ជាអាជីវកម្មលក់ចេកឆាបតាមផ្លូវមែនពិត ប៉ុន្តែអាចរកចំណូលចូលគ្រួសារ និងផ្គត់ផ្គងជីវភាពបាន

ចេកឆាប ជាផលិតផលកែច្នៃមួយប្រភេទពីផ្លែចេកដែលមានភាពពេញនិយមច្រើនពីសំណាក់អ្នកទទួលទាន ដោយសារតែវាមានរសជាតិឆ្ងាញ់ ស្រួយ ទទួលទានមិនចេះធុញក្នុងនាមជាអាហារកំដរមាត់។ យ៉ាងណាក៏ដោយ អាជីព និងមុខរបរធ្វើចេកឆាបលក់ ត្រូវបានប្ដីប្រពន្ធដែលជាជនពិការទាំង២នាក់បានចាប់របរនេះដើម្បីរកចំណូលចូលគ្រួសារ និងចិញ្ចឹមកូនៗនៅក្នុងបន្ទុក។

លោក តាន់ សុរេន ជាម្ចាស់អាជីវកម្មចេកឆាបលក្ខណៈគ្រួសារដែលមានទីតាំងស្ថិតនៅក្រុងសៀមរាបបានមានប្រសាសន៍ឱ្យដឹងថា៖

«យើងចាប់យករបរនេះដោយសារពីរនាក់ប្តីប្រពន្ធបាត់បង់ការងារក្នុងសម័យកូវីត-១៩ ណាមួយពួកខ្ញុំពិការទាំងពីរនាក់ផង បាត់បង់ចំណូល ដូច្នេះយើងក៏នឹកឃើញធ្វើរបស់ញ៉ាំ ព្រោះបើលក់របស់ញ៉ាំអាចរកចំណូលជួយគ្រួសារបាន។ ដូច្នេះ យើងក៏ចាប់ផ្តើមអាជីវកម្មលក់ចេកឆាបជាលក្ខណៈគ្រួសារនៅឆ្នាំ២០១៩ ដោយបានសួរនាំពីរបៀបផលិតពីគេខ្លះ និងស្វែងយល់ដោយខ្លួនឯងខ្លះ រហូតបានផលិតលក់ជាបន្តបន្ទាប់ដូចបច្ចុប្បន្ន។ សម្រាប់ចេកឆាបនេះផងដែរ យើងមានរសជាតិ សាប ផ្អែម និងអំបិលម្ទេស ដែលជារូបមន្តលក្ខណៈគ្រួសារ»។

ពាក់ព័ន្ធនឹងការលក់វិញ លោកបានប្រាប់ឱ្យដឹងថា បច្ចុប្បន្ននេះ អាជីវកម្មលក់ចេកឆាបនេះនៅពុំមានជាតូបត្រឹមត្រូវនោះទេ គឺលក់នៅតាមផ្លូវ ជិតផ្សារមាន់អាំង និងលក់តាមបណ្ដាញសង្គម ហើយតម្លៃវិញទៀតសោត គឺលក់ពីរកញ្ចប់តម្លៃ ១៥ ០០០រៀល ហើយចំណូលដែលទទួលបានពីការលក់ទោះបីជាវាមិនអាចធ្វើឱ្យជីវភាពធូរធា និងក្លាយជាអ្នកមានក្ដី ប៉ុន្តែយ៉ាងហោចណាស់អាចដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃ និងអាចផ្គត់ផ្គង់កូនៗឱ្យចូលសាលារៀនបានដែរ។  ចំណែកឯចំណុចពិសេសរបស់ចេកឆាបនេះគឺមានរសជាតិឆ្ងាញ់ប្លែក ស្ងួតល្អ ស្រួយ និងអាចរក្សាទុកបានយូរ។ នេះជាអ្វីដែលម្ចាស់អាជីវកម្មខាងលើបានលើកឡើង។

ដោយឡែកពាក់ព័ន្ធទៅនឹងការផលិតវិញ ត្រូវបានលោកបញញជាក់ប្រាប់ថា ជាធម្មតាលោកអាចផលិតបានប្រមាណ ១០០គីឡូក្រាមក្នុងមួយខែ ដោយលោកបានទិញផ្លែចេកខ្ចីមកពីខាងព្រះវិហារ ហើយយកមកចិតដាក់ត្រាំទឹក រួចបកសំបក និងលាងសម្អាតម្ដងទៀតឱ្យស្អាត ទើបយកមកឈូសជាចំណិតស្ដើងៗ ហើយដាក់ប្រេងបំពងភ្លាមៗតែម្ដង។  

ទន្ទឹមនឹងការបើកអាជីវកម្មនេះដែរ លោក តាន់ សុរេន និងក្រុមគ្រួសារបានជួបផលលំបាកជាច្រើនដែរ ដោយសារកត្តាខ្វះខាតដើមទុនផង ខ្វះខាតឧបករណ៍ក្នុងការផលិតផល និងខ្វះខាតបច្ចេកទេសក្នុងការវេចខ្ចប់ផងដែរ។ ប៉ុន្តែទោះជាយ៉ាងណា លោក និងក្រុមគ្រួសារក៏នៅតែខិតខំបន្តអាជីវកម្មមួយនេះ ហើយក៏មានបំណងចង់មានតូបត្រឹមត្រូវដែលអាចដាក់លក់ផលិតផលចេកឆាបរបស់ខ្លួនបាន ដែលអាចផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការទិញតាមរយៈការមានទីតាំងជាក់លាក់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/06/2026

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​ទៀត និងទទួលបានទំនុកចិត្តពីអតិថិជន

តម្លៃសាច់គោហក់ឡើងខ្ពស់នៅលើទីផ្សារ ខណៈកម្ពុជាបានបិទការនាំចូលពីប្រទេសថៃ

ជំនួញ, ព្រឹត្តិការណ៍

• 10/06/2026

ចាប់តាំងពីដើមឆ្នាំ២០២៦រហូតមក តម្លៃសាច់គោស្រស់នៅលើទីផ្សារមានការកើនឡើងខ្ពស់ខុសពីឆ្នាំ២០២៥ ពោលគឺចាប់តាំងពីបិទការនាំចូលពីប្រទេសថៃ ដែលធ្វើឱ្យទាំងអាជីវករ ក៏ដូចជាអ្នកចិញ្ចឹមមានទឹកចិត្តសប្បាយរីករាយ

កម្ពុជានឹងទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី តាមរយៈការចម្រាញ់យកប្រេងក្នុងពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កម្ពុជានឹងអាចទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី បន្ទាប់ពីគម្រោងវិនិយោគរោងចក្រកែច្នៃ ចម្រាញ់សំបកគ្រាប់ស្វាយចន្ទីទៅជាប្រេង (CNSL) នឹងត្រូវលេចចេញចុងឆ្នាំ ២០២៦ នេះ

ក្រុមហ៊ុនកូរ៉េចំនួន ៤ មានទុនសរុបជាង​ ២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្មនៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូងចំនួន ៤ ដែលមានទុនវិនិយោគសរុបជាង២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្ម និងរោងចក្រផលិតថ្នាំសម្លាប់សត្វល្អិតនៅក្នុងខេត្តកំពង់ធំ​

អគ្គនាយក ARDB ជំរុញឱ្យកសិករចេះបង្កបង្កើនផលតាមបែបបច្ចេកវិទ្យាថ្មីៗ ដើម្បីទទួលបានផលចំណេញខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កសិករគួរចេះផ្លាស់ប្តូរទម្លាប់ពីការប្រើប្រាស់កម្លាំងពលកម្មមនុស្សច្រើន និងចំណាយពេលវេលាយូរក្នុងការបង្កបង្កើនផល ងាកមកប្រើប្រាស់បច្ចេកវិទ្យាយថ្មីៗទៅតាមសម័យកាល ដើម្បីទទួលបានផលចំណេញខ្ពស់

អ្នកឧកញ៉ា គិត ម៉េង៖ កម្ពុជា-វៀតណាម​ដាក់គោលដៅពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ ខណៈវៀតណាមជាដៃគូសេដ្ឋកិច្ចសំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជានៅក្នុងតំបន់អាស៊ាន ខណៈចំណងមិត្តភាពការទូតរវាងកម្ពុជា និងវៀតណាមដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៧ រហូតមកទល់ពេលបច្ចុប្បន្ន ក៏បានក្លាយជាកាតាលីករដែលជំរុញប្រទេសទាំងពីរទៅជាដៃគូសេដ្ឋកិច្ចដែលមិនអាចខ្វះបាន ផងដែរ

ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេស នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសប្រចាំកម្ពុជា វៀតណាម ថៃ និងឡាវ លោក Matt Western MP នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបន្ថែមទៀត

World Bank៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៣,៩% នៅឆ្នាំនេះ និងបន្តកើនដល់ ៤,៩% នៅឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានចេញរបាយការណ៍សិក្សាថ្មីមួយ ដោយអះអាងថា សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពធន់ បើទោះបីជារងសំពាធពីវិបត្តិសេដ្ឋកិច្ចសកលជាច្រើន ដែលបានកើតឡើងផ្ទួនៗគ្នាក៍ដោយ

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ