កិច្ចប្រជុំស្តីពីបម្រែបម្រួលអាកាសធាតុដ៏ធំបំផុតរបស់ពិភពលោក COP26 ទើបតែបានបញ្ចប់ទៅកាលពីពេលថ្មីៗនេះនាទីក្រុង Glasgow ប្រទេសស្កុតឡេន បានក្លាយទៅជាប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍បំផុតនាពេលបច្ចុប្បន្ន ជាមួយនឹងការព្យាយាមចូលរួមស្វែងរកដំណោះស្រាយពីសំណាក់ថ្នាក់ដឹកនាំប្រទេសនានាដែលជាសមាជិក។

ជាលទ្ធផលនៃកិច្ចប្រជុំបានបញ្ចប់ទៅដោយមានការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លាចំពោះកិច្ចការងាររួមគ្នាមួយនេះ ហើយក្នុងនោះកញ្ចប់ថវិកាជំនួយដល់ទៅជាង ១០០ពាន់លានដុល្លារត្រូវបានសន្យាផ្តល់ដោយប្រទេសមហាអំណាចក្នុងការយកទៅប្រើប្រាស់ជួយដល់កិច្ចការងារប្រយុទ្ធប្រឆាំងនឹងអាកាសធាតុរបស់ប្រទេសរងគ្រោះធ្ងន់ធ្ងរ ព្រមទាំងទៅលើបច្ចេកវិទ្យា និងការអភិវឌ្ឍគំនិតថ្មីៗ ដើម្បីអាចជួយទប់ស្កាត់ទៅលើបញ្ហាដ៏រសើបមួយនេះផងដែរ។

ជាមួយគ្នានេះ COP26 ក៏បានរំពឹងទុកដែរថា ការផ្សព្វផ្សាយទាំងឡាយនឹងអាចជួយជំរុញឲ្យមនុស្សគ្រប់គ្នាចូលរួមចំណែកនៅក្នុងសកម្មភាពទប់ស្កាត់នេះ ដែលមានន័យថា ការដោះស្រាយវិបត្តិបម្រែបម្រួលអាកាសធាតុគួរតែត្រូវផ្តើមចេញពីមនុស្សម្នាក់ៗជាមុន។
ដោយឡែក សម្រាប់អ្នកដែលមានបំណងចង់រកស៊ីធ្វើអាជីវកម្មថ្មី ឬហៅថា Business Startup នៅពេលនេះ គឺជាឱកាសដ៏ល្អបំផុតប្រសិនបើអ្នកចង់ចូលរួមជួយដល់បញ្ហានេះផង និងចង់បង្កើនប្រាក់ចំណូលផង ពីព្រោះថាជារៀងរាល់ឆ្នាំមនុស្សកាន់តែច្រើននឹងបន្តយល់ដឹងអំពីបញ្ហាបម្រែបម្រួលអាកាសកាន់តែច្រើនឡើង ដូចនេះអាជីវកម្មថ្មីរបស់អ្នកគួរតែត្រៀមទុកឲ្យបានជាមុនសមទៅនឹងទំនោរនាពេលអនាគត ។

ខាងក្រោមនេះគឺជាគំនិតអាជីវកម្មថ្មីៗចំនួន៥ ដែលមិនត្រឹមតែអាចជួយដល់កិច្ចការងារប្រយុទ្ធប្រឆាំងទៅនឹងបម្រែបម្រួលអាកាសធាតុនោះទេ ប៉ុន្តែវាថែមទាំងជួយធ្វើឲ្យអាជីវកម្មកាន់តែមានទីផ្សារបំផុតនៅត្រឹមក្នុងរយៈពេល ៥ ឬ ១០ឆ្នាំខាងមុខ ទោះបីជាបច្ចុប្បន្នមើលទៅវាហាក់ដូចជាមិនសូវទាក់អារម្មណ៍ខ្លាំងក្តី ៖
១.កសិដ្ឋានដំណាំសរីរាង្គ(Organic Farming)
២.សម្លៀកបំពាក់មិនប៉ះពាលបរិស្ថាន(Eco-Friendly Clothing)
៣.ស្ថានីយសាកថ្មរថយន្ត(Car Charging Stations)
៤.បន្ទះសូឡា(Sola Panel)
៥ .សាច់សិប្បនិម្មិត(Meat Alternatives)
អាជីវកម្មទាំង៥ខាងលើនេះ បច្ចុប្បន្នវាមិនទាន់សូវទទួលបានប្រាក់ចំណេញខ្លាំងនោះទេ ប៉ុន្តែប្រសិនបើអ្នកជាមនុស្សដែលគិតគូរចំពោះបញ្ហាបរិស្ថានយ៉ាងហោចណាស់វាក៏អាចជួយឲ្យអ្នកទទួលទានអាហារដែលគ្មានជាតិគិមី ស្លៀកសម្លៀកបំពាកមិនខ្ជះខ្ជាយដល់ធម្មជាតិអាចប្រើប្រាស់រថយន្តអគ្គិសនីដែលឧបករណ៍ចាំបាច់ប្រចាំថ្ងៃ ដើម្បីប្រកបរបរអាជីវកម្ម និងរកស៊ីដោយមិនចាំបាច់ចំណាយច្រើនទៅលើសេវាកម្មសាកថ្ម អាចបង្កើតជាថាមពលអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ឲ្យក្រុមគ្រួសាររបស់អ្នក ឬអាចប្រើប្រាស់សាច់ដែលមិនបានមកពីសកម្មភាពបញ្ចេញឧស្ម័នកាបូនិកផងដែរហើយលើសពីនេះអ្នកក៏អាចចែករំលែកវាទៅកាន់សហគមន៍ជុំវិញខ្លួនរបស់អ្នកផងដែរ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជា កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅជាអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម និងសំណល់រឹង ទៅជាថាមពលអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ។ មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃទី២ ខែតុលា នេះ ថា លទ្ធភាពកែច្នៃទៅរួច ឬអត់ គឺស្ថិតនៅលើទុនវិនិយោគរបស់ក្រុមហ៊ុនធំណាមួយនឹងចូលខ្លួនមកកែច្នៃ ព្រោះគម្រោងនេះត្រូវចំណាយច្រើន

អាម៉េរិកចំណាយជាង ៥ ពាន់លានដុល្លារជួសជុល និងធ្វើទំនើបកម្មនាវាផ្ទុកយន្តហោះ USS Harry S. Truman
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
សហរដ្ឋអាម៉េរិកគ្រោងចំណាយ ៥,១ ពាន់លានដុល្លារ ដើម្បីជួសជុល ថែទាំ និងធ្វើទំនើបកម្មនាវាផ្ទុកយន្តហោះចម្បាំង USS Harry S. Truman ដើម្បីត្រៀមនាវានេះសម្រាប់បន្តប្រើប្រាស់ក្នុងពាក់កណ្តាលជីវិតបម្រើការងារដែលនៅសល់





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content