ស្វែងយល់ពីផែនទីចង្អុលបង្ហាញផ្លូវទីក្រុងឆ្លាតវៃ នៃខេត្តសៀមរាប

ខេត្តសៀមរាប បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនទីបង្ហាញផ្លូវទីក្រុងឆ្លាតវៃ ដែលជាឯកសារចង្អុលផ្លូវសម្រាប់ការរៀបចំក្រុងសៀមរាបឱ្យក្លាយជាទីក្រុងឆ្លាតវៃ និងសម្រេចឱ្យបានចក្ខុវិស័យនៅឆ្នាំ២០៣៥។ ផែនទីបង្ហាញផ្លូវទីក្រុងឆ្លាតវៃនៃខេត្តសៀមរាប ត្រូវបានធ្វើការអភិវឌ្ឍឡើងដើម្បីបង្កើតចក្ខុវិស័យមួយសម្រាប់ទីក្រុងឆ្លាតវៃ និងរៀបចំគ្រោងការជាជំហានដែលត្រូវអនុវត្ត ព្រមទាំង រៀបចំយុទ្ធសាស្ត្រដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យនេះ។ ផែនទី​បង្ហាញផ្លូវនេះ ត្រូវបានរៀបចំឡើង ដោយមានការចូលរួមធាតុចូលពីប្រជាពលរដ្ឋខេត្តសៀមរាប វិស័យឯកជន មន្ត្រីរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ផ្សេងៗ។

ការរៀបចំអភិវឌ្ឍក្រុងសៀមរាប នៃខេត្តសៀមរាប ក៏ទទួលបាននូវជំនួយនៃកិច្ចសហប្រតិបត្តិការ​បច្ចេកទេស​ពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ចាប់តាំងពីឆ្នាំ២០២០ រហូតមកទល់ពេលនេះ ទោះបីជាស្ថិតនៅក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ។ ផែនទីបង្ហាញផ្លូវទីក្រុងឆ្លាតវៃនៃខេត្តសៀមរាបនេះក៏ត្រូវបានធ្វើឱ្យមានសង្គតិភាពផងដែរ ជាមួយឯកសារគោលនយោបាយពាក់ព័ន្ធ​នានារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះមានដូចជាផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២១-២០៣៥, គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាប ចក្ខុវិស័យឆ្នាំ ២០៣៥ ផែនទីបង្ហាញផ្លូវទីក្រុងឆ្លាតវៃរបស់រាជរដ្ឋាភិបាលកម្ពុជា និង ផែនការពាក់ព័ន្ធនានាផ្សេងៗទៀត។

នៅក្នុងផែនទីបង្ហាញផ្លូវទីក្រុងឆ្លាតវៃនៃខេត្តសៀមរាប នេះ ក៏បាននិយាយទៅដល់យុទ្ធសាស្ត្រ វិធានការអនុវត្ត និងគម្រោងអាទិភាព​សំខាន់ៗ ដើម្បីសម្រេចឱ្យបានការរៀបចំក្រុងសៀមរាបឱ្យក្លាយជាទីក្រុងឆ្លាតវៃអាស៊ានសម្រាប់ចក្ខុវិស័យ ឆ្នាំ២០៣៥។

ផែនទីបង្ហាញផ្លូវនឹងដើរតួនាទីជាឧបករណ៍ភ្ជាប់ទំនាក់ទំនង ដើម្បីជូនដំណឹងដល់ភាគីពាក់ព័ន្ធ អំពីផែនការ និងវឌ្ឍនភាពរបស់ខ្លួន។ មួយវិញទៀត ផែនទីបង្ហាញផ្លូវនេះជួយសម្រួលដល់គំនិតផ្តួចផ្តើមរបស់មន្ទីរ អង្គភាព និងទីចាត់ការផ្សេងៗនៅក្នុងរដ្ឋបាលខេត្ត វិស័យឯកជន និងភាគីពាក់ព័ន្ធ ផ្សេងទៀត។ ផែនទីបង្ហាញផ្លូវនឹងមិនត្រឹមតែដើរតួជាឧបករណ៍សម្រាប់ចែករំលែកព័ត៌មាននៅក្នុង ទីក្រុងនេះប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឧបករណ៍សម្រាប់ផ្សព្វផ្សាយព័ត៌មានទៅកាន់ទីក្រុងផ្សេងៗទៀត ទាំងក្នុង និងក្រៅប្រទេស។ គេរំពឹងថា តាមរយៈការប្រាស្រ័យទាក់ទង និងការផ្សព្វផ្សាយនោះ ការច្នៃប្រឌិត បង្កើតថ្មី នឹងត្រូវបានជំរុញសម្រាប់ការអភិវឌ្ឍទីក្រុង។

ចក្ខុវិស័យ “សៀមរាបឆ្លាតវៃ”បង្កើតឡើងក្នុងគោលដៅប្រែក្លាយទីក្រុងសៀមរាបឱ្យទៅជាទីក្រុងឆ្លាតវៃក្នុងឆ្នាំ២០៣៥។​ចក្ខុវិស័យនេះមាន​សសរស្ដម្ភចំនួន ៤ ដែលមានដូចជា “ដើម្បី” “ជាមួយ” “តាមរយៈ” និង “ឆ្ពោះទៅ”។ សសរស្តម្ភទាំង៤មានទិសដៅស្របទៅនឹងផែនការ​មេអភិវឌ្ឍន៍ទេសចរណ៍ក្នុងខេត្ត សៀមរាបឆ្នាំ២០២១-២០៣៥ (“សម្រេចបាននូវឧស្សាហកម្មទេសចរណ៍ដែលមានគុណភាពខ្ពស់ រួម ទាំងទេសចរណ៍វប្បធម៌ និងទេសចរណ៍ប្រកបដោយនិរន្តរភាព”) ក៏ដូចជាឯកសារច្បាប់សំខាន់ៗផ្សេង។

ទីក្រុងសៀមរាប គឺជាទីក្រុងមួយដែលផ្តោតលើវិស័យទេសចរណ៍ ដែលមាន តំបន់អង្គរជាបេតិកភណ្ឌវប្បធម៌ពិភពលោក។ខណៈ ដែលចំនួនប្រជាពលរដ្ឋក្នុងក្រុងសៀមរាប មាន ប្រមាណ ២៤៥,៤៩៤នាក់ ដោយយោងតាមជំរឿនទូទៅ ក្នុងឆ្នាំ២០១៩ចំនួន ភ្ញៀវទេសចរមានចំនួន ប្រហែល ២.៨៦លាននាក់ គិតត្រឹមឆ្នាំ២០១០ ខណៈចំនួនភ្ញៀវទេសចរជាក់ស្ដែងក្នុងឆ្នាំ២០១៩ មាន រហូតដល់ ៤.២៦លាននាក់ ដែលក្នុងនោះ៧០% នៃភ្ញៀវទេសចរបរទេសទាំងអស់ដែលមកទស្សនា ប្រទេសកម្ពុជាសុទ្ធសឹងតែមក ទស្សនាទីក្រុងសៀមរាបផងដែរ។

ម្យ៉ាងវិញទៀត ហេដ្ឋារចនាសម្ព័ន្ធ សេវាសង្គម និងការកែលម្អផ្សេងៗទៀត ពុំទាន់គ្រប់គ្រាន់ដើម្បីសម្រួលដល់ការកើនឡើងនៃចំនួន ភ្ញៀវទេសចរនៅឡើយ។ បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ គឺការធ្លាក់ចុះនៃជីវភាពរស់នៅ និងបរិស្ថានទីក្រុង។ ទាំងនេះ រួមបញ្ចូលជាឧទាហរណ៍ដូចជា ការកកស្ទះចរាចរណ៍កាន់តែកើនឡើងដោយសារតែកំណើនយ៉ាងរហ័សនៃចំនួនយានយន្ត ការរេចរឹល បរិស្ថានដោយសារការកើនឡើងនៃកាកសំណល់ និងការបញ្ចេញចោលនូវទឹកកខ្វក់ ព្រមទាំងការកើតឡើងនៃបទល្មើស ផ្សេងៗផងដែរ។ ចំណូលមកពីវិស័យទេសចរណ៍សរុបរបស់កម្ពុជាក្នុងឆ្នាំ ២០២០ មានចំនួន ១ពាន់លានដុល្លារសហរដ្ឋអាមេរិក (ថយចុះ ៧៩.៤% បើធៀបនឹងឆ្នាំ២០១៩ ដែលកាល នោះកម្ពុជារកចំណូលបាន ៤.៩ពាន់លានដុល្លារសហរដ្ឋអាមេរិក) ហើយចំណែកឯចំនួនភ្ញៀវទេសចរ មានប្រមាណ ១.៣ លាននាក់ (ធ្លាក់ចុះ ៨០.២% បើធៀបនឹងឆ្នាំ២០១៩ ដែលមានចំនួនរហូតដល់៦.៦១លាន នាក់)ដោយសារ ផលប៉ះពាល់នៃជំងឺកូវីដ-១៩។

ការណ៍នេះបានជះឥទ្ធិពលយ៉ាងខ្លាំង ដល់សេដ្ឋកិច្ច និងការងារនៃទីក្រុងសៀមរាប ដែលជាទីក្រុងទេសចរណ៍។ម៉្យាងវិញទៀត ខេត្ត សៀមរាប ត្រូវបានព្យាករថានឹងទទួលបានភ្ញៀវទេសចរប្រមាណ ១១លាននាក់នៅឆ្នាំ២០៣៥ (ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្ត សៀមរាបឆ្នាំ២០២១-២០៣៥)។ វិធីសាស្ត្រ “ទីក្រុងឆ្លាតវៃ” ត្រូវបានវិភាគថាជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការអភិវឌ្ឍបរិស្ថាន ទីក្រុង ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្សេងៗ របស់ភ្ញៀវទេសចរនាពេលអនាគត ក្រោយជំងឺកូវីដ-១៩ ។

ខេត្តសៀមរាប គឺជាខេត្តមួយនៅក្នុងចំណោមរាជធានី ខេត្ត ទាំង២៥ នៃព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតនៅប៉ែកពាយ័ព្យនៃប្រទេស និងមានចម្ងាយ ៣១៤ គ.ម ពីរាជធានីភ្នំពេញ ហើយបច្ចុប្បន្ននេះ ខេត្តសៀមរាបមាន ០១ក្រុង ១១ស្រុក ១២សង្កាត់ ៨៨ឃុំ និង ៩១០ភូមិ។ ក្រុងសៀមរាប នៃខេត្ត សៀមរាប ត្រូវបានដាក់បញ្ចូលទៅជាសមាជិក នៃបណ្តាញទីក្រុងឆ្លាតវៃអាស៊ាននៅក្នុងកិច្ចប្រជុំ កំពូល អាស៊ានកាលពីឆ្នាំ ២០១៨ នៅក្នុងប្រទេសសឹង្ហបុរី។ នៅក្នុងការរៀបចំអភិវឌ្ឍក្រុងសៀមរាប នៃខេត្តសៀមរាបឱ្យក្លាយជាទីក្រុង ឆ្លាតវៃអាស៊ាននេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ ខេត្តសៀមរាបឱ្យក្លាយជាប៉ូលសេដ្ឋកិច្ចមួយរបស់ ប្រទេសកម្ពុជា នៅក្នុងចំណោមប៉ូលសេដ្ឋកិច្ចផ្សេងៗទៀតរបស់ប្រទេស។ នៅក្នុង នោះ ការអភិវឌ្ឍ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប នៃខេត្តសៀមរាប គឺជាការ អភិវឌ្ឍមួយដ៏ធំដែលបានប្រែក្លាយមុខមាត់ក្រុងសៀមរាបឱ្យក្លាយជាទីក្រុងទេសចរ ណ៍មួយដ៏គួរឱ្យ ទាក់ទាញ និងប្រកបដោយផាសុកភាព ហើយទន្ទឹមនេះ ការអភិវឌ្ឍ និងកែលម្អផ្លូវ ៣៨ខ្សែនេះ ក៏បានចូលរួមចំណែក យ៉ាងធំ ក្នុងការរៀបចំក្រុងសៀមរាប នៃខេត្តសៀមរាបឱ្យក្លាយជាទីក្រុងឆ្លាតវៃ។

តាមរយៈ ផែនទី បង្ហាញផ្លូវទីក្រុងឆ្លាតវៃ នៃខេត្តសៀមរាបនេះ នឹងក្លាយជាឯកសារដ៏គួរឱ្យទាក់ទាញសម្រាប់ការ វិនិយោគទាំងវិស័យ សាធារណៈ និងវិស័យឯកជន ដើម្បីចូលរួមចំណែកសម្រេចឱ្យបាន ការរៀបចំ អភិវឌ្ឍក្រុងសៀមរាបនៃខេត្តសៀមរាបឱ្យក្លាយជាទីក្រុង ឆ្លាតវៃសម្រាប់ចក្ខុវិស័យឆ្នាំ២០៣៥ សំដៅចូលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍របស់ខេត្តសៀមរាបជាមួយរាជរដ្ឋាភិបាល និងលើកកម្ពស់គុណភាពជីវិតឱ្យបានកាន់តែល្អប្រសើរឡើង៕ដោយៈញ៉ែម សុផល



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ប្តេជ្ញាពង្រឹងពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា បន្ទាប់ពីបានផ្តល់ជំនួយសរុបជិត ៨៥០លានដុល្លារ ក្នុងរយៈពេលជាង៣០ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ភ្នំពេញ ៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានបន្តប្តេជ្ញាគាំទ្រសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីបានបញ្ចេញជំនួយ និងឥណទានសរុបជាង ៨៤៧លានដុល្លារ ខណៈវិស័យឯកជនអាល្លឺម៉ង់កំពុងចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគ និងពង្រីកពាណិជ្ជកម្មនៅកម្ពុជា។ ការប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញ

វៀតណាម វ៉ា​ដាច់​ចិន​ ក្លាយជា​ទីផ្សារ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វៀតណាម​បាន​វ៉ា​ដាច់​ចិន ក្លាយជា​ទីផ្សារ​ប្រភព​ភ្ញៀវ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​ ​ក្នុង​រយៈពេល​ ៩​ខែ​ដំបូង​ឆ្នាំ​២០២៦ ​ដោយ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​វៀតណាម​ចំនួន​ ៦៥​១ ៤៨៦​នាក់​ ​ធៀប​នឹង​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​ ៦៤៣ ៣១៤​នាក់

វិនិយោគិន ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន​កាន់​តែច្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វិនិយោគិនក្នុងនិងក្រៅប្រទេស​ កាន់តែច្រើន​ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន.....

អារ៉ាប៊ី​សាអ៊ូឌីត ​សម្រេច​កិច្ចព្រមព្រៀង​ស្តុក​ទុក​ប្រេង​ឆៅ​នៅ​រូង​ថ្ម​ក្រោម​ដី​របស់​សិង្ហបុរី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ប្រេងឆៅរបស់អារ៉ាប៊ីសាអ៊ូឌីតនឹងត្រូវយកទៅស្តុកទុកនៅក្នុងរូងថ្មក្រោមដី Jurong នៅភាគខាងត្បូងសិង្ហបុរី ដោយការដឹកជញ្ជូនប្រេងចូលទៅកាន់ទីនោះនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០២៧

កម្ពុជា​បន្ថែម​ជើង​ហោះហើរ​ពី​ចិន​ និង​បើក​សេវា​ហោះហើរ​ថ្មី​ពី​កូរ៉េ​ខាង​ត្បូង​មក​សៀម​រាប​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ ​កម្ពុជា​នឹង​មាន​សេវា​ហោះហើរ​តាម​រដូវ​ថ្មី​ពី​សាធារណរដ្ឋ​កូរ៉េ ​និង​បង្កើន​ជើង​ហោះហើរ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​មកកាន់​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​-​អង្គរ ​ដើម្បី​ពង្រឹង​ការ​តភ្ជាប់​អន្តរជាតិ​ ​និង​គាំទ្រ​កំណើន​វិស័យ​ទេសចរណ៍

គណៈប្រតិភូសភាអឺរ៉ុបបំពេញដំណើរទស្សនកិច្ចទៅចិនជាលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំ ចំពេលមានភាពតានតឹងពាណិជ្ជកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

បរទេស៖ គណៈប្រតិភូនៃគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិរបស់សភាអឺរ៉ុប (INTA) ចំនួន ១២ រូប បានធ្វើដំណើរទៅដល់ប្រទេសចិនកាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយ។ សារព័ត៌មាន Global Times បានរាយការណ៍ថា ក្រុមសមាជិកសភាទាំងនោះនឹងបំពេញដំណើរទស្សនកិច្ចរយៈពេល​ ៣ ថ្ងៃ នៅតាមតំបន់សំខាន់ៗនៃពាណិជ្ជកម្ម រួមមាន ទីក្រុងប៉េកាំង

សិង្ហបុរី ​ផ្ដួចផ្ដើម​បង្កើត​បណ្ដាញ​ស្ថិតិ​ពលកម្ម​អាស៊ាន​ ដើម្បី​តាមដាន​តម្រូវការ​ការងារ​ ​និង​ជំនាញ​ថ្មី​ៗ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

សិង្ហបុរី​បាន​ផ្តួចផ្តើម​បង្កើត​ការិយាល័យ​ ​និង​បណ្តាញ​អ្នក​ជំនាញ​ស្ថិតិ​ពលកម្ម​អាស៊ាន ​ដើម្បី​ពង្រឹង​ការ​ផ្លាស់ប្តូរ​ទិន្នន័យ​ការងារ​ ​និង​ជំនាញ ​ព្រមទាំង​ជួយ​ឱ្យ​ប្រទេស​ក្នុង​តំបន់​អាច​កំណត់ និង​ព្យាករណ៍​ការ​ប្រែប្រួល​នៃ​ទីផ្សារ​ពលកម្ម​បាន​ទាន់​ពេលវេលា

ARD​B ​ជំរុញ​ដោះស្រាយ​បញ្ហា​ទុន ​និង​ទីផ្សារ ​ដើម្បី​ពង្រឹង​សហគ្រាស​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

ឯកឧត្តម​ ​កៅ ​ថាច ប្រតិភូ​រាជ​រដ្ឋាភិបាល​ ​និង​ជា​អគ្គ​នាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ ​និង​កសិកម្ម ​(​ARDB​) ​បាន​លើកឡើង​ថា​ ​កង្វះ​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន ​និង​ការ​លំបាក​ក្នុង​ការ​ស្វែងរក​ទីផ្សារ​ ​គឺជា​បញ្ហា​ប្រឈម​សំខាន់​ពីរ​របស់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​ ​(​MSM​Es​)​ ​នៅ​កម្ពុជា​ ​

ពី​ចម្ការ​ដល់​រោងចក្រ​៖​ ការ​កែច្នៃ​ជា​គន្លឹះ​ដោះស្រាយ​បញ្ហា​ម្នាស់​ទឹកឃ្មុំ​លើស​តម្រូវការ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ទោះ​ម្នាស់​ទឹកឃ្មុំ​ទទួល​បាន​ទិន្នផល​ល្អ ​និង​មាន​គុណភាព​ប្រសើរ​នៅ​ដើម​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះ​ក៏​ដោយ​ កសិករ​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​លក់​ ​និង​កង្វះ​ទីផ្សារ​ស្រូបយក​ផលិតផល​ម្នាស់

ផលិតផល​ក្នុង​ស្រុក​ចុះ​បញ្ជី​កើន​ដល់​ ២​,​៦០០ ​មុខ ​ក្នុង​រយៈពេល​ ៩ ​ខែ ​កើន ​១​,​១០០ ​មុខ​ ធៀប​ឆ្នាំ​មុន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

កម្ពុជា​មាន​ផលិតផល​ក្នុង​ស្រុក​ចំនួន​ ២​,​៦០០ ​មុខ ​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និងន​វានុវត្តន៍​ ​ក្នុង​រយៈពេល​ ៩ ​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២៦ ​កើន​ឡើង​ចំនួន​ ១​,​១០០​ ​មុខ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន