ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ភ្នំពេញ ៖ ក្នុងឆ្នាំ២០២៦នេះ កំណើន​នៃអចលនទ្រព្យ​​ដែលដាក់​​លក់​ឡៃ​ឡុង​មាន​ចំនួន​​កាន់​តែច្រើន​​នៅលើទីផ្សារ ដែល​មើល​ទៅហាក់ជា​​តម្លៃ​អចលនទ្រព្យនៅ​លើទី​ផ្សារ​ធ្លាក់​ចុះ​ខ្លាំង ប៉ុន្តែ​បើ​តាម​ការ​​វាយ​តម្លៃ​របស់​អ្នក​ជំនាញ​នៃ​វិស័យ​​នេះ​​បង្ហាញ​ថា អចលន​ទ្រព្យ​ដែលមាន​តម្រូវ​ការ​​ខ្ពស់​នៅ​តែ​មាន​តម្លៃ​ល្អ​ ។

លោកស្រីអាន សុធីតា នាយិការ​​ប្រតិបត្តិ​ក្រុមហ៊ុន​អចលនទ្រព្យ Prop​Nex Cambodia បាន​ថ្លែង​ប្រាប់​បណ្ដាញ​ព័ត៌​មាន AMS ឱ្យ​ដឹង​ថា ក្នុង​មួយ​រយៈចុងក្រោយ​នេះ ពិត​​ជា​​មាន​អចល​ន​ទ្រព្យ​ដាក់​លក់​​ឡៃឡុង​ច្រើន​មែន ប៉ុន្តែដោ​​យសារ​តែ​ទ្រព្យ​មួយ​ចំនួន មិនត្រូវ​នឹង តម្រូវការ​លើទីផ្សារ ក៏​នៅតែ​រ​ក​អ្នក​មិន​បាន​ និង​លក់មិន​ចេញ ​។

លោក​ស្រី​បន្តថា តាម​រយៈ​ការ​​ដាក់​លក់ឡៃឡុង​​​អចលន​ទ្រព្យ​ច្រើន​នៅលើទីផ្សារ ដោយសា​រតែ​បញ្ហា​សេដ្ឋកិច្ច​ ធ្វើ​ឱ្យ​តម្លៃ​អចលន​ទ្រព្យ​នៅលើទីផ្សារ​បច្ចុប្បន្ន​​ធៀប​នឹង​​ឆ្នាំ​មុន​​មាន​វិបត្តិកូវីដ​១៩ ឃើញថា​​មានកា​រ​ធ្លាក់ចុះខ្លាំង ទ្រព្យខ្លះធ្លាក់ចុះ២​០ភាគរយ ៣០ភាគរយ និងខ្លះ​ទៀត​​ធ្លាក់ចុះ​រហូត​ដល់៤០ភាគរយ ប៉ុន្តែជាធម្មតា​ក្នុងវិស័យ​អចលនទ្រព្យ​តែងតែ​មានឡើង​មានចុះ ឬអាច​និយាយថា​វាជា​វដ្តនៃទីផ្សារ ដោយ​សារ​តែ​បម្រែ​បម្រួល​​ទីផ្សារ ឬ​ស្ថាន​ភាពសេដ្ឋកិច្ច​ ។​

លោកស្រី​បានមើលឃើញថា​សម្រាប់​ស្ថានភាពអចលន​ទ្រព្យ​នៅកម្ពុជា​នាពេលនេះ គឺត្រូវការ​ពេលវេលា ដើម្បី​ស្ដារ​ឡើង​វិញ ឱ្យ​ដូច​​នឹងស្ថាន​​កាលឆ្នាំ​ ២០២៦​ ហើយ​បើ​តាមស្ថានភាព​ដូចបច្ចុប្បន្ន​នេះ ដើម្បី​ស្ដារ​វិស័យនេះឡើ​ង​វិញ ត្រូវ​​ការ​ពេល​​វេលា​​ប្រមាណ ៣ទៅ៥​ឆ្នាំ​ទៀត ​។

លោក​ចេង វុទ្ធី អគ្គ​នាយកក្រុមហ៊ុន​អចលនទ្រព្យ​ INVA Real Estate And Valuation បាន​មាន​ប្រសាសន៍​ថា អចលន​ទ្រព្យដែល​ដាក់​លក់​ឡៃឡុង​នៅលើ​ទីផ្សារ​បច្ចុប្បន្ន​នេះ​ភាគច្រើន​ចេញមកពីធនាគារ ដោយសារ​តែ​ម្ចាស់​អចលនទ្រព្យ​បានយក​ទ្រព្យនោះទៅធានា ដើម្បីយក​ឥណទានពីធនាគារមក​ប្រើប្រាស់ ។​ នៅ​ពេលដែលសេដ្ឋ​កិច្ចជួបបញ្ហា​ហើយការរកស៊ី ឬធ្វើអាជីវកម្ម​មិនទទួល​បានជោគ​ជ័យ និងគ្មាន​លទ្ធ​ភាព​​បង់សងត្រ​លប់​​ផ​ងនោះ ជម្រើស​​ចុង​ក្រោយ​​មាន​តែដា​ក់លក់​​ទ្រព្យធានា​នោះ​​ដើម្បី​​យក​​ប្រាក់​សងធនាគារ ។

លោក​បន្តថា ការលក់​ឡៃឡុង​​អចលនទ្រព្យ​កាន់តែច្រើន បាន​ទាញទម្លា​ក់ទីផ្សារ​អ​ចល​នទ្រព្យ​ទាំង​នោះ​ឱ្យ​​មើល​ឃើញទៅ​ហាក់ដូចជា​​ធ្លាក់​ចុះ​ខ្លាំង ប៉ុន្តែ​ស​ម្រាប់​អចលន​ទ្រព្យ​​ដែល​មិន​មែន​ជាទ្រ​ព្យ​​ធា​នា ឬ​ជា​​ទ្រព្យ​​ម្ចាស់​មិន​មាន​បញ្ហា​​ហិរញ្ញ​វត្ថុ នៅតែ​ដាក់​លក់​​ក្នុង​តម្លៃ​ទៅតាម​ទីផ្សារ​​ដដែល ។ ​យ៉ាង​​ណាក៏​ដោយ​​សម្រាប់​អ្នក​ទិញអ​ចលនទ្រព្យ​​ទុក​​ចំណេញ​នៅពេលអនាគត ឬ​ទុក​​វិនិយោ​គ​នៅ​ពេល​ស្ថាន​ភាពសេដ្ឋ​កិច្ច​​ប្រសើរ​​ដូច​មុន​ គឺ​ជា​​ឱកាស​​ល្អប្រសើរ​​ខ្លាំង​​ណាស់ ព្រោះថា​​ពួក​គេ​​អាច​​មា​នឱ​កាស​​ក្នុង​ការ​​ជ្រើស​រើស​​ទ្រព្យ​ដែល​ពេញ​​ចិត្ត​ និង​អាច​ជ្រើសរើ​ស​​ទីតាំ​ង​​ល្អៗ​បាន​ផង​ដែរ ។​

គួរ​​បញ្ជាក់​ថា​ កាលពី​ពេល​ថ្មីៗ​នេះដែរ ក្រុម​ហ៊ុន​អភិវឌ្ឍន៍​​អចលនទ្រ​ព្យធំ​មួយ​​នៅ​កម្ពុជា ដែល​​កំពុង​​មាន​បញ្ហា​ហិរ​ញ្ញវត្ថ ក៏បានប្រកាសលក់​​គម្រោង​ដីឡូ​ត៍ឡៃ​ឡុង រាប់ពាន់​ឡូត៍​​ដើម្បី​យក​​លុយ​មក​​បញ្ចប់​​ផ្សេង​ទៀត​ ដែល​មានបញ្ហា​​ជា​មួយ​អតិថិជន ។ តាម​រយៈ​ការ​ប្រកាសលក់​​ដីឡូត៍​ឡៃឡុ​ង​​រាប់ពាន់​​ឡូត៍​នេះ មាន​ការ​​គាំ​ទ្រ​ និង​មាន​អតិថិ​ជនជាច្រើន​រង់ចាំទិញ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

កម្ពុជា​បញ្ឈប់​ការ​ផ្តល់​រង្វាន់​លើ​ផលិតផល​គ្រឿង​ស្រវឹង​​ អ្នក​ជំនាញ​ជំរុញ​ឱ្យ​ផ្តោត​លើ​គុណភាព​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2026

ដ្ឋាភិបាល​បាន​បញ្ឈប់​ការ​ផ្តល់​រង្វាន់​លើ​ផលិតផល​គ្រឿង​ស្រវឹង​ចាប់​ពី​ថ្ងៃ​ទី​១ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​ខណៈ​អ្នក​ជំនាញ​សុខភាព​ ​និង​អប់រំ​ជំរុញឱ្យ​ក្រុមហ៊ុន​ផលិតផល​ងាក​មក​ផ្តោត​លើ​គុណភាព​ ​ស្តង់ដារ ​និង​អាហារូបត្ថម្ភ​ត្រឹមត្រូវ ​ជា​ជាង​ប្រើ​ការ​ផ្តល់​រង្វាន់​ដើម្បី​ទាក់ទាញ​អតិថិជន

Samsung ​គ្រោង​បោះទុន​ជិត​ ២ ​ពាន់​លាន​ដុល្លារ​បន្ថែម​នៅ​វៀតណាម ​ពង្រីកការ​ផលិត​បន្ទះ​តភ្ជាប់​ឈីប​ A​I

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2026

​ក្រុមហ៊ុន​ Samsung ​Electro​-​Mechanics ​ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ Samsung ​Group ​គ្រោង​វិនិយោគ​បន្ថែម​ចំនួន​ ១​,​៨៥​ ​ពាន់​លាន​ដុល្លារ​នៅ​ខេត្ត​ Thai Nguyen ​ប្រទេស​វៀតណាម ​ដើម្បី​ពង្រីក​ការ​ផលិត​បន្ទះ​តភ្ជាប់​ឈីប​ប្រភេទ​ F​CB​GA ​សម្រាប់​ឆ្លើយតប​នឹង​តម្រូវការ​កើនឡើង​នៃ​ទីផ្សារ​ឈីប​ A​I ​និង​ប្រព័ន្ធ​គណនា​កម្រិត​ខ្ពស់​

រដ្ឋាភិបាល​ចំណាយ​ជិត​ ៥០០​លាន​ដុល្លារ​ ទប់​ថ្លៃ​ប្រេង​និង​អគ្គិសនី ​គោល​បំណង​សម្រួល​ជីវភាព​ប្រជា​ពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2026

ដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​ថវិកា​ជិត ​៥០០​លាន​ដុល្លារ ​ដើម្បី​ទប់ស្កាត់​ការ​កើនឡើង​នៃ​ថ្លៃ​ប្រេង ​និង​អគ្គិសនី ​ក្នុង​គោលបំណង​សម្រួល​ជីវភាព​ប្រជា​ពលរដ្ឋ​ ​ចំពេល​ប្រទេស​ប្រឈម​នឹង​បញ្ហា​ដែល​មិន​បាន​ព្យាករ​ទុក​ជា​ច្រើន​ចាប់​ពី​ឆ្នាំ​២០១៥ ​រហូតដល់​ឆ្នាំ​២០២៦​

រដ្ឋមន្ត្រី​ថាមពល​អាស៊ាន​ត្រៀម​ជួប​គ្នា​នៅ​ហ្វីលីពីន​ ដោះស្រាយ​ហានិភ័យ​នាំចូល​ប្រេង​ពី​មជ្ឈិម​បូព៌ា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2026

ដ្ឋមន្ត្រី​ថាមពល​នៃ​បណ្តា​ប្រទេស​អាស៊ាន​នឹង​ជួប​ប្រជុំគ្នា​នៅ​ទីក្រុង​ម៉ានីល ​ប្រទេស​ហ្វីលីពីន ​នៅ​ថ្ងៃ​ទី​៧​-​៨​ ​ខែ​តុលា ​ដើម្បី​ពិភាក្សា​អំពី​ភាព​ងាយរងគ្រោះ​របស់​តំបន់​ពាក់ព័ន្ធ​នឹង​ការ​នាំចូល​ថាមពល ​និង​ផលប៉ះពាល់​ពី​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា

អ្នកជំនាញសេដ្ឋកិច្ចអំពាវនាវឱ្យ​កម្មករ និងនិយោជកពួត​ដៃគ្នារក្សាសុខដុម​នីយកម្មក្នុង​រោងចក្រ ដើម្បី​រក្សាការងារ និងទាក់​ទាញវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/10/2026

(ភ្នំពេញ)៖ អ្នកជំនា​ញផ្នែកសេដ្ឋកិ​ច្ច​កម្ពុជា បានអំពាវនាវដល់​កម្មករនិយោជិត និយោ​ជក សហជីព និងភាគីពាក់ព័ន្ធ បន្តពួតដៃ​គ្នា​ពង្រឹង​សាម​គ្គី​ភាព សហការគ្នា និងដោះស្រាយបញ្ហាតាមរយៈការចរចាដោយសន្តិវិធី និងស្របតាមច្បាប់ ដើម្បីរក្សាសុខ​ដុមនីយកម្មនៅកន្លែងការងារ ការ​ពារ​ការងារ និងចូលរួមបង្កើនភាពទាក់​ទាញរបស់​កម្ពុជា​សម្រាប់​ការវិនិយោគ។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជ​បណ្ឌិត្យសភា​កម្ពុជា បាន​លើក​ឡើងថា សុខដុម​នីយក​ម្មរវាង​កម្មករ​និយោជិត