រយៈពេល៣ឆ្នាំ សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីមួយនាំចេញគ្រាប់ស្វាយចន្ទីទៅជប៉ុនបានប្រមាណ៧០តោន

កំពង់ធំ ៖ រយៈពេល៣ឆ្នាំ ចាប់តាំងពីឆ្នាំ២០២០មក សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ ក្នុងខេត្តកំពង់ធំ បានសហការជាមួយដៃគូនៅក្នុងប្រទេសជប៉ុន នាំចេញ​គ្រាប់ស្វាយចន្ទីបានប្រមាណ៧០តោន និងលក់នៅក្នុងស្រុកបានប្រមាណជា៣០តោន។ ក្រៅពីការនាំចេញផលិតផលគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារប្រទេសជប៉ុន សិប្បកម្មក៏នឹងនាំចេញសំបកគ្រាប់ស្វាយចន្ទីទៅប្រទេសជប៉ុន ដើម្បីកែច្នៃជាជីវម៉ាស ផង​ដែរ។ នេះបើតាមការឱ្យដឹងរបស់លោកស្រី អ៊ិន ឡៃហួត នាយិកាគ្រប់​គ្រង​សិប្បកម្ម​កែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ ។

ក្នុងឱកាសដំណើរទស្សនកិច្ចសិក្សារបស់អ្នកសារពត៌មានអំពីច្រវាក់ផលិតកម្មស្វាយចន្ទីកម្ពុជា ដែលដឹកនាំដោយ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងសហភាពអឺរ៉ុប នាពេលថ្មីៗនេះ អ្នកស្រី លី ហួត បានមានប្រសាសន៍ថា ៖ ៣ឆ្នាំមុនសិប្បកម្មបាននាំចេញគ្រាប់ស្វាយចន្ទីប្រមាណ៧០តោន តែនៅក្នុងឆ្នាំ២០២៣នេះសិប្បកម្មកែច្នៃគ្រាប់​ស្វាយចន្ទី ជ័យសំបូរ មិនទាន់បានធ្វើការនាំចេញនៅឡើយទេ ដោយសារ​កំពុងរៀបចំ​ឯកសារស្នើសុំស្ដង់ដារ។ នៅឆ្នាំ២០២៤ខាងមុខនេះ​លោកស្រីនឹង​ពង្រីកសិប្បកម្មកែ​ច្នៃគ្រាប់ស្វាយចន្ទីជ័យ សំបូរ ដើម្បីពង្រីកផលិតកម្មក្នុងការនាំចេញ​ផលិត​ផល​គ្រាប់ស្វាយចន្ទីទៅកាន់ប្រទេសចិន ជប៉ុន និងប្រទេសកូរ៉េ ឱ្យបាន ១៥០០តោន។

លោកស្រី អ៊ិន ឡៃហួត បានបន្ដទៀតថា លោកស្រីមានក្ដីស្រមៃចង់ឱ្យផលិតផលរបស់កម្ពុជា បានទៅដល់ទីផ្សារអន្ដរជាតិ ដូចជា អាម៉េរិក និងបណ្ដាប្រទេសនៅអ៊ឺរ៉ុប ខណៈទីផ្សារចិន ពួកគេចង់បានបរិមាណច្រើន ប៉ុន្ដែពួកគេផ្ដល់តម្លៃមួយដែលមិនអាចទទួលយកបាន និងមិនមានកុងត្រាជាក់លាក់ជាមួយសិប្បកម្ម។ ក្រៅពីទីផ្សារជប៉ុន លោកស្រីកំពុងចរចាជាមួយក្រុមហ៊ុនចំនួន៤ ដែលក្នុងនោះមានក្រុមហ៊ុននៅប្រទេសកាណាដា កូរ៉េ ជប៉ុន និងប្រទេសថៃ។

ម្ចាស់សិប្បកម្មរូបនេះបាននិយាយទៀតថា ដើម្បីនាំចេញផលិតផលគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារបរទេស សិប្បកម្មត្រូវមានឯកសារគ្រប់គ្រាន់ទៅតាមបែបបទ​លើការ​កែច្នៃ ទាំងពាណិជ្ជកម្ម សិប្បកម្ម និងមានម៉ាកយីហោជាក់លាក់។ ខណៈស្ដង់ដារនៃការផលិតត្រូវបណ្ដុះបណ្ដាលបុគ្គលិកចាប់ពីកសិកររហូតដល់ការកែច្នៃ។ នៅពេល​នោះសិប្បកម្មត្រូវតែប្ដេជ្ញាថា តើនៅពេលសិប្បកម្មប្រើប្រាស់ស្ដង់ដារបែបនេះតើសិប្បកម្មអាចអនុវត្តបានទេ។ ប្រសិនបើសិប្បកម្ម ប្ដេជ្ញាចិត្តធ្វើបាន នោះដៃគូរសហការ​នឹង​អាចទទួលយកបាន។

គួរជម្រាបថា អ្នកស្រីបានសម្រេចចិត្ដបបង្កើតសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរដែលមានទីតាំងស្ថិតនៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្ដកំពង់ធំក្នុង​គោលបំណង​កែច្នៃគ្រាប់ស្វាយចន្ទីដែលដាំក្នុងចម្ការផ្ទាល់ខ្លួន និងគ្រាប់ស្វាយចន្ទីរបស់កសិករក្នុងសហគមន៍ដើម្បីកសិករទទួលបានតម្លៃសមរម្យ និងបង្កើត​ការ​ងា​រ​​ក្នុង​សហគមន៍ផងដែរ។ កាលចាប់ផ្ដើមបើកសិប្បកម្មនេះដំបូង កម្មករបានធ្វើការបកសំបកគ្រាប់ស្វាយចន្ទីដោយដៃ និងបកបានត្រឹមតែ៣០គីឡូក្រាមប៉ុណ្ណោះក្នុងមួយថ្ងៃសម្រាប់មនុស្សម្នាក់ ប៉ុន្ដៃបច្ចុប្បន្ននេះ ក្នុងមួយថ្ងៃកម្មករ ១៥នាក់ អាចបកគ្រាប់ស្វាយចន្ទីស្រស់បានចំនួន២តោន។

គួរបញ្ជាក់ផងដែរថា អ្នកស្រី លី ហួត គឺជាកសិករដាំស្វាយចន្ទីម្នាក់ក្នុងចំណោមកសិករដាំស្វាយចន្ទី និងជាម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរ អ្នកស្រីមាន​ការប្តេជ្ញាចិត្តខ្ពស់ក្នុងការគាំទ្រស្ត្រីក្នុងការចាប់ផ្ដើមអាជីវកម្ម និងបង្កើតការងារសម្រាប់ស្ត្រីធ្វើការនៅក្នុងសហគមន៍។ សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរ គឺជា​សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីដែលមានស្តង់ដារខ្ពស់មួយ។ សិប្បកម្មនេះបានកែច្នៃគ្រាប់ស្វាយចន្ទីប្រកបដោយគុណភាពខ្ពស់ដែល​អនុ​លោ​ម​​តាមប្រព័ន្ធសុវត្ថិភាព​ចំណី​អាហារ និងការគ្រប់គ្រង (GHP/HACCP) និងស្តង់ដារកែច្នៃសរីរាង្គ ដែលត្រូវបានបញ្ជាក់ដោយ Ecocert (NOP, JAS Organic និង EOS)។ គួរកត់សម្គាល់ផងដែរថា សិប្បកម្មកែច្នៃនេះបានទទួលការគាំទ្របច្ចេកទេសពីនាយកដ្ឋានកសិឧស្សាហកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកិច្ច​សន្យាកសិកម្ម ស្តង់ដារកែច្នៃ ប្រព័ន្ធគ្រប់គ្រងគុណភាពចំណីអាហារ និងសុវត្ថិភាព និងស្តង់ដារសរីរាង្គ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច