស់រយៈពេល 7 ឆ្នាំជាប់គ្នា។

ប្រភពដដែលបានបង្ហាញថា កត្តាសំខាន់ៗដែលបានធ្វើឲ្យមានកំណើនដ៏ច្រើននៃកំពូលមហាសេដ្ឋីនៅក្នុងទីក្រុងប៉េកាំងបែបនេះ ដោយសារតែរដ្ឋាភិបាលក្រុងប៉េកាំងបានធ្វើកិច្ចការងារយ៉ាងល្អក្នុងការគ្រប់គ្រង និងលុបបំបាត់បញ្ហារាតត្បាតកូវីដនៅទូទាំងប្រទេសបូករួមទាំងការកើនឡើងនៃក្រុមហ៊ុនបច្ចេកវិទ្យាព្រមទាំងទីផ្សារភាគហ៊ុនរបស់ពួកគេផងដែរ។
និយាយពីមនុស្សដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅក្នុងទីក្រុងប៉េកាំងវិញរួមមាប លោក Zhang Yiming ស្ថាបនិកក្រុមហ៊ុនកម្មវិធីចែករំលែកវីដេអូ TikTok និងជាប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន ByteDance ផងដែរ ដែលមានទ្រព្យសម្បត្តិកើនឡើងដល់ 35.6 ពាន់លានដុល្លារ ខណៈដែលនៅទីក្រុងញូវយ៉កវិញកំពូលអ្នកមានទ្រព្យច្រើនជាងគេពេលនេះគឺលោក Michael Bloomberg ដែលជាអតីតអភិបាលក្រុង និងមានទ្រព្យរហូតទៅដល់ 59 ពាន់លានដុល្លារ។
ទាំងចិន និងអាមេរិក ត្រូវបានគេមើលឃើញថា បានកើនឡើងនៃចំនួនក្រុមហ៊ុនបច្ចេកវិទ្យាធំៗយ៉ាងច្រើនមិនធ្លាប់ឃើញមានក្នុងអំឡុងពេលបញ្ហារាតត្បាតកូវីដនេះដោយសារតែមនុស្សភាគច្រើនត្រូវសម្ងំនៅផ្ទះ ហើយបានចាប់ផ្តើមនិយមធ្វើការទិញទំនិញអនឡាញ និងមានទំនោរទៅរកបច្ចេកវិទ្យាសម្រាប់កិច្ចការងារ ប្រចាំថ្ងៃដែលទាំងអស់នេះសុទ្ធតែជាកត្តាអាចឲ្យមហាសេដ្ឋីនានាដែលជាស្ថាបនិក និងជាអ្នកវិនិយោគទៅលើអាជីវម្មបច្ចេកវីទ្យាថ្មីៗក្តោបបានឱកាសចំណេញយ៉ាងច្រើន៕
[ads-global layout_id=6 position_id=1 ads_size=2]
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុនផលិតរថយន្ត Rolls-Royce ចាត់ទុកចិនជាទីផ្សារយុទ្ធសាស្ត្រវិនិយោគរយៈពេលវែង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/10/2026
ក្រុមហ៊ុនផលិតរថយន្តទំនើបអង់គ្លេស Rolls-Royce បានចាត់ទុកទីផ្សារចិនជាទីផ្សារដ៏សំខាន់សម្រាប់យុទ្ធសាស្ត្រវិនិយោគរយៈពេលវែងរបស់ខ្លួន ដោយសារតម្រូវការរបស់អតិថិជន និងបណ្តាញតំណាងចែកចាយដែលកំពុងវិវឌ្ឍល្អ
[ads-global layout_id=6 position_id=2 ads_size=2]





វិថីហិរញ្ញវត្ថុ




















































Account
Security
Favourite Content