យុទ្ធនាការធុរកិច្ចបរិយាបន្ន នឹងលើកកម្ពស់អាជីវកម្ម សហគ្រាស បង្កើតស្ថានភាពឈ្នះ ឈ្នះ ឈ្នះ គ្រប់ភាគី

ភ្នំពេញ ៖ អាជីវកម្មគំរូថ្មី ឬធុរកិច្ចបរិយាបន្ន គឺជាប្រភេទអាជីវកម្មដែលឈរទៅលើភាពច្នៃប្រតិដ្ឋ រកប្រាក់ចំណូល និងរកដំណោះស្រាយជាប្រព័ន្ធ ដែលឆ្លើយតបទៅនឹងភាពចាំបាច់របស់ប្រជាពលរដ្ឋក្រីក្រស្ថិតនៅក្រោមបាតពីរ៉ាមីត ៤០% ឬហៅកាត់ថា Bop និង B40 និងមាននិរន្តរភាព ដែលអាជីវកម្មបរិយាបន្នទាំងនេះអាចផ្ដល់នូវភាពឈ្នះ ឈ្នះ ឈ្នះ ទៅដល់គ្រប់ភាគីទាំងអស់។

ឯកឧត្តម បណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា កត្តាឈ្នះទាំង៣ គឺរួមមាន ទី១ គឺឈ្នះសម្រាប់រាជរដ្ឋាភិបាល ដែលជាការជំរុញ និងការលើកកម្ពស់បរិយាបន្នតាមរយៈការចូលរួមពីវិស័យឯកជន។ទី២ គឺឈ្នះសម្រាប់ក្រុមហ៊ុន សហគ្រាស អាជីវកម្មផ្ទាល់ដែលជាការសម្រេចបាននូវប្រាក់ចំណូលខ្ពស់ជាងមុន អាចបង្កើនឱកាសទីផ្សារថ្មីៗ និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ល្អជាងមុន។ទី៣ គឺឈ្នះសម្រាប់ប្រជាពលរដ្ឋក្រីក្រ ក្នុងការទទួលបានការគាំទ្រដែលមានលក្ខណៈជាប្រព័ន្ធ អាចមានលទ្ធភាពទទួលបានចំណូលសមរម្យ និងមាននិរន្តរភាព។

ឯកឧត្តម ហេង សុខគង់ បានបញ្ជាក់ទៀត ៖ សម្រាប់ក្រុមហ៊ុនដែលចូលក្នុងអាជីវកម្មបរិយាបន្នមិនត្រឹមតែបង្កើនសកម្មភាពក្នុងកិច្ចការសង្គមដោយខ្លួនឯងនោះទេ សំខាន់គំនិតទាំងនោះវាមានលក្ខណៈនវានុវត្តន៍ ជាមួយនឹងការប្រើបច្ចេកវិទ្យាឌីជីថល ដែលមានភាពប្រទាក់ក្រឡាជាមួយបណ្ដាប្រជាពលរដ្ឋ ជាមួយអ្នកផ្គត់ផ្គង់ទាំងនៅក្នុងតំបន់ ក៏ដូចជាបណ្ដាប្រទេសមួយចំនួនទៀត។ ដូច្នេះនៅពេលដែលខ្សែច្រវាក់ផលិតកម្មមានភាពល្អប្រសើរ នឹងធ្វើឲ្យអាជីវកម្មមានភាពធន់ទៅគ្រប់បរិយាកាសនៃការវិវត្តន៍របស់សង្គម។

ឯកឧត្តម បានលើកជាឧទាហរណ៍ថា នៅពេលដែលមានវិបត្តិកូវីដ-១៩ ក្រុមហ៊ុនមួយចំនួនមានភាពធន់ដែលយើងបានធ្វើការជ្រើសរើសបានចំនួន ១៨ ហើយជាក់ស្ដែង ពួកគាត់ចាប់ផ្ដើមស្វែងយល់បន្ថែមពីគំរូអាជីវកម្ម ឬអាជីវកម្មបរិយាបន្ន ដោយបានប្រែក្លាយខ្លួនជាក្រុមហ៊ុនដែលមានភាពរឹងមាំ ហើយទទួលបាននូវទំនាក់ទំនង ការគាំទ្រ ជាមួយនឹងការទទួលបានការបណ្ដាក់ទុនបន្ថែមពីដៃគូជាច្រើនទៀត ហើយក៏មានក្រុមហ៊ុនខ្លះទទួលបានពានរង្វាន់ដៃគូសហការក្នុងប្រទេសជប៉ុនថែមទៀតផង។

បើតាមការលើកឡើងរបស់ ឯកឧត្តម បណ្ឌិត ហេង សុខគង់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានត្រៀមជ្រើសយកក្រុមហ៊ុន ឬអាជីវកម្មបរិយាបន្នចំនួន ៣០ បន្ថែមទៀត ខណៈដែលក្រុមហ៊ុនអាជីវកម្មទាំង ១៨ ដែលបានជ្រើសកាលពីឆ្នាំកន្លងទៅនោះរួមមានចំនួន៦ ជាក្រុមហ៊ុនខ្នាតធំ , ៣ ជាក្រុមហ៊ុនខ្នាតមធ្យម និងចំនួន ៩ ទៀតជាក្រុមហ៊ុនខ្នាតតូច៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច