ស្វែងយល់ពីបច្ចេកទេសងាយៗក្នុងការដាំពោតយកស្នៀត ដែលកសិករគួរដឹង

ពោត ជាដំណាំមានសក្ដានុពលមួយប្រភេទដែលប្រជាកសិករខ្មែរនិយម និងចូលចិត្តដាំដើម្បីប្រមូលផលជាផ្លែ ដោយមានអ្នកខ្លះប្រមូលទិន្នផលនៅពេលខ្ចី អ្នកខ្លះទុករហូតដល់ទុំ រាប់ទាំងប្រភេទពោតស និងប្រភេទពោតក្រហម។ ដោយឡែកពេលនេះ យើងសូមណែនាំបងប្អូនប្រជាកសិករដឹងពីបច្ចេកទេសក្នុងការដាំពោតដើម្បីយកទិន្នផលជាស្នៀតពោតដែលទីផ្សារកំពុងមានតម្រូវការខ្ពស់ និងទទួលបានតម្លៃថ្លៃ។

ចំពោះការដាំពោតយកស្នៀត កសិករត្រូវយល់ដឹងពីកត្តាសំខាន់ៗមួយចំនួនដូចជាការជ្រើសរើសពូជ ដោយពូជដែលសមស្របគឺពូជហាវ៉ៃក្រហម ដែលអាចឲ្យស្នៀត ៣-៤ផ្លែ វាមិនសូវត្រូវការទឹកច្រើនទេ ទោះបីបងប្អូនដាំពូជប្រភេទនោះនៅខែប្រាំង ក៏គេអាចដាក់ទឹកតែម្ដងរហូតដល់ប្រមូលផល ឬអាចបន្ថែមទឹក ២-៣ដង ដើម្បីបានផលស្នៀតកាន់តែច្រើន ។

ក្នុងការដាំពោតឱ្យបានល្អ គេត្រូវមានភាពវៃឆ្លាតក្នុងការជ្រើសរើសទីតាំង និងរៀបចំដីដែលងាយស្រួលក្នុងការដាំ តួយ៉ាងការដាំពោតយកស្នៀត គួរដាំនៅតតំបន់ដីល្បាប់មាត់ទន្លេ ដែលសម្បូរជីជាតិ មិនមែនដីកណ្ដេង និងដីខ្សាច់នោះទេ ហើយត្រូវភ្ជួរហាលដី ៣-៤ថ្ងៃឲ្យដីឆ្អិនល្អសិន ទើបអាចរាស់បំបែកដីឲ្យម៉ត់។

បន្ទាប់មកឆូតដីជាគន្លងសម្រាប់ដាំ ដោយគម្លាតពីរងមួយទៅមួយ ចន្លោះពីកន្លះម៉ែត្រទៅ ៧តឹក ហើយអ្នកដាំត្រូវដាំក្នុងគន្លង ចៀសវាងដាំក្នុងពំនូកដីដែលលើកជារងនោះទេ ដោយហេតុថា ការដាំក្នុងគន្លងវាឆាប់ដុះជាង ឯដីពំនូករងគឺទុកសម្រាប់កាយលុបគល់ដើមពោតនៅពេលវាដុះបានខ្ពស់បន្តិច។ ឯប្រភេទពោតដាំយកស្នៀតនេះ គេអាចដាំចង្អៀតដើមជាងដាំពោតយកផ្លែ ដោយមួយរន្ធអាចដាក់គ្រាប់ពោតពូជបាន ៥-៧គ្រាប់ក្នុង១រណ្ដៅ ហើយក្នុងដី១ហិកតា កសិករត្រូវប្រើគ្រាប់ពូជចន្លោះពី ៣០-៣៥ គីឡូក្រាមផងដែរ។

ពាក់ព័ន្ធនឹងការថែទាំង ក្រោយការដាំគ្រាប់ពូជប្រមាណ ១៥-២០ថ្ងៃ គេត្រូវបាញ់ទឹកតាមរងដាំពោតកុំឲ្យដីរងស្ងួតពេក ទើបពោតអាចលូតលាស់បានល្អ ណាមួយពោតជាប្រភេទដំណាំលូតលាស់លឿន ពោលគឺលូតលឿនជាងស្មៅទៅទៀត ដែលស្មៅមិនអាចចោទជាបញ្ហាបាននោះទេ។

ដោយឡែកការប្រើប្រាស់ជី មុនពេលដាំពោត កសិករត្រូវដាក់ជីលាមកសត្វពុកផុយ ឬជីកំប៉ុស ចំនួន ២គីឡូក្រាមក្នុងដី ១ម៉ែត្រការ៉េ ហើយបន្ទាប់ពីដាំបាន ១សប្ដាហ៍ ត្រូវថែមជីអ៊ុយរ៉េក្នុងបរិមាណ ១.៥ក្រាម ក្នុង១គុម្ព ដោយដាក់ចម្ងាយ ១តឹកពីគុម្ពពោត ដើម្បីបំដើមឱ្យកាន់តែល្អ។ បន្ទាប់ពីរយៈពេល ៣០ថ្ងៃ គេត្រូវថែមជី ២០ ២០ ១៥ ប្រមាណ ៥ក្រាម ក្នុង១គុម្ព ដាក់ចម្ងាយ ២តឹកពីគុម្ពពោត លុះដាំបាន ៥០ថ្ងៃ គេត្រូវថែមជីដដែលទម្ងន់ ១០ក្រាមក្នុង ១គុម្ព ដាក់ជីនោះចន្លោះ ២-២.៥តឹក ពីគល់ពោតបន្ថែមទៀត ដើម្បីបំប៉នដើមកុំឱ្យអន់។

គួរបញ្ជាក់ដែរថា នៅក្នុងចន្លោះពេលដាក់ជី កសិករចាំបាច់ត្រូវបាញ់ទឹកបំប៉នដើម ក្រោយពីដាំពោតបានកន្លះខែ និងក្រោយពីដើមពោតដុះបានជាង ១ខែ ហើយការដាំពោតយកស្នៀតលក់នេះ មិនពិបាកថែទាំច្រើននោះទេ ពោលគឺត្រូវបាញ់ទឹកទៅក្នុងរងនៅពេលដីស្ងួតខ្លាំង។ ថែមលើនេះស្នៀតពោក៏ជាមានតម្រូវការទីផ្សារខ្ពស់ អាចច្នៃជាម្ហូបបានច្រើនមុខ និងសម្បូរទៅដោយវីតាមីន និងជាតិរ៉ែល្អៗ ដែលជំនួយច្រើនដល់សុខភាពអ្នកទទួលទាន៕   



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន