ចក្រភពអង់គ្លេស ផ្តល់ប្រព័ន្ធអនុគ្រោះពន្ធថ្មី (DCTS) ដល់ប្រទេសកំពុងអភិវឌ្ឍធ្វើពិពិធកម្មការនាំចេញ

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មបានប្រកាសជូនដំណឹងនៃការផ្តល់នូវប្រព័ន្ធអនុគ្រោះពន្ធថ្មី UK’s Developing Countries Trading Scheme (DCTS) ជំនួស UK’s Generalized Scheme of Preference (GSP) របស់រដ្ឋាភិបាលនៃចក្រភពអង់គ្លេសជូនបណ្តាប្រទេសកំពុងអភិវឌ្ឍ និងប្រទេសអភិវឌ្ឍតិចតួច ដើម្បីធ្វើពិពិធកម្មការនាំចេញ ដែលក្នុងនោះក៏មានឈ្មោះប្រទេសកម្ពុជាដែរ។

តាមរយៈសេចក្តីជូនដំណឹងបានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មមានកិត្តិយសសូមជម្រាបជូនដំណឹងដល់អ្នកឧកញ៉ា ឧកញ៉ា លោក-លោកស្រី អ្នកនាងកញ្ញា ដែលជាផលិតករ ឬអ្នកនាំចេញទាំងអស់ជ្រាបថា រដ្ឋាភិបាលនៃចក្រភពអង់គ្លេសបានប្រកាសអំពីការផ្តល់នូវប្រព័ន្ធអនុគ្រោះពន្ធថ្មី: UK’s Developing Countries Trading Scheme (DCTS) ជំនួស UK’S Generalized_scheme_of_Proference (GSP) ក្នុងគោលបំណងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយ ចីរភាពក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍ រួមទាំងប្រទេសអភិវឌ្ឍតិចតួច ដោយក្នុងនោះក៏មានប្រទេសកម្ពុជា​ផងដែរ។

សេចក្តីជូនដំណឹងបានបញ្ជាក់ថា បន្ថែមលើអត្រាពន្ធសូន្យ និងមិនកម្រិតបរិមាណ (duty-free & quota-free) ដែលប្រទេសអភិវឌ្ឍតិចតួច រួមទាំងប្រទេសកម្ពុជាធ្លាប់ទទួលបានប្រព័ន្ធអនុគ្រោះពន្ធថ្មីនេះ (DCTS) នឹងផ្ដល់ភាពងាយស្រួលបន្ថែមទៀត តាមរយៈការធ្វើសេរីភាវូបនីយកម្ម វិធានដើមកំណើតទំនិញ និងការធ្វើសាមញ្ញកម្មលើលក្ខខណ្ឌតម្រូវ ដែលក្នុងនោះបានអនុញ្ញាតឱ្យប្រើប្រាស់តម្លៃបន្ថែមក្នុងស្រុក (Local content) ត្រឹម ២៥% (តម្លៃវត្ថុធាតុដើមនាំចូលសម្រាប់ប្រើប្រាស់ (Non-originating content) រហូតដល់ ៧៥%) ឬការផ្លាស់ប្តូរចំណាត់ថ្នាក់បន្ទាត់ពន្ធ រហូតដល់៤ខ្ទង់ ទៅ៦ខ្ទង់។

ដើម្បីទទួលបានការអនុគ្រោះពន្ធពីចក្រភពអង់គ្លេស ផលិតករ ឬអ្នកនាំចេញទាំងអស់ ត្រូវអនុវត្តតាមវិធានដើមកំណើតទំនិញរបស់ចក្រភពអង់គ្លេស។ ប្រព័ន្ធអនុគ្រោះពន្ធ ឌីស៊ីធីអេស (Developing Countries Trading Scheme,DCTS) នៃចក្រភពអង់គ្លេសបានចូលជាធរមាននៅខែមេសា ឆ្នាំ២០២៣ ខណៈដែលកម្ពុជា ស្ថិតក្នុងចំណោមប្រទេសចំនួន ៦៥ ពីប្រព័ន្ធអនុគ្រោះពន្ធនេះ។

បើតាមសុន្ទរកថារបស់ Anne-Marie Trevelyan រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មអន្តរជាតិ បានបញ្ជាក់ថាចក្រភពអង់គ្លេសកំពុងដាក់ឱ្យដំណើរការគម្រោងពាណិជ្ជកម្មប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីទាញយកថាមពលពាណិជ្ជកម្ម ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ឱ្យរីកចម្រើន។ គ្រោងការថ្មីនេះផ្តល់ជូនប្រទេសកំពុងអភិវឌ្ឍន៍នូវជម្រើសនៃការធ្វើពាណិជ្ជកម្ម ដ៏សប្បុរសបំផុតរបស់ប្រទេសណាមួយក្នុងពិភពលោក។ គ្រោងការនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ចក្រភពអង់គ្លេសក្នុងការកសាងទំនាក់ទំនងដែលមានអត្ថប្រយោជន៍ទៅវិញទៅមករយៈពេលវែងជាមួយនឹងសេដ្ឋកិច្ចដែលកំពុងរីកចម្រើនដែលមានប្រជាជនជាង ៣,៣ ពាន់លាននាក់។

យោងតាមសេចក្តីបញ្ជាក់របស់រដ្ឋាភិបាលចក្រភពអង់គ្លេសបានឱ្យដឹងថា រដ្ឋាភិបាលកំពុងណែនាំគម្រោងពាណិ​ជ្ជ​កម្មប្រទេសកំពុងអភិវឌ្ឍន៍ (DCTS) ដើម្បីកែលម្អលទ្ធភាពចូលទៅកាន់ទីផ្សារអង់គ្លេសសម្រាប់ប្រទេស​កំពុងអភិវឌ្ឍន៍ ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍អន្តរជាតិថ្មីរបស់រដ្ឋាភិបាល គ្រោងការនេះរួមចំណែកដល់ការធ្វើសមាហរណកម្មរបស់ប្រទេសកំពុងអភិវឌ្ឍន៍ទៅក្នុងសេដ្ឋកិច្ចពិភពលោក បង្កើតដៃគូពាណិជ្ជកម្ម និងវិនិយោគកាន់តែរឹងមាំសម្រាប់អនាគត និងការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់។ គ្រោងការនេះជួយប្រទេសនានា ក្នុងការធ្វើពិពិធកម្មការនាំចេញរបស់ពួកគេ និងបង្កើនសេដ្ឋកិច្ចរបស់ពួកគេ ខណៈដែលអាជីវកម្មអង់គ្លេសទទួលបានអត្ថប្រយោជន៍ពីតម្លៃទាប និងជម្រើសជាច្រើនទៀត។

DCTS មានគោលបំណងគាំទ្រដល់កំណើនប្រកបដោយនិរន្តរភាពក្នុងប្រទេសកំពុងអភិវឌ្ឍន៍តាមរយៈការផ្តល់ជូនឯកតោភាគី។ គ្រោងការថ្មី ក៏មានគោលបំណងបង្ហាញពីភាពជាអ្នកដឹកនាំរបស់ចក្រភពអង់គ្លេសក្នុងការប្រើប្រាស់ពាណិជ្ជកម្មសម្រាប់ការអភិវឌ្ឍ។ នេះបាននាំឱ្យមានបទប្បញ្ញត្តិនៅក្នុង DCTS ដែលកាត់បន្ថយពន្ធគយ ធ្វើសេរីភាវូបនីយកម្មច្បាប់នៃតម្រូវការប្រភពដើម និងសម្រួលលក្ខខណ្ឌដែលភ្ជាប់ជាមួយគ្រោងការ។

DCTS អនុវត្តចំពោះប្រទេស ដែលបច្ចុប្បន្នទទួលបានអត្ថប្រយោជន៍ក្រោមគ្រោងការទូទៅនៃ (GSP) របស់ចក្រភពអង់គ្លេស។ GSP រួមមានប្រទេសចំនួន៤៧ នៅក្នុងក្របខណ្ឌ GSP Least Developed Country (LDC) និង ១៨ ប្រទេស ឬដែនដីបន្ថែម ដែលចាត់ថ្នាក់ដោយធនាគារពិភពលោកជាចំណូលទាប (LIC) និងចំណូលមធ្យមកម្រិតទាប (LMIC)។ វាមិនអនុវត្តចំពោះប្រទេស ដែលត្រូវបានចាត់ថ្នាក់ដោយធនាគារពិភពលោកថាជាប្រាក់ចំណូលមធ្យមកម្រិតខ្ពស់សម្រាប់រយៈពេល ៣ ឆ្នាំជាប់ៗគ្នា ឬចំពោះ LICs និង LMICs ដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយចក្រភពអង់គ្លេសនោះទេ។

ជុំវិញនៃការអនុវត្តប្រព័ន្ធអនុគ្រោះពន្ធថ្មីរបស់អង់គ្លេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍នេះ  កម្ពុជានឹងខិតខំជំរុញការនាំចេញរបស់ខ្លួនទៅកាន់ទីផ្សារប្រទេសអង់គ្លេសបន្ថែមទៀត តាមរយៈការធ្វើពិពិធកម្មទំនិញ។ ជាពិសេស គឺជំរុញការនាំចេញផលិតផលកសិកម្ម ដែលចំណុចនេះត្រូវបានលើកឡើង ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងជំនួបកាលពីថ្ងៃ០៤ ខែកញ្ញាឆ្នាំ២០២៣ ជាមួយលោកលោក Dominic Williams ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្តីស្រលាញ់ពី GS25 ខេមបូឌា បរិច្ចាគថវិកា ២៥ លានរៀល ជូនមូលនិធិគន្ធបុប្ផា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 23/11/2026

ចែកក្ដីស្រលាញ់ GS25 បានបរិច្ចាគថវិកា​ចំនួន​២៥លានរៀល​ជូនមន្ទីរពេទ្យគន្ធបប្ផា​

សហគមន៍​សសី ​អាច​ផ្គត់ផ្គង់​បន្លែ​សុវត្ថិ​ភាព​ជិត​​ ១ តោន​ក្នុង​ ១ ​ថ្ងៃ ​ដល់​ផ្សារ​នៅ​សៀមរាប​ ​ក្រោយ​ដាំដុះ​ក្នុង​ផ្ទះ​សំណាញ់​

បទយកការណ៍, សេដ្ឋកិច្ច

• 22/11/2026

​សហគមន៍​កសិកម្ម​ទំនើបសសី ​ក្នុង​ខេត្ត​សៀមរាប​ ​អាច​ប្រមូល​ផល​ ​និង​ផ្គត់ផ្គង់​បន្លែ​សុវត្ថិ​ភាព​បាន​ចន្លោះ​ពី​ ​៨០០ ​គីឡូក្រាម​ ​ទៅ​ ១ តោន​ក្នុង​ ១ ​ថ្ងៃ​ ​ទៅកាន់​ផ្សារ​ទំនើប​ ​និង​ទីផ្សារ​បោះ​ដុំ​ក្នុង​ខេត្ត​ ​ក្រោយពី​អនុវត្ត​ការ​ដាំដុះ​តាម​បច្ចេកទេស​ក្នុង​ផ្ទះសំណាញ់​ ​

កសិករ ១៦ ០០០គ្រួសារ ក្នុងសហគមន៍កសិកម្មចំនួន ៨៤  នៅខេត្តចំនួន៤ នឹងទទួលបាន គ្រឿងចក្រ​ ត្រាក់ទ័រ គោយន្ត ម៉ាស៊ីនច្រូតកាត់ ដ្រូនកសិកម្ម ជាហេដ្ឋារចនាសម្ព័ន្ធផលិតកម្ម​ មានតម្លៃជាង ២លានដុល្លារ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/11/2026

សៀមរាប ៖ ប្រជាកសិករចំនួន ១៦ ០០០គ្រួសារ ក្នុងសហគមន៍កសិកម្មចំនួន៨៤ នៅខេត្តចំនួន៤ រួមមាន ខេត្តកំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ និងខេត្តសៀមរាប នឹងទទួលបានការគាំទ្រនូវហេដ្ឋារចនាសម្ព័ន្ធផលិតកម្ម រួមមាន ផ្ទះសំណាញ់  គ្រឿងចក្រ​ ត្រាក់ទ័រ គោយន្ត ម៉ាស៊ីនច្រូតកាត់ ដ្រូនកសិកម្ម

វេទិកា​ ​Made ​in ​Cambodia ​បើក​ទំព័រ​ថ្មី​សម្រាប់​ផលិតករ​ខ្មែរ ​​ពង្រឹង​គុណភាព​ ​និង​បង្កើន​ឱកាស​ទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/11/2026

​ភា​មុខរបរ ​និង​មីក្រូសហគ្រាស​កម្ពុជា​ ​បាន​បើក​ដំណើរការ​វេទិកា​គាំទ្រ​ផលិតផល​ខ្មែរ​ ​(​Khmer ​Product ​Support ​Forum ​–​ ​Made ​in ​Cambodia​)​ ស៊េរី​ឆ្នាំ​២០២៦​-​២៧ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​សមត្ថភាព​ផលិតករ​ក្នុង​ស្រុក​ ​លើកកម្ពស់​គុណភាព​ផលិតផល​ ​និង​ពង្រីក​ឱកាស​ទីផ្សារ​ទាំង​ក្នុង​ប្រទេស​ ​និង​អន្តរជាតិ​

សន្និសីទប្រចាំឆ្នាំស្តីពី ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា ២០២៦ CAMESCO26 ការគាំទ្រសហគ្រាស និងជំរុញលំហូរទុន ដើម្បីភាពរីកចម្រើននៃប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ប្រទេសកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 21/11/2026

ការគាំទ្រសហគ្រាស និងជំរុញលំហូរទុន ដើម្បីភាពរីកចម្រើននៃប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ប្រទេសកម្ពុជា រាជធានីភ្នំពេញ ៖ សន្និសីទប្រចាំឆ្នាំស្តីពី ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា២០២៦ (CAMESCO26) បានប្រព្រឹត្តទៅនៅ សណ្ឋាគារ Shangri-La ភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណ ៣០០ នាក់ តំណាងឱ្យស្ថាប័ន និងអង្គការចំនួន ២៤០។ ក្រោមប្រធានបទ៖

ក្រសួងទេសចរណ៍ ជំរុញ និងពង្រឹងសមត្ថភាពអ្នកជំនាញទេសចរណ៍ និងថ្នាក់គ្រប់គ្រងក្នុងឧស្សាហកម្មទេសចរណ៍ផ្នែកភាសា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/11/2026

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ តាមរយៈនាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ សហការជាមួយក្រុមហ៊ុន Edifyworld Co., Ltd នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង បានរៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពគ្រូបង្គោល អ្នកវាយតម្លៃបង្គោល អ្នកជំនាញទេសចរណ៍ និងថ្នាក់គ្រប់គ្រងក្នុងឧស្សាហកម្មទេសចរណ៍​ ផ្នែកភាសាអង់គ្លេសពិសេស (Master Class) ក្នុងវិស័យបដិសណ្ឋារកិច្ច

សាកល្បងជោគជ័យភ្លាម សហគមន៍កសិកម្មទំនើបស្រុកព្រះស្តេច ត្រៀមបង្កើនទុនដាំត្រសក់ផ្អែម ២៥ ០០០ដុល្លារ ភ្លែត!

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/11/2026

ព្រៃវែង ៖ សហគមន៍កសិកម្មទំនើបស្រុកព្រះស្តេច ខេត្តព្រៃវែង គ្រោងពង្រីកផ្ទៃដីដាំត្រសក់ផ្អែម ២ប្រភេទដែលមានតម្រូវការខ្ពស់នៅលើទីផ្សារ ទៅដល់ ៤៥ ០០០ម៉ែត្រការ៉េ ឬស្មើនឹង ៥០ ខ្នងផ្ទះសំណាញ់ បន្ទាប់ពីជោគជ័យលើការប្រមូលផលសាកល្បងលើកដំបូងបានជិត ២តោន។ កញ្ញា ហួន ស៊ីអឺ ប្រធានសហគមន៍កសិកម្មទំនើប ស្រុកព្រះស្តេច បានប្រាប់បណ្តាញសារព័ត៌មាន

កម្មវិធីថ្មី គាំទ្រដោយសហភាពអឺរ៉ុប កំណត់គោលដៅធ្វើសវនកម្មថាមពលបៃតងចំនួន ២១០ លើក នៅតាមរោងចក្រកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 20/11/2026

ភ្នំពេញ ៖ រោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជា នឹងទទួលបានការធ្វើសវនកម្មថាមពលចំនួន ២១០ លើក លើការគាំទ្រផ្នែកថាមពលកកើតឡើងវិញ និងការលើកកម្ពស់សុវត្ថិភាពនៅកន្លែងការងារ ក្រោម «ភាពជាដៃគូកម្ពុជា-សហភាពអឺរ៉ុប សម្រាប់ការអនុវត្តថាមពលប្រកបដោយចីរភាពក្នុងវិស័យឧស្សាហកម្ម» ដែលត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។ វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT)

ទីក្រុងស៊ិនជិន រយៈពេល ៩ ខែ ស្រូបទាញទុនវិនិយោគបរទេសកើនឡើងជាង ៦០ភាគរយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/11/2026

បរទេស ៖ ទីក្រុងស៊ិនជិន ឬ Shenzhen ដែលគេស្គាល់ថាជាប៉ូលបច្ចេកវិទ្យាដ៏សំខាន់នៅភាគខាងត្បូងប្រទេសចិន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ក្នុងឆ្នាំនេះ កំពុងក្លាយជាគោលដៅដ៏មានឥទ្ធិពលក្នុងការទាក់ទាញវិនិយោគិនពីបរទេស។ ជាក់ស្តែង ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ ទំហំទុនវិនិយោគផ្ទាល់ពីបរទេស (FDI) នៅក្នុងទីក្រុងនេះបានហក់ឡើងដល់ ៤៤ ពាន់លានយ័ន ឬប្រមាណ

រាជរដ្ឋាភិបាល ជំរុញឱ្យ​មានការវិនិយោគ​គម្រោងអភិវឌ្ឍរមណីយដ្ឋានទេសចរណ៍នៅលើកោះក្នុងខេត្ត​ព្រះសីហនុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/11/2026

រដ្ឋាភិបាល​បានលើកទឹកចិត្ត​និង​ជំរុញ​ឱ្យមានការ​វិនិយោគតាមបណ្ដាកោះ​នានា​ក្នុងខេត្ត​ព្រះសីហនុ ជាពិសេស​វិស័យទេសចរណ៍