ស្ត្រីម្នាក់បង្កើតសិប្បកម្មផលិតគ្រឿងផ្សំម្ហូបខ្មែរ ក្រោមហេតុផលចង់ជួយផ្សព្វ​ផ្សាយ​អត្ត​សញ្ញាណជាតិ

ភ្នំពេញ ៖ អត្តសញ្ញាណ គឺពិតជាសំខាន់ណាស់សម្រាប់ជាតិសាសន៍មួយ ដែលវាជាចំណុចលេចធ្លោ និងជាចំណុច ដែលសម្គាល់ភាពខុសគ្នារបស់ប្រទេសមួយ។ អត្តសញ្ញាណអាចមានច្រើនរូបភាពលាយបញ្ចូលគ្នា ដែលមានទាំងម្ហូបអាហារ​ ប្រពៃណី វប្បធម៌ ពណ៌សម្បុរ ភាសាជាដើម។ សម្រាប់ម្ហូបអាហារ និយាយដោយ​ឡែកក៏ជាអត្តសញ្ញាណមួយ និងអាចជាហេតុផលទាក់ទាញចំណាប់អារម្មណ៍ប្រជាជននៅលើពិភព​លោកផងដែរ ប្រសិនបើម្ហូបអាហារនោះមានរសជាតិឆ្ញាញ់ និងប្លែក។

ម្ហូបខ្មែរសំខាន់ៗដែលគេស្គាល់រួមមាន សម្លកកូរ សម្លការី នំបញ្ចុក អាម៉ុក ប្រហុក ជាដើម ។ល។ ប៉ុន្តែម្ហូបខ្មែរនៅក្នុងបរិបទអន្តរជាតិ គឺមិនសូវជាពេញនិយមប៉ុន្មានទេ បើធៀប​ទៅនឹងម្ហូបចិន ជប៉ុន កូរ៉េ តួគី និងប៉ែកអ៊ឺរ៉ុប។​ ក្រោមហេតុផលចង់លើកស្ទួយម្ហូបខ្មែរ ស្ត្រីមួយរូបបានផ្ដួចផ្ដើម គំនិតបង្កើត​ជាសិប្បកម្មមួយដែលផលិតគ្រឿងផ្សំម្ហូបខ្មែរសំខាន់ៗដាក់លក់លើទីផ្សារ ព្រោះតែចង់​ឃើញគ្រឿង​ផ្សំខ្មែរ​ចរាចរណ៍នៅលើទីផ្សារក្រៅ​ប្រទេស ដើម្បីផ្សព្វផ្សាយបន្ថែមពីរសជាតិ​អត្តសញ្ញាណ​របស់ខ្មែរ​បន្ថែមទៀត។

អ្នកស្រី សម្បត្តិ អមរៈ វិប្បស្សិនី ស្ថាបនិកសិប្បកម្មផលិតគ្រឿងផ្សំអាហារសាបារា ដែលមានផលិតផលក្រោមម៉ាកសញ្ញា «គ្រឿងហ្លួងសាបារា» បានឱ្យដឹងថា កាលពីដើមឡើយខ្លួនមានសណ្ឋាគារមួយឈ្មោះ សាបារា នៅក្នុងខេត្តសៀមរាបដែលភោជនីយដ្ឋាននៅក្នុងសណ្ឋាគារមួយនេះត្រូវបាន​ភ្ញៀវសរសើរ មិនដាច់ពីមាត់អំពីរសជាតិម្ហូបអាហារបែបខ្មែរ។ ប៉ុន្តែអំឡុងពេលនៃការ​រីករាល​ដាល​ជំងឺកូវីដ១៩ ដោយអាត្រាភ្ញៀវបានធ្លាក់ចុះ អ្នកស្រីក៏ព្យាយាមរិះរកគំនិតថ្មីៗបន្ថែមទៀត។

​អ្នកស្រីបន្តថា គាត់សម្រេចចិត្តជ្រើសយកការផលិតគ្រឿងផ្សំអាហារដែលរួមមាន គ្រឿងអាម៉ុក គ្រឿង​ការីក្រហម គ្រឿងប្រឡាក់សាំបាល និងគ្រឿងប្រលាក់ទឹកឃ្មុំ យកទៅបង្កើតជាសិប្បកម្មតែម្ដង ដោយ​ប្រើប្រាស់ជំនាញធ្វើម្ហូបពីភោជនីយដ្ឋានផ្ទាល់ខ្លួន។

បើតាមអ្នកស្រី វិប្បស្សិនី គ្រឿងផ្សំអាហារសំខាន់ៗទាំង៤មុខសុទ្ធសឹងតែចម្រាញ់ចេញពីគ្រឿងទេសបុក​ស្រស់ៗ ដែលអ្នកស្រីព្យាយាមធ្វើយ៉ាងណាឱ្យអតិថិជនទទួលបានរសជាតិខ្មែរពិតៗ។

អ្នកស្រី វិប្បស្សិនី បានរៀបរាប់ថា ៖

“នៅលើទីផ្សារគឺមានតែផលិតផលរបស់ប្រទេសជិត​ខាង តែចំពោះ​គ្រឿងការី ហើយគ្រឿងអាម៉ុកគឺអត់ដែលមានទេ ដូច្នេះហើយខ្ញុំចង់ធ្វើជាគ្រឿងបុកស្រាប់​ហ្នឹងដោយសារតែវាផ្ដល់ភាពងាយស្រួលដល់ប្រជាជនយើង ហើយក៏ចង់ពង្រីកទីផ្សារថែមទៀតដែរ ដើម្បីនាំរសជាតិយើងទៅក្រៅប្រទេស”

អ្នកស្រីទើបតែបានបើកលក់ជាផ្លូវការប្រមាណជាង ៦ខែកន្លងទៅនេះតែប៉ុណ្ណោះ ដោយបច្ចុប្បន្ន សិប្បកម្មរបស់អ្នកស្រីកំពុង​តែ​ដាក់លក់គ្រឿងផ្សំម្ហូបអាហារទាំង៤មុខនេះទៅក្នុងទីផ្សារ ទាំងផ្សាររដ្ឋ​ និងផ្សារទំនើប ផ្សារសរីរាង្គ ដោយទទួលបានការគាំទ្រ ពីអតិថិជនជាបន្តបន្ទាប់។​

គ្រឿងផ្សំម្ហូបអាហាររបស់អ្នកស្រីលក់រាយ​ក្នុងតម្លៃ១កញ្ចប់ ៦០០០ រៀល ដែលជាតម្លៃមួយសម​ស្របសម្រាប់ប្រជាជនទូទៅ។ ​គ្រឿងផ្សំទាំង​អស់​ត្រូវអនុវត្តស្តង់ដារអនាម័យ និងដែលជាស្តង់ដារជាតិ និងអន្តរជាតិ ដែលទទួលបានការបណ្ដុះ​បណ្ដាលពីក្រសួងឧហ្សាហកម្ម។

សម្រាប់អ្នកស្រី ដោយសារតែផលិតផលគ្រឿងផ្សំនេះ មានភាពថ្មីថ្មោងនៅក្នុងទីផ្សារនៅឡើយ ដូច្នេះ អ្នកស្រី និងក្រុមការងារត្រូវបំពាក់បំប៉នចំណេះដឹងលើការធ្វើទីផ្សារបន្ថែមទៀត ដើម្បីឱ្យប្រជាជន ក៏ដូចជាអតិថិជនគោលដៅបានស្គាល់។

​សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នគ្រឿងផ្សំប្រភេទនេះមានលក់នៅតែទីក្រុងភ្នំពេញ និងខេត្តសៀមរាបប៉ុណ្ណោះ ប៉ុន្តែទៅអនាគត​អ្នកស្រី​មានបំណងចង់ដាក់ផលិតផលទាំងនេះនៅគ្រប់ខេត្តក្រុងតែម្ដង។ ជាគោលការបន្ទាប់អ្នកស្រីនឹង​បង្កើនការនាំចេញទៅក្រៅប្រទេស ជាពិសេសទៅប្រទេសដែលមានប្រជាជនខ្មែររស់នៅច្រើន៕ អត្ថបទដោយ ៖ កែវ បុស្បា


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ថៃ បញ្ចេញកញ្ចប់ថវិកាជាង ៧០ លានដុល្លារ ដើម្បីស្តារវិស័យទេសចរណ៍ដែលកំពុងដាំក្បាលចុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ថៃកំពុងរៀបចំផែនការជំរុញវិស័យទេសចរណ៍តម្លៃ ២,៤៥ ពាន់លានបាត (ជិត ៧៣ លានដុល្លារ) ដើម្បីឱ្យការធ្វើដំណើរមានតម្លៃថោកជាងមុន និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ចំពេលមានការប្រកួតប្រជែងខ្លាំងពីបណ្តាប្រទេសក្នុងតំបន់ ប៉ុន្តែក៏នឹងពង្រឹងសន្តិសុខជាតិតាមរយៈការរឹតបន្តឹងគោលនយោបាយទិដ្ឋាការ

ស្វែងយល់ពីភាពខុស​គ្នា​ និងលក្ខណៈពិសេស​រវាង ​​ហ៊ីប៉ូតែក​ និង​ ​បញ្ចាំ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/07/2026

ហ៊ីប៉ូតែក និង​​ បញ្ចាំ គឺសំដៅ​លើ​ការយក​អចលនវត្ថុទៅដាក់​ធានា​ដើម្បីទទួលបានកម្ចីមក​ប្រើប្រាស់ ប៉ុន្តែ​លក្ខណៈពិសេស​របស់​ហ៊ីប៉ូតែក និង​បញ្ចាំ ​មានភាពខុស​គ្នា​បើទោះបីជា​ទាំងពីរនេះ សំដៅលើការ​ដាក់ធានា​ដើម្បីទទួល​បានប្រាក់កម្ចីដូចគ្នាក៏ដោយ

ប៊ុល​ហ្គារី ​នឹង​អនុវត្ត​គម្រោង​ទំនើបកម្ម​យោធា​សំខាន់​ចំនួន ​៩ ​តាមរយៈ​មូលនិធិ​អឺរ៉ុប​ ​SAFE​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

រដ្ឋាភិបាល​ទីក្រុង​សូហ្វៀ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ប្រើប្រាស់​មូលនិធិ​របស់​អឺរ៉ុបដែល​ការ​អនុម័ត​នេះ​នឹង​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​សំខាន់​ៗ​ចំនួន​ ​៩​ ​សម្រាប់​ការ​ធ្វើ​ទំនើបកម្ម​នៃ​កងកម្លាំង​យោធា​របស់​ប្រទេស​ប៊ុលហ្ការី​

ក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ធិវិនិយោគធ្វើអាជីវកម្មរ៉ែមាសថ្មីដល់ក្រុមហ៊ុន APEX POWER នៅមណ្ឌលគិរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

​ក្រសួងរ៉ែ និងថាមពល បានផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន APEX POWER CO., LTD ដើម្បីធ្វើអាជីវកម្មរ៉ែមាស ដោយមានរយៈពេលអាជ្ញាបណ្ណ៥ឆ្នាំ លើផ្ទៃដី១.៩៥៧ ហិកតា ស្ថិតនៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុក​​កែវសីមា ខេត្តមណ្ឌលគិរី

កម្ពុជា​-​ចិន​ ​ចុះហត្ថលេខា​ជា​ផ្លូវការ​ ​បើក​ផ្លូវ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

ប្រទេស​កម្ពុជា​ ​និង​ចិន ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ពិធីសារ​ភូត​គាម​អនាម័យ​ ​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់ ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

អ្នកជំនាញ​អចលន​ទ្រព្យ​៖​ ​យុវជន​ ​Gen Z​ នឹងក្លាយជា​សក្ដានុពល​ដ៏​ធំ​សម្រាប់​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/07/2026

​ការ​អភិវឌ្ឍ​ខុនដូ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​កំណើន​គួរឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ជាង​ ​១​ ទសវត្សរ៍​កន្លងមក​នេះ​ ​ដោយ​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បាន​សម្រុក​អភិវឌ្ឍ ​ដើម្បី​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ ប៉ុន្តែ​សម្រាប់​អតិថិជន​ដែល​មាន​តម្រូវការ​ខុនដូ​នៅ​កម្ពុជា​ ​ភាគ​ច្រើន​ជា​អតិថិជន​បរទេស ​ខណៈ​អតិថិជន​ក្នុង​ស្រុក​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​

ពលរដ្ឋ​អាម៉េរិក​កាន់តែ​ច្រើន​លែង​មាន​ជំនឿចិត្ត​លើ​ប្រទេស​អាម៉េរិក​ខ្លួនឯង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

អាម៉េរិក​កំពុង​គ្របដណ្តប់​ដោយ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ពីសំណាក់​សាធារណជន​ដែលជា​ជនជាតិ​អាម៉េរិក​ខ្លួនឯង​ចំពោះ​បញ្ហា​ជាច្រើន​ដូចជា​លទ្ធិ​ប្រជាធិបតេយ្យ​ ស្ថិរភាព​សេដ្ឋកិច្ច​ និង​ឯកភាព​ជាតិ​

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បន្តគាំទ្រវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/07/2026

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានរួមចំណែកពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា

កំណើន​សេដ្ឋកិច្ច​ចិន ​សម្រេចបាន​អត្រា​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

កំណើន​សេដ្ឋកិច្ច​ចិន​នៅក្នុង​ត្រីមាស​ទី​ពីរ​សម្រេចបាន​ត្រឹម​ ​៤,៣​ ​ភាគរយ​ប៉ុណ្ណោះ​ ​ដែល​ជា​អត្រា​ទាប​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ ​និង​ក្រោម​គោលដៅ​របស់​រដ្ឋាភិបាល​បាន​កំណត់​ចន្លោះ​ពី​ ​៤,៥​ ​ភាគរយ​ដល់​ ​៥​ ​ភាគរយ

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦