ឆ្នាំ២០២៤ វិស័យឧស្សាហកម្មព្យាករថានឹងបន្តនិន្នាការកើនឡើង ខណៈអនុវិស័យកាត់ដេររំពឹងថានឹងងើបឡើងវិញ

ភ្នំពេញ ៖ សេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២៤ បានបញ្ជាក់ឱ្យដឹងថា វិស័យឧស្សាហកម្មត្រូវបានព្យាករថានឹងបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៨,៥ភាគរយក្នុងឆ្នាំ២០២៤ ជាមួយការរំពឹងទុកនូវអនុវិស័យកាត់ដេរ នឹងមាននិន្នាការងើបឡើងវិញដោយសារតម្រូវការសកលកើនឡើង ជាពិសេសបណ្តាប្រទេសជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា រួមមាន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបជាដើម ខណៈអនុវិស័យកម្មន្តសាលមិនមែនកា ត់ដេរនៅបន្តរក្សាបានកំណើនរឹងមាំ ខណៈដែលអនុវិស័យសំណង់នៅបន្តមានកំណើនទាប។

ជាមួយគ្នានេះ ការដាក់ចេញនូវ «យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជាឆ្នាំ២០២២-២០២៧» ក៏ត្រូវបានរំពឹងថានឹងជួយជំរុ ញបរិយាកាសវិនិយោគ និងការប្រកួតប្រជែងបន្ថែមក្នុងអនុវិស័យនេះផងដែរក្នុងឆ្នាំ២០២៤។ យ៉ាងណាមិញ ភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពសេដ្ឋកិច្ចសកល ដែលនាំឱ្យមានភាពរង្គោះរង្គើដល់តម្រូវការខាងក្រៅ ជាពិសេសទីផ្សារសំខាន់ៗរបស់កម្ពុជា រួមមាន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប អាចនឹងបង្កជាបច្ច័យអវិជ្ជមានដល់អនុវិស័យនេះផងដែរ។ 

ខ្លឹមសារសង្ខេបនៃសេចក្តីព្រាងច្បាប់ថវិកាជាតិបញ្ជាក់ថា អនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ នៅបន្តរក្សាបានភាពល្អដែលមួយផ្នែកនឹងបន្តជំរុញដោយការរក្សាបានតុល្យភាពនៃផលិតកម្មដែលបម្រើឱ្យតម្រូវការក្នុងស្រុក និងមួយផ្នែកទៀត គាំទ្រដោយការរំពឹងទុកកំណើនល្អប្រសើរនៃផលិតកម្មបម្រើឱ្យការនាំចេញ។ និន្នាការល្អនៃតម្រូវការខាងក្រៅ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនឹងបន្តជំរុញកំណើននៃអនុវិស័យនេះលើផ្នែកផលិតកម្មបម្រើការនាំចេញ ជាពិសេសទៅលើផលិតផលសំខាន់ៗ មួយចំនួនរួមមាន បន្ទះសូឡា, សំបកកង់, និងស្បែកសត្វមានរោមជាដើម។

ខ្លឹមសារសង្ខេបបន្ថែមថា ការដាក់ចេញនូវ «ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា» នឹងរួមចំណែកបង្កើនបរិយាកាសវិនិយោគឱ្យកាន់តែមានភាពទាក់ទាញ និងប្រសើរជាងមុន រួមទាំងការដាក់ចេញនូវវិធានការដ៏មុតស្រួចនានារបស់រាជរដ្ឋាភិបាលក្នុងការជំរុញស្ថានភាពសេដ្ឋកិច្ចកម្ពុជាឱ្យចាប់ផ្ដើមងើបឡើងវិញជាបណ្តើរៗ និងជំរុញឱ្យស្ថានភាពទីផ្សារការងារនៅកម្ពុជាមានភាពធន់ និងរឹងមាំ តាមរយៈការកែសម្រួល​បរិយាកាសវិនិយោគ និងការពង្រឹងគុណភាពជំនាញ និងកំណើនផលិតភាពនៃកម្លាំងពលកម្មផងដែរ។ 

លោកឧកញ៉ា គង់ សាង ប្រធាន​សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល​ធ្វើ​ដំណើរ​នៅ​កម្ពុជា (TAFTAC) បាន​ឱ្យដឹងថា វិស័យ​កាត់ដេរ​នៅ​កម្ពុជា​មាន​រោងចក្រសរុបជាង ១ម៉ឺនរោងចក្រ ​ក្នុង​នោះ​ផលិត​សម្លៀក​បំពាក់​មាន​ចំនួន ៨០២ ផលិត​ស្បែកជើង​មាន​ចំនួន១៤០ និង​ផលិត​កាបូប​មាន​ចំនួន ១៣៤រោងចក្រ ។ លោកឧកញ៉ា បាន​លើក​ឡើង​ថា ៖ «វិស័យ​កាត់ដេរនៅ​តែ​ដើរ​តួនាទី​យ៉ាង​សំខាន់​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា។ ក្នុង​ឆ្នាំ២០២២ ទឹក​ប្រាក់​នាំ​ចេញ​មាន​ចំនួន​ជាង ១២,៥ ពាន់​លាន​ដុល្លារ ស្មើ​នឹង​ជិត៦០ ភាគរយ​នៃ​ទឹកប្រាក់​នាំចេញ​សរុប​របស់​កម្ពុជា ហើយ​បាន​ចូលរួម​ចំណែក​ប្រមាណ ១០ ភាគរយ​នៃ​សេដ្ឋកិច្ចកម្ពុជា»។

របាយការណ៍ក្រសួងការងារបានឱ្យដឹងថា រោងចក្រ សហគ្រាសត្រូវបានពង្រាយ និងពង្រីកជាបន្តបន្ទាប់ទៅបណ្ដាខេត្តផ្សេងៗ ដែលក្នុងនោះចំនួនសរុប​បានកើនឡើងពី៦៤រោងចក្រ ក្នុងឆ្នាំ១៩៩៧ ដែលមានកម្មករនិ​យោជិត៨ម៉ឺននាក់ ដល់ចំនួន ១៧ ៦៨៤រោងចក្រ សហគ្រាស គិតត្រឹមខែតុលា ឆ្នាំ២០២៣ ដែលមានកម្មករនិយោជិតសរុបប្រមាណ១,៥លាននាក់។ 

កាលពីឆ្នាំ២០២២ រាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជារយៈពេល៥ឆ្នាំពីឆ្នាំ២០២២ដល់ឆ្នាំ២០២៧ ក្នុងគោលបំណងកំណត់នូវទិសដៅអភិវឌ្ឍន៍រួម បង្កើនភាពឯករាជ្យ និងពង្រឹងភាពប៉ាន់ប្រមាណបាន និងស្ថិរភាពនៃវិស័យវិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប ដើម្បីបន្តលើកកម្ពស់ ការអភិវឌ្ឍវិស័យនេះប្រកបដោយចីរភាពនិងបរិយាបន្ន។

តាមរយៈការអនុវត្តយុទ្ធសាស្ត្រនេះ រាជរដ្ឋាភិបាលនឹងអភិវឌ្ឍវិស័យកាត់ដេរ ផលិតស្បែកជើងនិងកាបូបនៅកម្ពុជាឱ្យទៅជាឧស្សាហកម្មដែលមានចីរភាពបរិស្ថាន មានភាពធន់ មានតម្លៃបន្ថែមខ្ពស់ផ្តោតលើផលិតផលថ្លៃខ្ពស់និងមានលក្ខណៈពិសេស មានភាពប្រកួតប្រជែងខ្ពស់ និងជាមូលដ្ឋានគាំទ្រពិពិធកម្មសេដ្ឋកិច្ច នៅមុនដំណាច់ឆ្នាំ២០២៧ ដែលការអនុវត្តយុទ្ធសាស្ត្រនេះ នឹងចូលរួមចំណែកដោះស្រាយបញ្ហាប្រឈមនៅក្នុងវិស័យនេះដែលមានចរិតជារចនាសម្ព័ន្ធ និងផ្តល់លទ្ធភាពឱ្យកម្ពុជាអាចចាប់យកកាលានុវត្តភាព ដើម្បីជំរុញការអភិវឌ្ឍនៃវិស័យ​នេះ ក៏ដូចជាកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។ 

យុទ្ធសាស្ត្រនេះ ក៏នឹងចូលរួមចំណែកក្នុងការបង្កើនសមត្ថភាពប្រកួតប្រជែង និងជំរុញការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច ការឆ្លើយតបទៅនឹងការរំពឹងទុក និងតម្រូវការរបស់ប្រជាជន និងការកសាងមូលដ្ឋានគ្រឹះចាំបាច់ ដើម្បីឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិនិយោគិនមកពីប្រទេស​ចំនួន៣ ស្វែងយល់ពីសក្ដានុពល​ និង​ឱកាស​វិនិយោគ​នៅកម្ពុជា​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

វិនិយោគិនមកពីប្រទេស​ជប៉ុន សិង្ហបុរី​​ និង​រដ្ឋបាល​ស្វយ័ត​ហុងកុងនៃសាធារណរដ្ឋ​ប្រជា​មានិតចិន បានមកស្វែងយល់ពីសក្ដានុពល និង​កាលនុវត្តភាព​លើការវិនិយោគនៅក្នុងប្រទេស​កម្ពុជា

សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​និង​ អ.ប.ព ត្រៀម​ចុះ​ M​OU ​ពង្រឹង​តម្លាភាព ​និង​ទំនុកចិត្ត​វិនិយោគិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

សភាពាណិជ្ជកម្ម​កម្ពុជា​ ​(​ស.ព.​ភ​) ​និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ​(​អ.ប.ព​) ​បាន​បើក​កិច្ច​ប្រជុំ​ពិភាក្សា​លើ​សេចក្តី​ព្រាង​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ ​(​MOU​)​ ​ស្តីពី​ ​«​កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​អំពើ​ពុករលួយ​» ​ដើម្បី​ពង្រឹង​កិច្ច​សហការ​រវាង​ភាគី​ទាំង​ពីរ ​លើក​កម្ពស់​តម្លាភាព ​និង​បង្កើន​ទំនុកចិត្ត​របស់​ធុរជន ​និង​វិនិយោគិន

រដ្ឋាភិបាល​សម្រេច​បង្កើត​ក្រុមការងារ​ហិរញ្ញវត្ថុបៃតង ដើម្បីរៀបចំគោនយោបាយ និងយុទ្ធសាស្ត្រ​អភិវឌ្ឍន៍ជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/08/2026

រាជរដ្ឋាភិបាល​ បានសម្រេច​បង្កើត​ក្រុមការងារ​ហិរញ្ញវត្ថុបៃតង​ ក្នុងគោលបំណង​ដើម្បីចូលរួម​រៀបចំ​គោលនយោបាយ​ យុទ្ធសាស្ត្រ​ និ​ងវិធានការ​កៀរគរ​ហិរញ្ញវត្ថុ​បៃតង​ សម្រា់បគាំទ្រដល់គោលដៅអភិវឌ្ឍន៍​ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាល

ក្រសួងនិងស្ថាប័នចំនួន៤ បានរួមគ្នាពង្រឹងការការពារបរិស្ថាន និងការរស់នៅប្រកបដោយចីរភាពនៅកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/08/2026

អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងបរិស្ថាន ជាមួយអាជ្ញាធរមីន ជាមួយក្រសួងធនធានទឹកនិងឧតុនិយម និងក្រសួងធម្មការនិងសាសនា ត្រូវបានចុះហត្ថលេខារួមគ្នា

លោក ដូណាល់ ត្រាំ គំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរមិនធ្លាប់មានលើប្រទេសទាំងឡាយណាដែលជួយអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដល់បណ្តាប្រទេសទាំងឡាយណាដែលផ្តល់ជំនួយ ឬធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់

កម្ពុជា​ចុះ​បញ្ជី​ពូជ​ស្វាយចន្ទី​ ​៤​ ប្រភេទ​ ​ទប់ស្កាត់​ការ​លួច​ចម្លង ​និង​ការ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

កម្ពុជា​បាន​ចុះ​បញ្ជី​ទទួល​ស្គាល់ ​និង​ការពារ​សិទ្ធិ​លើ​ពូជ​ស្វាយចន្ទី​ក្នុង​ស្រុក​ចំនួន​ ៤​ ប្រភេទ​ ​ដើម្បី​ការពារ​ពូជ​ពី​ការ​លួច​ចម្លង​ ការ​ដូរ​ឈ្មោះ ​និង​ការ​យក​ទៅ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត ព្រមទាំង​ពង្រឹង​ការ​ទទួល​ស្គាល់​គុណភាព និង​ប្រភព​ដើម​របស់​ពូជ​កម្ពុជា​នៅ​ទីផ្សារ​អន្តរជាតិ

បំណុល​ជាតិ​អាម៉េរិក​កើន​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ ​ក្នុង​រយៈពេល​ត្រឹម​ ​៤​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

​បំណុល​ជាតិ​របស់​សហរដ្ឋ​អាម៉េរិក​បាន​កើនឡើង​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ក្នុង​រយៈពេល​ត្រឹម​ ៤ ​ឆ្នាំ​ ​ខណៈ​បំណុល​សរុប​គិតជាទំហំទឹកប្រាក់ មាន​រហូត​ទៅ​ដល់ ​ ៤០​ ទ្រី​លាន​ដុល្លារ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម