សៀមរាប ៖ ក្រៅពីជាតំបន់ទេសចរណ៍ដ៏ល្បីរន្ទឺនៅទូទាំងពិភពលោក សៀមរាបក៏ជាខេត្តមានសក្ដានុពលផ្នែកម្ហូបអាហារផងដែរ ដែលអាចចងចិត្តបណ្តាភ្ញៀវទេសចរជាតិ និងអន្តរជាតិចម្រុះជាតិសាសន៍តាមរយៈប្រចាំភូមិសាស្ត្រជាច្រើន ដោយក្នុងនោះក្រៅពីមានជ្រូកអាំងកូលេន នំបញ្ចុកព្រះដាក់ មាន់ប្រាសាទបាគង ហើយក្នុងនោះក៏មានមុខម្ហូបងៀតក្របីសៀមរាបដែលកំពុងមានប្រជាប្រិយភាពខ្លាំងពីសំណាក់អ្នកទទួលទានទាំងក្នុង និងក្រៅតំបន់ផងដែរ។

លោក កែវ រតនៈ ជាម្ចាស់អាជីវកម្មលក់ងៀតក្របីមួយកន្លែងមានទីតាំងនៅក្រុងសៀមរាបផ្ទាល់ បានមានប្រសាសន៍ប្រាប់ AMS ឱ្យដឹងថា បច្ចុប្បន្ននេះ អតិថិជនដែលមកគាំទ្រងៀតក្របីរបស់លោកមានការកើនឡើងច្រើនគួរសមដែលអាចលក់បានដល់ទៅ១០០គីឡូក្រាមក្នុងមួយថ្ងៃក៏មាន។
លោកបញ្ជាក់ថា ៖
“សព្វថ្ងៃខ្ញុំលក់បានចាប់ពី ៦០គីឡូទៅ ៨០គីឡូសាច់ស្រស់ តែពេលប្រលាក់ហើយពេលហាលស្ងួតស្រក់ទម្ងន់នៅសល់ប្រហែលជា ៤០-៥០គីឡូក្រាម ហើយពេលខ្លះគេកម្មង់ច្រើនអាចដល់ជាង១០០គីឡូក៏មាន”

លោកបន្តថា ៖
“បច្ចុប្បន្នយើងមានលក់ងៀតក្របី ងៀតគោ ងៀតក្រពើ និងងៀតផ្សេងៗទៀត។ ដោយឡែក ចំពោះងៀតក្របី យើងអាចលក់រាយងៀតឆៅតម្លៃ ៦៥ ០០០រៀលក្នុង១គីឡូក្រាម ឯងៀតឆ្អិន ១ប្រអប់តម្លែ១ម៉ឺនរៀល និងបោះដុំសម្រាប់អ្នកយកទៅលក់បន្តតម្លៃ ៦០ ០០០រៀល ក្នុង១គីឡូក្រាមផងដែរ”

លោកបានបន្តថា ៖
“ដោយឡែក ចំពោះអតិថិជនដែលតែងតែមកជួយគាំទ្រ និងជក់ចិត្តជាមួយរសជាតិសាច់ងៀតក្របីវិញ ត្រូវបានម្ចាស់អាជីវកម្មរូបនេះប្រាប់ឱ្យដឹងថា មានទាំងអតិថិជននៅក្នុងនៅតំបន់ ដែលជាអ្នករស់នៅ និងលក់ដូរនៅក្នុងខេត្តសៀមរាបផ្ទាល់ ហើយក៏មានមកពីតាមបណ្ដាខេត្តផ្សេងៗផងដែរ ដោយសារតែងៀតក្របីសៀមរាបនេះមានលក្ខណៈពិសេស រសជាតិឆ្ងាញ់ មិនរឹង មិនស្វិតខ្លាំង គុណភាពសាច់ហាលស្ងួតល្អ ហើយបានអនាម័យត្រឹមត្រូវថែមទៀតផង”
គួរបញ្ជាក់ដែរថា លោក រតនៈ បានចាប់ផ្តើមអាជីវកម្មនេះកាលពីដើមឆ្នាំ២០១៧ ដោយចំណាយដើមទុនត្រឹមតែជាង ១០០ដុល្លារ ក្នុងការជួលមុខផ្ទះគេសម្រាប់ដាក់ចង្រ្កានអាំងសាច់មួយកូនគ្រែតូចប៉ុណ្ណោះ។ លុះក្រោយមក ដោយសារតែមានការគាំត្រពីអតិថិជនច្រើនឡើងៗ លោកក៏ចាប់ផ្តើមបែកគំនិតពង្រីកអាជីវកម្មផលិតសាច់ងៀតក្របីម្ដងបន្តិចៗ រហូតមានភាពរីកចម្រើន និងមានទ្រង់ទ្រាយធំដូចសព្វថ្ងៃ។
យ៉ាងណាក៏ដោយ បើទោះជាបច្ចុប្បន្នអាជីវកម្មមួយនេះមានភាពរីកចម្រើនយ៉ាងឆាប់រហ័សក៏ដោយ ប៉ុន្តែផលលំបាក និងភាពប្រឈមក៏នៅតែមាន ជាពិសេសពាក់ព័ន្ធទៅនឹងបញ្ហាដើមទុន ដោយសារត្រូវចំណាយទាំងថ្លៃជួលទីទាំង និងវត្ថុធាតុដើមផ្សេងៗទៀតផងដែរ ខណៈដែលក្ដីប្រាថ្នារបស់លោកនៅថ្ងៃអនាគត ចង់ពង្រីកអាជីវកម្មឱ្យបានធំជាងនេះ និងមានស្តង់ដារត្រឹមត្រូវ អាចផលិតជាប្រភេទសាច់ងៀតឆៅ និងសាច់ងៀតឆ្អិត វេចខ្ចប់ក្នុងកញ្ចប់តូចៗ ដែលអាចដាក់លក់បាននៅតាមម៉ាត និងតាមតូបចាប់ហួយ ក៏ដូចជាតាមភូមិ តាមស្រុកទូទៅឱ្យកាន់តែទូលំទូលាយ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍
Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 09/04/2026
ជាទូទៅ ក្នុងអំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន បើធៀបនឹងថ្ងៃធម្មតា
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
FBI ព្រមានពលរដ្ឋអាម៉េរិកក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់បរទេសរួមទាំង CapCut និង Lemon8
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
ភ្នាក់ងារស៊ើបអង្កេតអាម៉េរិក ហៅកាត់ថា FBI បានព្រមានពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រភេទកម្មវិធីទូរស័ព្ទក្រៅប្រទេសដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន ដែលទំនងជាសំដៅទៅលើកម្មវិធី CapCut និង Lemon8 ជាដើម




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content