ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានថ្លែងឱ្យដឹងថា ក្រសួងបានកំពុងនឹងបន្តរៀបចំឯកសារដើម្បីស្នើសុំចុះបញ្ជីនូវសម្បត្តិវប្បធម៌មួយចំនួនរបស់ប្រទេស ដើម្បីចូលជាបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងដូច្នេះក្នុងពិធីបើកអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:នាព្រឹកថ្ងៃទី៩ខែកុម្ភៈ ឆ្នាំ២០២២សាលសន្និសីទចតុម្មុខ។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានមានប្រសាសន៍ឱ្យដឹងថា ៖
“សម្បត្តិវប្បធម៌មួយចំនួន ក្រសួងបានកំពុងនឹងបន្តសហការរៀបចំឯកសារដើម្បីស្នើសុំចុះបញ្ជី រួមមាន ប្រាសាទកោះកេរ នំបញ្ចុក ក្បាច់គុនល្បុក្កតោ និងទីក្រុងបាត់ដំបង ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បញ្ជីបេតិកភណ្ឌ វប្បធម៌អរូបីនៃមនុស្សជាតិ និងបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិត (Creative Cities Network) របស់អង្គការយូណេស្កូ”

សូមបញ្ជាក់ថាប្រាសាទបុរាណ និងវត្ថុបុរាណ ដែលជាកេរដំណែលបន្សល់ទុក ដោយបុព្វបុរស ហើយបានក្លាយជា សម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ដ៏មានតម្លៃមិនអាចកាត់ថ្លៃបានកំពុងប្រឈម នឹងការបាត់បង់ជាបន្ត បន្ទាប់ ដោយសារកត្តាមនុស្ស តាមរយៈសកម្មភាពផ្សេងៗដូចជាការជួញដូរ ចរាចរ បំផ្លិចបំផ្លាញ ឈូសឆាយ និងការជីករុករកវត្ថុបុរាណដោយខុសច្បាប់ជាដើម។ល។
ហេតុដូច្នេះហើយទើបប្រាសាទខ្លះត្រូវការជួសជុល ដើម្បីលើកកម្ពស់សោភ័ណភាព ខ្លះទៀតតម្រូវឱ្យការទទួលខុសត្រូវ ដើម្បីជំរុញឱ្យបង្កើនចំណេះដឹង និងការយល់ដឹងដល់សាធារណជន ឱ្យស្គាល់ពីសម្បត្តិវប្បធម៌ និងតម្លៃរបស់បេតិកភណ្ឌវប្បធម៌ទាំងនោះ រួមទាំងអ្នកដែលពាក់ព័ន្ធទាំងអស់ ចូលរួមគាំទ្រ សម្រាប់បម្រើឱ្យស័យទេសចរណ៍ និងថែរក្សាជាសម្បត្តិវប្បធម៌ជាតិ។
លោកជំទាវណ្ឌិតសភាចារ្យ ភឿង សកុណា បានបញ្ជាក់ថាក្រសួងក៏បានបន្តរៀបចំបញ្ជីត្រៀម ដើម្បីគ្រោងស្នើសុំចុះសម្បត្តិវប្បធម៌ ដែលមានសក្តានុពលផ្សេងទៀត ទៅក្នុងបញ្ជីបេតិកភណ្ឌរបស់អង្គការយូណេស្កូ រួមមាន ក្រុមប្រាសាទបន្ទាយឆ្មារ រមណីយដ្ឋានអង្គរបុរីនិងភ្នំដា រមណីយដ្ឋានគូលែន ក្រុមប្រាសាទបេងមាលា ក្រុមប្រាសាទព្រះខ័ន កំពង់ស្វាយ រមណីយដ្ឋានឧដុង្គ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក អតីតមន្ទីរឃុំឃាំង ម-១៣ និងព្រះរាជពិធីបុណ្យអុំទូក ផងដែរ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជា កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅជាអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម និងសំណល់រឹង ទៅជាថាមពលអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ។ មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃទី២ ខែតុលា នេះ ថា លទ្ធភាពកែច្នៃទៅរួច ឬអត់ គឺស្ថិតនៅលើទុនវិនិយោគរបស់ក្រុមហ៊ុនធំណាមួយនឹងចូលខ្លួនមកកែច្នៃ ព្រោះគម្រោងនេះត្រូវចំណាយច្រើន

អាម៉េរិកចំណាយជាង ៥ ពាន់លានដុល្លារជួសជុល និងធ្វើទំនើបកម្មនាវាផ្ទុកយន្តហោះ USS Harry S. Truman
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
សហរដ្ឋអាម៉េរិកគ្រោងចំណាយ ៥,១ ពាន់លានដុល្លារ ដើម្បីជួសជុល ថែទាំ និងធ្វើទំនើបកម្មនាវាផ្ទុកយន្តហោះចម្បាំង USS Harry S. Truman ដើម្បីត្រៀមនាវានេះសម្រាប់បន្តប្រើប្រាស់ក្នុងពាក់កណ្តាលជីវិតបម្រើការងារដែលនៅសល់





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content