គម្រោង​ផ្លូ​វរថភ្លើងធុនស្រាល​ពីអាកា​ស​យានដ្ឋានអន្តរជាតិសៀមរាប​អង្គ​រ​ទៅក្រុង​សៀមរាបគ្រោង​អនុវត្តន៍ឆាប់ៗ​

ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ជំរុញ​ឱ្យ​អនុវត្តន៍​គម្រោងផ្លូវ​រថភ្លើង​ធុនស្រាល​ តភ្ជាប់ពី​អាកាស​យានដ្ឋានអន្តរជាតិសៀមរាប​អង្គរ ទៅក្រុ​ងសៀមរាប ឱ្យបានលឿន​រហ័ស ខណៈដែលនៅព្រឹកថ្ងៃទី២៦ ខែធ្នូ​ ឆ្នាំ២០២៣​នេះ គម្រោងនេះត្រូវ​បានក្រុមការងារ​ថ្នាក់​ជាតិ ​និងក្រុមហ៊ុនអភិវឌ្ឍន៍លើកយកមកពិភាក្សា​ដើម្បីជំរុញ​នីតិ​វិធី​បន្ត​។​

កិច្ចប្រជុំដំបូងរបស់គណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការសិក្សាគម្រោ​ងអភិវ​ឌ្ឍផ្លូ​វ​រ​ថ​ភ្លើង​ធុន​ស្រា​​​លភ្ជាប់​ពី​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិសៀម​រាប-​អង្គរ​ ទៅក្រុងសៀមរាប ជាមួយក្រុមហ៊ុន China Metro Group ត្រូវ​បានធ្វើឡើង​នៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា ដឹកនាំដោយ​ឯកឧត្តម​ ស៊ុន ចាន់ថុល​ ឧបនា​យ​ក​រដ្ឋ​​មន្ត្រី​ និងជា​អនុប្រធានទី​១​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យជំរុញការងារអនុវត្តគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាល តភ្ជាប់ពីអា​កាសយាន​ដ្ឋានអន្តរ​ជាតិសៀម​រាប​-​អង្គរ ឆ្ពោះទៅក្រុងសៀមរាប តាមអនុ​សាស​ន៍​ណែ​នាំ​​ដ៏​ខ្ព​ង់ខ្ពស់របស់សម្តេចមហាបវរធិបតី ដើម្បីជាការឆ្លើយតបទៅនឹងកំណើននៃភ្ញៀវទេសចរ និងសេ​វាក​ម្ម​ដឹ​ក​ជ​​ញ្ជូ​ន​នានា និងជៀសវាងការកកស្ទះចរាចរណ៍ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ​ឆ្ពោះទៅ​ក្រុង​សៀ​​ម​​រា​ប​។

ក្នុងនោះដែរ​ក៏មានការជជែកពិភាក្សាយកចិត្តទុកដាក់លើការសិក្សាតម្រាយផ្លូវរថភ្លើងធុនស្រាល (Urban Light Rail T​ra​nsit) សំដៅបញ្ចៀសកុំឱ្យមានកា​ររំខាន​ដោយ​ប្រការ​ណាមួយនៅតំបន់អង្គរ តំបន់ដែលជាបូ​រាណ​ដ្ឋា​​ន ឬ តំបន់ដែលស្ថិតក្នុងដែនអភិរក្សរបស់អាជ្ញាធរអប្សរា ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​បានថ្លែង​​នាពេលកន្លងមកថា ​ក្រោយ​អា​កា​ស​យានដ្ឋានអន្តរជាតិ​សៀមរាប​អង្គរ​ដាក់ដំណើរការ ហើយអាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ​ទាំង​ថ្នាក់​ជាតិ ​និង​ថ្នា​ក់​​​មូលដ្ឋាន​ ត្រូវ​ទាក់ទាញ​ និងជំរុញឱ្យមានការវិនិយោគ​នៅតំបន់​ជុំវិញព្រលានយន្តហោះថ្មីមួយនេះ និងត្រូ​វ​ត​ភ្ជាប់តំបន់ជុំវិញអាកាស​យានដ្ឋានអន្តរជាតិ​ទៅនឹង​ក្រុង​សៀមរាប​ ដើម្បីតភ្ជាប់ប្រជាជន​នៅតំបន់​ជុំវិ​ញ​ព្រ​លា​នយន្តហោះ​ទៅនឹង​ប្រជាជននៅកណ្ដាលទីក្រុង ។

សម្ដេច​ធិបតី បានលើកទឹកចិត្ត​ឱ្យ​ភាគីពាក់ព័ន្ធ​អភិវឌ្ឍន៍​នៅជុំវិញព្រលានយន្តហោះថ្មីនេះ ដើម្បី​បង្កើត​ឱកា​ស​​​ការងារ​ជូន​ប្រជាពលរដ្ឋ​នៅនឹង​កន្លែង​ បង្កើត​ប្រាក់​ចំណូល​ជូនពលរដ្ឋ​ដោយមិនចាំបាច់ធ្វើ​ដំណើរទៅ​ឆ្ងាយដើម្បីធ្វើការ​នោះទេ ។

បើតាមលោក ​កែវ សុធារ៉ា អ្នកជំនាញអចលនទ្រព្យ​នៅក្នុងខេត្ត​សៀមរាប​បានមើលឃើញថា​ ក្រោយ​ព្រលា​ន​យ​​ន្ត​ហោះ​អន្តរជាតិ​សៀមរាបអង្គរ​​ដាក់ដំណើរការ​​ ឃើញថា​មា​នអ្នកវិនិយោគ​ស្វះស្វែង​រក​ដីធ្លីនៅជុំវិញតំបន់​ដើម្បីត្រៀមអភិវឌ្ឍន៍គម្រោងរបស់ពួកគេនៅពេលអនាគត ហើយ​នៅក្រុង​សៀមរាបក៏ឃើញថា​មានអ្នកសួរ​រកទិញដីធ្លី​ដើម្បីអភិវឌ្ឍគម្រោងរបសខ្លួននៅពេលអនាគត​ឆាប់ៗនេះដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចិន ប្រកាសចាត់វិធានការប្រឆាំងការបង្ខូចតម្លៃលើសារធាតុផលិតឈីបមួយប្រភេទនាំចូលពីជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ចិនប្រកាសចាត់វិធានការប្រឆាំងការលក់បង្ខូចតម្លៃលើការនាំចូលសារធាតុគីមីមួយប្រភេទពីប្រទេសជប៉ុន ដែលប្រើប្រាស់ក្នុងការផលិតបន្ទះឈីប

ចូលរួមដោយសេរី ! វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ នឹងវិលត្រឡប់មកវិញនាចុងសប្ដាហ៍នេះហើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ក្រសួងពាណិជ្ជកម្ម បានបន្តរៀបចំ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ (3rd Digital trade Forum – 3d DTF) ក្រោមមូលបទ «ជំរុញពាណិជ្ជកម្មឌីជីថលកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០» ដែលនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ G-L នាថ្ងៃទី ១១-១២-១៣

ក្រចេះ ដាក់ចេញផែនការទេសចរណ៍ ២០២៦-២០៣០ ឆ្ពោះទៅជាខេត្តគំរូនៅភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ខេត្ត​ក្រចេះ​បាន​ដាក់​ឱ្យ​អនុវត្ត​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ឆ្នាំ​ ​២០២៦​-​២០៣០ ​ដោយ​កំណត់​ទិសដៅ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែ​មាន​គុណភាព​ ទាក់ទាញ ​និង​ប្រកួតប្រជែង​ ​ស្រប​ពេល​ខេត្ត​មាន​គោលដៅ​ក្លាយជា​ខេត្ត​គំរូ​ដែល​មាន​ភាព​ទាក់ទាញ​នៅក្នុង​តំបន់​ភូមិភាគ​ឦសាន

ប្រេង​ឆៅ​ហក់​ជិត​​ ១០០ ​ដុល្លារ​ ​ក្រោយ​អាម៉េរិក​ ​និង​អ៊ីរ៉ង់​វាយប្រហារ​គ្នា​សាជា​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

តម្លៃ​ប្រេង​ឆៅ​បាន​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៦ ​សប្តាហ៍​ ​ដោយ​តម្លៃ​ប្រេង​ Brent ​ខិតជិត ​១០០ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​បន្ទាប់ពី​អាម៉េរិក

សហភាពអឺរ៉ុប គ្រោងបង្កើនទុនវិនិយោគនៅកោះហ្គ្រីនឡែន ស្របពេលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

សហភាពអឺរ៉ុបគ្រោងបង្កើនទុនវិនិយោគនៅកោះហ្រ្គីនឡែន និង ពង្រឹងទំនាក់ទំនងនយោបាយឱ្យកាន់តែជិតស្និទ្ធ ខណៈដែលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះបញ្ចូលជាដែនដីអាម៉េរិក

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

រដ្ឋាភិបាលខាតបង់ប្រាក់​ចំណូល​ជាង​ ៣០០លានដុល្លារហើយ​ ដើម្បីទប់ស្កាត់ការ​ឡើងថ្លៃប្រេង​​ និ​ងឧស្ម័ន​ឥន្ធនៈ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្នុងរយៈពេល​ប្រមាណជិត​កន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាល​បាន​ខាតបង់ថវិកាប្រមាណ ​២៥០​លានដុល្លារហើយក្នុងការ​ទប់ស្កាត់​ការឡើងថ្លៃប្រេងឥន្ទៈ និងឧស្ម័នថាមពល

ចិន​គ្រោង​ចាក់​បញ្ចូល​ថវិកា​ ​៥៤ ពាន់​លាន​ដុល្លារ​ ​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ​ ​និង​ស្តារ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ចិន​គ្រោង​នឹង​បញ្ចេញ​ថវិកា​ប្រមាណ​ ​៣៦០​ ពាន់​លាន​យន់ ​ឬ​ស្មើ​ប្រមាណ​ ​៥៤ ពាន់​លាន​ដុល្លារ ​ដើម្បី​ចាក់​បញ្ចូល​ទៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ ស្របពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ព្យាយាម​ពង្រឹង​ស្ថិរ​ភាព​របស់​ធនាគារ ​និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ ​ចំពេល​កំណើន​សេដ្ឋកិច្ច​មាន​ភាព​មិន​ច្បាស់លាស់

ការ​សិក្សា​ បង្ហាញថា​ សហគមន៍​កសិកម្ម​ទំនើប​ជួយ​បង្កើន​ប្រាក់​ចំណេញ​ ប៉ុន្តែ​នៅ​ខ្វះ​ទុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ការ​សិក្សា​ស្រាវជ្រាវ​លើក​ដំបូង​នៅ​កម្ពុជា​ ​ស្តីពី​ ​«​សហគមន៍​កសិកម្ម​ទំនើប​» ​បាន​បង្ហាញ​ថា​ ​កសិករ​ដែល​ចូលរួម​ក្នុង​សហគមន៍​ប្រភេទ​នេះ​ទទួល​បាន​លទ្ធផល​សេដ្ឋកិច្ច​វិជ្ជមាន​ ​ជាមួយ​នឹង​ការ​កើនឡើង​នៃ​ប្រាក់​ចំណេញ​នៅក្នុង​ផលិតកម្ម​ស្រូវ​ ​បន្លែ ​ស្វាយចន្ទី​ ​

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ