ភ្នំពេញ ៖ វិស័យឧស្សាហកម្ម បាន និងកំពុងដើរតួនាទីសំខាន់ក្នុងសេដ្ឋកិច្ចជាតិ ហើយវិស័យនេះនៅតែបន្តស្រូបបានទុនវិនិយោគជាបន្តបន្ទាប់ពីក្នុង និងក្រៅប្រទេស។ ជាក់ស្ដែងក្នុងឆ្នាំ២០២១កន្លងទៅនេះ ទុនវិនិយោគសរុបរបស់វិស័យឧស្សាហកម្មមានចំនួនជាង ១៣ ៨១១លានដុល្លារអាមេរិក មានការកើនឡើងចំនួនជាង ២៥៧លានដុល្លារអាមេរិកស្មើនឹង១,៨៩ភាគរយ។ នេះបើតាមប្រសាសន៍រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីពេលថ្មីៗនេះ ។

ឯកឧត្តម ចម ប្រសិទ្ធិ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ក្នុងឆ្នាំ២០២១ រោងចក្រធុនធំ កំពុងដំណើរការនៅកម្ពុជាមានចំនួន ១ ៨៧៩រោងចក្រ និងផ្ដល់ឱកាសការងារចំនួន ៩៨៦ ៦៧៧កន្លែង ខណៈដែលតម្លៃបរិមាណផលិតផលសរុបប្រមាណជា ៧ ៤៣៣លានដុល្លារអាមេរិក ទាបជាងឆ្នាំ២០២០ ប្រមាណ១៥ភាគរយ ។ ក្នុងនោះដែរ តម្លៃបរិមាណផលិតផលបម្រើទីផ្សារក្នុងស្រុកមានចំនួន ១ ៩៧៧លានដុល្លារអាមេរិក និងតម្លៃបរិមាណផលិតផលនាំចេញទៅក្រៅមានចំនួនជាង៥ ៤៥៦លានដុល្លារអាមេរិក ។

ឯកឧត្តមបន្តថា ជាមួយនឹងកំណែទម្រង់បរិយាកាសវិនិយោគនិងធុរកិច្ចជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់ទំនុកចិត្តនិងបរិស្ថានសមស្របដល់វិនិយោគិនធុរជនក្នុង និងក្រៅប្រទេសឱ្យបន្តបណ្ដាក់ទុនវិនិយោគនៅកម្ពុជាជាបន្តបន្ទាប់។ ជាក់ស្ដែងក្នុងឆ្នាំ២០២១នេះ មានរោងចក្រថ្មីកើតឡើងចំនួន ១៦៣រោងចក្រ ខណៈរោងចកក្របិទទ្វារមានចំនួន ១៤៨រោងចក្រ មានន័យថាទោះបីស្ថិតនៅក្នុងកាលៈទេសៈលំបាកបណ្ដាលមកពីកូវីដ១៩ក៏ដោយ ក៏នៅតែមានតួលេខកំណើនវិជ្ជមានរវាងរោងចក្របើកថ្មីបន្តបន្ទាប់ ។
តាមរយៈការវិនិយោគជាបន្តបន្ទាប់លើវិស័យឧស្សាហកម្មរោងចក្រធុនតូចមធ្យម និងធំបានជំរុញឱ្យបណ្ដាខេត្តជាប់ភ្នំពេញ ជាពិសេសខេត្តកំពង់ស្ពឺទទួលបានការវិនិយោគលើឧស្សាហកម្មកាន់តែច្រើន និងមានតម្រូវការប្រើប្រាស់ដីសម្រាប់សង់សាង់រោងចក្រឧស្សាហកម្មនៅក្នុងខេត្តកាន់តែមានកំណើនឡើងបើទោះបីស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ១៩ក្ដី។ ដោយឡែក សម្រាប់តំបន់ដែលមើលឃើញថាមានសក្ដានុពលខ្ពស់ក្នុងការស្រូបទាញវិស័យឧស្សាហកម្មរោងចក្រ មាននៅតាមបណ្ដោយផ្លូវ៥១ ផ្លូវជាងលេខ៤ ផ្លូវលេខ៣ និងផ្លូវលេខ៤១ជាដើម។ សក្ដានុពលផ្សេងទៀតដែលធ្វើឱ្យខេត្តកំពង់ស្ពឺទទួលបានការវិនិយោគក្នុងវិស័យឧស្សាហកម្ម ដោយសារតែទីតាំងភូមិសាស្ត្រល្អ ងាយស្រួលក្នុងការដឹកជញ្ជូនទំនិញទៅកាន់កំពង់ផែទឹកជ្រៅ និងទៅកាន់ច្រកព្រំដែនកម្ពុជាសម្រាប់នាំចេញជាដើម ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ
អ៊ីរ៉ង់ បានបាញ់ទម្លាក់ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/04/2026
វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។
ក្រោយបញ្ចប់ការចុះបញ្ជីទូទាំងប្រទេស ក្រសួងដែនដីបន្តបេសកកម្មផ្សេងទៀត ដើម្បីឱ្យពលរដ្ឋរស់នៅកាន់តែស្រួល តជំនាន់
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 02/04/2026
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបន្តបេសកកម្មធ្វើការងារផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់រស់នៅប្រកបដោយសុខុដុមរមនាទាំងអស់គ្នា និងតជំនាន់
Hacker កូរ៉េខាងជើង អាចលួចបញ្ចូល bug software ទៅក្នុងដំណើរប្រតិបត្តិការក្រុមហ៊ុនរាប់ពាន់នៅអាម៉េរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/04/2026
អ្នកជំនាញអាម៉េរិកថា hackers របស់កូរ៉េខាងជើងកំពុងប្រើប្រាស់ software មួយប្រភេទដែលមានផ្ទុកទៅដោយមេរោគ ឬ bug ជាយុទ្ធសាស្ត្ររបស់ខ្លួនដំណើរការនៅក្នុងក្រុមហ៊ុនរាប់ពាន់នៅសហរដ្ឋអាម៉េរិក




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content