ម្ចាស់អាជីវកម្មក្នុងខេត្តកំពង់ធំកាន់តែទទួលបានការយកចិត្តទុកដាក់ផ្នែកហិរញ្ញវត្ថុ

កំពង់ធំ ៖ ជាការចូលរួមចំណែកដោះស្រាយបញ្ហាផ្នែកហិរញ្ញវត្ថុដល់ប្រជាកសិករ និងអាជីវករ ក្រុមការងារអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងទីផ្សារផលិតផលខ្មែរប្រចាំខេត្តកំពង់ធំ បានរៀបចំវេទិកាសាធារណៈស្តីពី «ដំណោះស្រាយហិរញ្ញវត្ថុក្នុងវិស័យកសិកម្ម សិប្បកម្ម និងពាណិជ្ជកម្ម» នាថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ នៅសាលប្រជុំនៃសាលាខេត្តកំពង់ធំ។

ក្នុងវេទិកាដ៏មានប្រយោជន៍នេះ មិនត្រឹមតែមានការចូលរួមពីអភិបាលរងខេត្តកំពង់ធំ អនុប្រធានគណៈកម្មធិការខេត្តកំពង់ធំជំរុញចលនាភូមិមួយផលិតផលមួយប៉ុណ្ណោះទេ ក៏មាននូវវត្តមានដៃគូពាក់ព័ន្ធដើម្បីពិភាក្សា រួមមានដូចជាថ្នាក់ដឹកនាំតំណាងធនាគារជាតិនៃកម្ពុជា ថ្នាក់ដឹកនាំតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អ្នកតំណាងមន្ទីរកសិកម្ម តំណាងធនាគារ (ARDB, SMEB, Sathapana Bank) សហគ្រិនខ្មែរ និងតំណាងសហគមន៍កសិកម្ម ម្ចាស់សហគ្រាសជាសមាជិកភូមិមួយផលិតផលមួយ សិប្បករ ពាណិជ្ជករ អាជីវករ ក្នុងខេត្តកំពង់ធំ សរុប ១៥៤រូប។

តាមរយៈវេទិកានេះផងដែរ គ្រប់ភាគីបានចូលរួម និងជជែកជាក្រុមដើម្បីដោះស្រាយបញ្ហាប្រឈម ដែលផ្ដោតលើហិរញ្ញប្បទាន (Loan) និងលទ្ធភាពទទួលបានហិរញ្ញវត្ថុ (Access to Finance) ដោយផ្ដោតទៅលើ ៥ចំណុចសំខាន់ៗគឺ ឥណទានមានរយៈពេលកំណត់ Term Loan (TL) ឥណទានវិបារូបរ៍ (Overdraft  ឬ OD) ការផ្តល់ប្រាក់កម្ចីឡើងវិញ (Loan Refinance) ការប្ដូរលក្ខខណ្ឌឥណទាន(Restructuring Loan) និងថវិការជំនួយឥតសំណង(សហគ្រិនខ្មែរ KE)។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត សួង ណយ អនុប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយនៃទីស្ដីការគណៈរដ្ឋមន្ដ្រី បានថ្លែងពីយុទ្ធសាស្ត្ររបស់លោក និងក្រុមការងារអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងទីផ្សារផលិតផលខ្មែរខេត្តកំពង់ធំ៖

១- បង្កើតផ្សារកសិករ ផ្សារចុងសប្តាហ៍ ផ្សាររាត្រី បណ្ដុំអ្នកផលិត សួនកសិ-ឧស្សាហកម្ម និងកសិទេសចរណ៍

២- បង្កើតផលិតផលមានសក្ដានុពល ទាំងវត្ថុធាតុដើម ទាំងការអភិវឌ្ឍធនធានមនុស្ស និងផលិតផល

៣-ត្រូវចេះស្វែងរកប្រភពថវិការ តាមរយៈស្ថាប័នហិរញ្ញវត្ថុ ដើម្បីដោះស្រាយបញ្ហាផ្នែកហិរញ្ញវត្ថុ និងពង្រីកអាជីវកម្ម

៤-ការរកថវិការ អាចខ្ចីពីប្រភពណាមួយ ចូលហ៊ុនគ្នាជាមួយដៃគូ ឬត្រូវស្នើរសុំ

៥- ក្នុងករណីខ្ចីគេ ឬចូលហ៊ុន ត្រូវមានផែនការដើម្បីសងគេវិញ

៦- ដើម្បីសងគេវិញបាន ត្រូវខំរកប្រាក់ចំណេញតាមរយៈការបង្កើនការផលិត កាត់បន្ថយចំណាយ និងត្រូវចេះកែច្នៃទាំងការវេចខ្ចប់ និងរកទីផ្សារបន្ថែម

៧- ដើម្បីពង្រីកទីផ្សារ ត្រូវផ្ដល់ជូននូវសេវាកម្មល្អ ផលិតផលមានសោភ័ណភាព សុវត្ថិភាព និរន្តរភាព សក្ដានុពល និងតម្លៃសមរម្យ

៨-ដើម្បីទទួលបានចំណុចទី៦ និងទី៧ ត្រួវរួមគ្នាជាសហគមន៍ សហគ្រាស ក្រុមហ៊ុន ឬបណ្ដុំផលិតទើបអាចអភិវឌ្ឍធនធានមនុស្សតាមជំនាញ ដែលមានស្រាប់នៅនឹងកន្លែង។

ជាចុងក្រោយ អាជ្ញាធរក្នុងតំបន់ក៏មានសំណូមពរមួយចំនួនទាក់ទងនឹងការស្នើរសុំឱ្យមានវេទិកាដើម្បីដោះស្រាយវិបត្តហិរញ្ញវត្ថុតាមមូលដ្ឋានរបស់ខ្លួនបន្ថែមទៀត ធ្វើយ៉ាងណាឱ្យកសិករ ពាណិជ្ជករមានចំណេះដឹងកាន់តែច្រើនអំពីលក្ខខណ្ឌ ក៏ដូចជាការស្នើរកម្ចីផ្សេងៗ និងចង់ឱ្យមានជនបង្គោលដែលអាចចែករំលែកនូវបទពិសោធដែលធ្លាប់ទទួលថវិការបានពី សហគ្រិនខ្មែរ ឬធនាគារ SME, ARDB, Sathapana ដើម្បីជួយសម្រួលដល់អ្នកដែលមានបំណងចង់ទទួលបានហិរញ្ញប្រទាន ឬជំនួយទាំងនេះផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *