យុវជនខ្មែរគួរស្វែងយល់ពីសម្លៀកបំពាក់ប្រពៃណីរបស់ខ្លួន ជៀសវាងការផ្សព្វផ្សាយវប្បធម៌គេ ដោយមិនដឹងខ្លួន

ភ្នំពេញ ៖ ជាការពិត ឱកាសពិធីបុណ្យប្រពៃណីជាតិ ជាពេលវេលាដែលប្រជាពលរដ្ឋកម្ពុជាទូទៅអាចប្រតិបត្តិតាមទំនៀមទំលាប់ពីដូនតាមក។ ក្នុងឱកាសនេះដែរ ពលរដ្ឋស្ទើរតែគ្រប់រូប ជាពិសេស យុវជន និងយុវនារីគ្រងសម្លៀកបំពាក់ប្រពៃណីយ៉ាងសមសួន ដែលនេះជាការចូលរួមរក្សានូវអត្តសញ្ញាណ និងវប្បធម៌របស់ជាតិកម្ពុជា។ ប៉ុន្តែយ៉ាងណាក៏ដោយ ចលនានៃការគ្រងឈុតប្រពៃណីទៅវត្តបច្ចុប្បន្ននេះនៅមិនទាន់គ្រប់ជ្រុងជ្រោយនោះទេ។ មិនទាន់គ្រប់ជ្រុងជ្រោយ ព្រោះប្រជាជនកម្ពុជានៅមិនទាន់បែងចែកភាពខុសគ្នារវាងអត្តសញ្ញាណរបស់កម្ពុជា ជាមួយនឹងប្រទេសជិតខាងបានដាច់ស្រេចនៅឡើយ។

ការណ៍ដែលមិនទាន់អាចបែងចែកដាច់ស្រេចរវាងសម្លៀកបំពាក់ប្រពៃណីខ្មែរជាមួយនឹងសម្លៀកបំពាក់របស់ជាតិសាសន៍ផ្សេងនេះ ក៏មានចំណែកចេញពីការមិនទាន់ស្គាល់របស់ខ្លួនច្បាស់។ ម្យ៉ាងទៀត លំហូរនៃវប្បធម៍ជិតខាង ក៏ជាចំណែកដែលនាំឱ្យប្រជាជនមានការយល់ច្រឡំផងដែរ។

កន្លងមក នៅរាល់ឱកាសពិធីបុណ្យប្រពៃណីម្ដងៗ ដូចជា ពិធីបុណ្យចូលឆ្នាំ និងភ្ជុំបិណ្ឌជាដើម យុវជន យុវនារីច្រើនតែទិញសម្លៀកបំពាក់ប្រពៃណី ដែលពួកគេយល់ថាអាចប្រើប្រាស់សម្រាប់ទៅវត្តបាន ប៉ុន្តែមួយចំនួនធំពួកគេមិនបានចាប់អារម្មណ៍ទៅលើប្រភពដើមនៃម៉ូតសម្លៀកបំពាក់ទាំងនោះឡើយ។ ការយល់ច្រឡំទាំងនេះហើយ ដែលនាំឱ្យយុវជនខ្មែរជួយផ្សព្វផ្សាយពីទម្រង់នៃម៉ូត សម្លៀកបំពាក់របស់បរទេសដោយមិនដឹងខ្លួន។

ទាក់ទិននឹងចំណុចនេះ លោកស្រី តិច ស៊ីមហ៊ាង ម្ចាស់ហាងកីមាស ដែលជាហាងលក់សម្លៀកបំពាក់ធ្វើពីសូត្រខ្មែរបានឱ្យដឹងថា លោកស្រីបានកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋខ្មែរនៅមានការយល់ច្រឡំ លើម៉ូតសម្លៀកបំពាក់របស់ខ្មែរជាមួយថៃ និងឡាវ។

ដើម្បីជាការចូលរួម លោកស្រីបានចែករំលែកពីភាពខុសគ្នានៃសម្លៀកបំពាក់ទាំងនេះថា ៖

«ដោយសារយើងស្លៀកពាក់ស្រដៀងគ្នា អីចឹងទៅវាងាយនឹងច្រឡំ ប៉ុន្តែខ្ញុំសូមលើកយកភាពខុសគ្នា​នៃសំពត់បត់។ សំពត់របស់ថៃមានសម្រុងវែងជាងខ្មែរ  (នៅក្រោមភ្នែកគោរ) ចំណែកឯរបស់ឡាវគឺ ក្រោមជង្គង់បន្តិច»។

លោកស្រីបន្តរៀបរាប់ទៀតថា សម្រាប់សំពត់របស់ខ្មែរគឺមានសម្រុងមិនវែងពេក ក៏មិនខ្លីពេក (ត្រឹមភ្នែកគោរ) រីឯការរចនាម៉ូតទៀតសោតក៏មើលទៅមានភាពថ្លៃថ្នូរ និងសុភាពរាបសារ។

យ៉ាងណាមិញ លោកស្រីទទួលស្គាល់ថា មូលហេតុមួយដែលមិនសូវមានការគាំទ្រ ឬប្រើប្រាស់សម្លៀកបំពាក់ខ្មែរ ព្រោះថាវាមានតម្លៃថ្លៃ។ ប៉ុន្តែតម្លៃថ្លៃនេះក៏ដោយសារតែ សម្លៀកបំពាក់នីមួយៗ សុទ្ធតែចេញពីការត្បាញដោយដៃ មានរការអត់ធ្មត់ យកចិត្តទុកដាក់ និងមានភាពលម្អិត។

លោកស្រីបន្តគូសបញ្ជាក់ថា ការស្លៀកពាក់សម្លៀកបំពាក់ខ្មែរដែលត្រឹមត្រូវគឺអាចជាចលនាបំផុសបំផុលមួយ ធ្វើឱ្យប្រជាជនស្គាល់ខ្លួនឯងកាន់តែច្បាស់ ហើយអាចបែងចែកដាច់ស្រេចរវាង ភាពខុសគ្នានៃម៉ូតសម្លៀកបំពាក់ប្រពៃណី។

ជាមួយគ្នានេះ លោកស្រីបានលើកជាឧទាហរណ៍ជាក់ស្ដែង ដែលលោកស្រីតែងសង្កេតឃើញជនជាតិឡាវគ្រងនូវសំពត់បត់របស់ខ្លួន រាល់ពេលដែលពួកគេចូលរួមក្នុងវេទិកាអន្តរជាតិនីមួយៗ។ សកម្មភាពតូចៗទាំងនេះ ជាឱកាសដែលប្រជាជនអាចបណ្ដុះនូវគំនិតជាតិនិយមឱ្យកាន់តែរីកធំឡើង។

ជាចុងក្រោយ លោកស្រីបន្តលើកទឹកចិត្តដល់យុវជន យុវនារីខ្មែរថា ៖

«ចង់ឱ្យគេស្គាល់យើង យើងត្រូវស្គាល់សិនថាខ្លួនឯងជានរណា និងមកពីណា?»


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​