IMF ព្រមានថា ការប្រើប្រាស់ទ្រព្យសម្បតិ្តបង្កករបស់រុស្ស៊ីអាចបំផ្លាញប្រព័ន្ធរូបិយវត្ថុពិភពលោក និងប៉ះពាល់ដល់ប្រាក់អឺរ៉ូយ៉ាងធ្ងន់ធ្ងរ

បរទេស៖ យោងតាមប្រភពព័ត៌ពីរ៉យទ័រ រាយការណ៍ថា មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានព្រមានអំពីផែនការរបស់លោកខាងលិចក្នុងការប្រើប្រាស់ប្រាក់ចំណេញពីការបង្កកទុនបម្រុងរបស់ ដែលអាចបំផ្លាញប្រព័ន្ធរូបិយវត្ថុពិភពលោក។

ចាប់តាំងពីមានជម្លោះរុស្ស៊ី-អ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ បណ្តាប្រទេសលោកខាងលិច ជាពិសេសរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបបានបង្កកទ្រព្យសម្បត្តិប្រមាណ ៣០០ ពាន់លានដុល្លារ ដែលជាកម្មសិទ្ធិរបស់ធនាគារកណ្តាលរុស្ស៊ី។ សហរដ្ឋអាមេរិក និងបណ្តាប្រទេស សហភាពអឹរ៉ុបមួយចំនួនបានតស៊ូមតិក្នុងការរឹបអូសទ្រព្យសម្បត្តិទាំងនេះ ដើម្បីផ្តល់ហិរញ្ញប្បទានដល់វិស័យការពារជាតិអ៊ុយក្រែន និងការកសាងឡើងវិញប្រទេសឡើងវិញ។ ទោះបីជាយ៉ាងណាក្តី បារាំង អាល្លឺម៉ង់ និងសមាជិកសហភាពអឺរ៉ុបមួយចំនួនទៀតបានប្រឆាំងនឹងផែនការមួយនេះ ដោយបានព្រមានថា វិធានការបែបនេះអាចកំណត់ជាគំរូដ៏គ្រោះថ្នាក់ និងប៉ះពាល់ដល់ប្រាក់អឺរ៉ូយ៉ាងធ្ងន់ធ្ងរ។ ប្រទេសលោកខាងលិចមួយចំនួនបានស្នើឱ្យប្រើប្រាស់ការប្រាក់ដែលទទួលបានលើទ្រព្យសកម្មប៉ុណ្ណោះ ប៉ុន្តែវិធីសាស្រ្តនោះក៏មានការលំបាកផ្នែកច្បាប់ផងដែរ។

លោកស្រី Julie Kozack អ្នកនាំពាក្យមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា វាពិតជាសំខាន់ណាស់ក្នុងការប្រើប្រាស់មូលនិធិក្នុងសកម្មភាពណាមួយដែលបានធ្វើឡើងមានមូលដ្ឋានច្បាប់គ្រប់គ្រាន់ និងមិនធ្វើឱ្យខូចដល់ដំណើរការនៃប្រព័ន្ធរូបិយវត្ថុអន្តរជាតិ ។ លោកស្រីបានសង្កត់ធ្ងន់ថា ការសម្រេចចិត្តណាមួយត្រូវតែធ្វើឡើងនៅក្នុងតុលាការ និងយុត្តាធិការស្របច្បាប់ ដោយសារការឈានដល់កិច្ចព្រមព្រៀងមួយអំពីមូលនិធិរុស្ស៊ីនឹងត្រូវបានពិភាក្សានៅកម្រិតកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរបស់ក្រុមប្រទេស G7 នៅប្រទេសអ៊ីតាលីនាពេលខាងមុខ។

មិនត្រឹមតែប៉ុណ្ណោះ មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានព្រមានម្តងហើយម្តងទៀតថា ផែនការរបស់លោកខាងលិចក្នុងការរឹបអូសទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ីអាចនាំមកនូវហានិភ័យដែលមិនបានមើលឃើញទុកជាមុន។ ការជំរុញផែនការក្នុងការរឹបអូសទ្រព្យសម្បត្តិបង្កកដែលត្រូវបានដឹកនាំដោយសហរដ្ឋអាមេរិកបានបង្កឱ្យមានការបែកបាក់គ្នាក្នុងចំណោមឥស្សរជននយោបាយ G7 និង EU រួចទៅហើយ។ ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិកដែលមានទ្រព្យសម្បត្តិត្រឹមតែ ៦ ពាន់លានដុល្លារប៉ុណ្ណោះក្នុងចំណោម ៣០០ ពាន់លានដុល្លារនៅក្នុងទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ីនោះ កំពុងជំរុញសម្ព័ន្ធមិត្តរបស់ខ្លួនឱ្យមានការរឹបអូសទាំងស្រុង។​ មន្ត្រីលោកខាងលិចមួយចំនួនបានគាំទ្រគំនិតនេះ ដោយស្នើឱ្យផ្ទេរមូលនិធិទៅអ៊ុយក្រែន ឬយ៉ាងហោចណាស់ប្រើប្រាស់ការប្រាក់ដែលបង្កើតពីទ្រព្យសម្បត្តិបង្កកនោះ។

ទោះជាយ៉ាងណាក្តី វិធីសាស្រ្តនេះបានប្រឈមមុខនឹងការប្រឆាំងពីធនាគារកណ្តាលអឺរ៉ុប និងការរិះគន់ពី IMF ។ មិនត្រឹមតែប៉ុណ្ណោះ ទីក្រុងមូស្គូបានព្រមានម្តងហើយម្តងទៀតថា ការរឹបអូសយកមូលនិធិរបស់ខ្លួនស្មើរនឹងសកម្មភាពលួច ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តជាសកលក្នុងប្រព័ន្ធហិរញ្ញវត្ថុលោកខាងលិចបន្ថែមទៀត។ រុស្ស៊ី​ក៏​បាន​ព្រមាន​ដែរ​ថា ខ្លួន​នឹង​ឆ្លើយតបទៅវិញ ​ប្រសិនបើ​មាន​វិធានការ​បែប​នេះ​កើតឡើងពិតមែន។ ថ្មីៗនេះផងដែរ តុលាការរុស្ស៊ីបានបញ្ជាឱ្យរឹបអូសទ្រព្យសម្បត្តិ និងភាគហ៊ុនរបស់ធនាគារ Deutsche Bank និង Commerzbank ក្នុងប្រទេសរុស្ស៊ី ដែលជាផ្នែកមួយនៃជម្លោះជុំវិញគម្រោងឧស្ម័នដែលត្រូវបានបញ្ឈប់ដោយសារទណ្ឌកម្មរសប់លោកខាងលិច៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

អាមេរិក​ ចាយ​លុយជិត ៦០​ពាន់​លាន​ដុល្លារ ពន្លឿនការ​ផលិត​មីស៊ីល​ ​Patriot​ ចំ​ពេលមាន​ព័ត៌មាន​ថា​កំពុង​ខ្វះ​គ្រាប់​នៅ​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

កងទ័ព​ជើងគោក​អាមេរិក​ បាន​សម្រេចចុះ​កិច្ចព្រមព្រៀង​ដ៏​ធំ​សម្បើម​មួយ​ដែល​មាន​តម្លៃ​រហូតដល់ ​​៥៨,៦​ ​ពាន់​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​Lockheed​ ​Martin​ ​ដើម្បី​ពង្រីក​ និង​ពន្លឿន​ការ​ផលិត​មីស៊ីល​ស្ទាក់​ចាប់ (​​Patriot)​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 31/07/2026

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ចម្ការបន្លែសុខភាពសៀមរាប កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រដាំបន្លែសុវត្ថិភាពបែបទំនើប និងអាចទទួលបានចំណូល ១ខែ ខ្ទង់ម៉ឺនដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

កសិដ្ឋាន«ចម្ការបន្លែសុខភាពសៀមរាប»ជាកសិដ្ឋានដាំបន្លែលើទឹកកំពុងបង្ហាញពីសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំង តាមរយៈការផ្លាស់ប្តូរទម្លាប់ដាំដុះបែបប្រពៃណី មកប្រើបច្ចេកទេសដាំបែបទំនើប

បំពង់​បឺតផលិតពីអង្ករ​កម្ពុជា​ ​កំពុង​ពង្រីក​ទីផ្សារ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

​បំពង់​បឺត​ផលិត​ពី​អង្ករ​ធម្មជាតិ​ ​១០០ ​ភាគរយ​ ​ដែល​ផលិត​ដោយ​កូន​ខ្មែរ​ ​កំពុង​ទទួលបាន​ការ​គាំទ្រ​កាន់តែ​ច្រើន​ពី​អតិថិជន​ក្នុង​ស្រុក​ និង​ទីផ្សារ​ក្រៅ​ប្រទេស​ ​ខណៈ​ផលិតផល​នេះ​អាច​ប្រើ​ជំនួស​បំពង់​បឺត​ជ័រ​ និង​អាច​ទទួលទាន​បាន​ បន្ទាប់ពី​ប្រើប្រាស់​រួច

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

ចិន ដាក់ចេញផែនការឆ្នាំ២០២៦–២០៣០ ពន្លឿនកិច្ចអភិវឌ្ឍន៍វិស័យថាមពលកកើតឡើងវិញឱ្យកាន់តែខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

ប្រទេសចិន បានប្រកាសដាក់ចេញផែនការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញរយៈពេល៥ឆ្នាំ (ឆ្នាំ២០២៦–២០៣០) ដោយកំណត់គោលដៅធំៗដើម្បីពន្លឿនវិស័យថាមពលបៃតង

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព