បច្ចេកទេសដាំដំឡូងមីនៅស្រុកចំការលើ អាចទទួលបានទិន្នផលដល់ទៅ ៤០តោនក្នុងមួយហិកតា

ដំឡូងមី ជាដំណាំមើមមួយប្រភេទដែលជាស្បៀងសំខាន់ និងត្រូវបានគេកែច្នៃទៅជាម្សៅ សម្រាប់ប្រើប្រាស់ជាវត្ថុធាតុដើមផលិតស្បៀងអាហារផ្សេងៗ និងមានតម្រូវការទីល្អ ទាំងនៅក្នុងស្រុក ទាំងការនាំចេញទៅក្រៅប្រទេស។ អាស្រ័យដូចនេះ កសិករគប្បីយល់ដឹងពីបច្ចេកទេសក្នុងការដាំដុះ និងបង្ករបង្កើនផលដែលអាចទទួលបានទិន្នផលច្រើន។

សម្រាប់ដំណាំដំឡូងមីដែលប្រជាកសិករដាំដុះនៅក្នុងស្រុកចំការលើ ខេត្តកំពង់ចាម និងជាប្រភពដ៏សំខាន់នៃទីផ្សារដំឡូងមី ជាធម្មតាតែងផ្ដល់បានទិន្នផលជាមធ្យមប្រមាណ ៣៥តោន ក្នុងមួយហិកតា ដែលគេដាំរយៈពេលប្រមាណ ៨ខែ ឬអាចផ្ដល់ផលដល់ទៅ ៤០តោនក្នុងមួយហិកតាសម្រាប់ការដាំរយៈពេល ១០ខែ និងអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ។

ចំណុចដំបូងដែលកសិករត្រូវយកចិត្តទុកដាក់គឺការជ្រើសរើសទីតាំងដែលមានដីល្បាយខ្សាច់ មិនជាំទឹក និងមានពន្លឺគ្រាប់គ្រាន់ទើបដំឡូងអាចលូតលាស់បានល្អ។ បន្ទាប់មកទៀតគឺការភ្ជួរដីដែលអ្នកដាំត្រូវភ្ជួរជម្រៅ ២០-២៥សង់ទីម៉ែត្រ តែត្រូវបាចជីកំប៉ុស្តិ៍ ឬជីក្នុងបរិមាណ ១៥-១៥-១៥ ជាមុនសិនប្រសិនគេភ្ជួរតែ១លើក ដែលភាគច្រើនគេចាប់ផ្ដើមដាំនៅខែពាក់កណ្ដាលមេសា។

ក្នុងករណីគេភ្ជួរពីរលើក ក៏ត្រូវប្រើជីបរិមាណដូចគ្នា និងភ្ជួរជម្រៅដូចជា រួចដាំដំឡូងមីនៅពេលដីសើម ពោលគឺបន្ទាប់ពីមានភ្លៀងធ្លាក់គ្រប់គ្រាន់។ ចំពោះអាយុដើមដំឡូងមីសម្រាប់ដាំ គួរមានអាយុតិចជាង ៨ខែ ហើយមានដើមល្អមិនមានការបំផ្លាញពីសត្វល្អិត និងជំងឺ ហើយកាប់ប្រវែង ១៥-២៥សង់ទីម៉ែត្រ រួចដាំក្នុងជម្រៅប្រមាណ ១៥សង់ទីម៉ែត្រ។

ប្រសិនបើបងប្អូនសម្បូរដើម គួរកាប់យកផ្នែកខាងគល់ ដើម្បីឱ្យវាដុះ ចាប់ឫស និងមានមើមល្អ ហើយយកវាទៅដាំជាជួរ ឃ្លាតគ្នាប្រមាណ ៦០-៨០ សង់ទីម៉ែត្រ ហើយជួរនីមួយៗគួរឃ្លាតគ្នា ៩០-១០០សង់ទីម៉ែត្រ។ ចំពោះកំណាត់ដើមដែលកាត់រួច អាចដាំផ្ដេកសម្រាប់ដីស្ងួត ឬបញ្ឈរឱ្យផុតពីដី ៣-៥សង់ទីម៉ែត្រចំពោះដីសើមខ្លាំង និងទ្រេតបន្តិចចំពោះដីសើមល្មម។

បន្ទាប់ពីដាំហើយប្រមាណ ១ខែក្រោយ អ្នកដាំគួរសម្អាតស្មៅ ដោយប្រចប ឬដាំស្មៅ តែកុំឱ្យប៉ះពាល់ដើម និងឫស។ ក្រៅពីនេះ គេអាចធ្វើការស្រោចស្រពដើម្បីឱ្យដំឡូងអាចលូតលាស់ល្អ និងមានមើមធំ។ លុះដាំបាន ៨-១០ខែ គួរពិនិត្យមើលមើម ដើម្បីត្រៀមសម្រាប់ការប្រមូលផល ដែលកាលណាឃើញដីផុស​ ឬទុន គួរដកដោយដៃ តែបើដីរឹង គួរប្រើឃ្នាស់ ឬប្រដាប់គាស់។ ដោយសារមើមដំឡូងមីឆាប់ខូច ហេតុនេះបន្ទាប់ពីគាស់ហើយគេត្រូវហាលសម្ងួត វេចខ្ចប់ ទុកដាក់ ឬបម្លែងភ្លាមៗតែម្ដង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​