ខ្ជាយខ្មៅ ជាដំណាំថ្មី មានប្រយោជន៍សម្រាប់ធ្វើជាឱសថ និងមានទីផ្សារល្អ តម្លៃថ្លៃ

សៀមរាប ៖ ខ្ជាយខ្មៅ ឬប្រទាលថ្លើមឆ្កែ ជាដំណាំឱសថមួយប្រភេទដែលបងប្អូននៅតំបន់ភ្នំគូលែនកំពុងដាំ និងកែច្នៃសម្ងួតទៅជាម្សៅខ្ជាយខ្មៅដែលមានប្រយោជន៍ច្រើនចំពោះសុខភាព មានគុណភាពខ្ពស់ និងមានទីផ្សារល្អ។

លោក សំបូរ វណ្ណា ជាកសិករដាំខ្ជាយខ្មៅ នៅស្រុកស្វាយលើ ខេត្តសៀមរាបបានមានប្រសាសន៍ប្រាប់ឱ្យដឹងថា លោកទើបតែបានចាប់ផ្ដើមដាំខ្ជាយប្រភេទនេះដោយយល់ថា វាមានអត្ថប្រយោជន៍ច្រើន ពិសេសអាចយកធ្វើជាឱសថដែលមានទីផ្សារល្អ លក់បានតម្លៃថ្លៃ ដោយខ្ជាយស្ងួតអាចលក់បានតម្លៃ ១៤០០០រៀលក្នុងមួយគីឡូក្រាម(លក់បោះដុំ) ឯការលក់រាយអាចលក់បាន ២ម៉ឺនរៀលក្នុងមួយគីឡូក្រាមផងដែរ។  

លោកបន្ថែមថា ៖

«នៅពេលចាប់ផ្ដើមដាំ ដោយសារតែវាជាដំណាំថ្មី យើងអត់ដឹងពីបច្ចេកទេសដាំ ឬការរៀបចំដីនោះទេ តែក៏ឃើញអ្នកក្នុងភូមិដាំជាបន្តបន្ទាប់ យើងក៏ចាប់ផ្ដើមដាំដែរ។ លុះទទួលបានការបណ្ដុះបណ្ដាលពីខាងអង្គការ Agrisud ដែលប្រាប់ពីបច្ចេកទេសដាំ និងការស្រាវជ្រាវតាមអ៊ីនធឺណេតបន្ថែមទៀតក៏ចាប់ផ្តើមអាចទទួលបានទិន្នផលកើនឡើងជាបន្តបន្ទាប់»។

ជាមួយគ្នានេះ លោកក៏បានរៀបរាប់ពីបច្ចេកទេសនៃការដាំដុះផងដែរថា ដំណាំខ្ជាយខ្មៅនេះជាដំណាំត្រូវការម្លប់​ ៥០ភាគរយ ដែលកសិករអាចដាំបាននៅតាមចន្លោះរងចំការស្វាយ ឬចំការដូងជាដើម ហើយដីដែលល្អសម្រាប់ដាំគឺប្រភេទដីក្រហម និងជាតំបន់ដែលខ្ពស់ពីនីវ៉ូទឹកសមុទ្រទើបខ្ជាយខ្មៅមានប្រសិទ្ធភាពខ្ពស់បាន ដូចជាតំបន់ភ្នំជាដើម។

សម្រាប់រយៈពេលនៃការដាំ ក្នុងមួយឆ្នាំគេអាចដាំបានតែម្ដងប៉ុណ្ណោះ ព្រោះគេត្រូវការរយៈពេលប្រមាណ ៨ខែទើបអាចប្រមូលផលបាន ដែលជាធម្មតាគេដាំនៅចន្លោះខែមេសាដល់ខែមិថុនា បើពុំដូច្នោះទេ ខ្ជាយខ្មៅមិនអាចឱ្យផលជាមើមល្អនោះទេ។ ចំណែកការរៀបចំដី គឺត្រូវលើករងសម្រាប់ដាំ និងមានប្រើប្រាស់ជីលាមកគោមកបន្ថែម ទើបអាចដាក់ដាំមើមខ្ជាយបានដោយទុកចម្ងាយប្រមាណ ១.៥ x ២តឹក ចន្លោះពីគុម្ពមួយទៅគុម្ពមួយទៀត។

ទាក់ទងនឹងការដាំទៀតសោត គេប្រើប្រាស់មើម ដោយយកខ្នែងតូចៗទៅកប់ដីដាំតែម្ដង ហើយមិនចាំបាច់ស្រោចទឹកនោះទេ លុះដល់ខែវស្សាធ្លាក់ភ្លៀងមកទើបមើមខ្ជាយចាប់ផ្ដើមដុះលូតលាស់ ហើយគេក៏អាចចាប់ផ្ដើមថែសម្អាតស្មៅ និងដាក់ជីបំប៉នឱ្យការលូតលាស់បានល្អ ហើយបន្ទាប់ពីដាំរួចហើយ គេអាចប្រមូលផលខ្ជាយខ្មៅបានល្អនៅក្នុងអំឡុងខែមករា ។

ពាក់ព័ន្ធនឹងបរិមាណទិន្នផលខ្ជាយ ក្នុងមួយម៉ែត្រការ៉េអាចប្រមូលផលបានប្រមាណ ១គីឡូក្រាម ឬត្រឹម កន្លះគីឡូក្រាមក្នុងករណីខ្ជាយដើមខ្លះរលួយខូចដោយសារបញ្ហាក្រា។ មួយវិញទៀត ដំណាំប្រភេទនេះក៏ចាញ់ក្លិនក្រអូបដូចជាទឹកអប់ ឬសាប៊ូជាដើម ហេតុនេះនៅពេលមើលថែដកស្មៅត្រូវមានការប្រុងប្រយ័ត្នចៀសវាងខូចគុណភាពខ្ជាយ។

ចុងក្រោយ លោក វណ្ណា ក៏មានមតិដែរថា​ សម្រាប់បងប្អូនដែលរស់នៅតំបន់ខ្ពស់ពីនីវ៉ូទឹកសមុទ្រអាចចាប់ផ្ដើមដាំប្រភេទដំណាំខ្ជាយខ្មៅនេះបាន ព្រោះមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព និងអាចលក់ទៅឱ្យក្រុមកែច្នៃបន្តក្នុងទីផ្សារល្អ៕  


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឥណ្ឌា បង្កើនអំណាចទ័ពជើងទឹក តាមរយៈការដាក់ឱ្យដំណើរការនាវាចម្បាំងថ្មីចំនួន ៣ គ្រឿងព្រមគ្នា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/06/2026

ប្រទេសឥណ្ឌា កាលពីចុងសប្តាហ៍កន្លងទៅនេះ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវនាវាចម្បាំសម្រាប់ទ័ពជើងទឹកដែលផលិតឡើងនៅក្នុងស្រុកចំនួន ៣ គ្រឿងបន្ថែមទៀត

កម្ចីអនឡាញខុសច្បាប់ នៅតែបង្កហានិភ័យ និងផលប៉ះពាល់អវិជ្ជមានដល់សង្គម

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/06/2026

អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ បានព្រមានថា ការប្រើប្រាស់កម្ចីអនឡាញខុសច្បាប់ នៅតែបន្តបង្កផលប៉ះពាល់អវិជ្ជមានដល់សង្គម ខណៈកម្ចីអនឡាញខុសច្បាប់នេះទៀតសោត មានប្រាក់ខ្ពស់កប់ពពក ហើយពេលខ្លះ គឺឈានដល់ការប្រើប្រាស់អំពើហិង្សា និងគំរាមកំហែងជំេរិតទារប្រាក់អ្នកប្រើប្រាស់ថែមទៀតផង។

តម្លៃមាស និង ប្រេងឆៅធ្លាក់ចុះ ខណៈដែលតម្លៃប្រាក់ដុល្លារអាម៉េរិកហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលមួយឆ្នាំចុងក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

តម្លៃជួញដូរមាសបានធ្លាក់ចុះ ១,៤ ភាគរយមកនៅត្រឹម ៤,១៣១ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈនៅលើទីផ្សារកម្ពុជា តម្លៃមាសធ្លាក់ចុះនៅត្រឹម ៤ ៨៩៣ ដុល្លារក្នុងមួយតម្លឹង និង ៤៨៩ ដុល្លារក្នុងមួយជី

ព្រឹទ្ធសភាអាម៉េរិក បោះឆ្នោតបិទអំណាចធ្វើសង្រ្គាមរបស់ លោក Trump នៅអ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/06/2026

ព្រឹទ្ធសភាសហរដ្ឋអាម៉េរិកបានអនុម័តសេចក្តីសម្រេចមួយ ដោយបង្គាប់ឱ្យប្រធានាធិបតី លោក Donald Trump ដកកងកម្លាំងយោធាអាម៉េរិកចេញពីជម្លោះទាំងឡាយណាដែលពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់

ADB អនុម័តហិរញ្ញប្បទានជាង ៦៣ លានដុល្លារ សម្រាប់សាងសង់ប្រព័ន្ធផ្ទុកថាមពលថ្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានចំនួន ៦៣,៤៤ លានដុល្លារ ដើម្បីពន្លឿនការធ្វើសមាហរណកម្មថាមពលកកើតឡើងវិញទៅក្នុងប្រព័ន្ធថាមពលរបស់កម្ពុជា

ក្រសួងរ៉ែ ប្រមូលចំណូលមិនមែនសារពើពន្ធ ៧០ លានដុល្លារក្នុងរយៈពេល៥ខែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

ក្រសួងរ៉ែ និង ថាមពល ប្រមូលចំណូលមិនមែនសារពើពន្ធក្នុងទំហំទឹកប្រាក់បាន ៧០ លានដុល្លារអាម៉េរិក ក្នុងរយៈពេល៥ខែនៃឆ្នាំ២០២៦ ។

ផែនការខ្ចីប្រាក់ ១២ ពាន់លានដុល្លាររបស់រដ្ឋាភិបាលថៃ កំពុងជួបឧបសគ្គផ្លូវច្បាប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

ផែនការរបស់រដ្ឋាភិបាលថៃក្នុងការខ្ចីលុយចំនួន ៤០០ ពាន់លានបាត (ប្រហែល ១២,២ ពាន់លានដុល្លារអាម៉េរិក) ដើម្បីទប់ទល់នឹងផលប៉ះពាល់នៃការឡើងថ្លៃតម្លៃប្រេងមកលើសេដ្ឋកិច្ច កំពុងតែជួបឧបសគ្គផ្លូវច្បាប់

អិលអូអិលស៊ី បន្តដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅតាមបណ្តាសាខាក្នុងរាជធានីភ្នំពេញ និងឈានទៅតាមបណ្តាខេត្ត

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/06/2026

អិលអូអិលស៊ី ដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌ៧មករា -​ សង្កាត់បឹងព្រលឹតជាសាខាទី៧ និងគ្រោងពង្រីកឥណទានថ្មីនេះទៅកាន់សាខានៅតាមបណ្ដាខេត្ត-ក្រុងទូទាំងប្រទេស

វិបត្តិសេដ្ឋកិច្ចក្នុងស្រុករុញនាយករដ្ឋមន្ត្រីអង់គ្លេសឱ្យធ្លាក់ពីតំណែងម្នាក់ម្តងៗដល់ទៅ​ ៥ រូបត្រឹមរយៈពេល ១០ ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ក្នុងរយៈពេលប្រហែលមួយទសវត្សរ៍ចុងក្រោយនេះ ចក្រភពអង់គ្លេសផ្លាស់ប្តូរនាយករដ្ឋមន្ត្រីជាញឹកញាប់ដល់ទៅ ៥ រូប ដែលសុទ្ធតែលាលែងពីតំណែងមុនពេលបញ្ចប់អាណត្តិពេញលេញអតិបរមា ៥ ឆ្នាំ

រាជរដ្ឋាភិបាល បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារ​លើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុក​រយៈពេល​២ឆ្នាំបន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

រាជរដ្ឋាភិបាលបានសម្រេច​បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារលើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុករយៈពេល២ឆ្នាំបន្ថែមទៀត ពោលគឺរហូតដល់​ដំណាច់ឆ្នាំ២០២៨ ដើម្បីជំរុញឱ្យ​វិនិយោគិនក្នុងស្រុក​ពង្រីកការផលិត​បន្ថែម