កាហ្វេបុរាណ មានទាំងរសជាតិ និងគុណភាព កំពុងមានប្រជាប្រិយភាពខ្លាំងនៅម្តុំផ្សារដើមថ្កូវ

ភ្នំពេញ៖ បើយើងជិះកាត់ម្ដុំវង្វង់មូលផ្សារដើមថ្កូវ ហើយក្រឡេកមើលទៅខាងស្ដាំដៃ (ទិសដៅចុះពីស្តុប) នោះគេនឹងឃើញតូបកាហ្វេមួយកន្លែង ដែលមានកែវកាហ្វេហ្វីន និងកំប៉ុងទឹកដោះគោដាក់តម្រៀបត្រៀបត្រាបង្កើតបានជាសោភ័ណភាពស្រស់ស្អាតម្យ៉ាង នោះគឺកាហ្វេបុរាណ ដែលជាយីហោតូបកាហ្វេមួយកំពុងមានភាពពេញនិយមពីសំណាក់អ្នកទទួលទានដែលលក់នៅតាមដងផ្លូវ។  

កញ្ញា ប៉ិន ស្រីង៉ា ជាអ្នកប្រចាំការនៅសាខាកាហ្វេបុរាណទីតាំងនៅម្ដុំរង្វង់មូលផ្សារដើមថ្កូវបានប្រាប់ AMS ឲ្យដឹងថា​៖

«ក្នុងមួយថ្ងៃយើងអាចលក់បានជាង ១០០កែវ ឬស្មើនឹងប្រមាណ ៣០-៤០ម៉ឺនរៀល អាស្រ័យទៅតាមថ្ងៃ ដូចជាថ្ងៃចុងសប្ដាហ៍ការលក់អាចធ្លាក់ចុះបន្តិច»។

កញ្ញាបន្តថា ៖

«អតិថិជនយើងភាគច្រើនជាអ្នកធ្វើដំណើរឆ្លងកាត់ និងអ្នកធ្វើការតាមស្ថាប័ន ដែលឆ្លៀតមកទិញមុនពេលទៅធ្វើការ ហើយជាធម្មតាយើងត្រូវរៀបចំបើកលក់តាំងពីម៉ោង ៦ព្រឹក ដល់ ៥ល្ងាច។ ចំពោះប្រភេទភេសជ្ជៈរបស់យើងរួមមានប្រភេទកាហ្វេទឹកកក កាហ្វេទឹកដោះគោ កាហ្វេដូងក្រអូប ប្រភេទតែបៃតង តែជ្រក់ជាដើម ដែលមានតម្លៃចាប់ពី ២០០០រៀល ដល់ ៤៥០០រៀល អាស្រ័យទៅតាមប្រភេទភេសជ្ជៈ និងទំហំកែវ»។

ចំណុចពិសេសរបស់កាហ្វេបុរាណត្រូវបានកញ្ញាប្រាប់ថា ទីមួយ គឺកាហ្វេដែលមានក្លិនឈ្ងុយ ព្រោះគ្រាប់កាហ្វេគេលីង និងលាយដោយខ្លួនឯង មានគុណភាព រសជាតិ ក្លិនឈ្ងុយ មិនឈ្ងៀម ដែលអតិថិជនតែងតែសរសើរតៗគ្នា។ លើសពីនេះ រាល់ការទិញភេសជ្ជៈក៏មានថែមជូននូវតែទឹកកកមួយថង់ ដែលផ្ដល់នូវអារម្មណ៍ និងរសជាតិដូចកាហ្វេតាំងពីជំនាន់មុន ស័ក្ដិសមទៅនឹងឈ្មោះយីហោ កាហ្វេបុរាណផ្ទាល់តែម្ដង។

គួរបញ្ជាក់ដែរថា តូបកាហ្វេក្រោមយីហោកាហ្វេបុរាណនេះ មានច្រើនសាខានៅទូទាំងរាជរាធានីភ្នំពេញ ព្រោះវាជាកាហ្វេលក់តាមដងផ្លូវ ងាយស្រួលបើកទីតាំង ហើយសាខារង្វង់មូលផ្សារដើមថ្កូវនេះផ្ទាល់ ទើបតែបើកបានប្រមាណ ២ខែប៉ុណ្ណោះ តែក៏មានការគាំទ្រច្រើន ជាពិសេសអ្នករស់នៅម្ដុំជិតៗនេះផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/08/2026

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ២០២៦ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែលចុះបញ្ជីនៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានទំហំជិត​២ពាន់​លានដុល្លារ

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង

ទំនាក់ទំនងអាម៉េរិក និងកាណាដា កាន់តែតានតឹង ដោយសារការដាក់ពន្ធសងសឹកគ្នាទៅវិញទៅមក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ទំនាក់ទំនងពាណិជ្ជកម្មរវាងអាម៉េរិក និងកាណាដាកាន់តែតានតឹងជាមួយនឹងការដាក់ពន្ធគយសងសឹកគ្នាទៅវិញទៅមក បន្ទាប់ពីកិច្ចចរចាអស់រយៈពេលជាច្រើនថ្ងៃមិនចុះសម្រុងគ្នា

អាម៉េរិក​ត្រៀម​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់ ​​រុញ​ឱ្យ​ជម្លោះ​ឈាន​ដល់​ដំណាក់កាល​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

​ប្រធាន​សភា​តំណាងរាស្ត្រ​សហរដ្ឋ​អាម៉េរិក​ ​លោក​ ​Mike ​Johnson ​បាន​ឱ្យ​ដឹង​ថា​ ​ការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​ទីក្រុង​វ៉ាស៊ីនតោន ​និង​ទីក្រុង​តេហេរ៉ង់ ​កំពុង​ឈានចូល​ដំណាក់កាល​ថ្មី ​ដោយ​អាម៉េរិក​ផ្តោត​លើ​ការ​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​ ​និង​ការ​អនុវត្ត​ទណ្ឌកម្ម​ ​ខណៈ​លោក​បន្ត​បង្ហាញ​ការ​មិន​ទុកចិត្ត​លើ​រដ្ឋាភិបាល​អ៊ីរ៉ង់

លុយ​យេន​ធ្លាក់​ថ្លៃ​ ​បន្ថែម​សម្ពាធ​លើ​វិបត្តិ​សន្តិសុខ​ស្បៀង​របស់​ជប៉ុន​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/08/2026

នៅ​ពីក្រោយ​វប្បធម៌​ម្ហូប​អាហារ​ដ៏​ល្បីល្បាញ​របស់​ជប៉ុន ​ដូចជា​ Sushi​,​ ​Udon ​និង​ Sake ​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​អាស៊ី​មួយ​នេះ​កំពុង​ប្រឈម​នឹង​បញ្ហា​សន្តិសុខ​ស្បៀង​ដ៏​ស្មុគស្មាញ ​ខណៈ​ការ​ពឹងផ្អែក​លើ​ការ​នាំចូល ការ​ធ្លាក់​ថ្លៃ​ប្រាក់​យេន ​និង​ផលប៉ះពាល់​ពី​គោលនយោបាយ​កសិកម្ម​ចាស់​ៗ​កំពុង​បង្កើន​ភាព​ងាយរងគ្រោះ

របាយការណ៍​ ​CDRI​៖​ ​កម្ពុជា​ត្រូវ​ពន្លឿន​ការ​ពង្រឹង​សន្តិសុខ​ថាមពល​ ​ខណៈ​ទីផ្សារ​ថាមពល​សកលរង​ការ​រំខាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ការ​ពឹងផ្អែក​របស់​កម្ពុជា​លើ​ការ​នាំចូល​ប្រេងឥន្ធនៈ​ ​និង​ជី ​បាន​ធ្វើឱ្យ​សេដ្ឋកិច្ច​ប្រឈម​នឹង​ការ​រំខាន​ការ​ផ្គត់ផ្គង់​ថាមពល​សកល ​និង​បង្កើន​តម្រូវការ​ឱ្យ​មាន​វិធានការ​ការពារ​គ្រួសារ​ងាយ​រងគ្រោះ ​ព្រមទាំង​ការ​កសាង​ភាព​ធន់​សេដ្ឋកិច្ច​រយៈពេល​វែង

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានអភិវឌ្ឍន៍ និងសេដ្ឋកិច្ច រួមគ្នាពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពរបស់យុវជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានអភិវឌ្ឍន៍ និងសេដ្ឋកិច្ច រួមគ្នាពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពរបស់យុវជន

សិង្ហបុរី​ត្រៀម​ទទួល​តួនាទី​ប្រធាន​អាស៊ាន​ឆ្នាំ​ ​២០២៧​ ​កំណត់​យក​សាមគ្គី​ភាព​ជា​ការងារ​ចម្បង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

សិង្ហបុរី​នឹង​ទទួល​តួនាទី​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​ពី​ហ្វីលីពីន​នៅ​ថ្ងៃ​ទី​១ ​ខែ​មករា​ ​ឆ្នាំ​២០២៧ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ភាព​ជា​ស្នូល និង​សាមគ្គី​ភាព​របស់​អាស៊ាន ​ព្រមទាំង​ជំរុញ​សមាហរណកម្ម​ក្នុង​តំបន់​ ​ស្រប​ពេល​បរិយាកាស​ពិភពលោក​កាន់តែ​មាន​ការ​ប្រកួតប្រជែង ​និង​អស្ថិរ​ភាព

សាជីវកម្មធានាឥណទានកម្ពុជា ពង្រីកវិសាលភាពធានាឥណទានដល់ជាង ៦០០ លានដុល្លារ ពង្រឹងភាពធន់នៃសហគ្រាសក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

គិតត្រឹមចុងខែកក្កដាឆ្នាំ២០២៦ សាជីវកម្មធានាឥណទានកម្ពុជាបានសម្រេចការធានាឥណទានជូនដល់សហគ្រាស និងម្ចាស់អាជីវកម្មសរុបចំនួន ១០.២៨៩ គណនី មានទំហំឥណទានសរុបជាង ៦០០លានដុល្លារ