លោកបណ្ឌិត សួង ណយ បង្កើតទីតាំងកែច្នៃដូងក្រអូប ជំរុញការប្រើប្រាស់វត្ថុធាតុដើម បម្រើឱ្យសេដ្ឋកិច្ច កសិករ

បន្ទាប់ពីបង្កើតជាសហគមន៍កសិកម្មដូងក្រអូប ដែលមានការទទួលស្គាល់ និងគាំទ្រច្រើនពីទីផ្សារ លោកបណ្ឌិត សួង ណយ ជាស្ថាបនិក​នៃ​សហគមន៍​នេះ​ និងជាអគ្គលេខាធិការងគណកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ នៃទីស្តីការគណរដ្ឋមន្ត្រី កំពុងដំណើរការរៀប​ចំ​ទីតាំងច្នៃដូងក្រអូប ដំបូងនៅក្នុងស្រុក ដើម្បីជំរុញការប្រើប្រាស់វត្ថុធាតុដើមឱ្យអស់ពីលទ្ធភាព។

តាមការកត់សម្គាល់របស់លោកបណ្ឌិត សួង ណយ កន្លងមកកសិករច្រើនតែបោះចោលនូវទិន្នផលរបស់ខ្លួននៅពេលដែលមិនមានទីផ្សារ ឬលក់បានក្នុង​តម្លៃទាបពេក។ ការបោះចោលវត្ថុធាតុដើមនេះ ក៏ដោយសារតែកសិករពឹងផ្អែកយ៉ាងសំខាន់លើការលក់កសិផលស្រស់ ហើយ​មិនបានរិះរកវិធីក្នុងការកែច្នៃបន្ថែម។ ម៉្លោះហើយ ការបង្កើតជាទីតាំងកែច្នៃដូងក្រអូបនេះ មិនសំដៅគាំទ្រតែលើផលិតផលដូងក្រអូបតែ ប៉ុណ្ណោះ​ទេ ប៉ុន្តែក៏​នឹង​ជួយ​ដល់កសិករដែលដាំដុះដំណាំផ្សេងទៀតឱ្យមានទីផ្សារផងដែរ។

លោកបណ្ឌិត សួង ណយ បានបញ្ជាក់ថា ៖

“មិនត្រឹមតែជាកន្លែងផលិតកែច្នៃដូងក្រអូបទេ យើងធ្វើជាទឹកផ្លែឈើ ទឹកល្ពៅ ម្សៅល្ពៅដែល​អាច​ឆុង​ទឹកបាន និយាយរួមគឺ យើងនឹងសិក្សាទឹកផ្លែ​ឈើដែល​ជំនួយ​សុខភាពប្រជាជនយើង។ ការបង្កើតកន្លែងកែច្នៃបែបនេះ ទី១បន្ថយការបោះ​ចោល​របស់កសិករ ទី២យើងអាចកាត់បន្ថយរឿងនាំ​ចូល ហើយបង្កើនការងារ បើយើងលក់វត្ថុធាតុដើមទៅឱ្យ​គេ យើងនឹងបាត់​ការងារ​ដល់​ប្រជាជនយើង។”

ជាមួយគ្នានេះ លោកបណ្ឌិតក៏បានលើកឡើងបញ្ជាក់ផងដែរថា ការកែច្នៃកសិផលបែបនេះអាចរក្សាទុកបានយូរ ហើយថែមទាំងអាច​បម្រើ​ដល់​សុខភាពប្រជាជនជាជាងការហូបភេសជ្ជៈកំប៉ុងដែលនាំឱ្យប៉ះពាល់សុខភាព។ នេះក៏ជាផ្នែកមួយក្នុងការជួយ កសាងសេដ្ឋកិច្ច​ប្រជាជន​កម្ពុជា​ជារួម ព្រោះថាកាលណាពលរដ្ឋមានសុខភាពល្អ ការប្រកបការងារ ផ្សេងៗក៏មានភាពរលូនទៅតាមនោះផងដែរ។

គោលបំណងជារួមគឺមិនខុសគ្នាពីចលនាភូមិមួយផលិតផលមួយ ដែលចង់ឱ្យប្រជាជនចេះកែច្នៃ មិនចង់ឱ្យលក់វត្ថុធាតុ​ដើមចេញទៅក្រៅ ពោល​គឺធ្វើយ៉ាងណាឱ្យផលិតផលសម្រេចបាន​ដល់ដៃអ្នក​ប្រើប្រាស់ក្នុងស្រុកតែម្ដង។ យ៉ាងណាមិញ បច្ចុប្បន្នគម្រោងនេះកំពុងតែស្ថិតក្នុង​ដំណាក់​កាលរៀបចំឯកសារ និងស្វែងរកដៃគូ ហើយគ្រោងនឹងដំណើរការសាងសង់នៅខែកញ្ញាខាងមុខ។

ដោយឡែក សម្រាប់ទីផ្សារដូងក្រអូបក្នុងរយៈពេល៦ខែកន្លងមកនេះ លោកបណ្ឌិតបានឱ្យដឹងថា មានភាពល្អប្រសើរច្រើន ដោយផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុកមិនគ្រប់ផង។ រីឯទីផ្សារសំខាន់សម្រាប់ដូង ក្រអូបនេះគឺ ផ្សារទំនើប ផ្សារម៉ាត ហាងកាហ្វេ ហាងបាយជាដើម៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)