តម្លៃ និងទីផ្សារស្រូវឆ្នាំនេះល្អសម្រាប់ប្រជាកសិករដែលកំពុងប្រមូលផលស្រូវនាដើមរដូវ

ភ្នំពេញ ៖ តម្លៃស្រូវនៅកម្ពុជាឆ្នាំនេះ កំពុងមានទីផ្សារល្អ ខណៈដែលប្រជាកសិករកំពុងមមាញឹកប្រមូលផលស្រូវដើមរដូវ បានផ្តល់ទិន្នផលខ្ពស់ ដែលធ្វើឱ្យប្រជាកសិករជាអ្នកផលិតបានសម្តែងក្តីត្រេកអរ ជាមួយនឹងតម្លៃស្រូវ​លក់បានថ្លៃថែមទៀត ហើយមន្ត្រីជំនាញបានជំរុញប្រជាកសិករឱ្យបន្តបង្កើនផលិតស្រូវនាដើមរដូវនេះបន្ថែមទៀត ជាពិសេសនៅតំបន់ដែលមានប្រភពទឹកគ្រប់គ្រាន់។

ឯកឧត្ដម បណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងនៅក្នុងហ្វេសប៊ុកផ្លូវការរបស់លោកថា ទីផ្សារ និងស្ថានភាពតម្លៃស្រូវនៅតែល្អសម្រាប់កសិករនាពេលបច្ចប្បន្ននេះ ជាពិសេសបើធៀបទៅនឹងឆ្នាំ២០២២ ក្នុងពេលវេលាដូចគ្នា (តម្លៃនៅខ្ពស់ជាង ១០០០ រៀលក្នុងមួយគីឡូ ដែលឆ្នាំកន្លងទៅចន្លោះពី ៨០០ ទៅ ៩០០ រៀលក្មុងមួយគីឡូ) បើទោះបីជារយ:ពេល ២ ឬ ៣ ថ្ងៃចុងក្រោយនេះមានការធ្លាក់ថ្លៃបន្តិចបន្តួចនៅតាមតំបន់មួយចំនួនក៏ដោយ។

លោកបណ្ឌិត បានគូសបញ្ជាក់ថា ឈ្មួញវៀតណាមនៅតែបន្តចូលមកទិញស្រូវដូចធម្មតា ហើយរោងម៉ាស៊ីនក្នុងស្រុកក៏នៅបន្តទិញស្រូវដែរ។ ដូច្នេះ យើងកំពុងធ្វើការណែនាំដល់កសិករឱ្យទុកស្រូវឱ្យបានទុំល្អចាំច្រូត ដើម្បីទទួលបានតម្លៃល្អ ហើយរោងម៉ាស៊ីនក៏បានស្រូវល្អសម្រាប់កែច្នៃជាអង្ករ។

ឯកឧត្ដម បណ្ឌិត យ៉ង សាំងកុមារ បានមានប្រសាសន៍ថា ៖

«ការសម្របសម្រួលឱ្យមានការសហការគ្នាល្អរវាងកសិករ និងកសិករ រវាងសហគមន៍កសិករ និងរោងម៉ាស៊ីន ដែលជាយុទ្ធសាស្រ្តវែងឆ្ងាយរបស់យើងក្នុងការពង្រីកទីផ្សារ និងរក្សាលំនឹងថ្លៃស្រូវអង្ករជូនកសិករ និងអ្នកពាក់ព័ន្ធ»។

ជាក់ស្តែង ព្រៃវែងជាខេត្តមួយ មានសក្ដានុពលក្នុងការធ្វើដំណាំស្រូវដែលមានផ្ទៃដីអនុវត្តន៍ឆ្នាំនេះ ប្រជាកសិករកំពុងមមាញឹកក្នុងការច្រូតកាត់ផលស្រូវដើមរដូវ ដែលទិន្នផលស្រូវមានការកើនឡើងជាងឆ្នាំមុន បានជួយផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក និងការនាំចេញ ខណៈតម្លៃវិញក៏សមរម្យថ្លៃជាង១០០០៛ក្នុង១គីឡូក្រាម។

ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង លោក អ៊ុក សំណាង បានឱ្យដឹងថា ស្រូវនាដើមរដូវនេះមានប្រមាណ១០ម៉ឺនហិកតា ខណៈដែលប្រជាកសិករចាប់ផ្ដើមប្រមូលផលនៃផ្ទៃដីសរុបចំនួនប្រមាណជា ២៥ម៉ឺនហិកតា ។

ដោយឡែក លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានលើកឡើងថា ៖ បច្ចុប្បន្នប្រជាកសិករកំពុងសម្រុកប្រមូលស្រូវរយៈពេល១សប្ដាហ៍មកហើយបានប្រហែលជា ២០% ដោយមានឈ្មួញចុះមកទិញដល់ទីតាំងច្រូតកាត់តែម្ដង។ តម្លៃឆ្នាំនេះល្អសម្រាប់ប្រជាកសិករ ដោយស្រូវសើមនាដើមរដូវ ពូជ ៥៤ និង៥១ វាឡើងថ្លៃដល់ ១១០០ – ១២០០៛ ក្នុង១គីឡូក្រាម ខុសពីឆ្នាំមុនៗ ស្រូវមានតម្លៃត្រឹមតែ ៧០០ ទៅ ៨០០៛ ក្នុង១គីឡូក្រាមប៉ុណ្ណោះ។

ងាកទៅខេត្តតាកែវវិញ លោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្មខេត្ត បានបញ្ជាក់ថា ការប្រមូលស្រូវដើមរដូវបានដល់ទីបញ្ចប់ហើយនៅលើផ្ទៃដីជាង៨ម៉ឺនហិកតា ខណៈតម្លៃក៏ខ្ពស់ដែរបើធៀបទៅនឹងឆ្នាំមុនៗ។ តម្លៃស្រូវសើមចន្លោះពី ១ ២០០ ទៅ ១ ៣០០៛ ធៀបទៅឆ្នាំមុន ហើយបច្ចុប្បន្នប្រជាកសិករមួយចំនួនក៏កំពុងសម្រុកសាបព្រោះស្រូវស្រាលជាលើកទី២ផងដែរ ដើម្បីឱ្យទាន់ពេលវេលានៃរដូវភ្លៀងធ្លាក់។ ស្រូវនៅខេត្តតាកែវ ភាគច្រើននាំចេញទៅកាន់ប្រទេសជិតខាងដែលតម្រូវការស្រូវច្រើន។

អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកជំទាវ អ៊ឹម រចនា បានលើកឡើងកាលពីថ្មីៗនេះថា នារយៈពេលចុងក្រោយនេះ តម្លៃស្រូវ​-អង្ករមានការកើនឡើង ប៉ុន្តែមិនទាន់មានបញ្ហាប្រឈម ឬហានិភ័យណាមួយដែលឈានដល់សន្តិសុខស្បៀងកម្ពុជានៅ​ឡើយនោះទេ ហើយក្រសួងកសិកម្មមានយន្តការច្បាស់លាស់ក្នុងការតាមដាន អង្កេត និងវិភាគនូវទិន្នផល​ស្រូវ​ដែលប្រមូលបាន និងការនាំចេញស្រូវអង្ករទៅកាន់ទីផ្សារអន្តរជាតិ ហើយយន្តការដាក់ចេញគោលការណ៍ថ្មីៗដើម្បីធានារក្សាបាននូវសន្តិសុខស្បៀង និងរក្សាតម្លៃស្រូវ-អង្ករឱ្យមាន​ស្ថិរភាព​នៅលើទីផ្សារក្នុងស្រុក​។

តាមរបាយការណ៍ ក្រសួងកសិកម្ម បានបង្ហាញថា អង្ករក្រអូបធម្មតា ម្លិះស្រូវប្រាំង/សែន​ក្រអូប​មានតម្លៃពី ១៥៥ ០០០-១៦០ ០០០រៀល/ការ៉ុង (៥០គីឡូក្រាម)។ តម្លៃអង្ករសប្រណិត ដូចជា ផ្កាខ្ញី នាងខុន ក្ងោកពង្ស ពីមុនមា​នតម្លៃ ១០៥ ០០០ – ១៣០ ០០០រៀល/ការ៉ុង (៥០គីឡូក្រាម) បានឡើងដល់ ១៤ ០០០០ – ១៥០ ​០​០០រៀល/​ការ៉ុង៥០​គីឡូក្រាម ពោលគឺតម្លៃលក់រាយពី ២ ៥០០ – ៣​ ០០០រៀល ឡើងដល់ ៣ ០០០ -​ ៣ ៥០០រៀល/១គីឡូក្រាម។ ចំណែក​តម្លៃអង្ករចម្រុះប្រភេទ IR និងនាងមិញពីមុនមានតម្លៃ ១០០ ០០០ -​ ១០៥ ០០០រៀល/ការ៉ុង៥០គីឡូក្រាម បានកើនឡើងដល់ ១៤០ ០០០រៀល/ការ៉ុង ពោលគឺតម្លៃអង្ករលក់រាយបានកើនឡើងចន្លោះពី ២០០ – ៥០០ រៀលក្នុង១គីឡូក្រាម ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក