បរទេស ៖ មុនការប្រកាសឡើងកាន់តំណែងជាផ្លូវការក្នុងនាមប្រធានាធិបតីអាមេរិកថ្មីរបស់ លោក Donald Trump គេសង្កេតឃើញថា តម្លៃលុយគ្រីបតូធំបំផុត Bitcoin បានធ្លាក់ចុះបន្តិចក្រោយពេលបានហក់ឡើងយ៉ាងខ្លាំងចាប់តាំងតែពីលទ្ធផលនៃការបោះឆ្នោតនៅអាមេរិកភ្លាមៗ។
នេះជាលើកដំបូងហើយដែលលុយគ្រីបតូដ៏មានតម្លៃរបស់ Bitcoin បានធ្លាក់ចុះតម្លៃ ឬប្រហែលជា ១,២ភាគរយនៅនាទីចុងក្រោយ មកនៅត្រឹមតែ ៩៣,៩៦២ដុល្លារក្នុងមួយកាក់បន្ទាប់ពីបានធ្លាក់ចុះម្តងហើយកាលពីថ្ងៃចន្ទប្រមាណជា ២,៨ភាគរយ ឬសរុបត្រូវជា១៣ភាគរយធៀបទៅនឹងតម្លៃដែល Bitcoin បានឡើងទៅដល់កំណត់ត្រាកាលពីថ្ងៃទី១៧ខែធ្នូកន្លងមក។

ទោះជាយ៉ាងណាក្តី ក្នុងពេលដំណាលគ្នានេះគេបែរជាអាចមើលឃើញថា លុយគ្រីបតូតូចៗផ្សេងទៀតបែរជាមានតម្លៃកើនឡើងទៅវិញនៅក្នុងទីផ្សារជួញដូរ ប៉ុន្តែក្នុងកម្រិតតិចតួច ដូចជា លុយ Ether ដែលទទួលបានកំណើនប្រមាណជា១ភាគរយ ហើយលុយ Dogecoin ទទួលបានអត្រាកំណើន៤ភាគរយនៅថ្ងៃចន្ទ សប្ដាហ៍នេះ។
គួរកត់សម្គាល់ថា មួយរយៈចុងក្រោយនេះ ទីផ្សារលុយគ្រីបតូបានទាក់ទាញចិត្តអ្នកវិនិយោគ និងចាប់ផ្តើមស្ទុះឡើងវិញក្នុងសកម្មភាពជួញដូរ ដោយសារតែកត្តាធំៗចំនួន២ ក្នុងនោះមានទី១ គឺជាគោលការណ៍ច្បាប់ដែលមានការលើកទឹកចិត្តខ្ពស់ចំពោះទីផ្សារលុយគ្រីបតូ (friendlier regulatory) ពីសំណាក់រដ្ឋាភិបាលថ្មីអាមេរិកដែលត្រៀមនឹងឡើងមកកាន់តំណែង និងទី២ គឺជាភាពរឹងមាំនៃតម្លៃអតិផរណាដែលនៅតែបន្តស្ថិតនៅក្នុងកម្រិតខ្ពស់ ព្រមទាំងភាពយឺតយ៉ាវនៃការកាត់បន្ថយអត្រាការប្រាក់ដោយធនាគារកណ្តាលអាមេរិក (FED)។
ការងើបឡើងនៃតម្លៃលុយគ្រីបតូទាំងនោះស្របពេលដែលសមាជិកសភាបក្សសាធារណៈដែលត្រៀមចេញពីតំណែងបានប្រកាសតែងតែគណកម្មការថ្មីសម្រាប់អាណត្តិក្រោយដែលក្នុងនោះមានទាំងសមាជិកសភាម្នាក់មកពីរដ្ឋ Ohio ដែលជាអ្នកគាំទ្រខ្លាំងចំពោះលុយគ្រីបតូផងដែរនោះទៅជាសមាជិកនៃគណកម្មការក្នុងវិស័យធនាគាររបស់អាមេរិក គឺលោក Bernie Moreno។
គួរឲ្យដឹងដែរថា មកទល់នឹងពេលបច្ចុប្បន្ននេះ ចំនួននៃប្រភេទលុយគ្រីបតួបានកើនឡើងទៅដល់ជាង ២៣ ០០០ ក្នុងនោះ Bitcoin គឺជាលុយគ្រីបតូដំបូងគេដែលត្រូវបានកកើតឡើងតាំងតែពី
ឆ្នាំ២០០៩ ដោយជនជាតិជប៉ុនម្នាក់ដែលមានឈ្មោះថា Satochi Nakamoto៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content