សហគ្រិនខ្មែរ រីករាយចូលរួមតាំងលក់កសិផលខ្មែរនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២

ភ្នំពេញ ៖ សហគ្រិនខ្មែរដែលគាំទ្រ និងកំពុងប្រកាន់គោលជំហរក្នុងការលើកស្ទួយផលិតផលខ្មែរ ជាពិសេសកសិផលក្នុងស្រុកបានបង្ហាញពីភាពរីករាយក្នុងការបានទទួលឱកាសនាំយកផលិតផលរបស់ខ្លួនតាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ ជាមួយនឹងក្ដីសង្ឃឹមទទួលបានការគាំទ្រពីសំណាក់អតិថិជនជាតិ និងអន្តរជាតិយ៉ាងកុះករ។

ជាម្ចាស់អាជីវកម្មលក់ទំនិញកសិផលខ្មែរដែលប្រើបណ្តាញអនឡាញជាមធ្យោបាយក្នុងការផ្សព្វផ្សាយលក់ដែលមានឈ្មោះថា «កសិផលរីករាយ» ( KSR) លោកស្រី កែវ សុវណ្ណារី បានប្រាប់ AMS ថា កសិកម្មរីករាយតាមរយៈភូមិមួយផលិតផលមួយបានចូលរួមដាក់ស្តង់ពិព័រណ៍  តាំងបង្ហាញកសិលផល ផលិតផលកែឆ្នៃ វត្ថុអនុស្សាវរីយ៍ នៅពហុកីឡដ្ឋានមរតកតេជោក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោកស្រី កែវ សុវណ្ណារី បានឱ្យដឹងថា កសិផលរីករាយ ជាអ្នកជួយធ្វើទីផ្សារ ផ្ដល់សេវាដល់អាជីវកម្មកែច្នៃ និងប្រឹក្សាយោបល់ផ្សេងៗឱ្យកសិករខ្មែរ និងក្នុងនាមជាអាជីវកម្មអនឡាញមួយ ដែលបង្កើតឡើងក្នុងចំណោមអាជីវកម្មអនឡាញក្នុងអំឡុងពេលរាតត្បាតកូវីដ-១៩ និងបន្តដល់បច្ចុប្បន្ន ហើយជាទូទៅ «កសិផលរីករាយ» តែងចែករំលែកទីផ្សារ និងបង្កើតទីផ្សារសម្រាប់ផលិតផលក្នុងស្រុក ក៏ដូចជាការកែច្នៃផលិតផលកសិផល ដើម្បីសម្រេចបាននូវសុវត្ថិភាពចំណីអាហារ និងបង្កើនសេដ្ឋកិច្ចប្រជាជន។

លោកស្រីបានគូសបញ្ជាក់ថា ការដាក់ស្តង់ពិព័រណ៍នៅព្រឹត្តិការណ៍ស៊ីហ្គេម និងប៉ារ៉ាហ្គេមនេះរំពឹងថា ៖ទី១- អាចផ្សព្វផ្សាយផលិតផលខ្មែរទៅក្នុងអាស៊ានទាំង ១១ ប្រទេស, ទី ២- គឺបញ្ជ្រាបព័ត៌មានកសិផលសហគមន៍ខ្មែរឱ្យមានការគាំទ្រកាន់តែច្រើន, ទី៣-គឺឱ្យអតិថិជនទាំងជាតិ និងអន្តរជាតិ សាក ឬភ្លក្សរសជាតិទាំងអស់នៃកសិផល ក៏ដូចជាការដាក់លក់ផងដែរ។

លោកស្រីបានពន្យល់ន័យថា ៖

“នៅពេលអតិថិជនចូលមកទស្សនាស្តង់តាំងផលិតផលរបស់យើង ក៏ដូចជាជួយគាំទ្រ(គាត់បាន like page) នូវអ្វីដែលយើងបានផុស។ បើគាត់ជួយជាវផលិតផលរបស់យើង បានន័យថាគាត់ជួយគាំពារផលិតផលយើង ដើម្បីអាជីវកម្មរបស់យើងដំណើរការទៅមុខបាន មានសុខភាពល្អ។”

លោកស្រីបានបញ្ជាក់ដែរថា ៖

“ក្នុងការលក់ផលិតផលទាំងនោះ យើងជាអ្នកទីផ្សារ ដែលត្រូវតែសម្របសម្រួលក្នុងការលក់។ បើជាកសិផល ឬវត្ថុអនុស្សាវរីយ៍ យើងក៏មានវត្ថុអនុស្សាវរីយ៍បន្ថែមជូនគាត់។ ខណៈដែលភ្ញៀវជាវច្រើន យើងមានវត្ថុអនុស្សាវរីយ៍សម្រាប់ជូនជាកាដូដល់គាត់ មានដូចជាទឹកឃ្មុំដបតូចៗ ម្រេចជ្រក់ដបតូច និងរូបគំនូរពីអង្ករតូចៗជាដើម។ ពោលគឺយើង បានកាត់ពីភាគចំណេញជូនជាកាដូទៅគាត់។”

លោកស្រី កែវ សុវណ្ណារី បានបញ្ជាក់ថា ទោះជាយ៉ាងណា ការទិញ ការមកទស្សនា គឺសុទ្ធតែជារឿងល្អ បន្ថែមពីលើបេសកកម្មរបស់ «កសិផល រីករាយ» ដែលបានទទួលយកផលិតផលក្នុងស្រុកជាច្រើនមកចែករំលែកនៅក្នុងទីផ្សារ រួមមានដូចជា បន្លែស្រស់ៗ ផ្លែឈើស្រស់ អាហារសុវត្ថិភាព ការវេចខ្ចប់ប្រកបស្តង់ដារ មិនប៉ះពាល់បរិស្ថាន​ ក្រោមគំនិតផ្តួចផ្តើមពីសិប្បកម្មក្នុងស្រុក ក៏ដូចជាកសិករខ្មែរផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​