ប៉េកាំង ៖ ធនាគារពិភពលោក (World Bank) នៅក្នុងសប្តាហ៍នេះបានធ្វើការព្យាករណ៍សាជាថ្មីអំពីកំណើនសេដ្ឋកិច្ចពិភពលោកដែលនឹង មានការធ្លាក់ចុះខ្លាំងជាងការព្យាករណ៍ទុកលើកមុន ពោលគឺពី ៤,១ភាគរយ មកត្រឹមតែ ២,៩ភាគរយប៉ុណ្ណោះក្នុងឆ្នាំ២០២២នេះ ហើយក៏បានព្រមានដែរថាប្រទេសមួយចំនួននឹងប្រឈមមុខទៅនឹងវិបត្តិសេដ្ឋកិច្ចជាមិនខាន។

ដោយឡែកសម្រាប់តែប្រទេសចិនស្ថិតនៅក្នុងពេលជាមួយគ្នានេះ បានពង្រីកទំហំពាណិជ្ជកម្ម និងបង្កើនកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ក្នុងគ្រាដែលពិភពលោកកំពុងមានវិបត្តិជាច្រើន។ យោងតាមទិន្នន័យដែលត្រូវបានចេញបង្ហាញដោយអជ្ញាធរគយរបស់ចិននៅសប្ដាហ៍នេះបានឲ្យដឹងថា ទំហំពាណិជ្ជកម្មក្រៅប្រទេសរបស់ចិនក្នុងខែឧសភាកន្លងទៅនេះ ទាំងការនាំចេញ និងនាំចូលមានការកើនឡើងក្នុងអត្រាដល់ទៅ ៩,៦ភាគរយធៀបទៅនឹងពេលដូចគ្នាកាលពីឆ្នាំទៅ។ ទំហំនៃការធ្វើពាណិជ្ជកម្មក្រៅប្រទេស ឬ Foreign Trade របស់ចិនក្នុងខែឧសភាមានទៅដល់ ៣,៤៥ទ្រីលានដុល្លារ ឬប្រមាណជា៥១៦,២ពាន់លានដុល្លារ បើធៀបជាមួយនឹងទំហំពាណិជ្ជកម្មដែលធ្វើបានកាលពីខែមេសា មានកំណើនមានប្រមាណជា០,១ភាគរយ។

របាយការណ៍ដដែលបានបង្ហាញដែរថា ក្នុងរយៈពេល៥ខែដើមឆ្នាំនេះពាណិជ្ជកម្មចិនមានការកើនឡើងសរុបដល់ទៅ ៨,៣ភាគរយធៀបទៅនឹងឆ្នាំ២០២១ ឬសរុបជាទឹកប្រាក់១៦,០៤ទ្រីលានយ័ន ឬត្រូវ២,៤ទ្រីលានដុល្លារ ខណៈដែលកំណើនគិតចន្លោះពីខែមករាដល់ខែមេសា ចិនទទួលបានត្រឹមតែ៧,៩ភាគរយប៉ុណ្ណោះ។
គួរឲ្យដឹងដែរថា បច្ចុប្បន្ននេះក្រៅតែពីបញ្ហាវិបត្តិថាមពលហើយនោះ បញ្ហាអតិផរណា ជាពិសេសការកើនឡើងនៃវិបត្តិស្បៀងអាហារក៏កំពុងកើនឡើងខ្លាំងនៅតាមបណ្តាប្រទេសជាច្រើនលើសកលលោកផងដែរ គិតចាប់តាំងតែពីពេលមានជម្លោះដោយយោធារវាងអ៊ុយក្រែន និងរុស្ស៊ីកាលពីខែកុម្ភៈមក៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 24/08/2026
ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

លុយយេនធ្លាក់ថ្លៃ បន្ថែមសម្ពាធលើវិបត្តិសន្តិសុខស្បៀងរបស់ជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/08/2026
នៅពីក្រោយវប្បធម៌ម្ហូបអាហារដ៏ល្បីល្បាញរបស់ជប៉ុន ដូចជា Sushi, Udon និង Sake ប្រទេសមហាអំណាចសេដ្ឋកិច្ចអាស៊ីមួយនេះកំពុងប្រឈមនឹងបញ្ហាសន្តិសុខស្បៀងដ៏ស្មុគស្មាញ ខណៈការពឹងផ្អែកលើការនាំចូល ការធ្លាក់ថ្លៃប្រាក់យេន និងផលប៉ះពាល់ពីគោលនយោបាយកសិកម្មចាស់ៗកំពុងបង្កើនភាពងាយរងគ្រោះ





វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content