បាត់ដំបង ៖ ចេកពងមាន់ ជាប្រភេទចេកម្យ៉ាងដែលមានគុណប្រយោជន៍ច្រើនចំពោះសុខភាព និងត្រូវបានគេនិយមចូលចិត្តទទួលទានធ្វើជាអាហារ និងបង្អែម ដែលមានតម្រូវការទីផ្សារខ្ពស់ និងមានតម្លៃថ្លៃ។

ដោយសារសម្លឹងឃើញពីគុណប្រយោជន៍ និងគុណតម្លៃខ្ពស់ ជាពិសេសមានតម្រូវការទីផ្សារយ៉ាងទូលាយនោះ បានធ្វើឲ្យមនុស្សជាច្រើនដែលមានដីទំនេរនិយមដាំជាលក្ខណៈគ្រួសារ និងជាលក្ខណៈចំការ ដើម្បីអាចទទួលបានផលនាំចូលទៅផ្គត់ផ្គង់ទីផ្សារ។
លោក មួរ សុហាន់ ជាអ្នកបច្ចេកទេសម្នាក់ដែលមានជំនាញផ្នែកដំណាំចេកពងមាន់មួយកន្លែងស្ថិតនៅស្រុកបាណន់ ខេត្តបាត់ដំបង បានប្រាប់ AMS ឱ្យដឹងថា លោកចេះដាំចេកពងមាន់នេះជិត១០ឆ្នាំមកហើយ ដោយសារចេកនេះស្រួលដាំ ទទួលបានផលខ្ពស់ ហើយការថែទាំគឺមានតែការស្រោចទឹក និងដាក់ជីប៉ុណ្ណោះ។

លោកបន្តទៀតថា ចំការចេកពងមាន់របស់លោកមានទំហំប្រមាណ ៣ហិកតា ដែលក្នុងមួយហិចតាមានដើមចេកប្រមាណ ៥ ០០០ដើម។ ក្នុងនោះពូជចេកពងមាន់របស់គាត់មានពីរប្រភេទគឺ ចេកពងមាន់បាត់ដំបង ដែលមានដើមពណ៌ស ផ្លែតូចតែមានទម្ងន់ធ្ងន់ និងសាច់ឆ្ញាញ់ និងចេកពងមាន់ពូជនាំមកពីប្រទេសថៃដែលមានដើមខ្មៅ និងផ្លែធំ។
ការដាំចេកនេះទៀតសោត មានពីរជម្រើសសម្រាប់កសិករ ទី១គឺការដាំដែលអាចទុកប្រមូលផលបាន៣-៥ឆ្នាំ និងមួយទៀតគឺការដាំដោយប្រមូលផលតែមួយឆ្នាំហើយដាំសារជាថ្មី ខណៈដែលលោកបានជ្រើសរើសយកការដាំមួយឆ្នាំម្ដង ពោលគឺបន្ទាប់ពីប្រមូលផលហើយ គាស់គល់ចេញ ហើយភ្ជួរដីដាំកូនចេកម្ដងទៀត។ ការដាំបែបនេះអាចចំណេញជាងដោយសារគេត្រូវដាំកូនចេករាងញឹក ជិតគ្នា ដែលលោកអាចបន្ថយកម្លាំងពលកម្មទាំងពេលដាំ និងប្រមូលផល ឯទិន្នផលក៏ទទួលបានច្រើនរហូតដល់ ៧០-៨០ភាគរយនៃចំនួនដើម។ នេះជាអ្វីដែលអ្នកបច្ចេកទេសខាងលើបានបញ្ជាក់ប្រាប់។

លោក សុហាន់ បន្តទៀតថា បើគិតតាមទំហំកូនចេកដែលមានកូនតូច និងកូនធំ ចេកពងមាន់ត្រូវប្រើរយៈពេលដាំចន្លោះពី ៨-១០ ខែក្នុងការដាំទើបអាចប្រមូលផលបាន។ ការប្រមូលផលនេះ ត្រូវប្រមូលផលនៅពេលដែលចេកចាស់ល្មមដែលត្រូវបានគេកំណត់ពេលប្រមូលលផលបន្តៗគ្នា បន្ទាប់ពីកាត់ត្រយូងហើយដែលខុសគ្នាប្រមាណ១ខែ ឬ២សប្ដាហ៍ប្រមូលម្ដង ហើយប្រសិនបើចេកទម្លាក់ត្រយូងលឿនគេអាចប្រមូលរៀងរាល់សីលតែម្ដង។ ទន្ទឹមនឹងនេះ ការដាំដុះចេកពងមាន់នេះក៏មានជួយនូវផលលំបាកខ្លះដែរ ដូចជាបញ្ហាខ្យល់ព្យុះដែលធ្វើឱ្យបាក់ដើម ឬក៏មានការរមួលដើមធ្វើឱ្យចេកមានត្រយូងតូច និងផ្លែតូចមិនសូវល្អ។ មួយវិញទៀតគឺការផ្គត់ផ្គង់ទឹកឱ្យបានគ្រប់គ្រាន់នៅរដូវប្រាំង ឬក៏បញ្ហាទឹកលិចនៅរដូវវស្សាក៏បានចោទជាបញ្ហាមួយផងដែរ។
លោកបញ្ជាក់បន្តថា គេអាចផ្គត់ផ្គង់ចេកពងមាន់នេះបានចន្លោះពី 100-200ស្ទងក្នុងមួយសីល ឬមួយសប្ដាហ៍ ហើយបើគិតជាស្និត អាចធ្វើការប្រមូលផលម្ដងបានចាប់ពី 500 ដល់700ស្និត និងលក់ទៅឱ្យម៉ូយនៅរាជធានីភ្នំពេញ ដើម្បីធ្វើការចែកចាយបន្ត ពិសេសនៅថ្ងៃសីលដែលបងប្អូនប្រជាពរដ្ឋយើងតែងតែទិញទុកសម្រាប់សែនតែម្ដង ដោយមួយស្និតមានតម្លៃចាប់ពី ៥០០០រៀល ឡើងទៅដល់ ៧០០០រៀល។
ជាមួយគ្នានេះ លោកក៏បានលើកទឹកចិត្តដល់បងប្អូនប្រជាកសិករ ដែលមានផ្ទៃដីទំនេរច្រើន គួរងាកមកដាំដំណាំចេកពងមាន់ ដែលមានភាពងាយស្រួលដាំ ងាយថែទាំ និងមានតម្លៃថ្លៃជាងចេកទូទៅ ហើយអ្វីដែលសំខាន់គឺមានតម្រូវការទូលាយ ពោលគឺឲ្យតែមានផ្លែ គឺមានអ្នកចាំទទួលទិញយកទៅលក់បន្ត៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងរៀបចំដែនដី កំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាព
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 27/10/2026
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាពក្នុងក្របខណ្ឌក្រសួង និងធ្វើឱ្យមរតកនេះចាក់គ្រឹះក្នុងសង្គមកម្ពុជា ដោយបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ស្របទៅតាមការវិវត្តនៃរចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គម។ សូមគូសបញ្ជាក់ថា សមរភូមិទាំង៧ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមមាន៖ ១. ការរៀបចំផ្ទះសំបែងឱ្យរៀបរយ៖

ហៃណាន ជំរុញការបង្កាត់ពូជស្រូវឆ្លាតវៃ ដោយប្រើបច្ចេកវិទ្យាហ្សែន និងស្វ័យប្រវត្តិកម្ម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/10/2026
បច្ចេកវិទ្យាតម្រៀបហ្សែនកម្រិតខ្ពស់ ការវិភាគម៉ូលេគុលក្នុងជាលិកា និងប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងមន្ទីរពិសោធន៍ កំពុងដើរតួនាទីសំខាន់ក្នុងការជំរុញការស្រាវជ្រាវស្រូវ និងការបង្កាត់ពូជឆ្លាតវៃនៅទីក្រុងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សានយ៉ា ខេត្តហៃណាន ដោយមានការគាំទ្រពីឧបករណ៍បច្ចេកវិទ្យារបស់ក្រុមហ៊ុន MGI Tech

អាម៉េរិកបារម្ភ ចិនបង្កើត «កងនាវាស្រមោល» បង្កប់តាមនាវាស៊ីវិលខ្នាតធំ សម្រាប់ផែនការលុកលុយកោះតៃវ៉ាន់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/10/2026
របាយការណ៍សម្ងាត់របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិអាម៉េរិក និងរូបភាពផ្កាយរណបដែលត្រូវបានបង្ហាញនាពេលថ្មីៗនេះ បានបង្កើនការព្រួយបារម្ភអំពីការពង្រីកកងនាវាស៊ីវិលរបស់ចិន និងលទ្ធភាពដែលនាវាទាំងនេះអាចត្រូវបានប្រើប្រាស់សម្រាប់ប្រតិបត្តិការយោធា ក្នុងករណីមានជម្លោះជុំវិញកោះតៃវ៉ាន់

ហៃណាន ពង្រីកមូលដ្ឋានអប់រំអន្តរជាតិ ខណៈតំបន់លីងសួយ លីអា ទាក់ទាញគ្រូ និងនិស្សិតជាង ១ ម៉ឺននាក់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/10/2026
តំបន់សាកល្បងនវានុវត្តន៍ការអប់រំអន្តរជាតិ លីងសួយ លីអា (Lingshui Li’an International Education Innovation Pilot Zone) នៅខេត្តហៃណាន ប្រទេសចិន បានទាក់ទាញលោកគ្រូ អ្នកគ្រូ និងនិស្សិតសរុបជាង ១ ម៉ឺននាក់ ខណៈតំបន់នេះកំពុងពង្រីកកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យល្បីៗចំនួន ៣០ ទាំងក្នុង និងក្រៅប្រទេស ដើម្បីគាំទ្រដល់ការអភិវឌ្ឍកំពង់ផែពាណិជ្ជកម្មសេរីហៃណាន





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content