ផ្លូវរថភ្លើងល្បឿនលឿន Boten-Vientiane ដែលសាងសង់រួមគ្នាដោយឡាវ និងចិន ផ្តល់អត្ថប្រយោជន៍ច្រើនដល់សេដ្ឋកិច្ចឡាវ

បរទេស៖ យោងតាមប្រភពពីព័ត៌មានពី China Global South បានរាយការណ៍ថា ផ្លូវរថភ្លើងល្បឿនលឿន Boten-Vientiane ត្រូវបានសាងសង់រួមគ្នារវាង ឡាវ និងចិន ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាជនឡាវ ។ ផ្លូវរថភ្លើងនេះភ្ជាប់ទីក្រុងវៀងចន្ទន៍ និងទីក្រុងបូតេនរបស់ឡាវ ដែលមានប្រវែងសរុបគឺ ៤១៤ គីឡូម៉ែត្រ។


ទន្ទឹមនឹងនេះ វាគឺជាឆ្នាំទី៤ នៃកិច្ចដំណើរការផ្លូវរថភ្លើងមួយនេះ និងបានជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាជនឡាវ។

អ្នកវិភាគឯករាជ្យ Nick Freeman បានលើកឡើងថា រថភ្លើងនេះមានប្រជាប្រិយភាពក្នុងចំណោមពលរដ្ឋឡាវចាប់តាំងពីការសាងសង់ត្រូវបានបញ្ចប់ដោយជោគជ័យ។ ឥឡូវនេះ វាមានសារៈសំខាន់ណាស់ក្នុងការចាប់ផ្តើមធ្វើឱ្យប្រាកដថា ឡាវអាចទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចពីការអភិវឌ្ឍន៍របស់ខ្លួន ដើម្បីធានាដល់លទ្ធផលវិជ្ជមាននៃការវិនិយោគដ៏ធំមួយយនេះ។ គម្រោងផ្លូវរថភ្លើង Boten-Vientiane ​​មាន​តម្លៃ​ ៦ ​ពាន់​លាន​ដុល្លារ ប៉ុន្តែ​ត្រូវ​បាន​គេ​រិះគន់​ ព្រោះ​វា​ធ្វើ​ឲ្យ​បំណុល​របស់​ឡាវ​កាន់តែ​អាក្រក់។ ​ចិនបាន​ផ្តល់​មូលនិធិ​ប្រហែល ៤០ ភាគរយនៃ​ការ​ចំណាយ ​ខណៈ​ដែល​នៅ​សល់​គឺ​បាន​មក​ពី​កម្ចី​ដែល​ឡាវ​យក​ពី​ធនាគារ Exim Bank របស់​ចិន។ ទោះបីជាវាអាចបង្កជាបញ្ហាបំណុល ប៉ុន្តែរថភ្លើងនឹងចំណាយពេលបន្តិចដើម្បីរកប្រាក់ចំណេញ ហើយវានឹងជំរុញសេដ្ឋកិច្ចដែលមកពីសកម្មភាពជុំវិញដូចជាអាជីវកម្ម ពាណិជ្ជកម្ម និងទេសចរណ៍។ ទន្ទឹមនឹងនេះ ការផ្សព្វផ្សាយជាសាធារណៈនៅក្នុងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិអាចនាំឱ្យមានឱកាសបន្ថែមទៀតដល់ឡាវ។

របាយការណ៍របស់ធនាគារពិភពលោកឆ្នាំ២០២០ ព្យាករណ៍ថា ផ្លូវដែកនេះនឹងជំរុញកំណើនប្រាក់ចំណូលកាន់តែខ្ពស់ និងកំណើនផលិតផលក្នុងស្រុក (GDP) សម្រាប់ប្រទេសឡាវ។ ចាប់តាំងពីការបើកដំណើរការមក ផ្នែកឡាវនៃខ្សែរថភ្លើងនេះមានអ្នកដំណើរចំនួន ២,៥ លាននាក់ និង​បាន​ក្លាយ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​ឡាវ​កាន់​តែ​ខ្លាំង។ ប្រទេសឡាវគឺជាប្រទេសតែមួយគត់ដែលមានផ្លូវគោកបិទជិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែប្រទេសនេះមានហេដ្ឋារចនាសម្ព័ន្ធដ៏អាក្រក់បំផុតមួយនៅក្នុងតំបន់។ ដូច្នោះហើយ ការអភិវឌ្ឍន៍ផ្លូវដែកនេះបានជួយសម្រួលដល់ការរស់នៅប្រជាជនឡាវច្រើន ដោយមគ្គុទ្ទេសក៍ទេសចរណ៍ម្នាក់លើកឡើងថា រថភ្លើងបានផ្តល់អត្ថប្រយោជន៍ដល់ការងាររបស់គាត់ ជាពិសេសចំនួន​ភ្ញៀវ​ទេសចរ​ចិន​បាន​កើន​ឡើង។

បើទោះបីជាការពេញចិត្តរបស់ប្រជាជនអាស៊ីអាគ្នេយ៍សម្រាប់ប្រទេសចិនបានកើនឡើងក៏ដោយ ប៉ុន្តែកម្រិតនៃការប្រុងប្រយ័ត្ននៅតែបន្ត។ នៅក្នុងការស្ទង់មតិប្រចាំឆ្នាំរបស់វិទ្យាស្ថាន Think Tank ISEAS-Yusof Ishak ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បង្ហាញថា ប្រហែល ៦៨ ភាគរយនៃអ្នកឆ្លើយតបឡាវបាននិយាយថា ពួកគេព្រួយបារម្ភអំពីឥទ្ធិពលដែលកំពុងកើនឡើងរបស់ចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ទោះជាយ៉ាងណាក្តី សម្រាប់​ប្រទេស​ផ្សេងទៀត វត្តមាន​សេដ្ឋកិច្ច​របស់​ចិន​នៅ​ឡាវ​នៅតែមានភាព​ទាក់ទាញ ហើយជាមួយនឹងភាពជោគជ័យនៃផ្លូវដែកល្បឿនលឿន ពួកគេកាន់តែសម្លឹងឃើញឱកាសទាំងនោះ។ មិនត្រឹមតែប៉ុណ្ណោះ ការកើនឡើងនៃវត្តមានជនជាតិចិននៅក្នុងប្រទេសឡាវបានលើកទឹកចិត្តដល់យុវជនឱ្យរៀនភាសាចិនកុកងឺ ព្រោះពួកគេជឿថាវានឹងជួយពួកគេនាពេលអនាគត។ ​

លោក Nick Freeman បន្ថែមថា ភាពជោគជ័យរបស់ផ្លូវដែកនេះនឹងផ្តល់អត្ថប្រយោជន៍ច្រើនដល់ប្រជាជនឡាវ និងធុរកិច្ចក្នុងប្រទេសឡាវ មិនថាតាមរយៈការបង្កើតការងារ ឬឱកាសអាជីវកម្មថ្មីៗនោះទេ។ នៅពេលដែលផ្លូវដែកកិច្ចព្រមព្រផង BRI ទាំងមូលត្រូវបានបញ្ចប់ ឡាវនឹងកាន់តែមានអារម្មណ៍វិជ្ជមានបន្ថែមទៀតអំពីផលប្រយោជន៍។ មិនត្រឹមតែប៉ុណ្ណោះ ផ្លូវដែកអាចនឹងមិនបញ្ចប់ត្រឹមទីក្រុងវៀងច័ន្ទន៍នោះទេ ហើយអាចនឹងភ្ជាប់ជាមួយប្រព័ន្ធផ្លូវដែកថៃ បន្ទាប់មកនឹងបន្តទៅភាគខាងត្បូងម៉ាឡេស៊ី និងសិង្ហបុរី។

អ្នកវិភាគកំពុងមើលថា តើរថភ្លើងនេះនឹងនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចពិតប្រាកដសម្រាប់ប្រទេសឡាវ ឬយ៉ាងណានោះ? ទន្ទឹមនឹងនេះ ភាពជោគជ័យរបស់វានឹងពឹងផ្អែកលើគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតរួមមាន តំបន់សេដ្ឋកិច្ចដែលបានគ្រោងទុកនៅ Boten ដែលជាទីប្រជុំជនដែលផ្នែកផ្លូវដែកឡាវ-ចិនចាប់ផ្តើម។ សេដ្ឋវិទូថៃ លោក Aat Pisanwanich បានលើកឡើងថា ផ្លូវរថភ្លើងដែលកើតឡើងពីគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ បានប្រែក្លាយ Boten ទៅជាទីក្រុងដែលមានសក្តានុពលខ្ពស់បំផុតមួយ។

បច្ចុប្បន្ននេះ Boten ត្រូវបានសាងសង់ត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ ហើយមិនមានកន្លែងទេសចរណ៍នោះទេ ប៉ុន្តែវានឹងអាចផ្លាស់ប្តូរក្នុងពេលឆាប់ៗនេះ។ នៅសាលតាំងពិព័រណ៍តំបន់សេដ្ឋកិច្ច បានបង្ហាញពីផ្លូវដើរមួយពីច្រកព្រំដែនឡាវ-ចិន និងគំរូទីក្រុងនៅពេលអនាគត។ យ៉ាងណាមិញ អ្នកវិភាគកំពុងព្រួយបារម្ភថា ឡាវអាចនឹងមិន​ទទួលប្រាក់ចំណេញ​ច្រើនពីគម្រោងមួយនេះ​ ខណៈដែល​​ចិន​បាន​គ្រប់​គ្រងសឹងតែ​លើ​គ្រប់​វិស័យ​នៅ​ប្រទេស​ឡាវ​រួច​ទៅ​ហើយ។ បច្ចុប្បន្ននេះ ចិនគឺជាអ្នកវិនិយោគធំជាងគេរបស់ឡាវ ដោយគម្រោងនៅទូទាំងឡាវជាង ៩០០ ដែលផ្តល់មូលនិធិដោយចិនមានតម្លៃសរុប ១៣ ពាន់លានដុល្លារ។៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ