ភាពចាស់ទុំនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នឹងជំរុញ​សេដ្ឋកិច្ចឱ្យដើរទន្ទឹមគ្នានឹងសន្តិភាព

សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ ក្រសួង​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅមួយថ្ងៃ​បន្តាប់បានឱ្យដឹងថា ការបោះឆ្នោតសកលឆ្នាំ២០២៣នេះ បានឆ្លុះបញ្ចាំងយ៉ាងពិត​ប្រាកដពី​ភាពចាស់ទុំ​ខាងប្រជាធិបតេយ្យរបស់កម្ពុជា។ ភាពចាស់ទុំខាងប្រជាធិបតេយ្យនេះស្ដែងចេញតាមរយៈចំនួនអ្នក​ចូលរួមបោះឆ្នោត​ដ៏ច្រើន​លើសលប់ និងធម្មានុរូបនៃការបោះឆ្នោត ហើយកម្ពុជានៅតែប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្ត​ឥតងាក​រេ​របស់ខ្លួន​ចំពោះពហុបក្សនយោបាយ និងប្រជាធិបតេយ្យប្រកបដោយសន្តិភាព។

ក្រសួងដដែលបានឱ្យដឹងទៀតថា អ្នកបោះឆ្នោតជាង ៨,២ លាននាក់ បានប្រើប្រាស់សិទ្ធិរបស់ពួកគេ​ស្រប​តាមរដ្ឋធម្មនុញ្ញ ក្នុងការជ្រើសរើស​គណបក្ស​នយោបាយ និងអ្នកដឹកនាំនាពេលអនាគត ដែលពួក​គេជឿថា អាចដឹកនាំប្រទេសជាតិបានប្រសើរបំផុត នៅលើមាគ៌ាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

យ៉ាងណាមិញ អត្រាអ្នកចូលរួមបោះឆ្នោត ៨៤,៥៨% ដែលលើសពីអត្រាអ្នកចូលរួមនៃការបោះ​ឆ្នោតជាតិ​​ចំនួនបួនលើកកន្លងមក ចាប់តាំង​ពីឆ្នាំ២០០៣ គឺជាការបង្ហាញយ៉ាងច្បាស់នូវភាពរស់រវើក នៃប្រជាធិបតេយ្យរបស់កម្ពុជា និងឆ្លុះបញ្ចាំងពីការជឿទុកចិត្តរបស់ប្រជាពលរដ្ឋ​ក្នុង​ដំណើរ​ការបោះឆ្នោត។

តាមរយៈភាពចាស់ទុំរបស់កម្ពុជាលើប្រព័ន្ធគ្រប់គ្រងបែបប្រជាធិបតេយ្យបែបនេះ នាំឱ្យអ្នកជំនាញ​សេដ្ឋកិច្ច អ្នកឧកញ៉ា​ លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដាក់ក្ដីរំពឹងថា សេដ្ឋកិច្ចកម្ពុជាទៅថ្ងៃខាងមុខនឹងកាន់តែល្អប្រសើរ។ ល្អប្រសើរព្រោះ កាលណាប្រជាជន​ក្នុង​ស្រុក​មានការយល់ដឹងពីច្បាប់ និងសិទ្ធិសេរីភាព​ កាន់តែច្បាស់ វិនិយោគិនក៏មានទំនុកចិត្តក្នុងការចូលមកបណ្ដាក់ទុនផងដែរ។

ម្យ៉ាងទៀត ក្រោមការដឹកនាំរបស់រដ្ឋាភិបាលជំនាន់ក្រោយ ដែលសុទ្ធសឹងតែជាបញ្ញាវ័ន្ដ និងជាអ្នក​មាន​ចំណេះដឹងជ្រៅជ្រះ អ្នកឧកញ៉ាមាន​សុទិដ្ឋិនិយមថា កម្ពុជានឹងអាចសម្រេចបានជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូល​កម្រិត​ខ្ពស់នៅឆ្នាំ២០៥០។

ជាផ្នែកមួយដែលឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់ប្រជាជនកម្ពុជាទៅលើការបោះឆ្នោតនាអាណត្តិទី៧នេះដែរគឺ វិស័យធនាគារ។ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា (ACELEDA Bank Plc) បានឱ្យដឹងថាធនាគារបានវាស់​ស្ទង់ទំនុក​ចិត្ត​របស់ប្រជាជន​តាមរយៈការដាក់ប្រាក់បញ្ញើសន្សំក្នុងធនាគារមានការកើនឡើង ហើយក៏មិនមានអ្នកសម្រុកដកប្រាក់ដូចកាលបោះឆ្នោតអាណត្តិទី៦ ឆ្នាំ២០១៨នោះដែរ។

លោកបណ្ឌិតបានបញ្ជាក់ថា ជាឧទាហរណ៍ក្នុងអំឡុងពេលនៃការបោះឆ្នោតឆ្នាំ២០១៣​ ដែលកាល ណោះប្រជាជននាំគ្នាសម្រុកដក​ប្រាក់​ចេញ​ពីធនាគារអស់ក្នុងចំនួនដ៏ច្រើន ត្រឹមតែរយៈពេល ២សប្ដាហ៍មុនបោះឆ្នោតប៉ុណ្ណោះ។ រីឯការបោះឆ្នោតឆ្នាំ២០១៨ ថ្វីត្បិតថាមិនមាន​ការ​សម្រុកដកប្រាក់ក្ដី ប៉ុន្តែក៏មិនមានការកើនឡើងនៃបញ្ញើសន្សំនោះដែរ។ ដោយឡែក ឆ្នាំ២០២៣នេះ ប្រាក់បញ្ញើសន្សំនៅតែមានកំណើនកើន​គួរឱ្យកត់​សម្គាល់ ដោយមានអាត្រាជាង ៨%ក្នុងរយៈពេល៦ខែ។ គិតតែក្នុងខែមិថុនា មានប្រាក់បញ្ញើសន្សំ ចំនួន ៦៧៤០លាន​ដុល្លារ​សហរដ្ឋអាមេរិក៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រុស្ស៊ី និងបេឡារុស គ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនឆ្លងប្រទេសចម្ថាយ ៧០០គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 30/10/2026

បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែត Novinata នៅសប្តាហ៍នេះបានឱ្យដឹងថា ប្រទេសរុស្ស៊ី និងបេឡារុស បានប្រកាសផែនការរួមគ្នាក្នុងការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿន​ មានចម្ងាយឆ្ងាយមួយដែលនឹងតភ្ជាប់រវាងរាជធានីក្រុងមូស្គូ(Moscow)និងទីក្រុងមីង(Minsk)។ ប្រទេសរុស្ស៊ី និងប្រទេសបេឡារុស បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយក្នុងការបង្កើតផ្លូវដឹកជញ្ជូនទំនើប ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់រវាងរាជធានីនៃប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងដ៏សំខាន់នេះ ត្រូវបានធ្វើឡើងដោយផ្ទាល់រវាងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃប្រទេសទាំងពីរនាពេលថ្មីៗនេះ។ ខ្សែផ្លូវរថភ្លើងល្បឿនលឿនថ្មីនេះមានប្រវែងសរុបប្រមាណ ៧០០ គីឡូម៉ែត្រ

JI​CA ​​ជំរុញ​ឱ្យ​កម្ពុជាបន្ត​​ពង្រឹង​ការ​ផ្តល់​ឥណទាន​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 30/10/2026

វិទ្យាស្ថាន​ស្រាវជ្រាវ​ JI​CA Ogata ​បាន​ជំរុញ​ឱ្យ​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ផ្លាស់ប្តូរ​ទិសដៅ​ពី​ការ​ពង្រីក​ឥណទាន​យ៉ាង​ឆាប់រហ័ស​ ​មក​ផ្តោត​លើ​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ ​និង​ចីរភាព​ ​ព្រមទាំង​ពង្រឹង​វិធានការ​ការពារ​អ្នក​ប្រើប្រាស់​កម្ចី​ ​ខណៈ​ក្តី​បារម្ភ​អំពី​បំណុល​លើស​លុប ​និង​ការ​ខ្ចី​ប្រាក់​ច្រើន​ស្ថាប័ន​នៅតែ​ជា​បញ្ហា​ប្រឈម​

អាល្លឺម៉ង់ ប្តេជ្ញាពង្រឹងពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា បន្ទាប់ពីបានផ្តល់ជំនួយសរុបជិត ៨៥០លានដុល្លារ ក្នុងរយៈពេលជាង៣០ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ភ្នំពេញ ៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានបន្តប្តេជ្ញាគាំទ្រសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីបានបញ្ចេញជំនួយ និងឥណទានសរុបជាង ៨៤៧លានដុល្លារ ខណៈវិស័យឯកជនអាល្លឺម៉ង់កំពុងចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគ និងពង្រីកពាណិជ្ជកម្មនៅកម្ពុជា។ ការប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញ

ឯកឧត្តម សាយ សំអាល់ ៖ លំនៅឋាន គឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងជីវិតបុគ្គល បង្កើតវប្បធម៌គ្រួសារ និងកសាងសង្គមជាតិឱ្យរឹងមាំ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដែលលំនៅឋាននៅទីនេះមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប ហើយសំដៅធ្វើយ៉ាងណាឱ្យប្រជាជនមានផ្ទះរស់នៅសមរម្យ មានម្ហូបលើតុ កូនបានទៅរៀន មានការងារធ្វើ មានប្រាក់សន្សំ និងឱកាសលំហែ។ ជាក់ស្ដែង នាព្រឹកថ្ងៃទី៣០ ខែតុលា

វៀតណាម វ៉ា​ដាច់​ចិន​ ក្លាយជា​ទីផ្សារ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វៀតណាម​បាន​វ៉ា​ដាច់​ចិន ក្លាយជា​ទីផ្សារ​ប្រភព​ភ្ញៀវ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​ ​ក្នុង​រយៈពេល​ ៩​ខែ​ដំបូង​ឆ្នាំ​២០២៦ ​ដោយ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​វៀតណាម​ចំនួន​ ៦៥​១ ៤៨៦​នាក់​ ​ធៀប​នឹង​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​ ៦៤៣ ៣១៤​នាក់

វិនិយោគិន ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន​កាន់​តែច្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វិនិយោគិនក្នុងនិងក្រៅប្រទេស​ កាន់តែច្រើន​ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន.....

ក្រសួងរៀបចំដែនដី បានជួបសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

កំពត ៖ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមគណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានជួបប្រជុំ និងសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្តិតក្នុងភូមិសាស្ត្រខេត្តកំពត ដោយក្នុងនោះធ្វើការបិទបញ្ចប់ករណីប្រជាពលរដ្ឋចំនួន

គម្រោង​ ៥​១១ ​ចាក់​បញ្ចូល​ទុន ​​៨​,​៥ ​ពាន់​លាន​ដុល្លារ​ទៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ ក្នុង​រយៈពេល​ជិត​ ៣ ​ឆ្នាំ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

ក្រុម​ការងារ​ជំរុញ​ការ​វិនិយោគ​ខេត្ត​ព្រះសីហនុ ​បាន​សម្រេច​ផ្តល់​ការ​លើកទឹកចិត្ត​ដល់​គម្រោង​វិនិយោគ​សរុប​ចំនួន​ ៥១១ ​គម្រោង​ ​ដែល​មាន​ទុន​វិនិយោគ​សរុប​ ៨​,​៥​ពាន់​លាន​ដុល្លារ​អាម៉េរិក​

អារ៉ាប៊ី​សាអ៊ូឌីត ​សម្រេច​កិច្ចព្រមព្រៀង​ស្តុក​ទុក​ប្រេង​ឆៅ​នៅ​រូង​ថ្ម​ក្រោម​ដី​របស់​សិង្ហបុរី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ប្រេងឆៅរបស់អារ៉ាប៊ីសាអ៊ូឌីតនឹងត្រូវយកទៅស្តុកទុកនៅក្នុងរូងថ្មក្រោមដី Jurong នៅភាគខាងត្បូងសិង្ហបុរី ដោយការដឹកជញ្ជូនប្រេងចូលទៅកាន់ទីនោះនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០២៧

កម្ពុជា​ជំរុញ​ការ​អប់រំ​ឌីជីថល​ ខណៈ​រោងចក្រ​ថេប្លេត​តម្លៃ​ ១០០ ​លាន​ដុល្លារ​ត្រៀម​ដំណើរការ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/10/2026

​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​តាមរយៈ​ក្រសួង​អប់រំ​ ​យុវជន ​និង​កីឡា​ ​គ្រោង​ពង្រីក​ការ​សិក្សា​ឌីជីថល​ដល់​សាលា​បឋមសិក្សា​ប្រមាណ ៧​,​០០០​ ​សាលា​ទូទាំង​ប្រទេស ​ស្រប​ពេល​ក្រុមហ៊ុន​ KH ​Haitech ​កំពុង​ពន្លឿន​ការ​សាងសង់​រោងចក្រ​ដំឡើង​ថេប្លេត (tablet) ​នៅ​រាជធានី​ភ្នំពេញ​ ​ក្រោម​ទុន​វិនិយោគ​សរុប​ ១០០ ​លាន​ដុល្លារ